ព្រះសីហនុ – នាព្រឹកថ្ងៃទី០៦ ខែមេសានេះ ថ្នាក់ដឹកនាំក្រោមជាតិលើវិស័យទឹកស្អាតនិងអនាម័យមកពី ២៥រាជធានី-ខេត្ត និងតួអង្គពាក់ព័ន្ធទាំងអស់បានប្រជុំពិភាក្សាពីវឌ្ឍនភាពស្ថានភាពការងារបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល (ODF) កម្ពុជា នៅសណ្ឋាគារឆ្នេរសុខាអូតែល ខេត្តព្រះសីហនុ។
កិច្ចពិភាក្សាពីស្ថានភាពការងារបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលកម្ពុជានេះ រៀបចំឡើងក្នុងគោលបំណងឆ្លុះបញ្ចាំងពីវឌ្ឍនភាពនិងស្ថានភាព ការងារបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលនៅសហគមន៍នៃរាជធានី និងខេត្តនីមួយៗ ស្របតាមការកំណត់យុទ្ធសាស្រ្តក្នុងផែនការសកម្មភាពជាតិ (NAP2) និងការតាំងចិត្តរបស់រាជធានីខេត្ត ដើម្បីពន្លឿនលទ្ធផលសម្រេចបាន ODF ១០០% នៅសហគមន៍។

ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាតំណាងរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ មានប្រសាសន៍ថា ឆ្នាំ២០២២នេះ ដោយមានកិច្ចសហការគាំទ្រពីអង្គការភ្លែនអន្តរជាតិប្រចាំកម្ពុជា អង្គការវ័តធ័រអេដ ក្រសួងអភិវឌ្ឍន៍ជនបទបានរៀបចំកិច្ចប្រជុំកំពូលថ្នាក់ក្រោមជាតិ ដើម្បីពន្លឿនលទ្ធផលការងារបញ្ឈប់ការបន្ទោបង់ពាសវាលពាលកាលនៅកម្ពុជា ។
ស្របគ្នានេះ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ មានប្រសាសន៍បញ្ជាក់ថា ការទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាត និងសេវាអនាម័យ ជាអាទិភាពមួយក្នុងចំណោមអាទិភាពសម្រាប់ការអភិវឌ្ឍន៍ជនបទ ជាពិសេសយកចិត្តទុកដាក់ក្នុងការប្រមូលផ្តុំធនធាន ព្រមទាំងសក្តានុពលគ្រប់យ៉ាង ដើម្បីឈានទៅសម្រេចឱ្យបាននូវទស្សនៈវិស័យ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជាទី៦ ។ ទន្ទឹមគ្នានេះ កម្ពុជាបានកំណត់ឆ្នាំ២០២៥ ប្រជាពលរដ្ឋគ្រប់រូបដែលរស់នៅតំបន់ជនបទ មានសេវាទឹកស្អាតប្រើប្រាស់ និងមានសេវាអនាម័យល្អបញ្ឈប់បន្ទោបង់ពាសពាលពាសកាល ។

ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ
“វត្តមានរបស់ឯកឧត្តម លោកជំទាវ លោក លោកស្រី គឺជាសក្ខីភាពនៃការយកចិត្តទុកដាក់ខ្ពស់ចំពោះវិស័យទឹកស្អាតនិងអនាម័យជនបទដែលជាការងារដ៏មានសារសំខាន់បំផុតក្នុងការចូលរួមលើកកម្ពស់គុណភាពនិងគុណតម្លៃនៃការរស់នៅរបស់ប្រជាជនជនបទ តាមរយៈការរួមគ្នាជំរុញការអនុវត្តយុទ្ធសាស្រ្តនិងគោលនយោបាយអភិវឌ្ឍន៍ជនបទ របស់រាជរដ្ឋាភិបាលក្នុងគោលដៅធ្វើឱ្យមានការវិវត្តជាវិជ្ជមាននូវស្ថានភាពសេដ្ឋកិច្ច-សង្គម នៅតំបន់ជនបទកម្ពុជា”
ទន្ទឹមគ្នានេះដែរ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍ថា កិច្ចប្រជុំកំពូលថ្នាក់ក្រោមជាតិដើម្បីពន្លឿនការបញ្ឈប់ការបន្ទោបង់ពាសវាលពាលកាលនៅកម្ពុជា នឹងចូលរួមចំណែកលើកកម្ពស់ស្ថានភាពអនាម័យទូទាំងប្រទេសឱ្យកាន់តែប្រសើរ ។ ត្បិតខេត្តព្រះសីហនុទាំងមូលពុំទាន់ទទួលលទ្ធផលការងារបញ្ឈប់ការបន្ទោបង់ពាសវាលពាលកាលទាំងស្រុងស្របតាមគោលដៅ ប៉ុន្តែរដ្ឋបាលខេត្តនឹងបន្តសកម្មភាពការងារនេះជាបន្តបន្ទាប់។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍ថា ៖ “ខ្ញុំអាចនិយាយបានថា អនាម័យខេត្តព្រះសីហនុទាំងមូលមិនទាន់ដល់កំពូលកម្រិត១០០% ប៉ុន្តែបើនិយាយពីស្ថានភាពអនាម័យនៅក្នុងក្រុងព្រះសីហនុ និងតំបន់ឆ្នេរសមុទ្រវិញ ខេត្តសីហនុបានរៀបចំយ៉ាងល្អដើម្បីបម្រើដល់តម្រូវការប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។ ខេត្តនឹងបន្តធ្វើការងារលើកកម្ពស់ការងារទឹកស្អាត និងអនាម័យនៅតាមសហគមន៍ ស្របតាមគោលដៅរបស់រាជរដ្ឋាភិបាល”។
សូមជម្រាបថា កិច្ចប្រជុំប្រធានក្រុមការងារបច្ចេកទេសថ្នាក់ខេត្ត ការផ្គត់ផ្គង់ទឹក ការសម្អាត និងអនាម័យជនបទ រៀបចំឡើងនៅខេត្តព្រះសីហនុនៅពេលនេះ រំពឹងថា រាជធានីខេត្តទាំងអស់នឹងពន្លឿនសកម្មភាពបញ្ឈប់ការបន្ទោបង់ពាសវាលពាលកាលឱ្យបានខ្ពស់ សិក្សាពីបញ្ហាប្រឈមនានា និងឯកភាពលើការកំណត់ឡើងវិញនូវគោលដៅ ODF ឆ្នាំ២០២៣ សម្រាប់ក្របខ័ណ្ឌរាជធានី ខេត្ត និងក្របខ័ណ្ឌជាតិ។
គួររំលឹកថា ផ្អែកតាមផែនការសកម្មភាពជាតិស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងលើកកម្ពស់អនាម័យនៅជនបទ ២០១៩-២០២៣ (NAP2) បានដាក់ចេញគោលដៅយុទ្ធសាស្រ្តសម្រេចឱ្យបានស្ថានភាពបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល (ODF) នៅកម្រិតសហគមន៍ឱ្យបានច្រើនតាមដែលអាចទៅធ្វើបាន ដើម្បីឈានទៅសម្រេចបាន ODF ក្នុងក្របខ័ណ្ឌរាជធានី ខេត្តនីមួយៗ ។ ការបញ្ឈប់ការបន្ទោបង់ពាសវាសពាសកាលនៅសហគមន៍ ជាពិសេសនៅតាមតំបន់ជនបទ គឺជាសូចនាករមួយដ៏សំខាន់មួយបង្ហាញពីការផ្លាស់ប្តូរឥរិយាបថវិជ្ជមានរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការប្រតិបត្តិអនាម័យល្អ ដែលជាការរួមចំណែកលើកកម្ពស់សុខភាពសាធារណៈ និងជាជំហានឆ្ពោះទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៦.២ របស់កម្ពុជា ។

ដើម្បីឆ្លើយតបគោលដៅអភិវឌ្ឈន៍ប្រកបដោយចីរភាពទី៦.២ ក៏ដូចគោលដៅជាយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ (NSDP 2019-2023) របស់រាជរដ្ឋាភិបាលកម្ពុជា និងចក្ខុវិស័យនៃវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ។ តាមរយៈផែនការសកម្មភាពជាតិលើកទី២ (NAP2) នេះ ក្រសួងអភិវឌ្ឍន៍ជនបទបានដាក់ចេញគោលដៅដល់ឆ្នាំ ២០២៣ ត្រូវសម្រេចឱ្យបាន ODF ៣ខេត្តក្នុងចំណោម ២៥រាជធានីនិងខេត្ត, ODF ៣០ស្រុកក្នុងចំណោម ១៦២ស្រុក, ៦០០ ODFឃុំ ក្នុងចំណោម ១.៤០៥ឃុំសង្កាត់ និង ODF ១២.៧០០ភូមិក្នុងចំណោម ១៤.៣៨៣ភូមិ ៕

ជីវប្រវត្តិ: លោក ម៉ៅ សំណាង ជាការីនិពន្ធផ្នែកអប់រំ និងជាផលិតករព័ត៌មាននៃ AMS Education ។ លោកមានបទពិសោធន៍ការងារជាអ្នកសារព័ត៌មានវិទ្យុ, ពិធីករ និងជាអ្នករាយការណ៍ព័ត៌មានទូរទស្សន៍, និងជាផលិករប្រព័ន្ធផ្សព្វផ្សាយចម្រុះ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍នៅសាកលវិទ្យាល័យ Sripatum University International College ប្រទេសថៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/02/2025
សាកលវិទ្យាល័យអន្តរជាតិ Sripatum International College ប្រកាសផ្ដល់អាហារូបករណ៍ពេញលេញ ១០០% ចំនួន ៥កន្លែង តាមរយៈកម្មវិធីអាហារូបករណ៍ Global Intelligence Scholarship (GIS) សម្រាប់សិក្សា ២០២៥។ អាហារូបករណ៍ផ្ដល់ជូនលើការសិក្សា

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ពីកម្មវិធីរដ្ឋាភិបាលអាស៊ែបៃហ្សង់ ឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/05/2024
ក្រសួងការបរទេស និងក្រសួងវិទ្យាសាស្ត្រ និងអប់រំនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ប្រកាសបើកផ្ដល់អាហារូបករណ៍សិក្សាឆ្នាំ២០២៤ក្រោម...

វគ្គសិក្សា Online ឥតគិតថ្លៃចំនួន ៦ ពីសាកលវិទ្យាល័យ Harvard សម្រាប់ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/03/2025
សាកលវិទ្យាល័យ Harvard បានផ្ដល់ការសិក្សាវគ្គខ្លីតាមរយៈ Online ក្រោមកម្មវិធី Harvard Online ដើម្បីផ្ដល់ឱកាសសិក្សាដោយឥតគិតថ្លៃសម្រាប់និស្សិត និងអ្នកដែលចង់សិក្សាវគ្គខ្លីមកពីទូទាំងពិភពលោក។

វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ផ្តល់ឱកាសសិក្សាជំនាញឥតគិតថ្លៃចំនួន ២៤០០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/07/2025
វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ដែលមានទីតាំងស្ថិតនៅក្រុងសៀមរាប បានប្រកាសពីការផ្តល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេសវគ្គខ្លីចំនួន ២៤០០កន្លែង ដោយឥតគិតថ្លៃ ហើយសម្រាប់បេក្ខជនដែលមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្ររង ១០០% នៅសាកលវិទ្យាល័យ IIC និងវិទ្យាស្ថាន ITI
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/11/2025
ជាឱកាសសម្រាប់សិស្សានុសិស្សដែលបញ្ចប់ថ្នាក់ទី១២ ហើយកំពុងស្វែងរកអាហារូបករណ៍សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររង។ សម្ពន្ធយុវជនអាហារូបករណ៍ (ស២) បានប្រកាសពីការផ្តល់...

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលជប៉ុនឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/04/2025
តាមរយៈស្ថានទូតជប៉ុនប្រចាំកម្ពុជា កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលជប៉ុន MEXT ( Japanese Government Scholarship 2026) ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាសម្រាប់ការសិក្សាថ្នាក់ឧត្ដមចំនួន៤កម្រិត នៅឆ្នាំសិក្សា២០២៦។

ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈជាច្រើនកន្លែងនៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/09/2024
ឱកាសសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ និងសិក្សារយៈពេលខ្លីសម្រាប់យុវជន យុវនារី ដែលមានជីវភាពខ្វះខាត នៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាជំនាញជាច្រើនកន្លែងសម្រាប់យុវជន យុវនារី និងសាធារណៈជន...

ឱកាសអាហារូបករណ៍ទៅសិក្សានៅប្រទេសសឹង្ហបុរី ពី SIM Global Education Diploma 2026
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/12/2025
SIM Global Education (SIM GE) កំពុងផ្ដល់ជូននូវអាហារូបករណ៍ SIM Global Education Diploma Scholarship ឆ្នាំ២០២៦ ដល់និស្សិតអន្តរជាតិដែលមានលទ្ធផលសិក្សាឆ្នើម ដើម្បីបន្តការសិក្សានៅប្រទេសសឹង្ហបុរី។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៥កន្លែងនៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/12/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន០៥កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សានៅសាកលវិទ្យាល័យភ្នំពេញអន្តរ...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប



































































