លោកស្រី អ៉ី សោភា ៖ យើងត្រូវតាំងចិត្តថាការងារបុរសធ្វើបាន ស្ត្រីយើងក៏អាចធ្វើបានដូចគ្នា

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

ចាប់អាជីពជាគ្រូបង្រៀនតាំងតែពីឆ្នាំ១៩៧៩ លោកស្រី អុី សោភា មិនដែលរាថយ ក្នុងតួនាទីជាអ្នកអប់រំនេះ ម្តងណាឡើយ រហូត​អភិវឌ្ឍខ្លួនពីគ្រូបង្រៀនបឋមសិក្សា ក្លាយជានាយិកាវិទ្យាល័យ បើទោះជាលោកស្រីទទួលរងនូវសម្ពាធច្រើនរាប់មិនអស់ ទាំងក្នុងការងារ និងជាស្រ្តីដែលត្រូវគ្រប់គ្រងចិញ្ចឹមកូនក្នុងបន្ទុកចំនួន៥នាក់ផង។ ការមិនរាថយ ក៏​ព្រោះតែលោកស្រីតែងទន្ទេញពាក្យ​ក្នុងចិត្តថា “ការងារដែលបុរសធ្វើបាន ស្រ្តីក៏អាចធ្វើបានដូចគ្នា”។

លោកស្រី អុី សោភា បានរៀបរាប់ថា លោកស្រីកើតនៅឆ្នាំ១៩៥១ នៅឃុំកំពង់ក្តី ខេត្តសៀមរាប, លោកស្រីបានបញ្ចប់ថ្នាក់វិទ្យាល័យនៅក្នុងឆ្នាំ១៩៧០ តែពេលនោះដោយប្រទេសកំពុងមានសង្រ្គាម លោកស្រីបានប្រឡងចូលជាគ្រូបង្រៀនថ្នាក់បឋមសិក្សា ហើយក៏បានជាប់ និងរៀនច្បាប់គ្រូអស់រយៈពេល២ឆ្នាំ។ ក្រោយរៀនចប់ច្បាប់គ្រូនៅឆ្នាំ១៩៧២ លោកស្រីត្រូវបានគេចាត់តាំងឱ្យទៅបំពេញការងារជាគ្រូបង្រៀននៅសាលាបឋមសិក្សាកុមារី ដែលបច្ចុប្បន្នជាអនុវិទ្យាល័យចតុមុខ។

ក្នុងពេលបំពេញការងារជាគ្រូបង្រៀននៅសាលាបឋមសិក្សាកុមារី លោកស្រីកត់សម្គាល់ឃើញថា លោកស្រីពេញចិត្តនឹងការបង្រៀននេះជាខ្លាំង ហើយតែងតែរៀនសូត្រពីការបង្រៀន និងការណែនាំពីគ្រូបង្រៀនចាស់ៗ និងនាយិកាសាលានាពេលនោះ។

បន្ទាប់ពីការដួលរលំនៃរបបខ្មែរក្រហម ពោលគឺនៅក្នុងឆ្នាំ១៩៧៩ លោកស្រី អ៊ុី សោភា បានវិលត្រឡប់មកកាន់អាជីពជាគ្រូបង្រៀនសាជាថ្មី ហើយ​ត្រូវ​បានក្រសួងអប់រំគ្រានោះចាត់តាំង​ឱ្យ​លោកស្រីបង្រៀនសិស្ស​ថ្នាក់បឋមសិក្សា​នៅសាលាបឋមសិក្សា​ផ្សារដើមថ្កូវ និង​បន្ទាប់មក​នៅ​សាលា​បឋមសិក្សា​ភូមិ៧។ ដោយ​មើលឃើញ​ពីទេពកោសល្យ​ក្នុង​ការអប់រំ លោកស្រី ត្រូវ​បានមន្ទីរអប់រំរាជធានីចាត់បញ្ជូន​ឱ្យ​ទៅរៀនបន្ត ដើម្បីយក​កម្រិត​សិក្សា​ទី៣ នៅ​ក្នុងឆ្នាំ​១៩៨៤ ដល់ឆ្នាំ១៩៨៦ នៅសាលាគរុវិជ្ជាជីវៈជាន់ខ្ពស់ (ENS)។

ត្រូវ​បង្រៀនសិស្សផង ទៅបន្តការសិក្សាផង និងថែមទាំងពរពោះកូន​ក្នុងផ្ទៃ និងសម្រាលកូនក្នុងរយៈពេលសិក្សា ប៉ុន្តែលោកស្រីមិនបោះបង់​ក្នុងការ​រៀនបន្ត​ដើម្បីសញ្ញាបត្រគ្រូ​កម្រិតឧត្តមនោះឡើយ ពោលគឺលោកស្រីបានព្យាយាមតស៊ូ រហូត​ទទួលបានជោគជ័យ ហើយ​ទីបំផុត​លោកស្រីត្រូវ​បានតម្លើងកម្រិតជាគ្រូវិទ្យាល័យ នៅវិទ្យាល័យគូបា ឬវិទ្យាល័យច្បារអំពៅបច្ចុប្បន្ន នៅ​ឆ្នាំ១៩៨៦ ដោយ​គ្រានោះលោកស្រី​ក៏​មានតួនាទីជា​ប្រធានបច្ចេកទេសមុខវិជ្ជាជីវៈវិទ្យា ហើយ​ក៏​ត្រូវបានផ្តល់ទំនុកចិត្ត​ឱ្យ​ធ្វើជាប្រធានសហជីព និង ជា​ប្រធាន​សមាគមនារី ក្នុងវិទ្យាល័យថែមទៀត។

ទទួលបានតួនាទីច្រើន ការងារក៏​ច្រើន ហើយ​មានបន្ទុក​ជីវភាព​គ្រួសារថែមទៀត ប៉ុន្តែលោកស្រី អុី សោភា នៅ​តែអាចឈរយ៉ាងរឹងមាំ ដោយ​បំពេញ​តួនាទី​មិន​ឱ្យ​មានការ​ថ្នាំងថ្នាក់ ឬខុសឆ្គងអ្វីឡើយ។ ការ​បំពេញតួនាទីការងារដ៏ល្អ និង​មាន​វិធីសាស្រ្តគ្រប់គ្រងដ៏ប៉ិនប្រសព្វថែមទៀត ទីបំផុតលោកស្រី​ ត្រូវ​បានថ្នាក់ដឹកនាំសាលា​​តម្លើងតួនាទីជា​នាយិការងនៅ​ឆ្នាំ​១៩៩៨ ហើយ​បន្ទាប់​មក​នៅ​ឆ្នាំ២០០៤ លោកស្រី​ក៏​ត្រូវ​បានតម្លើងតួនាទីជា​នាយិកាវិទ្យាល័យ​ច្បារអំពៅ។

ក្នុងតួនាទីជានាយិកាដែលមានការងារច្រើន តែលោកស្រី អុី សោភា អាចឆ្លៀត​ពេល​ថ្ងៃសៅរ៍ អាទិត្យ ដើម្បីរៀនបន្តយកថ្នាក់អនុបណ្ឌិតវិទ្យា​សាស្រ្តអប់រំថែមទៀត។ រយៈពេល​ជិត១០ឆ្នាំ ក្រោម​ការ​គ្រប់គ្រង​របស់លោកស្រី វិទ្យាល័យ​ច្បារអំពៅបានក្លាយ​ជាវិទ្យាល័យ​ដែលទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងចំណោមវិទ្យាល័យ​ទាំង​២៥​របស់រាជធានីភ្នំពេញ។ លោកស្រី អ៊ី សោភា មានប្រសាសន៍ថា ជោគជ័យដែលនាំ​ឱ្យ​វិទ្យាល័យច្បារអំពៅ ជាប់លេខ១ គឺដោយសារ​ការចេះគ្រប់គ្រង ចេះសហការរវាង​លោកស្រីជាមួយ​ថ្នាក់ដឹកនាំ ក៏​ដូចជា​លោកគ្រូអ្នក​គ្រូ​ក្នុងសាលា ទំនាក់ទំនងល្អជាមួយ​រដ្ឋអំណាច​មូលដ្ឋាន និង​មាតាបិតា ឬអ្នកអាណាព្យាបាល​សិស្ស​បានល្អ។ សមទ្ធិផល និង​ជោគជ័យទាំងនេះ គឺបានបង្ហាញថា អ្វីៗ​ដែល​បុរសធ្វើបាន ស្រ្តី​ក៏​អាច​ធ្វើបានដូចគ្នា។

ក្រោយ​ចូលនិវត្ត ឆ្នាំ២០១១ លោកស្រី អុី សោភា បានចូលបម្រើការងារជានាយិកាសាលា​រៀនវ៉េស្ទឡាញន៍ សាខា​ច្បារអំពៅ រយៈពេល១២ឆ្នាំ រហូតមកដល់ពេលបច្ចុប្បន្ន​នេះ លោកស្រីទទួលតំណែងជាប្រធាននាយិកាទីប្រឹក្សានៃបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប។ ក្នុងអាជីពជាអ្នកអប់រំអស់រយៈពេល ៤៦ឆ្នាំ លោកស្រីបានចែករំលែកបទពិសោធន៍ និង​ផ្តល់ដំបូន្មាន​ដល់គ្រូបង្រៀនទាំងអស់ សូម​ធ្វើការបង្រៀន​ដោយការតាំងចិត្ត ដោយប្រើបញ្ញា ហើយ​ត្រូវ​ប្រកាន់ពាក្យ​ក្នុងចិត្តថា អ្វីដែលគេធ្វើបាន យើងក៏អាចធ្វើបានដែរ នោះទើបធ្វើ​ឱ្យ​ការងារសម្រេចជោគជ័យ និង​សម្រេច​បំណងប្រាថ្នា៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេសឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/09/2025

វិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស (NTTI) ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ចំនួន១០កន្លែង ក្រោមការឧបត្ថម្ភ និងគាំទ្រពី ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី ឆ្នាំសិក្សា២០២៥-២០២៦។

គន្លឹះចំនួន៧ ក្នុងការសម្ភាសន៍បានជោគជ័យសម្រាប់អាហារូបករណ៍ Chevening

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/08/2025

ដំណាក់កាលនីមួយៗនៃការដាក់ពាក្យអាហារូបករណ៍ Chevening ជាការសន្សំពិន្ទុដើម្បីឱ្យខ្លួនឯងមានអាទិភាពជាប់ជាបេក្ខភាពអាហារូបករណ៍ ជាពិសេសនៅក្នុងវគ្គសម្ភាសន៍។ ខាងក្រោមនេះ ជាគន្លឹះចំនួន៧ដែលអាចជួយឱ្យបេក្ខជន បេក្ខនារី...

ឱកាសផ្លាស់ប្ដូរការសិក្សាទៅសាកលវិទ្យាល័យ Chulalongkorn នៃកម្មវិធី AMIS Programme

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/01/2024

ឱកាសផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យ​Chulalongkorn នៃកម្មវិធី Asian International Mobility for Student និង The ASEAN University Network-ASEAN Credit Transfer ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/05/2024

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសនិស្សិតចំនួន១នាក់ទៅសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រ(Doctor of Medicine) នៅ...

សាលាមធ្យមវិចិត្រសិល្បៈជ្រើសរើសសិស្សចូលរៀនឥតគិតថ្លៃសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/09/2023

សាលាមធ្យមសិក្សាវិចិត្រសិល្បៈនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈប្រកាសប្រលងជ្រើសរើសសិស្សានុសិស្សសិក្សាជំនាញសិល្បៈឥតគិតថ្លៃឆ្នាំសិក្សា ២០២៣-២០២៤...

ឱកាស​សម្រាប់សិស្សកំពុងរៀនថ្នាក់ទី១២ ចង់រៀនជំនាញបច្ចេកវិទ្យា, ខេមតិច ផ្តល់អាហារូបករណ៍ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2026

សម្រាប់សិស្សានុសិស្ស​ដែលកំពុងរៀនថ្នាក់ទី១២ ហើយមានបំណងចង់បន្តការសិក្សានៅសាកលវិទ្យាល័យ លើជំនាញបច្ចេកវិទ្យា បន្ទាប់ពីចប់បាក់ឌុបរួច, ពេលនេះ សាកលវិទ្យាល័យ​ឯកជនក្នុងស្រុកមួយ...

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) មណ្ឌលវិមានឈ្នះ-ឈ្នះ ផ្តល់អាហារូបករណ៍ ១០០% ចំនួន ៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2026

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ - ITC) នឹងប្រឡងជ្រើសរើសនិស្សិតកម្រិតវិស្វករ នៅ មណ្ឌលវិមានឈ្នះ-ឈ្នះ ដោយផ្តល់ជូននូវអាហារូបករណ៍ពេញ ១០០% ចំនួន ៤០កន្លែង។

CA​DT ប្រកាស​ផ្តល់​អាហារូបករណ៍​ ​”​ទេពកោសល្យ​ឌីជីថល​តេជោ​” ​ចំនួន​ ​២០០ ​កន្លែង​ ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/09/2026

​ដោយ​មាន​ការ​គាំទ្រ​ ​និង​ឧបត្ថម្ភ​ផ្ទាល់​ពី​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ ​(​ក.​ប​.​ទ​.​)​,​ ​បណ្ឌិត្យ​សភា​បច្ចេកវិទ្យា​ឌីជីថល​កម្ពុជា​ ​(​CADT​)​ ​បាន​ប្រកាស​ជា​ផ្លូវការ​នូវ​ការ​បើក​ទទួល​ពាក្យប្រឡង​ជ្រើសរើស...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប៉េកាំងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប៉េកាំងសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ ...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *