កម្ចីសិក្សា ដំណោះស្រាយសម្រាប់និស្សិតខ្វះលទ្ធភាព តែចង់បន្តការ​សិក្សា​នៅមហាវិទ្យាល័យ

ការសិក្សា​នៅ​ថ្នាក់​មហាវិទ្យាល័យ គឺជា​ក្តីស្រមៃ របស់យុវជនជាច្រើន​, ប៉ុន្តែក្តីស្រមៃ​នេះ ភាគច្រើន​​ត្រូវ​បាន​រាំងស្ទះ​ដោយ​បញ្ហា​ប្រឈម​ធំ​មួយ នោះគឺឧបសគ្គ​ផ្នែក​ហិរញ្ញវត្ថុ។ ឥណទានសិក្សា ត្រូវ​បានគេចាត់ទុកថា គឺជា​ជំនួយ​ហិរញ្ញវត្ថុមួយ​​ដែល​កំពុង​ជួយ​និស្សិត​ដែលមាន​ជីវភាពខ្វះខាត សម្រាប់​បង់ថ្លៃសាលា ក៏​ដូចសម្រាប់ទិញ​សម្ភារៈចាំបាច់​នានា​ក្នុងការសិក្សា​នៅ​មហាវិទ្យាល័យជាដើម ។ បច្ចុប្បន្ន​មានធនាគារ ក៏​ដូចជា​មីក្រូហិរញ្ញវត្ថុ​​មួយ​ចំនួន កំពុង​ដំណើរ​ការ​ឥណទាន​សិក្សា​នេះ ប៉ុន្តែមាន​សិស្ស​និស្សិតតិចតួចប៉ុណ្ណោះ​ដែល​បាន​ដឹង​ពីវត្តមានរបស់វា។

លោក កុក ថា អគ្គនាយកគ្រឹះស្ថាន អេហ្វអេចអេហ្វ ឃែភីថល ម.ក បានលើកឡើងថា ឥណទានសិស្ស-និស្សិត ត្រូវបានស្ថាប័នរបស់លោក​បង្កើតឡើងកាលពីចុងឆ្នាំ២០២៤ ដើម្បីលើកស្ទួយវិស័យអប់រំ និងកសាងធនធានមនុស្សនៅព្រះរាជាណាចក្រកម្ពុជា តាមរយៈការជួយដល់សិស្ស និស្សិតក្រីក្រដែលមានបំណងចង់បន្តការសិក្សា រៀនជំនាញ និងពង្រឹងសមត្ថភាពជាដើម។

លោក កុក ថា អគ្គនាយកគ្រឹះស្ថាន អេហ្វអេចអេហ្វ ឃែភីថល ម.ក

តាមរយៈ ឥណទានសិស្ស-និស្សិត នេះ សិស្សអាចស្នើ​កម្ចីសម្រាប់បង់ថ្លៃសិក្សា រៀនជំនាញវិជ្ជាជីវៈ វគ្គខ្លី រៀនភាសា ទិញសម្ភារៈសិក្សាដូចជាកុំព្យូទ័រ ទូរស័ព្ទដែលមានតម្លៃសមរម្យក្នុងគោលបំណងសិក្សា ដោយសិស្ស​ និស្សិត អាចស្នើកម្ចីរហូតដល់៤លានរៀល ឬ១០០០ដុល្លារអាមេរិក។

បើតាម​លោក កុក ថា បច្ចុប្បន្ននេះ មានសិស្ស និស្សិត ក៏​ដូចជា​ឪពុកម្តាយ និងអាណាព្យាបាលរបស់សិស្ស និស្សិត មានសរុប ១៧៨នាក់ហើយ បាន​មក​ទទួល​យកឥណទាន​សិស្ស-និស្សិត ដែល​សរុបជាទំហំឥណទានស្មើនឹង ១២៣,២៥៥ដុល្លារអាមេរិក។

លោក ង៉ែត យូដារិត អនុប្រធានបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) មានប្រសាសន៍ថា នៅ CADT ក៏​មានកម្ចីសិក្សាចំនួន ២ប្រភេទ សម្រាប់សិស្សនិស្សិតដែលអាចចាប់យកឱកាសសិក្សាជំនាញបច្ចេកវិទ្យាឌីជីថល ប៉ុន្តែមិនមានលទ្ធភាពគ្រប់គ្រាន់។ បើតាម​លោក យូដារិត កម្ចីសិក្សាទី១ គឺកម្ចីសិក្សាជាមួយធនាគារហ្វីលីព និងទី២ គឺកម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល។

តាមរយៈកម្ចីសិក្សាទាំង២ប្រភេទនេះ និស្សិតអាចខ្ចីយកទៅបង់ថ្លៃសិក្សាសម្រាប់ថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យា​ឌីជីថល​រយៈពេល៤ឆ្នាំ ដោយមិនគិតការប្រាក់។ ហើយ​សិស្ស​និស្សិតនឹង​ធ្វើ​ការសងត្រឡប់ទៅកាន់គ្រឹះស្ថានសិក្សា ឬសាកលវិទ្យាល័យវិញ ក្នុង​ចំនួន​ទឹកប្រាក់ប្រមាណ១០០ដុល្លារអាមេរិកប៉ុណ្ណោះក្នុងមួយខែ ប្រសិន​បើ​ពួកគាត់មានប្រាក់ខែលើសពី៥០០ដុល្លារក្នុងមួយខែ ឬបង់ត្រឡប់ទៅកាន់គ្រឹះស្ថានសិក្សាចំនួន ២០% នៃប្រាក់ខែរបស់ពួកគេ។

លោក ង៉ែត យូដារិត អនុប្រធានបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT)

បច្ចុប្បន្ន​ហិរញ្ញប្បទានសិក្សា តាមរយៈកម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល កំពុង​ផ្ដល់កម្ចីសិក្សាដល់និស្សិតដែលកំពុងសិក្សានៅក្នុងគ្រឹះស្ថានសិក្សាចំនួន៥ រួមមាន ៖ បណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT), សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP), សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM), វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC), សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) និងសាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន (Paragon.U)។

លោក ង៉ែត យូដារិត ក៏​បាន​បញ្ជាក់ដែរថា ការផ្ដល់កម្ចីសិក្សានេះ CADT បានផ្តោត​ទៅ​ដល់បេក្ខជនដែលមានជីវភាពខ្វះខាត និងមិនទទួលបានអាហារូបករណ៍ ប៉ុន្តែចង់រៀនផ្នែកឌីជីថល។ ក្រៅពីថ្លៃសិក្សានេះ CADT ក៏មានការផ្ដល់ប្រឹក្សាពីក្រុមប្រឹក្សាដល់និស្សិត​អំពីការរៀនសូត្រ ក៏​ដូចជា​ការតម្រង់ទិសការងារឱ្យត្រូវជំនាញជាដើម។ បើតាមលោក យូដារិត បច្ចុប្បន្ននេះ មាននិស្សិតចំនួន៦៨នាក់ កំពុងប្រើប្រាស់សេវាកម្មកម្ចីសិក្សានេះ ដោយមួយចំនួនតូចទើបនឹងបញ្ចប់ឆ្នាំទី៤ ហើយ​ត្រៀមចូលបម្រើការងារ។

ហិរញ្ញប្បទានសិក្សា កំពុងជួយ​និស្សិតមួយចំនួនអាចបន្តការ​សិក្សា​នៅមហាវិទ្យាល័យ

យុវជន ថា មករា ជានិស្សិត​ឆ្នាំទី៣ ជំនាញ​ធុរកិច្ច​ឌីជីថល នៅបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា លើកឡើងថា តាមរយៈកម្ចីសិក្សា​ បានផ្តល់​ឱកាសឱ្យ​ខ្លួនបន្ត​ការ​សិក្សា​នៅ​ថ្នាក់ឧត្តមសិក្សា​ទៅ​លើ​ជំនាញ​ដែលខ្លួន​ស្រឡាញ់, លើសពីនេះ អាចឱ្យ មករា មានឯករាជ្យ​ភាពផ្នែកហិរញ្ញវត្ថុសម្រាប់សិក្សា ដោយ​មិនត្រូវការចំណាយពីគ្រួសារឡើយ។

មករា បញ្ជាក់ថា កម្ចីសិក្សា​នេះ​បាន​ផ្លាស់ប្តូរ​អនាគតរបស់ខ្លួន ព្រោះបើ​ពុំ​មាន​កម្ចី​ជួយ​ឱ្យ​បានចូលរៀន​មហាវិទ្យាល័យ​កាលពី៣ឆ្នាំមុនទេ ម្ល៉េះពេលនេះ មករា មិនដឹងថា ខ្លួនឯងកំពុងធ្វើអ្វីនោះឡើយ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare ប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/05/2023

សាកលវិទ្យាល័យ International University of Health and Welfare ប្រទេសជប៉ុនប្រកាសជ្រើសរើសនិស្សិតឆ្នាំមូលដ្ឋាន និងឆ្នាំទី២ផ្នែកវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅប្រទេសថៃ ពីកម្មវិធីអាហារូបករណ៍ Child’s Dream University Scholarship ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យជាច្រើននៅក្នុងប្រទេសថៃពីកម្មវិធីអាហារូបករណ៍ Child’s Dream University Scholarship ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Leed នៃចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យLeed ពីកម្មវិធីអាហារូបករណ៍ Leed Scholarship 2024 សម្រាប់សិក្សាផ្នែកគណនេយ្យ ...

រៀនជំនាញធុរកិច្ចភេសជ្ជៈ ឥតគិតថ្លៃ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2025

តាមរយៈកម្មវិធី TVET 1.5M របស់រាជរដ្ឋាភិបាល វិទ្យាស្ថានជាតិពហុបច្ចេកទេស​អង្គរ ដែលមានទីតាំង​ស្ថិត​នៅ​ក្នុងក្រុងសៀមរាប បានប្រកាស​ផ្តល់​អាហារូបករណ៍​ក្នុងការ​សិក្សា​ជំនាញធុរកិច្ចភេសជ្ជៈ​ដោយ​ឥតគិតថ្លៃ ទៅដល់យុវជន និង​​អ្នក​កំពុង​ត្រូវការ​ជំនាញ។

ក្រសួង​ប្រៃសណីយ៍​ ​ប្រកាស​ផ្តល់​អាហារូបករណ៍​​ទេពកោសល្យ​ឌីជីថល​តេជោ ​២៥​កន្លែង​ ​លើ​ជំនាញ​ «​វិទ្យាសាស្ត្រ​កុំព្យូទ័រ​កង់​ទិច​» ​នៅ​សាកលវិទ្យាល័យ​ ​AUPP​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/08/2026

​ដើម្បី​ឆ្លើយតប​ទៅនឹង​ការ​វិវត្ត​យ៉ាង​រហ័ស​នៃ​បច្ចេកវិទ្យា​ឌីជីថល ​និង​ការ​អភិវឌ្ឍ​មូលធន​មនុស្ស​ក្នុង​យុគសម័យ​ថ្មី​ ​និង​ក្នុង​គោលបំណង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ ​ការ​ប្រកួតប្រជែង​ផ្នែក​បច្ចេកវិទ្យា​

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់១០កន្លែងនៅសាកលវិទ្យាល័យ MGIMO ប្រទេសរុស្ស៊ីឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/07/2023

សាកលវិទ្យាល័យ MGIMO នៃប្រទេសរុស្ស៊ី​ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ដល់សារណជនទាំងអស់នៅបណ្ដាប្រទេសសមាជិកអាស៊ាន រួមទាំងកម្ពុជា ។...

អាហារូបករណ៍ថ្នាក់អន្តរជាតិ សម្រាប់មន្ត្រីនគរបាលជាតិ ទៅបន្តការសិក្សានៅ សាកលវិទ្យាល័យវូហាន ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/03/2026

សាកលវិទ្យាល័យវូហាន ប្រទេសចិន (Wuhan University) តាមរយៈកម្មវិធីអាហារូបករណ៍អភិសន្ដិបណ្ឌិត ស សុខា បានប្រកាស​ផ្តល់អាហារូបករណ៍ក្នុងកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ (Master’s Degree)

ក្រុមប្រឹក្សា​យុវជនឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក (AYC) ជ្រើសរើសសមាជិកជំនាន់ទី១៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2026

ជាឱកាស​សម្រាប់យុវជន​ក្នុងការ​ពង្រឹងភាពជាអ្នកដឹកនាំ ចូល​រួម​ក្នុង​សកម្មភាព​សហគមន៍ និង​ចែករំលែក​ទស្សនៈ​របស់ខ្លួន ក្នុងការ​ពិភាក្សា​ប្រកបដោយអត្ថន័យ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញបច្ចេកវិទ្យាឌីជីថលចំនួន១០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/12/2024

តាមរយៈក្រសួងប្រៃសណីយ និងទូរគមនាគមន៍ (ក.ប.ទ) ប្រកាសជ្រើសរើសសិស្សនិស្សិត និងសាធារណជនចូលសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០០នាក់ ដើម្បីសិក្សាលើជំនាញបច្ចេកវិទ្យាឌីជីថល នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា...