យុវជន​កម្ពុជាចំនួន៧រូប នឹងទៅចូលរួម​កម្មវិធីអ្នកដឹកនាំយុវជនអាស៊ីឆ្នាំ​២០២៣ នៅ​ប្រទេសជប៉ុន

ភ្នំពេញ – យុវជន​​ចំនួន​៧រូប ដែល​មក​ពីវិទ្យាល័យ​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា នឹងទៅ​ចូលរួម​កម្មវិធីអ្នកដឹកនាំយុវជនអាស៊ី​ ឆ្នាំ២០២៣ ដែលគ្រោង​​ប្រព្រឹត្ត​ទៅ​ពីថ្ងៃទី២១ រហូត​ដល់ថ្ងៃទី២៦ ខែសីហា នៅទីក្រុងតូក្យូ ប្រទេស​ជប៉ុន ក្រោម​មូលបទ “The Future of Food from the Perspective of Sustainable Food Consumption”។

យុវតី ឆាយ ពេជជេស៊ីកា អាយុ​១៧ឆ្នាំ មកពីសាលារៀនវ៉េស្ទឡាញន៍ សាខាសន្ធរម៉ុក ដែលជាបេក្ខជនមួយរូបជាប់ក្នុងការ​ជ្រើសរើសជាតំណាងយុវជន​កម្ពុជា ទៅ​ចូលរួម​កម្មវិធី «អ្នកដឹកនាំយុវជនអាស៊ី២០២៣» និយាយថា ខ្លួន​ពិតជាមានអារម្មណ៍រំភើប និងមានមោទនភាពក្នុងនាមជាយុវជនតំណាងកម្ពុជា ចូលរួមជាមួយ​យុវជន​ផ្សេងៗ​ទៀត​មក​ពី​តំបន់អាស៊ី ។

បើតាម ពេជជេស៊ីកា កម្មវិធី អ្នកដឹកនាំយុវជនអាស៊ី​២០២៣ នេះ រូបនាង រួមជាមួយ​យុវជន​កម្ពុជាផ្សេងទៀត នឹង​ចូលរួមធ្វើការជជែកដេញដោល ឬពិភាក្សា​ជាមួយ​យុវជន​ពីតំបន់អាស៊ីទាក់ទងទៅនឹងបញ្ហាបរិស្ថាន ក៏​ដូចជា​សុវត្ថិភាពចំណីអាហារជាដើម។ ជាមួយ​គ្នា​នេះ ជេស៊ីកា ក៏បានត្រៀម​ខ្លួន​រួចហើយដែរ ក្នុងការបង្ហាញពីសមត្ថភាព​ ក៏​ដូចជាបង្ហាញវប្បធម៌ សីលធម៌របស់ខ្មែរតាមរយៈ​ការ​សំពះ ការ​និយាយស្តីនៅ​ក្នុងការជជែកដេញដោលជាដើម។

យុវជន ហេង មុនីរៀម ដែលក៏ជា​សិស្ស​មក​ពី​​សាលារៀនវ៉េស្ទឡាញន៍ និង​ក៏ជាបេក្ខជន​ត្រូវជ្រើសរើស​ឱ្យ​ចូលរួម​កម្មវិធី «អ្នកដឹកនាំយុវជនអាស៊ី២០២៣» នៅប្រទេស​ជប៉ុនដែរនោះ និយាយថា កម្មវិធីនេះ គឺជាឱកាស​ដែលអនុញ្ញាត​ឱ្យ​យុវជនកម្ពុជា​បានបង្ហាញនូវសក្តានុពល​ទៅ​កាន់អន្តរជាតិ ។ មុនីរៀម បានត្រៀម​ខ្លួនរួចហើយដែរ ដោយប្រឹងប្រែងឱ្យ​អស់ពីលទ្ធភាពដើម្បីបង្ហាញនូវអ្វីដែល​ជាសក្តានុពលរបស់ខ្មែរ ជាពិសេស​ទាក់ទងជាមួយប្រធានបទនៅ​ក្នុងកិច្ចពិភាក្សា ឬជជែកដេញដោល។

ជាមួយគ្នានេះ ការទៅប្រទេសជប៉ុននេះ មុនីរៀម រំពឹងថា នឹងទទួលបាននូវបទពិសោធន៍ថ្មីៗល្អជាច្រើន ដូចជាការសិក្សា​ពីបរិស្ថាននៅប្រទេសជប៉ុន ជាពិសេសទទួលបានទំនាក់ទំនងល្អជាមួយនឹងយុវជនមកពីបណ្តាប្រទេស​ផ្សេងៗ​ទៀត។ ហើយក្រោយបញ្ចប់កម្មវិធី​ត្រឡប់​មក​កម្ពុជាវិញ ខ្លួននឹងចែករំលែកបទពិសោធន៍​ទាំងនោះ​ទៅដល់យុវជនដែលត្រៀមខ្លួនបន្តនៅពេលក្រោយ ឬក៏អ្នក​ដែល​នៅសិក្សា​ជុំវិញខ្លួន។

សូម​បញ្ជាក់ថា កម្មវិធី «អ្នកដឹកនាំយុវជនអាស៊ី» (Asia Youth Leaders) គឺជាកម្មវិធីមួយដែលផ្ដល់ឱកាសឱ្យយុវជនមកពីបណ្តាប្រទេសអាស៊ីនានាចូលរួមក្នុងការសង្កេត និងមានការធ្វើបាឋកថាដោយអ្នកឯកទេសលើប្រធានបទបញ្ហាសង្គមនៅក្នុងប្រទេសម្ចាស់ផ្ទះ។ បន្ទាប់ពីបានចូលរួមក្នុងបាឋកថា យុវជនដែលបានចូលរួមត្រូវបង្កើតកិច្ចពិភាក្សាជាក្រុម ដើម្បីស្វែងរកដំណោះស្រាយលើបញ្ហាអ្វីមួយ ដែលគេបានលើកឡើង។

យុវជន​ដែល​ត្រូវចូលរួម​ក្នុងកម្មវិធីនេះ ត្រូវបានជ្រើសរើមកពីប្រទេសចំនួនក្នុងតំបន់អាស៊ី ដែលក្នុងនោះរួមមានដូចជា ប្រទេសកម្ពុជា ចិន ឥណ្ឌូនេស៊ី ជប៉ុន ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ថៃ និងប្រទេសវៀតណាមជាដើម ដោយ​ពួកគេ​ចូលរួមក្នុងការជជែកដេញដោលដោយប្រើភាសាអង់គ្លេស។

សម្រាប់យុវជនដែលអាចដាក់ពាក្យ ត្រូវ​មានលក្ខខណ្ឌដូនជា ត្រូវជាសិស្សវិទ្យាល័យ មានអាយុចន្លោះ ១៥ ទៅ​១៧ឆ្នាំ មានកាយសម្បទាមាំមួន មានការសិក្សា​ល្អ និង​មានកម្រិតភាសាអង់គ្លេស IELT 5.0 ឬ​ TOEFL 500 ។ ជាពិសេស សិស្ស​ត្រូវ​មានចំណាប់អារម្មណ៍​ពាក់ព័ន្ធនឹង​បញ្ហាបរិស្ថាន និង​បញ្ហា​ដែល​កើត​មានក្នុងសង្គម។

យ៉ាងណាក៏ដោយ សម្រាប់យុវជន ហេង មុនីរៀម ក៏ដូចជាយុវតី ឆាយ ពេជជេស៊ី ពួកគេលើកទឹកចិត្តដល់យុវជនផ្សេងៗទៀតដែលចង់ចូលរួមកម្មវិធីនេះ ឬអ្នកដែលបានចូលរួមហើយតែបរាជ័យ សូមបន្តចូលរួមទៀត ដោយថា វាជាឱកាសដែលកម្រក្នុងនាមជា​សិស្ស​កម្រិតវិទ្យាល័យ ។ ក្នុងនោះ ក្រៅពីភាសាអង់គ្លេស ភាពក្លាហាន និង​ការជឿជាក់លើខ្លួនឯង គឺជាគន្លឹះដើម្បីទទួលបានជោគជ័យក្នុងការដាក់ពាក្យ​ចូលរួមកម្មវិធីមួយនេះ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាសញ្ញាបត្រជាន់ខ្ពស់ចំនួន១០កន្លែងនៅវិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/11/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់កម្រិតសញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បរិញ្ញាបត្ររង នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនក្រោមការឧបត្ថម្ភ និងគាំទ្រពី...

អាហារូបករណ៍រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/08/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening ឆ្នាំ២០២៦ ប្រកាសបើកទទួលពាក្យជាផ្លូវការ ចាប់ពីថ្ងៃទី០៥ ខែសីហា ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីមជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិកូរ៉េ សម្រាប់មន្រ្តីក្រសួងយុត្តិធម៌

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/11/2025

ក្រសួងយុត្តិធម៌ កំពុងប្រកាសជ្រើសរើសមន្រ្តីចំណុះក្រសួង​ចំនួន ៥នាក់ ឱ្យ​ទទួលអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ទៅ​សិក្សា​នៅ​ប្រទេសកូរ៉េ ក្រោម​កម្មវិធីរបស់មជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ឆ្នាំសិក្សា២០២៦។

អាហារូបករណ៍ជំនាញ Fashion សិក្សានៅប្រទេសកូរ៉េខាងត្បូង និងអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/06/2026

សម្រាប់សិស្ស-និស្សិតដែលមានក្តីស្រមៃចង់ទៅបន្តការសិក្សាលើជំនាញ Fashion ពេលនេះ​ឱកាស​បាន​មក​ដល់ ដោយអាចសិក្សាដល់ទៅ២ប្រទេស គឺនៅកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ពីកម្មវិធី Fashion Institute of Technology (FIT)។

ក្រសួងអប់រំជ្រើសរើសនិស្សិត​ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់​គ្រប់គ្រង​អប់រំជំនាន់ទី១២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអប់រំជំនាន់ទី១២ ឆ្នាំសិក្សា២០២៣-២០២៤ ។ ការប្រឡង...

អាហារូបករណ៍​ស្រាវជ្រាវ​ថ្នាក់បណ្ឌិត និង​ថ្នាក់ក្រោយបណ្ឌិត ទៅ​សិក្សា​នៅ​រ៉ូម៉ានី ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/12/2024

ក្រោម​កម្មវិធីអាហារូបករណ៍ Eugen Ionescu Programme របស់​រដ្ឋាភិបាល នៃ​ប្រទេសរ៉ូម៉ានី សម្របសម្រួល​ដោយទីភ្នាក់ងារ​ឧត្តមសិក្សាហ្រ្វង់កូហ្វូនី (AUF) នឹងផ្តល់អាហារូបករណ៍​ស្រាវជ្រាវ​ថ្នាក់បណ្ឌិត និង​ថ្នាក់ក្រោយ​បណ្ឌិត សិក្សា​រយៈពេល​៣ខែ...

ឱកាស​អាហារូបករណ៍​ថ្នាក់អនុបណ្ឌិត បរិញ្ញាបត្រ និង​បរិញ្ញាបត្ររង ១០០% ចំនួន២៣០កន្លែង ពី ស.ស.យ.ក. រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/09/2024

សហភាពសហព័ន្ធយុវជន​កម្ពុជា​រាជធានីភ្នំពេញ (ស.ស.យ.ក. រាជធានីភ្នំពេញ) ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយវិទ្យាស្ថាន​ខ្មែរជំនាន់ថ្មី ផ្តល់ជូនអាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) ចំនួន៣០កន្លែង ថ្នាក់បរិញ្ញាបត្រ និង​ថ្នាក់បរិញ្ញាបត្ររង ចំនួន...

អាហារូបករណ៍ថ្នាក់ Diploma បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេស​ព្រុយណេ ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2025

ស្ថានឯកអគ្គរាជទូតកម្ពុជា​ប្រចាំ​ប្រទេស​ព្រុយណេដារូស្សាឡាម បានប្រកាសថា រាជរដ្ឋាភិបាលព្រុយណេ នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិតបរទេស​ទៅ​សិក្សា​នៅ​ប្រទេស​ព្រុយណេ​សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧