រដ្ឋមន្រ្តី​អប់រំអាស៊ានទាំង១០ នឹងរួម​គ្នា​ស្តារការរៀនសូត្រឡើងវិញ ក្នុងបរិបទថ្មី

ភ្នំពេញ – ក្នុង​កិច្ច​ប្រជុំរដ្ឋមន្រ្តី​អប់រំ​អាស៊ាន​លើកទី១២ និង​កិច្ច​ប្រជុំពាក់ព័ន្ធ ដែល​ធ្វើ​ឡើង​នៅ​ទីក្រុង​ហាណូយ សាធារណរដ្ឋសង្គម​និយម​វៀតណាម កាលពីពេលថ្មីៗនេះ រដ្ឋមន្រ្តីអប់រំ នៃ​ប្រទេស​សមាជិក​អាស៊ាន​ទាំង១០ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​រួម​គ្នា ដោយ​បញ្ជាក់ពីការ​រួមគ្នា​ក្នុង​ការ​ស្តារ​ការរៀនសូត្រ​ឡើងវិញ និង​ការ​កសាង​ភាពធន់​ប្រព័ន្ធអប់រំ នៅ​ក្នុង និង​ក្រៅ​តំបន់អាស៊ាន នៅ​ក្នុង​បរិបទថ្មី។

បើយោង​តាម​សេចក្តីប្រកាស​ព័ត៌មានរបស់ក្រសួងអប់រំ នៅ​ក្នុង​កិច្ច​ប្រជុំ​រដ្ឋមន្រ្តីអប់រំអាស៊ានលើកទី១២នោះ រដ្ឋមន្រ្តីអប់រំ​អាស៊ានទាំង១០ បាន​កំណត់ចំណុច​អាទិភាព​ចំនួន៧ ដើម្បី​ស្តារ​ការ​រៀនសូត្រ​ឡើងវិញ ដែល​រួមមាន៖ ១.ការ​បើក​សាលា​រៀន​ឡើងវិញ​ដោយ​សុវត្ថិភាព ការ​ស្តារ​ការ​រៀនសូត្រឡើងវិញ និង​ការ​កសាង​ភាពធន់ នៃប្រព័ន្ធអប់រំ​នៅ​តំបន់អាស៊ាន និង​ក្នុង​ប្រទេស​សមាជិក, ២.ការដោះស្រាយវិ​បត្តិ នៃ​ការ​រៀនសូត្រ​តាម​រយៈ​ការ​ប្រើ​អភិក្រម​ពេញលេញ និងប្រកប​ដោយ​ចីរភាព, ៣.ការ​លើក​កម្ពស់​ការ​អប់រំ​ឧត្តមសិក្សា, ៤.ការ​ពង្រឹង​កិច្ច​សហការ និង​ភាពជា​ដៃគូ​ថ្នាក់តំបន់ និង​ពហុភាគី​ក្នុង​ការ​កសាង​ភាពធន់ និង​ការ​ធ្វើបរិវត្តកម្មប្រព័ន្ធអប់រំ​នៅ​ក្នុង​តំបន់អាស៊ាន, ៥.បរិវត្កម្មអប់រំឌីជីថល ដើម្បីកសាង​គុណសម្បទា និង​តម្លៃ​ដល់​ពលរដ្ឋ​អាស៊ាន ឆ្លើយទៅ​នឹង​បរិវត្តកម្ម​ឧស្សាហកម្ម៤.០ និង​តម្រូវ​ការ​ការងារ, ៦.ការ​លើក​កម្ពស់សុខភាពផ្លូវចិត្ត និង​សុខមាលភាព​ដល់គ្រូបង្រៀន និង​សិស្ស និង ៧.ការ​លើក​កម្ពស់​ការ​យល់ដឹងលើ​ការប្រែប្រួល​អាកាសធាតុ និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព។

ជាមួយ​គ្នានេះ សម្រាប់រដ្ឋមន្រ្តី​អប់រំ​អាស៊ានបូកបី ដែលរួមមានអាស៊ានទាំង១០ បូកជាមួយ ប្រទេសចិន ជប៉ុន និងកូរ៉េ ក៏​បាន​ឯកភាពគ្នា​ផងដែរ លើ​ការ​ស្តារការ​រៀនសូត្រ​ឡើងវិញ ដោយ​ផ្តោតលើអាទិភាពសំខាន់​ចំនួន ៤ រួមមាន ៖ ១.ដំណើរ​ការ​សាលារៀន ការ​ស្តារ​ការ​សិក្សា​ឡើងវិញ និង​ការ​បន្ត​ការ​សិក្សា​របស់សិស្ស, ២.ការ​ធានគុណភាពឧត្តមសិក្សា​ក្នុង​ចំណោម​ប្រទេស​អាស៊ានបូកបី, ៣.ការ​លើក​កម្ពស់​ចល័តភាព​របស់សិស្ស គ្រូបង្រៀន បញ្ញាវ័ន្ត និង​មន្រ្តីអប់រំ​នៅ​កម្រិត​អប់រំ​ចំណេះ​ទូទៅ ឧត្តមសិក្សា និង​ការ​អប់រំវិជ្ជាជីវៈ និង​បច្ចេកទេស ក្នុង​ប្រទេស​អាស៊ាន​បូកបី​តាមរយៈកម្មវិធីអាហារូបករណ៍ កម្មវិធីអភិវឌ្ឍសមត្ថភាព និង​ផ្លាស់ប្តូរ​បទពិសោធ និង ៤.ការបង្រឹង​កិច្ច​ប្រត្តិបត្តិការរវាង​ប្រទេស​អាស៊ានបូកបី ជាមួយ​ស្ថាប័នអប់រំផ្សេង​ទៀត​ដូចជា បណ្តាញ​សាកលវិទ្យាល័យ​អាស៊ាន និង​ក្រុម​ប្រឹក្សា​អប់រំ​វិជ្ជាជីវៈ និង​បច្ចេកទេស (ASEAN TVET) និង ស៊ីម៉េអូ (SEAMEO)។

សម្រាប់​កិច្ច​ប្រជុំ​រដ្ឋមន្រ្តីអប់រំ​អាស៊ីបូព៌ាវិញ ក៏​បាន​បញ្ជាក់នូវ​ចំណុច​អាទិភាពចំនួន៥ ក្នុង​ការ​ពង្រឹងកិច្ច​សហប្រតិបត្តិការ និង​ភាពជាដៃគូ ដោយ​រួមមាន ៖ ការ​លើក​កម្ពស់​ជំនាញឌីជីថល ជំនាញ​សតវត្សរ៍ទី២១ ការ​អប់រំពលរដ្ឋ​សកល, ២.បរិវត្តកម្មប្រព័ន្ធអប់រំ ដើម្បីកសាង​ប្រព័ន្ធអប់រំ​ដែលមាន​សមធម៌ គុណភាព បរិយាបន្ន និង​ភាព​ឆ្លើយតប​ស្រប​តាម​គោល​ដៅទី៤ នៃគោល​ដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព, ៣.បរិវត្តកម្មការ​អប់រំឌីជីថល, ៤.ការ​លើក​កម្ពស់​ចល័តភាព​របស់សិស្ស គ្រូបង្រៀន អ្នកស្រាវជ្រាវ និង​មន្រ្តីអប់រំ, ៥.ការ​លើក​កម្ពស់​ការ​អប់រំវិជ្ជាជីវៈ និង​បច្ចេកទេស និង ៦.ការពង្រឹង​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​សមាជិកអាស៊ាន ជាមួយ​ប្រទេស​អូស្រ្តាលី ចិន ឥណ្ឌា ជប៉ុន សាធារណរដ្ឋកូរ៉េ នូវែលសេឡង់ សហព័ន្ធរុស្ស៊ី និង​សហរដ្ឋអាមេរិក៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​សិក្សា​អាហារូបករណ៍​ចំនួន​២០កន្លែង​នៅ​សាកលវិទ្យាល័យ​ក្រចេះ​ឆ្នាំ​សិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/11/2024

ឱកាស​ទទួល​បានការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ចំនួន២០​កន្លែង​នៅ​សាកលវិទ្យាល័យ​ក្រចេះ សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥។ អាហារូបករណ៍​ផ្ដល់​ជូន​ការ​សិក្សា​ពី​គម្រោង...

ឱកាស​អាហារូបករណ៍​ SHE-CAN ថ្នាក់បរិញ្ញាបត្រ​នៅ​សហរដ្ឋអាមេរិក សម្រាប់ឆ្នាំ​២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2024

កម្មវិធីអាហារូបករណ៍ SHE-CAN ឆ្នាំ​២០២៤ បានប្រកាស​ពី​ការ​ទទួលពាក្យ​ស្នើ​សុំអាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ទៅសិក្សា​នៅសហរដ្ឋអាមេរិកហើយ។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Flinders ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ដិតនៅសាកលវិទ្យាល័យ Flinders នៃប្រទេសអូស្ត្រាលីឆ្នាំសិក្សា២០២៤។...

នូវែលសេឡង់ ជ្រើសរើសមន្ត្រីរាជការកម្ពុជា ៤ រូប សិក្សាវគ្គបណ្ដុះបណ្ដាលខ្លី ក្រោមប្រធានបទ “Public Health Management ASEAN Online 2026”

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 07/07/2026

នូវែលសេឡង់ នឹងជ្រើសរើសមន្ត្រីរាជការកម្ពុជា ៤ រូប សិក្សាវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លី ក្រោមប្រធានបទ "Public Health Management ASEAN Online 2026"

ស.ស.យ.ក. រាជធានីភ្នំពេញ ផ្តល់​ការ​ចុះឈ្មោះ​ប្រឡង​គណិតវិទ្យាសិង្ហបុរី ចំនួន២៥០កន្លែង ដោយ​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/08/2025

ដើម្បីបន្ត​ចូលរួម​ចំណែកជា​មួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​លើក​កម្ពស់​ធនធាន​មនុស្ស នៃព្រះរាជាណាចក្រ​កម្ពុជា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា រាជធានីភ្នំពេញ ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​មជ្ឈមណ្ឌល​រៀបចំ​ការ​ប្រឡង​អូឡាំព្យាដ​សិង្ហបុរី (SIMCC)

អាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ធនាគារអ៊ូរីសម្រាប់និស្សិត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ធនាគាអ៊ូរីសម្រាប់កំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ អាហារូបករណ៍ផ្ដល់ជូន...

ឱកាសសិក្សាអាហារូបករណ៍សម្រាប់វគ្គសិក្សារដូវក្ដៅនៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/11/2024

ឱកាសសិក្សាអាហារូបករណ៍សម្រាប់វគ្គសិក្សានារដូវក្ដៅក្នុងប្រទេស អាល្លឺម៉ង់ឆ្នាំសិក្សា២០២៥ ពីកម្មវិធី DAAD University Summer Courses 2025 ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដោយការសិក្សា...

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនឦសាន ​ជ្រើសរើសយុវជន​ចូលរៀនជំនាញ TVET

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​ឦសាន បានប្រកាស​ជ្រើសរើស​យុវជនចំនួន​២៤០នាក់ ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ១ សិក្សាក្នុងរយៈពេល៤ខែ ក្នុងកម្មវិធី១.៥លាននាក់ ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០នាក់ពី ស.ស.យ.ក រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០កន្លែង ពីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...