រដ្ឋមន្រ្តីក្រសួងអប់រំ ៖ គោលដៅនៃការសិក្សា មិនមែនត្រឹមតែមានចំណេះ ពោលគឺយុវជនចាំបាច់ត្រូវតែមានបំណិន និង​សហគ្រិនភាពបន្ថែមទៀត

នៅក្នុងគោលដៅ នៃការ​សិក្សា គឺមិន​ត្រឹម​តែ​ឱ្យ​យុវជន​មានចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែពួកគេ​ចាំបាច់ត្រូវ​តែមាន​បំណិន និងសហគ្រិនភាពបន្ថែមទៀត ដើម្បី​អាច​ចេះពិចារណា ដោះស្រាយ​បញ្ហា មានភាពជាអ្នកដឹកនាំ អាចរស់​នៅ​ក្នុងសង្គម​ជាតិបាន។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ការសិក្សា​រៀនសូត្រ គឺបានត្រឹម​តែចំណេះ ប៉ុន្តែមិន​មានបំណិនគ្រប់គ្រាន់នោះទេ ។ ឯកឧត្តម​បញ្ជាក់ថា គោលដៅ​នៃការសិក្សា គឺត្រូវ​មាន​ចំណេះដឹង វិជ្ជាសម្បទា បំណិន​សម្បទារ ដែលមានដូចជា បំណិនទន់ បំណិនវិជ្ជាជីវៈ ឬចរិយាសម្បទា ដោយសរុបជារួម យើងហៅថា បំណិនសតវត្សទី២១ ដើម្បី​យុវជន​មានទាំងចំណេះដឹង ចេះពិចារណាដោះស្រាយ​បញ្ហា មានភាពជាអ្នកដឹកនាំ និងចេះបច្ចេកវិទ្យាឌីជីថលផងដែរ។

បើតាមប្រសាសន៍ ឯកឧត្តម ហង់ជួន ណារ៉ុន ពាក់ព័ន្ធជាមួយបំណិន គឺទាមទារ​ឱ្យ​មាន​ការ​អនុវត្ត ដោយ​នៅ​ក្នុង​កម្មវិធីសិក្សា​របស់ក្រសួងអប់រំសម្រាប់មធ្យមសិក្សា គឺចែកចេញជា​មធ្យមសិក្សា​ចំណេះទូទៅ និង​អប់រំ​បច្ចេកទេស ដោយ​មានដូចជា បំណិន​ក្នុងការ​ចិញ្ចឹម​សត្វ ដាំបន្លែ ហើយ​បំណិន​វិជ្ជាជីវៈ មានដូចជា ការកែច្នៃ​ម្ហូបអាហារ ឬ​ជួសជុល​ម៉ាស៊ីនជាដើម, ចំណែក​បំណិន​នៅ​កម្រិតក្រោយ​មធ្យមសិក្សា ក្រសួងបានរៀបចំនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដោយ​មាន​៥មុខជំនាញធំៗ។

ពាក់ព័ន្ធនឹង​សហគ្រិនភាពវិញ នៅ​ក្នុងកម្មវិធីសិក្សាក្រសួងតែងរៀបចំ​ជា​វេទិកាតស៊ូមតិ ឬក៏​លើក​ជាគម្រោង​ណាមួយ ដែល​ជា​ការ​បង្រៀនសិស្ស​ឱ្យ​ចេះគិត ដើម្បីដោះស្រាយបញ្ហា ក៏ដូចជា​ការ​ប្រើប្រាស់នូវ​ចំណេះដឹង​ដើម្បី​ចូលរួម​ចំណែក​នៅ​ក្នុងការ​ដោះស្រាយ​បញ្ហាជាដើម ។ តាមប្រសាសន៍របស់ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងអប់រំ កន្លងមកក្រសួងធ្លាប់​ដាក់​ឱ្យ​មានការប្រឡងប្រណាំងជាគំនិត រៀបចំជាគំនិត​ដើម្បី​ដោះស្រាយ​រកទីផ្សារ​សម្រាប់​កសិផល​របស់កសិករជាដើម ។ ហើយ​នៅពេល​បានគំនិតហើយ គឺត្រូវប្រឡងជ្រើសរើសថា គំនិតណាដែល​ល្អជាងគេ ទើបចូល​ដល់ដំណាក់កាល​រៀបចំ​ចាត់ចែង​បង្កើតជា​ក្រុមហ៊ុនជាក់ស្តែង។

ជារួមត្រឡប់មកវិញ បើតាម​ប្រសាសន៍របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ប្រសិនជារៀន​គ្រាន់តែដឹង ហើយមិនចេះធ្វើ គឺមិនចេះអ្វីនោះទេ ហើយ​ការ​រៀន​ដែលធ្វើ​ឱ្យ​យើងចេះបំផុតនោះ គឺ​ការ​រៀន​ដោយ​ខ្លួនឯង ចេះរៀនពីបរាជ័យ ។ « បើសិនជារៀន គ្រាន់តែដឹង ហើយអត់ធ្វើ គឺអត់ចេះអីទេ សំខាន់ដែលចេះបំផុត គឺរៀនដោយខ្លួនឯង បានន័យថា បរាជ័យច្រើនដងទៅ រៀនកាន់តែច្រើនដង កាន់តែចេះ…»៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសចិន តាមរយៈអាហារូបករណ៍​រដ្ឋាភិបាលចិន​ឆ្នាំ​២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/12/2024

តាមរយៈ​ស្ថានទូត​ចិន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា សហការជាមួយ​សហភាពសហព័ន្ធ​យុវជន​កម្ពុជា នឹងផ្តល់​អាហារូបករណ៍​ដល់​យុវជន​កម្ពុជា​ដើម្បី​បន្ត​ការសិក្សា​ថ្នាក់​ឧត្តមសិក្សា​នៅ​ប្រទេសចិនសម្រាប់ឆ្នាំសិក្សា​២០២៥។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសវៀតណាម ពី TUAF-AEP ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/08/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យមួយចំនួនក្នុងប្រទេសវៀតណាម ឬសាកលវិទ្យាល័យជាដៃគូផ្សេងទៀត ។...

ឱកាសផ្លាស់ប្ដូរការសិក្សារដូវក្ដៅនៅប្រទេសជប៉ុនពីកម្មវិធី Sokendai KEK ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/02/2025

កម្មវិធី SOkendai KEK Summer Student Program 2025 នៃប្រទេសជប៉ុន ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិទូទាំងពិភពលោក ចូលរួមកម្មវិធីផ្លាស់ប្ដូរការសិក្សាក្នុងវិស័យស្រាវជ្រាវរយៈពេល៨សប្ដាហ៍។

ឱកាស​សិក្សាជំនាញ TVET ឥតគិតថ្លៃចំនួន ២១០កន្លែងនៅ​វិទ្យាស្ថានពហុបច្ចេកទេស​តេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2023

ក្រោមគម្រោងកម្មវិធីធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០២៣ វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន ដែលជាគ្រឹះស្ថានអប់រំបណ្តុះបណ្តាល...

ឱកាសសិក្សាវគ្គខ្លីតាម Online ពីសាកលវិទ្យាល័យ Boston ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2025

សាកលវិទ្យាល័យអន្តរជាតិ Boston នៅរដ្ឋMassachusetts នៃសហរដ្ឋអាមេរិក ប្រកាសផ្ដល់ការសិក្សាវគ្គខ្លី តាមរយៈ Online សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ កម្មវិធីសិក្សា មានផ្ដល់ជូនសញ្ញាបត្របញ្ជាក់ការសិក្សាក្រោយសិស្សរៀនចប់។

ឱ​កាស​អាហារូបករណ៍​សម្រាប់​យុវជន​ដែល​មក​ពី​គ្រួសារ​ក្រីក្រ ​និង​ងាយ​រង​ហានិភ័យ​នៅក្នុង​ខេត្ត​សៀមរាប ​នៅ​វិទ្យាស្ថាន​ ​NPIA​ ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2026

វិទ្យាស្ថាន​ជាតិពហុ​បច្ចេក​ទេស​អង្គរ (NPIA) នៃក្រសួង​ការងារ និងបណ្ដុះ​បណ្ដាល​ជំនាញវិជ្ជាជីវៈ ផ្ដល់ជូន​អាហា​រូបករណ៍​សម្រាប់​យុវ​ជន និង​ពលរដ្ឋ​នៅក្នុង​ខេត្តសៀមរា​បសរុបជាង១ពាន់នាក់ ផ្ដោត​លើជំនាញ​ចំនួន...

ប្រទេសព្រុយណេផ្តល់អាហារូបករណ៍​រយៈពេលខ្លី សម្រាប់​បេក្ខជន​មក​ពី​បណ្តា​ប្រទេស​សមាជិកអាស៊ាន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2023

ក្រសួងអប់រំ យុវជន និង​កីឡា បានជូនដំណឹងថា នៅ​ក្នុង​ឆ្នាំ​២០២៣នេះ កម្មវិធី​អាហារូបករណ៍ "Brunei Darussaiam Scholarship on Enhancing Professional...

មជ្ឈមណ្ឌលស៊ីមេអូ SEPS ប្រកាស​ជ្រើសរើស​សំណើ​គម្រោងស្រាវជ្រាវ​ទស្សនវិជ្ជាសេដ្ឋកិច្ច​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះ បានប្រកាស​ជូនដំណឹង​ដល់​បុគ្គលិក​អប់រំ និងអ្នកស្រាវជ្រាវ​ ពីការ​ជ្រើសរើស​សំណើគម្រោង ដោយ​មជ្ឈមណ្ឌល​ស៊ីមេអូ SEPS សម្រាប់កម្មវិធី​គម្រោង​គាំទ្រ​ការ​ស្រាវជ្រាវ​ទស្សនវិជ្ជាសេដ្ឋកិច្ចគ្រប់គ្រាន់...

CADT ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញ AI, Data Science និង Cybersecurity រហូតដល់ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/08/2026

ត្រៀមខ្លួនដើម្បីក្លាយជាអ្នកដឹកនាំបច្ចេកវិទ្យាឌីជីថលនាពេលអនាគត៖ ការទទួលពាក្យចូលរៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក បញ្ញាសិប្បនិម្មិត និងវិទ្យសាស្រ្តទិន្នន័យ (AI and Data Science)