លទ្ធផលស្ទង់មតិ ៖ សេរីភាពសារព័ត៌មាន​នៅ​កម្ពុជាមានភាពល្អប្រសើរ ខណៈអ្នកសារ​ព័ត៌មានភាគច្រើន​គាំទ្រ​ឱ្យ​មានការ​បណ្តុះបណ្តាលបន្ថែម

ក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃនេះ (៣០ មេសា) បានចេញផ្សាយ​នូវលទ្ធផល នៃ​ការ​ស្ទង់មតិស្តីពីសេរីភាព​សារព័ត៌មាន​នៅកម្ពុជា ដោយ​ក្នុងនោះជាលទ្ធផល ៧៩.៨ភាគរយ នៃអ្នកត្រូវធ្វើសម្ពាសន៍យល់ថា សេរីភាព​សារព័ត៌មាន​នៅ​ប្រទេស​កម្ពុជា​មានលក្ខណៈល្អប្រសើរ ហើយ​ក្នុងនោះ ៩៩.៤ភាគរយ​គាំទ្រ​ឱ្យ​មានការបណ្តុះបណ្តាលបន្ថែម។

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន មានប្រសាសន៍ថា​ របាយការណ៍ស្តីពីស្ថានភាព​សេរីភាព​សារព័ត៌មាន​នៅកម្ពុជា ជារបាយការណ៍​ដែល​កម្ពុជា​បាន​រៀបចំ​ឡើង​ដោយ​ខ្លួន​ឯងផ្ទាល់ ក្នុងក្របខណ្ឌ​ នៃរាជរដ្ឋាភិបាល​អាណត្តិទី៧នេះ ដោយផ្អែក​លើទិន្នន័យ​ដែលក្រសួងព័ត៌មាន​គ្រប់គ្រង និង​ការវាស់វែង​ពីស្ថានភាព​របស់​អ្នក​សារព័ត៌មាន​ដែល​ប្រតិបត្តិ​ការ​ជាក់ស្តែង​នៅ​តាម​បណ្តា​រាជធានី​ខេត្ត​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ជាមូលដ្ឋាន​ក្នុង​ការ​វាយ​តម្លៃ។

បើតាម ឯកឧត្តម នេត្រ ភក្រ្តា ការ​ស្ទង់មតិ​បានធ្វើ​ឡើង​ទៅ​លើ​អ្នក​សារ​ព័ត៌មាន​ចំនួន ៣៤១នាក់​នៅទូទាំង​ប្រទេស ក្នុងនោះ ក៏​មានការបង្ហាញទស្សនៈ និងផ្តល់​មតិយោបល់​ពីឥស្សរជន និង​បុគ្គល​ជាន់ខ្ពស់​សំខាន់ៗ​ក្នុងវិស័យព័ត៌មាន ប្រធាន​សមាគមអ្នក​សារព័ត៌មាន ភ្នាក់ងារ​សារព័ត៌មានជាតិ និង​បរទេស សារព័ត៌មានសហគមន៍ និងគ្រឹះស្ថានឧត្តមសិក្សាផងដែរ ហើយជាលទ្ធផល ៧៩.៨% បានបង្ហាញ​ការ​យល់ឃើញថា សេរីភាព​សារព័ត៌មាន​នៅ​ប្រទេ​សកម្ពុជា​មានលក្ខណៈ​ល្អប្រសើរ ដោយខ្លួន​មានសេរីភាពពេញលេញ​ក្នុងការ​ប្រមូល​ និង​ផ្សព្វផ្សាយ​ព័ត៌មាន, ៩៤.៤% យល់ថា កម្ពុជាជាប្រទេស​មួយ​ដែល​មានប្រព័ន្ធ​ផ្សព្វផ្សាយ​សម្បូរ​បែប, ៨១.៨% យល់ថា ការ​គោរព​ក្រមសីលធម៌ និង​វិជ្ជាជីវៈ​សារព័ត៌មានពិតជាមានសារៈសំខាន់, ៩២.១% គាំទ្រ​ឱ្យ​ក្រសួង​អនុវត្តតាមនីតិវិធី​ច្បាប់​ចំពោះ​អ្នក​សារព័ត៌មាន​ដែលប្រព្រឹត្ត​ខុស​ក្រមសីលធម៌ និង​វិជ្ជាជីវៈសារព័ត៌មាន, ៨១.២% យល់ថា អ្នក​សារព័ត៌មាន​មានតួនាទីសំខាន់​ខ្លាំង​ក្នុងការ​ទប់ស្កាត់​ព័ត៌មានកន្លែងក្លាយ, ៩៩.៤% គាមទ្រ​ឱ្យ​មានការ​បណ្តុះបណ្តាល​បន្ថែម ដើម្បី​បង្កើន​គុណភាព​ព័ត៌មាន​នៅ​កម្ពុជា, ៩៥% បានឯកភាពថា ប្រព័ន្ធផ្សព្វផ្សាយ​សំបូរ​បែប​នៅកម្ពុជា​បច្ចុប្បន្ន គឺជា​ការ​ចូលរួម​លើក​កម្ពស់​សេរីភាព​សារព័ត៌មាន។

របាយការណ៍​ស្ទង់មតិ ក៏បានបង្ហាញដែរថា ក្នុងចំណោម​អ្នកសារព័ត៌មានដែល​ស្ទង់មតិ​សរុប ៣៤១នាក់ មានត្រឹម ៣៣.៣% មានកម្រិតវប្បធម៌​ថ្នាក់បរិញ្ញាបត្រ ហើយ​អ្នក​សារ​ព័ត៌មាន​ដែល​ទទួល​ការ​បណ្តុះបណ្តាលជំនាញ​សារព័ត៌មាន​ពីមហាវិទ្យាល័យ មានចំនួនត្រឹម ២.២៥% ប៉ុណ្ណោះ។

លោក លាង ដឺលុច បណ្ណាធិការ នៃសារព័ត៌មានថ្មីៗ បាននិយាយ​នៅ​ក្នុងរបាយការណ៍​នោះថា នៅ​ក្នុងទិដ្ឋភាពរួម កម្ពុជា​មានលំហសេរីភាព​សារព័ត៌មាន​ធំ​តាមរយៈ​ការ​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ការ​បង្កើត​ក្រុមហ៊ុន​ព័ត៌មាន វត្តមាន នៃការ​បញ្ចេញមតិ​ដោយសេរីនៅ​តាម​បណ្តាញ​ទំនាក់ទំនង​សាធារណៈ មានលំហូព័ត៌មាន​ទូលំទូលាយ​ពីរដ្ឋាភិបាល​មក​ប្រជាពលរដ្ឋ និង​ពីប្រជាពលរដ្ឋ​ទៅរដ្ឋាភិបាល។ ទោះ​យ៉ាង​ណាក៏ដោយ លំហ ឬសេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា នៅ​តែ​ត្រូវ​បានរំខាន​ដោយ​ចំណុច​អសកម្ម​មួយ​ចំនួន​ដែលកំពុងទាញចុះ​នូវ​គុណតម្លៃ នៃសេរីភាព​សារព័ត៌មាន

ឯកឧត្តម ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអ្នក​នាំពាក្យ​រាជរដ្ឋាភិបាល ក៏​បានមានប្រសាសន៍ដែរថា នៅ​កម្ពុជា សេរីភាព​សារព័ត៌មាន​រីកចម្រើន​យ៉ាង​ខ្លាំង​មិន​ធ្លាប់​មានពីមុន។ ចំនួនស្ថាប័នសារព័ត៌មាន និង​អ្នក​សារ​ព័ត៌មាន​កើនឡើង​យ៉ាង​គំហុកគួរ​ឱ្យ​កត់សម្គាល់។ ប្រជាពលរដ្ឋ​មាន​ប្រភពព័ត៌មាន​យ៉ាងសម្បូរបែប និង​មានជម្រើស​ទូលំទូលាយ និង​ងាយ​ស្រួល​ក្នុង​ការ​ទទួលបានព័ត៌មាន​លឿន​រហ័ស។

ផ្អែកតាម​ទិន្នន័យ​បច្ចុប្បន្ន​ភាព​ឆ្នាំ​២០២៣របស់ក្រសួងព័ត៌មានបង្ហាញថា បច្ចុប្បន្ន​ប្រព័ន្ធផ្សព្វផ្សាយ​ទាំងប្រពៃណី និង​ទំនើប ដែលបាន​ចុះ​បញ្ជិកានៅ​ក្រសួងព័ត៌មាន មាន​ចំនួនជាង២ពាន់ រួមមាន គេហទំព័រ និង​ទូរទស្សន៍​អនឡាញ​មានចំនួន ៩៣៣អង្គភាព, កាសែត ៤៤៧អង្គភាព, សមាគមសារព័ត៌មាន ៥២អង្គភាព, ទស្សនាវដ្តី ១៩៤អង្គភាព, ព្រឹត្តិបត្រ ២១អង្គភាព, ស្ថានីយវិទ្យូ ២៨៤ស្ថានីយ, ទីភ្នាក់ងារសារព័ត៌មានបរទេស ២៧អង្គភាព, ទូរទស្សន៍ផ្សាយផ្ទាល់ ១៩ស្ថានីយ និង​ផ្សាយបន្ត ១៦៥ស្ថានីយ, ទូរទស្សន៍ឌីជីថល ១២ស្ថានីយ, ទូរទស្សន៍​ខ្សែកាបរាជធានីភ្នំពេញ និង​នៅតាម​ខេត្ត៤៤ស្ថានីយ៍ និងទូរទស្សន៍​អាណាឡូកមានចំនួន ១៤៣ស្ថានីយ ខណៈអ្នកសារ​ព័ត៌មាន​មានចំនួន​ប្រមាណ មួយម៉ឺននាក់៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សាកលវិទ្យាល័យជាតិមានជ័យផ្ដល់អាហារូបករណ៍ចំនួន២៥កន្លែងតាមរយៈអាហារូបករណ៍អភិសន្តិបណ្ឌិត ស​ សុខា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/10/2024

សាកលវិទ្យាជាតិមានជ័យផ្ដល់ឱកាសសិក្សាអាហារូបករណ៍ចំនួន២៥កន្លែងសិក្សាថ្នាក់បរិញ្ញាបត្រ តាមរយៈកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ 

អាហារូបករណ៍ ASEAN-India Fellowship in Agriculture and Allied Sciences ថ្នាក់ឧត្តមសិក្សា ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2025

សម្រាប់អ្នកដែលចង់ទទួលបានអាហារូបករណ៍ទៅលើជំនាញកសិកម្ម ឥឡូវនេះ ASEAN-India Fellwoship for Higher Education in Agriculture and Allied Sciences កំពុងតែបើកឱកាស ផ្ដល់អាហារូបករណ៍។

ឱកាសសិក្សាអាហារូបករណ៍ ១០០% ពីមូលនិធី ស.អ នៃក្រសួងប្រៃសណីយ និងទូរគមនាគមន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2025

ឱកាសសិក្សាអាហារូបករណ៍ ១០០% ចំនួន៧៥កន្លែង ជំនាន់ទី២ ពីមូលនិធី ស.អ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លើមុនជំនាញសន្តិសុខសាយប័រ (CyberSecurity)

អាហារូបករណ៍សម្រាប់សិស្សនារី ដែលមានបំណងបន្តការ​សិក្សា​ថ្នាក់ឧត្តមសិក្សា​នៅ​រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2024

មូលនិធិហាប់ស្វែល (Harpswell Foundation) ដែលជាអង្គការមិនមែនរដ្ឋាភិបាល បានប្រកាសផ្តល់អាហារូបករណ៍ ២០២៤-២០២៥ សម្រាប់សិស្ស​នារី​ដែល​រស់​នៅ​តាម​បណ្តា​ខេត្ត​ដែលកំពុងសិក្សា...

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែនតាកែវ ជ្រើសរើស​យុវជន​ចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ១ ចំនួនជាង១ពាន់នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនតាកែវ បានប្រកាស​ពីការជ្រើសរើស​យុវជន​ឱ្យ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ១ ក្រោម​គ្រោង​កម្មវិធី ១,៥លាននាក់របស់រាជរដ្ឋាភិបាល រហូត​ដល់ទៅ​ចំនួន ១៦៨០នាក់ ក្នុងឆ្នាំ២០២៥នេះ។

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ នៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន២០កន្លែងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែង និងកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

កម្មវិធីអាហារូបករណ៍ Fulbright ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/02/2023

អាហារូបករណ៍ Fulbright កំពុងប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសហរដ្ឋអាមេរិក...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ត្រៀមបណ្ឌិតនៅប្រទេសសឹង្ហបុរីឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/07/2025

កម្មវិធីអាហារូបករណ៍ Government of Singapore Scholarship ឬ អាហារូបករណ៍រដ្ឋាភិបាលសឹង្ហបុរី ប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ត្រៀមបណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦។

អាហារូបករណ៍ថ្នាក់សិក្សា Online វគ្គខ្លីនៅសាកលវិទ្យាល័យ Stanford

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/07/2023

ឱកាសសិក្សាជំនាញវគ្គខ្លីនៃសាកលវិទ្យាល័យ Stanford ពីកម្មវិធីអាហារូបករណ៍ Stanford University Free Online Courses 2023 ដល់និស្សិតបរទេសសម្រាប់ឆ្នាំសិក្សា២០២៣...