មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” ចាប់ដៃជាមួយ AMS ផ្សព្វផ្សាយចំណេះដឹងផ្នែកអាជីវកម្មថ្មី និងបច្ចេកវិទ្យា

មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” (Techo Start Up Center) បានចុះអនុស្សារណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុនអប្សរា មេឌា សឺវីស (AMS) ដើម្បីជំរុញកិច្ចសហការផ្សព្វផ្សាយ និងបង្កើតកម្មវិធីផ្សព្វផ្សាយឱ្យកាន់តែមានសក្តានុពលទៅកាន់សាធារណជន ជាពិសេសម្ចាស់អាជីវកម្មថ្មីនៅទូទាំងប្រទេសកម្ពុជាឱ្យទទួលបានព័ត៌មាន ទិន្នន័យ រួមទាំងចំណេះដឹងសំខាន់ៗសម្រាប់អភិវឌ្ឍអាជីវកម្ម។ កម្មវិធីដែលបង្ហាញពីកិច្ចសហការជាយុទ្ធសាស្ត្រនេះ រៀបចំឡើងនាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” ស្ថិតក្នុងអគារមជ្ឈមណ្ឌលអភិវឌ្ឍន៍ធុរកិច្ច (BDC) ជាន់ទី១១ រាជធានីភ្នំពេញ ។

កិច្ចសហប្រតិបត្តិការនេះ ធ្វើឡើងក្នុងគោលបំណងបង្កើតទំនាក់ទំនងដៃគូសហប្រតិបត្តិការជាយុទ្ធសាស្រ្តសម្រាប់ការងារផ្សព្វផ្សាយ និងសហការផលិតមាតិកាលើប្រធានបទធុរកិច្ចថ្មី និងបញ្ជ្រាបបច្ចេកវិទ្យាឌីជីថលក្នុងអាជីវកម្មនៅកម្ពុជា។ តាមរយៈកិច្ចសហប្រតិបត្តិការនេះស្ថាប័នទាំងពីរផ្តោតលើចំណុចសំខាន់ៗចំនួន ៣ រួមមាន ១) សហការផ្សព្វផ្សាយកម្មវីធី “SparkHour” ដែលជាកម្មវិធីទូរទស្សន៍មានពិធីករ-ពិធីការិនីសម្ភាសន៍ជាមួយអ្នកជំនាញ ឬ ស្ថាបនិកធុរកិច្ចថ្មីដើម្បីបង្ហាញពីចំណេះដឹង និង បទពិសោធន៍ក្នុងការគ្រប់គ្រងអាជីវកម្ម, សកម្មភាពទី ២) សហការ និង បង្កើតជាកម្មវីធី ឬ គម្រោងរួមគ្នានូវសកម្មភាពនានា ដោយភាគីទាំងពីរនឹងពិចារណាផលិតកម្មវិធី Podcast ឬ គម្រោងរួមគ្នាទាក់ទងនឹងប្រធានបទ “ធុរកិច្ចថ្មី ឬ បរិវត្តកម្មឌីជីថលសហគ្រាស” ឬ ជាការចូលរួមគាំទ្រ ក្នុងការអនុវត្តផ្ទាល់លើសកម្មភាពណាមួយនៃកម្មវិធី ឬមួយក៏គម្រោងដែលមានស្រាប់ និង សកម្មភាពសំខាន់ទី ៣) ផលិត និង ផ្សព្វផ្សាយអត្ថបទទាក់ទងនឹងធុរកិច្ចថ្មី និង កម្មវីធីបរិវត្តកម្មឌីជីថលសហគ្រាស តាមរយៈការផលិតអត្ថបទ និងមាតិកាសំខាន់ៗផ្សេងទៀត។

លោក លឹម ឃុនស្រ៊ុន អគ្គនាយកនៃក្រុមហ៊ុនអប្សរា មេឌា ស៊ឺវីស (AMS)

លោក លឹម ឃុនស្រ៊ុន អគ្គនាយកនៃក្រុមហ៊ុនអប្សរា មេឌា ស៊ឺវីស (AMS) បានលើកឡើងថា៖ “កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្ររវាងមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” និង AMS ជាការភ្ជាប់ចំណុចខ្លាំង ដែលស្ថាប័នទាំងពីរមានរៀងៗខ្លួន បាញ់ឆ្ពោះទៅរកគោលដៅរួមមួយប្រកបដោយសក្តានុពល និងថាមពលសម្រាប់ចូលរួមចំណែកអភិវឌ្ឍធុរកិច្ចថ្មីនៅកម្ពុជាដោយភាពវិជ្ជមាន ដែលជាកត្តារួមផ្សំមួយ ជួយគាំទ្រដល់គោលដៅអភិវឌ្ឍកម្ពុជាឆ្នាំ ២០៣០ និង ២០៥០។”

លោកអគ្គនាយក បានបញ្ជាក់ផងដែរថា ផែនការសកម្មភាពក្នុងកិច្ចសហការនេះ នឹងរួមចំណែកគាំទ្រដល់ យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី ១ លើបញ្ចកោណទី ២ ការធ្វើពិពិធកម្ម សេដ្ឋកិច្ច និង បង្កើនភាពប្រកួតប្រជែង មុំទី ៣ ដែលផ្តោតលើ ការកែលម្អបរិយាកាស ធុរកិច្ច និង ការវិនិយោគ ដែលមានគោលដៅយុទ្ធសាស្ត្រផ្ដោតលើ ការបន្តកែលម្អបរិយាកាសអំណោយផលដល់ការធ្វើធុរកិច្ច, ការធ្វើពាណិជ្ជកម្ម និងការវិនិយោគ តាមរយៈការសម្រួល និង ការធ្វើសាមញ្ញកម្ម នីតិវិធីពាក់ព័ន្ធនានា, ការធ្វើឌីជីថលភាវូបនីយកម្ម សម្រាប់ការផ្តល់សេវាសាធារណៈ និងកិច្ចការរដ្ឋបាល, ការពង្រឹង សមត្ថភាពស្ថាប័ន, និង ការលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសម្របសម្រួលអន្តរក្រសួង-ស្ថាប័ន។

ឯកឧត្តមបណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ”

ឯកឧត្តមបណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” បានមានប្រសាសន៍ថា ផែនការសកម្មភាពក្នុងកិច្ចសហប្រតិបត្តិការនេះ ផ្តោតសំខាន់លើកម្មវិធី Podcast និង កម្មវិធីបែបឌីជីថលផ្សេងៗទៀតដែលជានិន្នាការថ្មីមួយសម្រាប់ការផ្សព្វផ្សាយអប់រំឱ្យកាន់តែទូលំទូលាយទៅប្រជាជនកម្ពុជា។ ឯកឧត្តមបណ្ឌិត សង្ឃឹមថា តាមរយៈកម្មវិធី Podcast ដែលផលិតរួមគ្នានឹងជួយផ្លាស់ប្តូរផ្នត់គំនិតប្រជាជនឱ្យទទួលយកមាតិកាបែបអប់រំចំណេះដឹងកាន់តែច្រើន ជាពិសេសពាក់ព័ន្ធនឹងធុរកិច្ចថ្មី និង បច្ចេកវិទ្យាសម្រាប់ធុរកិច្ច។ បន្ថែមពីលើនេះ កិច្ចសហប្រតិបត្តិការនេះក៏ផ្តោតសំខាន់ផងដែរលើ កម្មវិធីបរិវត្តកម្មឌីជីថលសហគ្រាស ដែលជាកម្មវិធីមួយផ្តល់ឱកាសដល់យុវជនឱ្យទទួលបានការបណ្តុះបណ្តាលបន្ថែមផ្នែកឌីជីថល និង ជំរុញការធ្វើឌីជីថលូបនីយកម្មនៃអាជីវកម្មនៅកម្ពុជា។ តាមរយៈមាតិកាវីដេអូ ដែលស្ថាប័នទាំងពីរផលិត នឹងក្លាយជាមេរៀនមួយក្នុងចំណោមប្រភពចំណេះដឹងសំខាន់ៗជាច្រើនទៀតសម្រាប់អប់រំទៅសាធារណជនគ្រប់ទីកន្លែង។

ឯកឧត្តមបណ្ឌិត តាំង ងួនលី បានបញ្ជាក់ផងដែរថា ភាពជាដៃគូរវាង AMS និង មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” បានកើតឡើងតាំងពីមុនពេលចុះអនុស្សរណៈនៃការយោគយល់គ្នាមកម៉្លេះ។ ជាក់ស្តែង AMS បានចូលរួមចំណែកគាំទ្រ និង ផ្សព្វផ្សាយលើកម្មវិធីសំខាន់ៗរបស់ ម.ធ.ត. ដូចជាកម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថល និង កម្មវិធីនវានុវត្តន៍បញ្ច្រាស រួមទាំងផ្តល់បទសម្ភាសន៍ក្នុងកម្មវិធី SparkHour និង ចូលរួមជាគណៈកម្មការវាយតម្លៃក្នុងកម្មវិធី Startup Film contest ជាដើម។ ផ្អែកលើភាពសកម្ម និង ឆន្ទៈយ៉ាងរឹងមាំក្នុងការគាំទ្រគ្នាបែបនេះ កិច្ចសហការនៅថ្ងៃនេះនឹងនាំមកនូវសមិទ្ធផលកាន់តែមានសក្តានុពលនៅពេលបន្តបន្ទាប់ទៀត។

សូមគូសបញ្ជាក់ផងដែរថា មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៩ ដើម្បីគាំទ្រដល់ចក្ខុវិស័យយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលក្នុងការលើកកម្ពស់ធុរកិច្ចថ្មី និង ធុរកិច្ចឌីជីថលនៅប្រទេសកម្ពុជា ដោយផ្តោតលើមុខព្រួញសំខាន់ៗចំនួន ៥ រួមមាន៖ ការបណ្ដុះធុរកិច្ចថ្មី, សហគមន៍, ថ្នាលឌីជីថល, ការស្រាវជ្រាវ និង បរិវត្តកម្មឌីជីថលសហគ្រាស។

ចំណែកឯ ក្រុមហ៊ុន អប្សរា មេឌា សឺវីស (AMS) ជាស្ថាប័នផ្សព្វផ្សាយដែលមានសមត្ថភាពផលិតមាតិកា និងព័ត៌មាន ដែលផ្តោតសំខាន់លើប្រភេទមាតិកាអប់រំប្រកបដោយគុណតម្លៃពិតដើម្បីជំរុញការយល់ដឹងរបស់ប្រជាជនសំដៅចូលរួមចំណែកជាផ្នែកសំខាន់មួយសម្រាប់សម្រេចគោលដៅអភិវឌ្ឍជាមួយរាជរដ្ឋាភិបាល។ AMS មានប្រព័ន្ធផ្សព្វផ្សាយបែបចម្រុះ (multimedia) និងបង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងសំបូរបែបក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថលនាពេលបច្ចុប្បន្ន និងអនាគត៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

លក្ខខណ្ឌ និងគន្លឹះសំខាន់ដែលអ្នកស្នើពាក្យអាហារូបករណ៍ Australia Awards គួរដឹង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2025

កម្មវិធីអាហារូបករណ៍ Australia Awards ជាអាហារូបករណ៍ដែលផ្ដល់ដោយរដ្ឋាភិបាលអូស្ត្រាលី សម្រាប់ការសិក្សាថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសអូស្ត្រាលី ហើយអាហារូបករណ៍តែងតែផ្ដល់ឱ្យជារៀងរាល់ឆ្នាំ។

ឱកាស​សិក្សាជំនាញ TVET ឥតគិតថ្លៃចំនួន ២១០កន្លែងនៅ​វិទ្យាស្ថានពហុបច្ចេកទេស​តេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2023

ក្រោមគម្រោងកម្មវិធីធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០២៣ វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន ដែលជាគ្រឹះស្ថានអប់រំបណ្តុះបណ្តាល...

អាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ជំនាញវេជ្ជសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2026

ឱកាស​ទទួលបានអាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ប្រភេទ CSC Type B ទៅសិក្សា​ជំនាញវេជ្ជសាស្ត្រ ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា ២០២៦-២០២៧ នៅប្រទេសចិន

មូលនិធិព្រីនស៍ បញ្ចប់វគ្គសម្ភាសន៍ចុងក្រោយ ប្រកបដោយជោគជ័យ សម្រាប់អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2024

មូលនិធិព្រីនស៍ដែលជាមូលនិធិមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ថ្មីៗនេះបានធ្វើបទសម្ភាសន៍ចុងក្រោយ សម្រាប់កម្មវិធីអាហារូបករណ៍ ចេន ហ្ស៊ី របស់ខ្លួន។

ឱកាស​អាហារូបករណ៍​ SHE-CAN ថ្នាក់បរិញ្ញាបត្រ​នៅ​សហរដ្ឋអាមេរិក សម្រាប់ឆ្នាំ​២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2024

កម្មវិធីអាហារូបករណ៍ SHE-CAN ឆ្នាំ​២០២៤ បានប្រកាស​ពី​ការ​ទទួលពាក្យ​ស្នើ​សុំអាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ទៅសិក្សា​នៅសហរដ្ឋអាមេរិកហើយ។

អាហារូបករណ៍១០០% នៅមហាវិទ្យាល័យ ​Guangxi Transport Vocational

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅមហាវិទ្យាល័យGuangxi Transport Vocational and Technical សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ ...

ឱកាស​ទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ China Three Gorges

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2023

សាកលវិទ្យាល័យ China Three Gorges នៃប្រទេសចិន បានប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន០៥...

ឱកាសទទួលបានកម្មវិធីអប់រំនៅអង្គការដើម្បីភាពញញឹម នៃកុមារ ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/08/2025

អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) កំពុងប្រកាសជ្រើសរើសសិស្សានុសិស្សដែលមកពីគ្រួសារក្រីក្រ ចូលរៀនអាហារូបករណ៍ក្នុងកម្មវិធីអប់រំសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ កម្មវិធីផ្ដល់ជូនកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ កម្មវិធីអប់រំចំណេះទូទៅ...

ឱកាសអាហារូបករណ៍ថ្នាក់ Master នៅកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/06/2025

កម្មវិធីអាហារូបករណ៍ McCall MacBain Scholarships 2026 កំពុងស្វែង​រក​បេក្ខជន​ដែលមាន​សក្តានុពល ដើម្បីមក​បន្ត​ការ​សិក្សា​ថ្នាក់ Master នៅតាមសាកលវិទ្យាល័យ​នានា ក្នុង​ប្រទេស​កាណាដា។



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *