គម្រោង​ “ជំនាញ​ដើម្បី​ការងារ​កាន់តែ​ប្រសើរ” ជួយ​បង្កើន​គុណភាព​កម្លាំង​ជំនាញ​កម្ពុជា ឆ្លើយ​តប​នឹង​តម្រូវការ​ទីផ្សារ​ការងារ

ភ្នំពេញ – កាលពីដើម​សប្ដាហ៍​នេះ ក្រសួង​ការងារ និង​បណ្តុះ​បណ្តាលវិជ្ជាជីវៈ បានប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវ​ការ «គម្រោង​ជំនាញ​ដើម្បី​ការងារ​កាន់​តែ​ប្រសើរ» ដែល​នឹង​ជួយ​ពង្រឹង​គុណភាព​ជំនាញ​ដល់​កម្លាំង​ពលកម្ម​កំពុង​បំពេញ​ការងារ និង​កម្លាំង​ពលកម្មថ្មី ដែល​ទើប​ចូល​មក​ដល់​ទីផ្សារ​ការងារ តាមរយៈ​ការ​បង្កើន​គុណភាព​ជំនាញ និង​ការ​ផ្តល់​ព័ត៌មាន ក៏​ដូច​ជា​ការ​តម្រង់​ទិស​វិជ្ជាជីវៈ​ដើម្បី​ការងារ​កាន់​តែ​ប្រសើរ។

គម្រោង «ជំនាញ​ដើម្បី​ការងារ​កាន់តែ​ប្រសើរ» ជា​គម្រោង​អភិវឌ្ឍ​ជំនាញ​ទី១ ដែល​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ទទួល​ការ​គាំទ្រ​ហិរញ្ញប្បទាន​ឥណទាន​សម្បទាន ពី​សមាគម​អភិវឌ្ឍ​អន្តរជាតិ (IDA) នៃ​ធនាគារ​ពិភពលោក​ដែល​ត្រូវ​អនុវត្ត​ពីឆ្នាំ​២០២៤ ដល់ឆ្នាំ២០២៩។ គម្រោង​នេះ ត្រូវ​បាន​ចាប់​ផ្តើម​សិក្សា​ចាប់តាំងពីឆ្នាំ២០២០ និង​បន្ទាប់​មក​បាន​ចាប់​ផ្តើម​បេសកកម្ម​ផ្លូវការ​ជាបន្ត​បន្ទាប់ ដើម្បី​រៀបចំ​គម្រោង​នេះ​ចាប់ពីឆ្នាំ២០២២ បន្ទាប់​មក​បាន​ចុះ​កិច្ច​ព្រមព្រៀង​ហិរញ្ញប្បទាន (Financing Agreement) កាល​ពីថ្ងៃទី៧ ខែ​កក្កដា ឆ្នាំ២០២៤ និង​បាន​ចូល​ជា​ធរមាន​នៅ​ថ្ងៃទី២៥ ខែ​កញ្ញា ឆ្នាំ២០២៤។

ឯកឧត្ដម កត្តា អ៊ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​មាន​ប្រសាសន៍​ថា គម្រោង «ជំនាញ​ដើម្បី​ការងារ​កាន់​តែ​ប្រសើរ» រួម​បញ្ចូល​នូវ​ការ​បង្កើន​គុណភាព​ជំនាញ​ដែល​ឆ្លើយតប​នឹង​តម្រូវ​ការ​ទីផ្សារ​ការងារ ការ​ផ្តល់​ព័ត៌មាន និង​ការ​តម្រង់​ទិស​វិជ្ជាជីវៈ ដើម្បី​ការងារ​កាន់តែ​ប្រសើរ​ដោយ​ផ្ដោត​ជា​ចម្បង​លើ​វិស័យ​អាទិភាព​ចំនួន២ រួម​មាន​វិស័យ​យានយន្ត និង​អេឡិចត្រូនិក ហើយ​ក៏​អាច​មាន​ភាព​បត់បែន​គ្រប​ដណ្ដប់​លើ​វិស័យ និង​មុខ​របរ​អាទិភាព​ផ្សេង​ទៀត​ដែល​មាន​តម្រូវ​ការ​ទីផ្សារ​ការងារ។

បើ​តាម​អ្នកនាំពាក្យ​ក្រសួង​ការងារ គម្រោង​នេះ ទទួល​បាន​ហិរញ្ញប្បទាន​សហប្រតិបត្តិការ​មាន​ទឹក​ប្រាក់​សរុប​ចំនួន​ជាង​៤៥លានដុល្លារ​អាមេរិក ក្នុង​នោះ​មាន​ថវិកា ៤០លានដុល្លារជា​កម្ចី​ហិរញ្ញប្បទាន​របស់​ធនាគារ​ពិភពលោក និង​ថវិកា​ជាង ៥លានដុល្លារ ជា​មូលនិធិ​របស់​សម​ភាគី​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា។​ គម្រោង «ជំនាញ​ដើម្បី​ការងារ​កាន់​តែប្រសើរ» មាន​សមាសធាតុ​ផ្សំ​ចំនួន៤ នឹង​​​ចូលរួម​អនុវត្ត ក្នុង​នោះ សមាសភាពទី១ គឺ​ការ​លើក​កម្ពស់​ជំនាញ​ដើម្បី​ឆ្លើយ​តប​តម្រូវ​ការ​ឧស្សាហកម្ម ដែល​នឹង​អនុវត្ត​ដោយ​អគ្គនាយកដ្ឋាន អ.ប.វ. ក្នុង​ការ​ពង្រឹង​គុណភាព​អភិវឌ្ឍ​កម្មវិធីសិក្សា កសាង​សមត្ថភាព​គ្រូ​បង្គោល និង​គ្រូ​បច្ចេកទេស, សមាសភាពទី២ គឺ​ការ​ផ្តល់​ព័ត៌មាន និង​ការ​តម្រង់​ទិស​សម្រាប់​ការងារ​កាន់​តែប្រសើរ ដែល​នឹង​អនុវត្ត​ដោយ​ទីភ្នាក់ងារ​ជាតិ​មុខរបរ​ និង​ការងារ ដោយ​គេ​រំពឹងថា នឹង​ជួយ​ប្រែក្លាយ​​ប្រព័ន្ធ​ព័ត៌មាន​ទីផ្សារ​ការងារ ជា​ប្រព័ន្ធ​ទីផ្សារ​ការងារ​ឆ្លាតវៃ​តាម​បែប​ឌីជីថល​ជា​ជំនួយ​ក្នុង​ការ​ស្វែង​រក​ការងារ និង​ការ​តម្រង់​ទិស​អាជីព។

សមាសភាពទី៣ គឺ​ការ​លើក​កម្ពស់​សមាគម​តាម​វិស័យ​ដើម្បី​ផ្សារ​ភ្ជាប់​និយោជក​ជាមួយ​ការ​អភិវឌ្ឍ​ជំនាញ និង​ការ​ពង្រីក​ការអភិវឌ្ឍន៍​ជំនាញ ដែល​នឹង​អនុវត្ត​ដោយ​មូលនិធិ​អភិវឌ្ឍ​ជំនាញ (SDF) ហើយ​សម្រាប់​សមាសភាពទី៤ នៃ​គម្រោង គឺ​ការ​គ្រប់គ្រង ត្រួតពិនិត្យ និង​វាយតម្លៃ ព្រមទាំង​ការ​ឆ្លើយតប​នឹង​ហេតុការណ៍​បន្ទាន់​ដែល​ពាក់ព័ន្ធ ដែល​អាច​កើត​មាន​ឡើង។

ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តី​ក្រសួងការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​មាន​ប្រសាសន៍ថា ផ្អែក​តាម​បម្រែបម្រួល​និន្នាការ និង​សុទិដ្ឋិនិយម​នៃ​ការ​រីកចម្រើន​នៃ​ឧស្សាហូបនីយកម្ម​សកល «គម្រោង​ជំនាញ​ការងារ​កាន់​តែប្រសើរ» នេះ គឺ​ត្រូវ​បាន​រៀបចំ​ឡើង និង​អនុវត្ត​ស្របគ្នា​ជាមួយ​នឹង «ផែនទី​បង្ហាញផ្លូវ​ស្តីពី​ការ​អភិវឌ្ឍ​វិស័យយានយន្ត និង​អេឡិចត្រូនិក» និង «គោល​នយោបាយ​ជាតិ​ស្តីពី​ការ​អភិវឌ្ឍ​វិស័យ​យានយន្ត​អគ្គិសនី ឆ្នាំ២០២៤-២០៣០» ដែល​រាជរដ្ឋាភិបាល​ទើប​បាន​ដាក់​ចេញ​នាពេលថ្មីៗ​នេះ ហើយ​ជាមួយ​គ្នា​ឯកឧត្តម​ក៏​បាន​ថ្លែង​អំណរគុណ​ដល់​ធនាគារ​ពិភពលោក​ដែល​បាន​គាំទ្រ​បេសកកម្ម​អភិវឌ្ឍន៍​ធនធាន​មនុស្ស​នៅ​កម្ពុជា ហើយ​សង្ឃឹមថា ធនាគារ​ពិភពលោក នឹង​បន្ត​ជួយ​ជំរុញ​ការ​ផ្លាស់ប្ដូរ​មូលដ្ឋានគ្រឹះ នៃ​ការអភិវឌ្ឍន៍​កម្ពុជា ដើម្បី​រួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​បន្ត​រក្សា​កំណើន​សេដ្ឋកិច្ច និង​សម្រេច​ទិសដៅ​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ២០៣០ និងឆ្នាំ២០៥០៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Oxford ចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate Scholarship ២០២៤-២០២៥ ។...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យល្បីៗ នៃប្រទេសប្រ៊ុយណេ ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/12/2024

កម្មវិធីអាហារូករណ៍ Brunei DARUSSALAM SCHOLARSHIP រដ្ឋាភិបាល នៃប្រទេសប្រ៊ុយណេ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាសម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦...

ឱកាសសិក្សាអាហារូបករណ៍បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Science Po ប្រទេស​បារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2025

តាមរយៈកម្មវិធីអាហារូបករណ៍ Emile Boutmy Scholarship 2025 កំពុងប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ សិក្សានៅសាកលវិទ្យាល័យ Science Po នៃប្រទេសបារាំង ក្នុងឆ្នាំសិក្សា២០២៥។

អាហារូបករណ៍ពីកម្មវិធីសិក្សាផ្នែកច្បាប់របស់ World Bank ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2023

កម្មវិធីសិក្សាផ្នែកច្បាប់របស់ World Bank នៅរដ្ឋធានីវ៉ាស៊ីនតោន ប្រកាស​ផ្ដល់ឱកាសសិក្សាដល់និស្សិតអន្តរជាតិជុំវិញពិភពលោកសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ ...

អាហារូបករណ៍បច្ចេកវិទ្យាឌីជីថល នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ចំនួន៦០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/09/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេល២ខែផ្នែកបច្ចេកវិទ្យានៅមជ្ឈមណ្ឌលអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ចំនួន៦០កន្លែង នៃកម្មវិធីអាហារូបករណ៍ព័ត៌មានវិទ្យា Pre University ជំនាន់ទី២។

អាហារូបករណ៍ China University of Petroleum ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/12/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅ China University of Petroleum សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ China Scholarship Council (CSC)។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌាឆ្នាំសិក្សា ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន១២៦ប្រទេសពីអាហារូបករណ៍រដ្ឋាភិបាលឥណ្ឌានៃកម្មវិធីអាហារូបករណ៍ ICCR ឆ្នាំសិក្សា២០២៤...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត ទៅសិក្សា​នៅប្រទេស​រូម៉ានី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2026

ក្រសួងការបរទេស​រូម៉ានី នឹង​ចាប់ផ្តើម​បើក​ការ​ទទួលពាក្យ​ស្នើ​សុំ​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត របស់និស្សិតបរទេស រួមទាំង​និស្សិត​កម្ពុជា​ផង ដើម្បីទៅសិក្សានៅប្រទេស​រ៉ូម៉ានី។

អាហារូបករណ៍ថ្នាក់បណ្ឌិត សិក្សា​នៅសាកលវិទ្យាល័យ Standford សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/08/2024

កម្មវិធីអាហារូបករណ៍ Knight-Hennessy បានប្រកាស​ផ្តល់អាហារូបករណ៍​១០០% សម្រាប់ថ្នាក់បណ្ឌិតចំនួន១០០កន្លែង ទៅសិក្សា​នៅសាកលវិទ្យាល័យ Stanford សហរដ្ឋអាមេរិក ដោយ​មានផ្តល់​ថ្លៃសិក្សា...

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *