គ្រួសារជាតួអង្គអប់រំសីលធម៌ និងសុជីវធម៌មានឥទ្ធិពលបំផុតសម្រាប់យុវជន

ភ្នំពេញ – ស្របតាមការរីកចម្រើនសង្គម និងសេដ្ឋកិច្ច ព្រមទាំងរក្សាទំនៀមទម្លាប់ប្រពៃណីប្រតិបត្តិសីលធម៌ក្នុងសង្គមខ្មែរ ម្តាយឪពុកនិងអាណាព្យាបាលគ្រប់រូបមានតួនាទីសំខាន់ក្នុងការអប់រំយុវជនឱ្យមានសីលធម៌ និងសុជីវធម៌រស់នៅល្អប្រសើរ ។ សកម្មភាពបង្ហាញពីការអប់រំដោយគំរូភាពល្អៗ នឹងជះឥទ្ធិពលពេញមួយដំណើរជីវិតរបស់កូន ។ នេះបើតាមការលើកឡើងរបស់អ្នកស្រី ហុក ធីតា គ្រូបង្រៀនមុខវិជ្ជាសីលធម៌-ពលរដ្ឋ នៅសាលារៀនជំនាន់ថ្មី នៃវិទ្យាល័យព្រះស៊ីសុវត្តិ ។

ទន្ទឹមគ្នានេះ អ្នកស្រី ហុក ធីតា អ្នកជំនាញអប់រំសីលធម៌យុវជនតាមរយៈសកម្មភាពបង្រៀនមុខវិជ្ជាសីលធម៌-ពលរដ្ឋ បានបញ្ជាក់ថា រាល់ទង្វើរបស់ម្តាយឪពុកនៅក្នុងគ្រួសារសុទ្ធសឹងជាគំរូភាពសម្រាប់កូន ។ ប្រសិនបើម្តាយឪពុកប្រើប្រាស់ពាក្យពេចន៍សន្ទនាដាក់គ្នាទៅវិញទៅមកដោយសមរម្យ នោះកូននៅក្នុងគ្រួសារនឹងរៀនសូត្រពីគំរូភាពទាំងនេះ ។ ផ្ទុយទៅវិញ ប្រសិនប្រើម្តាយឪពុកពុំបានបង្ហាញពីទង្វើអប់រំប្រកបដោយសីលធម៌ណាមួយ នោះកុមារ ឬយុវជននៅក្នុងគ្រួសារ ងាយនឹងប្រព្រឹត្តខ្លួនតាមគន្លងម្តាយឪពុក ។ អ្នកស្រីបានចាត់ទុកម្តាយឪពុកជាគ្រូបង្រៀនសីលធម៌ និងសុជីវធម៌សង្គមដ៏មានប្រសិទ្ធភាពបំផុត ។

គ្រួសារមានតួនាទីមួយ គឺអប់រំ និងបណ្តុះឥរិយាបថល្អ ឬសីលធម៌ល្អទៅកាន់កូនៗ ហើយក្នុងនាមជាឪពុកម្តាយត្រូវធ្វើជាគំរូគ្រប់សកម្មភាពទៅកាន់កូន ! បើឪពុកម្តាយមានឥរិយាបថរស់នៅល្អ គាត់តែងអប់រំ និងបណ្តុះកូនឱ្យមានទម្លាប់ល្អជានិច្ច…

អ្នកស្រី ហុក ធីតា បង្រៀនមុខវិជ្ជាសីលធម៌-ពលរដ្ឋ នៅសាលារៀនជំនាន់ថ្មី នៃវិទ្យាល័យព្រះស៊ីសុវត្ថិ

ខណៈសាលារៀនជាស្ថាប័នបណ្តុះបណ្តាលនិងអប់រំសីលធម៌យុវជនសំខាន់នៅក្នុងសង្គម ប៉ុន្តែអ្នកស្រី ហុក ធីតា បានពន្យល់ថា ការបណ្តុះបណ្តាលសីលធម៌យុវជននៅសាលារៀនជាភារកិច្ចអប់រំស្នូលបន្ទាប់ពីការអប់រំនៅក្នុងគ្រួសារ ។ សម្រាប់អ្នកអប់រំរូបនេះ យល់ឃើញថា វិន័យ សីលធម៌ សុជីវធម៌របស់យុវជន ចាំបាច់ត្រូវតែបង្រៀន និងជំរុញឱ្យសិស្សានុសិស្សរៀនអនុវត្តជាប្រចាំ ដើម្បីឱ្យពួកគេប្រែក្លាយខ្លួនជាធនធានមនុស្សមានចំណេះដឹង សមត្ថភាព និងមានសីលធម៌រស់នៅល្អប្រពៃ ។

ជុំវិញការលើកឡើងអំពីសារៈសំខាន់នៃសីលធម៌ និងសុជីវធម៌សម្រាប់យុវជននេះ អ្នកស្រី ហុក ធីតា គ្រូបង្រៀនមុខវិជ្ជាសីលធម៌-ពលរដ្ឋ ក៏បានរំលេចឱ្យដឹងដែរថា នៅក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ មានឥរិយាបថវិជ្ជាមានច្រើនណាស់ដែលបុគ្គលអាចបង្ហាញថា ខ្លួនជាមនុស្សមានសីលធម៌ និងសុជីវធម៌ ។ សកម្មភាពទាំងនោះ មានដូចជា ការប្រើប្រាស់ពាក្យពេចន៍សន្ទនាសមរម្យ និងត្រូវកាលវេលា, ការលើកដៃសំពះគារវកិច្ចដល់គ្នាទៅវិញទៅមក, ស្តាប់អ្នកដទៃនិយាយដោយយកចិត្តទុកដាក់, គោរពច្បាប់ និងសណ្តាប់ធ្នាប់សង្គម, ផ្តល់គំរូភាពល្អៗដល់អ្នកដទៃ និងបង្ហាញស្នាមញញឹមទៅកាន់នរណាម្នាក់ជាដើម ។

សូមជម្រាបថា តាមការស្រាវជ្រាវពីការអប់រំសង្គម ការអប់រំសីលធម៌យុវជន ចាំបាច់ត្រូវមានតួអង្គសំខាន់ៗចំនួន៤ រួមមាន ការអប់រំនៅក្នុងគ្រួសារ, ការអប់រំនៅសាលារៀន, ការអប់រំនៅក្នុងសហគមន៍, និងការអប់រំដោយបុគ្គលខ្លួនឯង ។ បើតាមការអប់រំនៅក្នុងព្រះពុទ្ធសាសនា ម្តាយឪពុកជាគ្រូទី១ ឬជាគ្រូដើមរបស់កូន ដែលមាននាទីបង្ហាត់បង្រៀន និងបណ្តុះបណ្តាលគ្រប់ឥរិយាបថរស់នៅទៅកាន់កូន ។ សង្គមខ្មែរកាលបើបុគ្គលប្រកាន់ខ្ជាប់នូវសីលធម៌ សុជីវធម៌ ចាត់ទុកបុគ្គលនោះជាមនុស្សមានវិន័យ និងទទួលបានការគោរពឱ្យតម្លៃត្រឡប់វិញ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រដ្ឋាភិបាលចិន​ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត MOFCOM 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2026

ស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានជូនដំណឹងជាផ្លូវការហើយ ពីការផ្តល់អាហារូបករណ៍របស់ក្រសួងពាណិជ្ជកម្មចិន (MOFCOM Scholarship) សម្រាប់ឆ្នាំសិក្សា ២០២៦

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាល Hubei

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/05/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាល Hubei ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Hubei សាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Huazhong និង សាកលវិទ្យាល័យភូមិសាស្ត្រចិន បានប្រកាស​ផ្តល់អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងចំនួន១០០កន្លែងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/12/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនចំនួន១០០កន្លែង តាមរយៈគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហា...

ឱកាសផ្លាស់ប្តូរការសិក្សា​នៅ​សាកលវិទ្យាល័យ Conservatorio Superio de Musica de Vigo ប្រទេស​អេស្ប៉ាញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/03/2026

ជា​ឱកាស​សម្រាប់សិស្សនិស្សិតកំពុងសិក្សា​ផ្នែក​តូរ្យតន្រ្តី, សាកលវិទ្យាល័យ​ភូមិន្ទវិចិត្រសិល្បៈ បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍ដល់​និស្សិត​ចំនួន៤រូប ដើម្បីទៅផ្លាស់ប្តូរ​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ Conservatorio

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បច្ចេកទេសជាន់ខ្ពស់ចំនួន២០០កន្លែងនៅសាលាបច្ចេកទេស ដុនបូស្កូខេត្តកែប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/10/2023

សាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប ប្រកាសជ្រើសរើសសិស្សចូលសិក្សាអាហារូបករណ៍ជំនាញថ្នាក់ជាន់ខ្ពស់បច្ចេកទេសចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។........

ឱកាសអាហារូបករណ៍សម្រាប់និស្សិតកំពុងសិក្សាឆ្នាំទី១ ឬឆ្នាំទី២ នៅសាកលវិទ្យាល័យចំនួន៩របស់កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/04/2026

ឱកាស​សម្រាប់និស្សិត​ដែល​កំពុង​សិក្សា​ឆ្នាំទី១ ឬឆ្នាំទី២ ថ្នាក់បរិញ្ញាបត្រ ក្នុងការ​ទទួលបាន​អាហារូបករណ៍ពេញលេញក្នុងការសិក្សា ពីកម្មវិធីអាហារូបករណ៍ Maybank។

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២៧០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 30/09/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែងប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីក្រោមគម្រោង១លាន៥សែននាក់របស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់វគ្គសិក្សាថ្មី។ អាហារូបករណ៍​ផ្ដល់ជូនការសិក្សាចំនួន២៧០នាក់ លើមុខជំនាញ៩ផ្សេងគ្នា។

វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ផ្ដល់ការសិក្សាជំនាញ TVET ២៤០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2025

ឱកាសរៀនជំនាញវិជ្ជាជីវៈ (TVET) សម្រាប់សិស្សានុសិស្ស និងសាធារណៈជន ដោយឥតគិតថ្លៃចំនួន២៤០០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសអង្គរសម្រាប់វគ្គសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ឱ្យសិក្សាពេញលេញ ពីរាជរដ្ឋាភិបាល...

ឱកាសសិក្សាអាហារូបករណ៍ KOICA-GIST ប្រទេសកូរ៉េ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2023

កម្មវិធីអាហារូបករណ៍ពេញលេញ KOICA-GIST កំពុងផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យា Gwanju នៃប្រទេស​កូរ៉េ ...