និយ័តករមូលបត្រ​កម្ពុជា ជ្រើសរើស​មន្រ្តីចំនួន២០រូប ដែលមានជំនាញ សេដ្ឋកិច្ចហិរញ្ញវត្ថុ បច្ចេកវិទ្យាព័ត៌មាន និង​ច្បាប់

និយ័តករមូលបត្រ​កម្ពុជា (ន.ម.ក.) នៃ​អាជ្ញាធរ​សេវាហិរញ្ញវត្ថុមិន​មែន​ធនាគារ បានប្រកាស​ជ្រើសរើស​មន្រ្តីលក្ខន្តិកៈ សម្រាប់​បម្រើការងារ​ចំនួន ២០ (ម្ភៃ) រូប ដែលមាន​សញ្ញាបត្រ​សញ្ញាបត្រ ត្រូវ​នឹង​ជំនាញ​ដែលជ្រើសរើស​ចំនួន៣ គឺជំនាញ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ, ជំនាញ​បច្ចេកវិទ្យាព័ត៌មាន និង​ជំនាញ​នីតិសាស្រ្ត។

ជំនាញសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ៖ ចំពោះបេក្ខជន បេក្ខ​នារី ដែលមាន​បំណង​បម្រើ​ការងារលើជំនាញ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ត្រូវ​មានលក្ខណសម្បត្តិ និង​ភារកិច្ច​ទទួលខុសត្រូវ ដូចជា ៖ មានសញ្ញាបត្រ​សេដ្ឋកិច្ច គណនេយ្យ ហិរញ្ញវត្ថុ ធុរកិច្ច​អន្តរជាតិ ឬបច្ចេកវិទ្យាហិរញ្ញវត្ថុ, មានចំណេះដឹងស្រាវជ្រាវ ចងក្រង និង​វិភាគទិន្នន័យ, សិក្សា​ស្រាវជ្រាវ និង​រៀបចំរបាយការណ៍​លើ​ការ​អភិវឌ្ឍ​ផលិតផលថ្មីៗពាក់ព័ន្ធនឹងមូលបត្រ, សិក្សា​ស្រាវជ្រាវ និង​រៀបចំ​របាយការណ៍​ពាក់ព័នធ​នឹងឧបករណ៍ហិរញ្ញវត្ថុនានា, សិក្សា​ស្រាវជ្រាវ និង​រៀបចំ​របាយការណ៍​ពាក់ព័ន្ធនឹង​ការ​ជំរុញ​ការ​ចូលរួម​របស់​វិនិយោគិន​ស្ថាប័ន និង​វិនិយោគិនបរទេស, វិភាគ និង​វាយតម្លៃស្ថានភាព នៃការ​ជួញដូរ និង​ស្នើ​ឡើង​គំនិត​ផ្តួចផ្តើម​ដើម្បីជំរុញ​ការ​ជួញដូរ​ក្នុងទីផ្សារ​មូលបត្រ, ពិនិត្យ និង​រៀបចំ​របាយការណ៍​វាយតម្លៃ​ពាក្យ​ស្នើ​សុំ​អាជ្ញាបណ្ណ ការ​អនុញ្ញាត ការ​ទទួល​ស្គាល់, ពិនិត្យ និង​រៀបចំ​របាយការណ៍​ពាក់ព័ន្ធ និង​ការ​អនុវត្ត​កាតព្វកិច្ច​ផ្សេងរបស់តួអង្គ​ក្នុងទីផ្សារ​មូលបត្រ។

ជំនាញបច្ចេកវិទ្យាព័ត៌មាន ៖ ចំពោះបេក្ខជន បេក្ខ​នារី ដែល​មាន​បំណង​បម្រើ​ការងារ​ជំនាញបច្ចេកវិទ្យាព័ត៌មាន ត្រូវ​មានលក្ខណសម្បត្តិ និង​ភារកិច្ច​ទទួលខុសត្រូវ​ដូចជា ៖ មានសញ្ញាបត្រ​ថ្នាក់បរិញ្ញាបត្រ​ផ្នែក​វិទ្យាសាស្រ្ត​កុំព្យូទ័រ និង​បច្ចេកវិទ្យាព័ត៌មាន, មានចំណេះដឹង​ក្នុងការ​រចនា​ផ្ទាំង​កម្មវិធី, មានសមត្ថភាព​យល់ដឹងពីប្រព័ន្ធសុវត្ថិភាព, រៀបចំ​របាយការណ៍​សិក្សា​ឧត្តមានុវត្តអន្តរជាតិ តាមដាន​បច្ចេកវិទ្យាពាក់ព័ន្ធ​នឹង​ការវិវត្ត​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ​នឹង​បច្ចេកវិទ្យា​ដែល​លេច​ឡើង​ថ្មី ដូចជា បញ្ញាសិប្បនិមិត្ត បច្ចេកវិទ្យាឌីអិលធី បច្ចេកវិទ្យា​ប្លុកឆេន ទិន្នន័យធំ ក្លោដ ម៉ាស៊ីនស្វ័យសិក្សា វែប៣ (Web3) បច្ចេកវិទ្យាកង់ទិច (Quantum Technology) ជីវមាត្រ និង​បច្ចេកវិទ្យា​ផ្សេង​ទៀត​សម្រាប់ជា​ករណីប្រើប្រាស់​នៅ​ក្នុងវិស័យ​មូលបត្រ។

ជំនាញនីតិសាស្រ្ត ៖ ចំពោះ​បេក្ខជន បេក្ខនារី ដែលមាន​បំណង​បម្រើការងារ​ជំនាញនីតិសាស្រ្ត ត្រូវ​មានលក្ខណសម្បត្តិ និង​ភារកិច្ច​ទទួលខុសត្រូវ ដូចជា ៖ មានចំណេះដឹងមូលដ្ឋាន​អំពីនីតិពាណិជ្ជកម្ម នីតិរដ្ឋប្បវេណី នីតិ​ព្រហ្មទណ្ឌ ព្រមទាំង​នីតិវិធីព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា, មានចំណេះដឹងជាមូលដ្ឋានសិក្សាស្រាវជ្រាវ រៀបចំ​ចងក្រង និង​តាក់តែងលិខិតបទដ្ឋាន​គតិយុត្ត និង​លិខិតរដ្ឋបាលផ្សេងៗ, មានគំនិតផ្តួចផ្តើម និង​ភាពវាងថៃ​ក្នុងការ​វិភាគ និង​ដោះស្រាយវិវាទ ដោយផ្សារភ្ជាប់​និង​ក្របខណ្ឌ​បទប្បញ្ញត្តិ និង​លិខិតបទដ្ឋាន​គតិយុត្តពាក់ព័ន្ធ, តាមដាន និង​ធ្វើបច្ចុប្បន្ន​ភាព​ទៅតាម​ការ​វិវត្តន៍ទៅនៃ​បទប្បញ្ញត្តិ​នៅ​ក្នុងយុត្តថាធិការបរទេស។

លក្ខខណ្ឌទូទៅ នៃការជ្រើសរើស ៖ បេក្ខជន​ត្រូវ​មានសញ្ជាតិជាខ្មែរ, មានអាយុ​ច្រើន​បំផុត ៤៥ឆ្នាំ គិត​ដល់ថ្ងៃប្រឡង, មានសញ្ញាបត្រ​ចាប់ពីបរិញ្ញាបត្រ ឬ​សញ្ញាបត្រ​សមមូលឡើងទៅ លើ​ជំនាញនីមួយៗ, មិន​បានប្រាសចាក​សិទ្ធិខាងរដ្ឋប្បវេណី សិទ្ធិពលរដ្ឋ និង​សិទ្ធិខាងនយោបាយ, មិន​ធ្លាប់​មានទោស​ពីបទ​មជ្ឈិម ឬ​បទឧក្រិដ្ឋ, បទពិសោធន៍​ការងារពាក់ព័ន្ធ​យ៉ាង​តិច ១ឆ្នាំ, មាន​ចំណេះដឹង​ភាសាអង់គ្លេស​អា​ចប្រើប្រាស់​ផ្លូវការ​បាន, ចំពោះបេក្ខនារី និង​ជនពិការ​ត្រូវបានផ្តល់​អាទិភាព។

ការជ្រើសរើស នឹង​ត្រូវ​ធ្វើ​ឡើង​តាមរយៈការ​ធ្វើតេស្តសមត្ថភាព​លើវិញ្ញាសាសរសេរ និង​ការ​ធ្វើសម្ភាសន៍​ផ្ទាល់មាត់​ពីគណៈកម្មការ​ជ្រើសរើស។ មានតែបេក្ខជន ឬបេក្ខនារី​ដែលជាប់​ដំណាក់កាលជ្រើសរើសដំបូង​ប៉ុណ្ណោះ​ដែល​អាច​ចូល​រួម​ធ្វើតេស្តលើវិញ្ញាសាសរសេរ ហើយ​មានតែបេក្ខជន​ដែលជាប់វិញ្ញាសាសរសេរតែ​ប៉ុណ្ណោះ ទើប​អាច​ចូលរួម​ធ្វើតេស្ត​សមត្ថភាព​លើ​ការ​សម្ភាសន៍ផ្ទាល់មាត់។

បេក្ខជន បេក្ខនារី ដែលមានចំណាប់អារម្មណ៍ សូមទាញយកពាក្យ​សុំ​ចូល​រួម​ប្រឡង ចាប់ពីថ្ងៃជូនដំណឹង​នេះ រហូត​ដល់​ត្រឹម​ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤។ ចំពោះកាលបរិច្ឆេទប្រឡង និង​បញ្ជី​រាយនាមបេក្ខចន នឹង​ត្រូវផ្សព្វផ្សាយ​នៅលើ​ទំព័រ facebook របស់និយ័តករមូលបត្រ​កម្ពុជា៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសទទួលបានកម្មវិធីអប់រំនៅអង្គការដើម្បីភាពញញឹម នៃកុមារ ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/08/2025

អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) កំពុងប្រកាសជ្រើសរើសសិស្សានុសិស្សដែលមកពីគ្រួសារក្រីក្រ ចូលរៀនអាហារូបករណ៍ក្នុងកម្មវិធីអប់រំសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ កម្មវិធីផ្ដល់ជូនកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ កម្មវិធីអប់រំចំណេះទូទៅ...

ឱកាសសិក្សានៅប្រទេសជប៉ុន ពីកម្មវិធីអាហារូបករណ៍ធនាគារអភិវឌ្ឍអាស៊ីឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/03/2023

កម្មវីធីអាហារូបករណ៍ The ADB-Japan Scholarship Program (JSP) បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់សិក្សានៅសាកលវិទ្យាល័យ Tokyo ...

អាហារូបករណ៍ទឹកប្រាក់ពីធនាគារ អ៊ូរី ចំនួន១០០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2023

សាកលវិទ្យាល័យភូមិន្ទភ្នំពេញសហការណ៍ជាមួយ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក សម្រេចផ្ដល់អាហារូបករណ៍សាច់ប្រាក់សម្រាប់និស្សិតសិក្សានៅសាកលវិទ្យាល័យភូមិន្ទ...

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ផ្តល់អាហារូបករណ៍ជាង១ពាន់កន្លែង ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2025

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាស​ផ្តល់អាហារូបករណ៍ចំនួន ១ ១៦០កន្លែង លើ ១៦មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែ...

ឱកាស​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសចិន តាមរយៈអាហារូបករណ៍​រដ្ឋាភិបាលចិន​ឆ្នាំ​២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/12/2024

តាមរយៈ​ស្ថានទូត​ចិន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា សហការជាមួយ​សហភាពសហព័ន្ធ​យុវជន​កម្ពុជា នឹងផ្តល់​អាហារូបករណ៍​ដល់​យុវជន​កម្ពុជា​ដើម្បី​បន្ត​ការសិក្សា​ថ្នាក់​ឧត្តមសិក្សា​នៅ​ប្រទេសចិនសម្រាប់ឆ្នាំសិក្សា​២០២៥។

អាហារូបករណ៍ថ្នាក់ Diploma បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេស​ព្រុយណេ ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2025

ស្ថានឯកអគ្គរាជទូតកម្ពុជា​ប្រចាំ​ប្រទេស​ព្រុយណេដារូស្សាឡាម បានប្រកាសថា រាជរដ្ឋាភិបាលព្រុយណេ នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិតបរទេស​ទៅ​សិក្សា​នៅ​ប្រទេស​ព្រុយណេ​សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

អាហារូបករណ៍​ថ្នាក់​វេជ្ជបណ្ឌិត​នៅ​សាកលវិទ្យាល័យ​ ​IUHW​ ​ប្រទេស​ជប៉ុន​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2026

​សាកលវិទ្យាល័យ​ ​International​ ​University​ ​of​ ​Health​ ​and​ ​Welfare​ ​(​IUHW​) ​ប្រទេស​ជប៉ុន​ ​នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​ឆ្នាំ​ទី​១​ ​និង​ឆ្នាំ​ទី​២​ ​ផ្នែក​វេជ្ជសាស្ត្រ ​ដែល​កំពុង​សិក្សា​នៅ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​

អាហារូបករណ៍ថ្នាក់ក្រោយឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ GIST ប្រទេសកូរ៉េខាងត្បូងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងកម្មវិធី MS&PhDរួមបញ្ចូលគ្នា នៅវិទ្យាស្ថានវិទ្យាសាស្ត្រ និបច្ចេកវិទ្យាGwangju (GIST)សាធារណកូរ៉េពីកម្មវិធីអាហា.....