អនុប្រធានទី២ព្រឹទ្ធសភា​លើកទឹកចិត្តគ្រឹះស្ថានឧត្តមសិក្សា​ សហការជាមួយវិស័យឯកជន ស្រាវជ្រាវ​បង្កើតផលិតផល ជំនួស​ទំនិញ​នាំចូល

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

ក្នុង​កិច្ច​ប្រជុំ​ជាមួយ​សាកលវិទ្យាល័យរដ្ឋ និង​ឯកជន កាលពីពេលថ្មីៗនេះ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២​ព្រឹទ្ធសភា បានជំរុញ​ឱ្យ​គ្រឹះស្ថាន​ឧត្តមសិក្សា​ទាំងនោះ សហការជាមួយវិស័យឯកជន ក្នុងការស្រាវជ្រាវបង្កើនផលិតផល និងសេវាកម្មប្រកបដោយគុណភាព ដើម្បីជំនួសទំនិញនាំចូលមួយចំនួន។

កិច្ច​ប្រជុំ​ដែល​ធ្វើ​ឡើង​នៅវិមានព្រឹទ្ធសភា​កាលពីថ្ងៃទី៩ កក្កដា បានធ្វើការ​ពិភាក្សា​ទៅលើ លទ្ធភាពសហការរវាងសាកលវិទ្យាល័យ និងវិស័យឯកជនដើម្បីស្រាវជ្រាវផលិតទំនិញ, ការពិនិត្យគុណភាព និងគាំទ្រ ដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង ឱកាសបង្កើតផ្សារ និងការគាំទ្រផលិតផលខ្មែរ។

ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា មានប្រសាសន៍ថា បច្ចុប្បន្ននេះ សាកលវិទ្យាល័យនីមួយៗ បានធ្វើការស្រាវជ្រាវជាច្រើន រហូតដល់មានផលិតផលមួយចំនួន បានដាក់លក់នៅតាមទីផ្សារ។ ក្នុងបរិបទនៃជម្លោះព្រំដែន កម្ពុជាមិនគ្រាន់តែមានឱកាសជំរុញការផលិតទំនិញបន្ថែមប៉ុណ្ណោះទេ ថែមទាំងជំរុញការគាំទ្រផលិតផលខ្មែរផងដែរ។

អនុប្រធានទី២ព្រឹទ្ធសភារំពឹងថា សាកលវិទ្យាល័យរដ្ឋ ក៏​ដូចជា​ឯកជន និង​ស្ថាប័នពាក់ព័ន្ធ នឹងរួមគ្នា​ស្រាវជ្រាវដើម្បី កែច្នៃអាហារ ផលិតពូជដំណាំ ការផលិតជី បង្កើត​ប្រព័ន្ធគ្រប់គ្រងឌីជីថល ព្រមទាំង​រួមគ្នា​បង្កើត​ផ្សារ​សម្រាប់ផលិតផលខ្មែរ។

គួរ​ជំរាបជូនដែរថា កន្លងមកសាកលវិទ្យាល័យ ក៏​ដូចជា​គ្រឹះស្ថាន​ឧត្តមសិក្សា​នានា​នៅកម្ពុជា បានចូលរួមយ៉ាងសកម្មក្នុងការស្រាវជ្រាវដើម្បីបង្កើនផលិតផលក្នុងស្រុក ជាពិសេសក្នុងវិស័យកសិកម្ម បច្ចេកវិទ្យា និងការអភិវឌ្ឍន៍សង្គម ដូចជា ការស្រាវជ្រាវគ្រាប់ពូជស្រូវ ពោត និងបន្លែដែលធន់នឹងអាកាសធាតុ, ការ​បង្កើត​បច្ចេកវិទ្យាដំណាំដោយគ្មានដី (Hydroponics) សម្រាប់ដំណាំបន្លែ, ការអភិវឌ្ឍប្រព័ន្ធត្រួតពិនិត្យសំណើមដី និងស្ថានភាពដំណាំតាមរយៈស្មាតហ្វូន, ការសិក្សាអំពីការប្រើប្រាស់ថាមពលព្រះអាទិត្យ និងជីវៈម៉ាស់សម្រាប់ផលិតអគ្គិសនី ជាដើម៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​អាហារូបករណ៍ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន៣១៥កន្លែង នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2025

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសសិស្ស​ទាំងពីរ​ភេទ​ឱ្យ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ដោយ​ឥតគិតថ្លៃសរុបចំនួន ៣១៥នាក់។

លក្ខខណ្ឌ និងគន្លឹះសំខាន់ដែលអ្នកស្នើពាក្យអាហារូបករណ៍ Australia Awards គួរដឹង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2025

កម្មវិធីអាហារូបករណ៍ Australia Awards ជាអាហារូបករណ៍ដែលផ្ដល់ដោយរដ្ឋាភិបាលអូស្ត្រាលី សម្រាប់ការសិក្សាថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសអូស្ត្រាលី ហើយអាហារូបករណ៍តែងតែផ្ដល់ឱ្យជារៀងរាល់ឆ្នាំ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Illinois Wesleyan នៃសហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Illinois Wesleyan នៃសហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាដល់និស្សិតទូទាំង....

ឱកាសសិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតគិតថ្លៃពីវិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រះសីហនុ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2023

វិទ្យាស្ថានបច្ចេកទេស​ខេត្តព្រះសីហនុ បានប្រកាស​ផ្តល់​អាហារូបករណ៍ ១០០ភាគរយ សម្រាប់វគ្គសិក្សា​កម្រិតសញ្ញាបត្របច្ចេកទេស និង​វិជ្ជាជីវៈ ១ (C1) ដោយសិក្សា​រយៈពេល​៤ខែ ដោយ​ឥតគិតថ្លៃ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Beijing Normal ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាសដំណឹងអំពីការជ្រើសរើសនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យប៉េកាំង  (Beijing Normal Universty) នាសាខា Zhuhai នៃសាធារណរដ្ឋប្រជាមានិតចិន ឆ្នាំសិក្សា២០២៥។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Newcastle នៃចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2025

សាកលវិទ្យាល័យ Newcastle នៃចក្រភពអង់គ្លេស ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៣០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូន៥០% និង ១០០%ទៅតាមលទ្ធភាពជាក់ស្ដែង...

សាកលវិទ្យាល័យ​អន្តរជាតិ ​ផារ៉ាហ្គន ​ប្រកាស​លទ្ធផល​ប្រឡង​អាហារូបករណ៍​ប្រចាំ​ឆ្នាំ​២០២៦​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/08/2026

​សាកលវិទ្យាល័យ​អន្តរជាតិ ​ផារ៉ាហ្គន ​បាន​ប្រកាស​លទ្ធផល​នៃ​ការ​ប្រឡង​និស្សិត​អាហារូបករណ៍​ឆ្នាំ​ ​២០២៦​ ​ជា​ផ្លូវការ​ និង​បាន​អបអរសាទរ​ជាមួយ​ជ័យលាភី​ដែល​មាន​ទេពកោសល្យ​។

ឱកាសអាហារូបករណ៍នៅសាកលវិទ្យាល័យ Freiburg ឆ្នាំសិក្សា២០២៥ នៅប្រទេសអាល្លឺម៉ង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2025

កម្មវិធីអាហារូបករណ៍ University of Freiburg Scholarships in Germany 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Freiburg និងសាកលវិទ្យាល័យជាដៃគូ សម្រាប់និស្សិតអន្តរជាតិ សិក្សាថ្នាក់ឧត្ដមសិក្សា...

ឱកាស​ចូលរួមកម្មវិធីបណ្តុះបណ្តាលយុវជនបរិស្ថានអាស៊ាន (AYGC) ឆ្នាំ២០២៦ នៅទីក្រុងហ្សាកាតា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2026

អង្គការ ERIA (Regional Knowledge Centre for Marine Plastic Debris) សហការជាមួយ The Conversation Indonesia (TCID) បានប្រកាសបើកទទួលពាក្យសម្រាប់កម្មវិធី "ASEAN Young Green Communicators



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *