អ្នកជំនាញ ៖ យុវជនសម្រួចការសិក្សាលើជំនាញដែលខ្លួនស្រឡាញ់ ​ជួយ​​អភិវឌ្ឍន៍​សមត្ថ​ភាពផ្ទាល់ខ្លួនលឿនរហ័ស

ភ្នំពេញ – បច្ចុប្បន្ន​កម្ពុជាជា​ប្រទេស​កំពុង​អភិវឌ្ឍ ។ ផ្អែក​តាមគោល​នយោបាយ​ដែល​រាវរដ្ឋាភិបាលបានដាក់ចេញ បានកំណត់​យក​ឆ្នាំ​២០​៣០​ ដើម្បីប្រែក្លាយ​កម្ពុជា​​​ទៅជា​​ប្រទេស​ដែល​មាន​ចំណូលមធ្យមកម្រិតខ្ពស់ និង​នៅឆ្នាំ​២០៥០ ជា​ប្រទេស​ដែលមាន​ចំណូល​កម្រិតខ្ពស់ ។ ដូច្នេះ តើ​យុវជន​កម្ពុជា​គួរ​រៀន​ជំនាញអ្វី​ដើម្បី​ជួយ​​ប្រទេស​ឱ្យ​មានការអភិវឌ្ឍឆាប់រហ័ស ?

សម្រាប់ ឯកឧត្តម ហ៊ន ធារ៉ា អគ្គនាយក នៃអគ្គនាយកដ្ឋានប្រៃសណីយ៍ នៃក្រសួងប្រៃសនីយ៍ និង​ទូរគមន៍​បាន​មានប្រសាសន៍ថា ជំនាញអ្វីក៏​ដោយ ក៏​ជួយ​ដល់​ការ​​អភិវឌ្ឍ​ប្រទេស​ជាតិផងដែរ ។ លោកបានបញ្ជាក់ថា យុវជនគួរ​ស្វែង​យល់ថា តើជំនាញ​មួយ​ណាត្រូវនឹងចំណង់ចំណូលចិត្ត​ខ្លួន ហើយ​ជំនាញ​មួយ​ណា​ដែលផ្តល់ឱកាស​លូត​លាស់​បានលឿន​ធៀប​ទៅនឹង​សមត្ថភាពនោះ ។

– ឯកឧត្តម ហ៊ន ធារ៉ា

” បើ​យើង​មើល​ពីនិន្នាការសម័យ​បន្ទាប់ពីនេះ គឺសម័យបដិវត្តន៍​ឧស្សាហកម្ម​ជំនាន់ទី៤ ដូច្នេះយុវជន​គួរ​ស្វែងយល់ ព្រោះ​មានជំនាញមួយ​ចំនួន​ជាកត្តា​លិក​រ​ជំរុញ​ល្បឿន​រីកចំរើន​របស់ប្រទេស​យើង ហើយ​បើសិនជា​យើងទាញយកប្រយោជន៍​ពីបិដវត្តន៍​ឧស្សាហកម្មទី៤ នេះបានច្រើន ប្រទេសយើងក៏រីកចម្រើនកាន់តែខ្លាំងដែរ …​ “

ចំណែកលោក យិម ពុទ្ធា ទីប្រឹក្សាបច្ចេកទេសឯករាជ្យ និងជាសាស្រ្តាចារ្យផ្នែកសេដ្ឋកិច្ច និងធុរកិច្ច ក៏​យល់ឃើញ​មិន​ខុស​ពី ឯកឧត្តម ហ៊ន ធារ៉ា ប៉ុន្មានឡើយ ដោយថា ជំនាញណាក៏​ដោយ ក៏​មានឱកាស​ក្នុង​ការ​ជួយ​អភិវឌ្ឍន៍​ប្រទេសជាតិដែរ គ្រានតែថា បើមើលលើការ​វិវឌ្ឍនៃឧស្សាហកម្មពិភពលោក អាទិភាព​ដែល​គេមើលឃើញ គឺខាងវិទ្យាសាស្រ្តដោយសារពិភពលោកបានឈានទៅ​ដល់​យុគសម័យឧស្សាហកម្ម៤.០ ។

– លោក យិន ពុទ្ធា

“នេះ​នៅពេល​ដំណើរវិវឌ្ឍន៍​ឧស្សាហកម្មឈានទៅ​មុខ ដូច្នេះ​ជំនាញទាក់ទងនឹងវិទ្យាសាស្រ្តពិត (STEM) វានឹងមានអាទិភាព។ ប៉ុន្តែ​បើ​ទាញការត្រឡប់ម​ក​វិញ​ថា បើចង់ជួយជាតិ ជំនាញអ្វីក៏​អាចជួយ​ជាតិបានដែរ.. ប៉ុន្តែ​សូមកែប្រែខ្លួនឯង​ឱ្យ​ក្លាយជា​អ្នកជំនាញ​លើ​មុខ​វិជ្ជាដែលខ្លួន​កំពុង​រៀន​នោះ”

សម្រាប់លោក សន ប៊ុនមាន នាយកកម្មវិធីសច្ចធម៌ប្រវត្តិសាស្រ្ត នៃ​សហភាពសហព័ន្ធយុវជន​កម្ពុជា បាន​លើក​ឡើងថា គ្រប់គ្នាទាំងអស់គឺជា​កោសិការនៃសង្គម ដូច្នេះ​នៅពេល​ដែលកោសិការសង្គមរឹងមាំរីកចម្រើន នោះ​ប្រទេសជាតិនឹង​រីកចម្រើន​ ។ លោកថាការ​រីកចំរើនរបស់ប្រទេស​ជាតិ​មួយ គឺត្រូវ​ការ​គ្រប់មុខ​ជំនាញ​ទាំងអស់ ដូច្នេះ​លោក​ស្នើ​ដល់​និស្សិត​របស់​យើង​គួរ​គិតគូរថា តើជំនាញអ្វីដែលខ្លួនស្រឡាញ់ ? ហើយជំនាញនោះអាចជួយ​ចិញ្ចឹមជីវភាពក្រុមគ្រួសារបាន​នា​ពេល​អនាគត ?

– លោក សន ប៊ុនមាន

” តែកាលណាបុគ្គលម្នាក់​ៗ​នៅ​ក្នុងសង្គមទទួលបានការរីកចម្រើន នោះប្រទេស​ជាតិនឹងរីកចម្រើន​ដូចគ្នា”

ដូច្នេះត្រឡប់​មក​វិញ ជំនាញទាំងអស់​គឺសុទ្ធសឹងតែមានប្រយោជន៍ និង​មានសារៈសំខាន់​ក្នុងការជួយ​ប្រទេស​ជាតិឱ្យ​រីកចម្រើន ហើយ​យុវជន​ទាំងអស់ត្រូវ​ផ្តោត​លើ​មុខ​ជំនាញ​ដែល​ខ្លួន​រៀន និង​អភិវឌ្ឍន៍​ខ្លួន​ឱ្យ​ក្លាយទៅជា​អ្នកជំនាញ​លើ​ជំនាញ​ដែល​ខ្លួនស្រឡាញ់ ។ នេះបើការបញ្ជាក់ពីអ្នកជំនាញ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សម្រាប់ជំនាញសិល្បៈ និងតន្រ្តី នៅសាកលវិទ្យាល័យ Edith Cowan ប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2024

កម្មវិធីអាហារូបករណ៍ Greg Benjamin WAAPA Music Entrance បានប្រកាស​ផ្តល់អាហារូបករណ៍ដែលមាន​តម្លៃរហូត​ដល់ ១ម៉ឺនដុល្លារ សម្រាប់និស្សិតភ្លេងព្យាណូ ...

ឱកាសសិក្សានៅសាកលវិទ្យាល័យធនធានមនុស្សចំនួន៤៥កន្លែងពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្ររង និងថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យធនធានមនុស្សចំនួន៤៥កន្លែង ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត.....

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី TAISI-Science Tokyo ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/12/2024

កម្មវិធីអាហារូបករណ៍ TAISI-Science Tokyo ប្រកាសជ្រើសរើសសិស្ស-និស្សិត ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យល្បីៗ នៃប្រទេសជប៉ុនសម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍នឹងជ្រើសរើសបេក្ខជនចំនួន៧០នាក់...

អាហារូបករណ៍ថ្នាក់ភាសាចិន​រយៈពេល​១ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2024

សាកលវិទ្យាល័យ Yunnan Normal Univercity ស្ថិត​នៅ​ទីក្រុង​គុនមីង ខេត្ត​យូនណាន ប្រទេស​ចិន បានប្រកាស​ជ្រើសរើស​និស្សិត​កម្ពុជា​ចំនួន៣០នាក់ សម្រាប់​ការ​បណ្តុះបណ្តាល​ភាសាចិន​រយៈពេល​១ឆ្នាំ...

សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ផ្តល់អាហារូបករណ៍ ១០០% ជូនដល់កូនៗរបស់វីរយុទ្ធជន​ដែលបាន​ពលីជីវិត ដើម្បីបុព្វហេតុ​ការពារបូរណភាពទឹកដី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/08/2025

សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ សម្រេច​ផ្តល់​ជូន​អាហារូបករណ៍​សិក្សា​ឥតបង់ថ្លៃ ១០០% រយៈពេល​៤ និង​៥ឆ្នាំ ក្នុង​កម្រិត​សិក្សា​ថ្នាក់​បរិញ្ញាបត្រ គ្រប់ជំនាញ​សិក្សា​ទាំង៥មហាវិទ្យាល័យ ជូនដល់កូនៗ​របស់វីរៈយុទ្ធជន

អាហារូបករណ៍ ១០០% សម្រាប់ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ តេជោសែនសៀមរាប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/11/2025

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ តេជោសែនសៀមរាប បានប្រកាស​ពីការផ្តល់អាហារូបករណ៍ ១០០% ជាច្រើន​កន្លែង សម្រាប់ការ​សិក្សា​កម្រិតសញ្ញាបត្រ​ជាន់ខ្ពស់បច្ចេកទេស ដែលមាន​រយៈពេល ២ឆ្នាំ។

អាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ៥០កន្លែង​នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2023

សម្រាប់សិស្ស-និស្សិតដែលមានបំណងចង់សិក្សាជំនាញផ្នែកសិល្បៈ ពេលនេះ គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងផ្តល់អាហារូបករណ៍...

ឱកាស​ចូលរួមកម្មវិធីបណ្តុះបណ្តាលយុវជនបរិស្ថានអាស៊ាន (AYGC) ឆ្នាំ២០២៦ នៅទីក្រុងហ្សាកាតា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2026

អង្គការ ERIA (Regional Knowledge Centre for Marine Plastic Debris) សហការជាមួយ The Conversation Indonesia (TCID) បានប្រកាសបើកទទួលពាក្យសម្រាប់កម្មវិធី "ASEAN Young Green Communicators

សិក្សាជំនាញបច្ចេកទេសរថយន្តឥតបង់ថ្លៃ នៅវិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/03/2026

ជាឱកាស​សម្រាប់យុវជន​ដែលចង់ចេះជំនាញជួសជុលរថយន្ត ពេលនេះវិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ បានប្រកាស​ចុះឈ្មោះចូលរៀន​ដោយ​ឥតគិតថ្លៃ ក្រោម​គម្រោងកម្មវិធីសិក្សា TVET 1.5M របស់រាជរដ្ឋាភិបាល។