អគ្គលេខាធិការរាជបណ្ឌិតសភាកម្ពុជា អំពាវនាវ​ដល់អ្នក​បង្កើតមាតិកាលើបណ្តាញសង្គម បញ្ឈប់ការផលិតវីដេអូបែបបំពុលសង្គម

ភ្នំពេញ – “អ្នកផលិតវីដេអូគប្បីយល់ និងត្រូវគិតពីសន្តិសុខសណ្ដាប់ធ្នាប់ មុខមាត់ប្រទេសជាគោល និងកុំគិតគ្រាន់តែចង់ឱ្យគេចុច Like និង Share ហើយហ៊ានផលិតវីដេអូឃ្លីប ដែលបង្កប់នូវអត្ថន័យអសុរោះ ឥរិយាបទហិង្សា និងអំពើទុច្ចរិត ដោយសារចង់បានចំណេញគួរបញ្ឈប់ជាបន្ទាន់ព្រោះជាការបំពុលសង្គមយ៉ាងធ្ងន់ធរ” ។ នេះជាការលើកឡើងរបស់លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិតសភាកម្ពុជា ។

អគ្គលេខាធិការ នៃរាជបណ្ឌិតសភាកម្ពុជា មានប្រសាសន៍ថា បុគ្គលមួយចំនួនបានបង្កើតវីដេអូបង្ហោះនៅលើបណ្ដាញសង្គមព្រោះចង់បានចំនួន Like និង Share ច្រើន ដែលគាត់គិតថាវីដេអូនោះជាសារអប់រំ ប៉ុន្តែបែរផ្ដល់ជាបញ្ហារស៊ើប ដូចជាបញ្ហាលេងសើចដល់កុមារ ធ្វើឱ្យប៉ះពាល់ខ្លាំងដល់ការគិតរបស់មនុស្សខ្មែរក្នុងសង្គម ប៉ះពាល់ដល់ស្ថាប័នអ្នកអនុវត្តច្បាប់ និងប៉ះពាល់ដល់មុខមាត់ប្រទេសជាតិទាំងមូល។ លោកបណ្ឌិតបន្តថា តាមរយៈវីដេអូបំភាន់នេះ បរទេសគេអាចគិតថា ប្រទេសកម្ពុជាជាប្រទេសជួញដូរកុមារ ដែលធ្វើឱ្យប៉ះពាល់ដល់ប្រទេសជាតិធ្ងន់ធ្ងរណាស់។

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិតសភាកម្ពុជា

“ខ្ញុំគិតថាការធ្វើបែបនេះ មិនមែនជាការអប់រំទេ គឺជាការបំពុលសង្គមរុញច្រានសង្គមឱ្យមានគ្រោះថ្នាក់ទៅវិញ”

លោកបណ្ឌិត យង់ ពៅ មានប្រសាសន៍ថា មានអ្នកផលិតវីដេអូកំប្លែងខ្លីៗមួយចំនួនទៀត ច្រើននិយាយពីបញ្ហាពាក់ព័ន្ធនឹងគ្រឿងស្រវឹង ពាក់ព័ន្ធជាមួយទង្វើ ឬឥរិយាបទហិង្សាជាដើម បើទោះជាវាបានបង្កប់សារអប់រំនៅខាងចុងវីដេអូមិនឱ្យប្រជាជនយកតម្រាប់តាមក៏ដោយ ប៉ុន្តែវីដេអូទាំងនេះបានជះផលអវិជ្ជមានដល់កុមាររួចទៅហើយ ព្រោះកុមារមិនបានយល់ដល់ចំណុចអប់រំចុងក្រោយនោះទេ។ លោកបណ្ឌិតបន្តថា កុមារមួយចំនួននៅពេលឃើញទង្វើហិង្សា ទង្វើផឹកស្រា និងការនិយាយភាសាទ្រគោះបោះបោកនៅក្នុងវីដេអូ ក៏យកគំរូមិនល្អតាមភ្លាម ហើយគិតថា វាជារឿងសាមញ្ញក្នុងសង្គមក៏មាន ។ ដូច្នេះ ការផលិតវីដេអូបែបនេះ គួរកុំឱ្យមានទៀតអី ព្រោះវាបានជះឥទ្ធិពលអាក្រក់ណាស់ដល់សង្គម។

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិតសភាកម្ពុជា

“បច្ចុប្បន្ន អ្នកដែលកាន់ទូរស័ព្ទដៃទំនើប ឬស្មាតហ្វូន មិនមែនមានតែមនុស្សពេញវ័យទេ គឺចាប់ពីកុមារតូចរហូតដល់មនុស្សចាស់ ទាំងអ្នកមានចំណេះដឹង និងអ្នកគ្មានចំណេះដឹង។ ជាពិសេស កុមារតូចមើលវីដេអូណាមួយហើយ គ្មានការពិចារណាទេ គឺអាចនឹងធ្វើតាម ឬអាចភ័យខ្លាចជាដើម”

ជាមួយ​គ្នានេះ លោក​អគ្គលេខាធិការ នៃរាជបណ្ឌិតសភាកម្ពុជា ក៏​បានលើក​យក​ឧទាហរណ៍ នៃការបង្កើតវីដេអូដែលបង្ហាញពីអតិថិជនរត់ពួនមិនព្រមសងលុយធនាគារ ដែលវីដេអូនេះ ក៏បានប៉ះពាល់ដល់ក្រមសីលធម៌របស់ខាងធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហើយក៏ប៉ះនឹងនយោបាយរបស់រាជរដ្ឋាភិបាលផងដែរ។ បើតាមលោកបណ្ឌិត ប្រសិនបើខ្ចីលុយធនាគារហើយមិនព្រមសង នោះធនាគារនឹងដួលរលំ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនឹងក្ស័យធន ហើយរុញច្រានឱ្យសេដ្ឋកិច្ចមានបញ្ហាចលាចលនយោបាយ។ លោកបណ្ឌិតថា ករណីបែបនេះ មិនគួរឱ្យមានផ្សព្វផ្សាយនោះទេ ហើយ​ស្ថាប័នជំនាញទាំងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងសមត្ថកិច្ចគួរពិនិត្យមើលចំណុចនេះ ហើយអប់រំអ្នកបង្កើតវីដេអូឃ្លីបនេះ ដើម្បីកុំឱ្យមានការផ្សព្វផ្យាយបន្ថែមទៀត។

យ៉ាងណាក៏ដោយ​លោកបណ្ឌិត យង់ ពៅ ក៏បានសូមណូមពរដល់អ្នកបង្កើតវីដេអូ និងអ្នកកំប្លែងអាជីព ដែល​បង្កើតវីដេអូកំប្លែងខ្លីៗ ទាំងស្ថានីយ៍ទូរទស្សន៍ ទាំងអ្នកបង្កើតជាវីដេអូតាមបណ្ដាញសង្គម ក៏ដូចជាអ្នកបង្កើតវីដេអូដោយខ្លួនឯង ត្រូវយល់ដឹងពីក្រមសីលធម៌និងវិជ្ជាជីវៈ សីលធម៌សង្គម យល់ដឹងពីគុណតម្លៃនៃការអប់រំ យល់ដឹងពីតម្លៃច្បាប់ ពាក់ព័ន្ធនឹងការបង្កចលាចលដល់សង្គម មុនពេលផលិតវីដេអូ ទើបជៀសវាងមិនឱ្យប្រជាជនក្នុងសង្គមច្របូកច្របល់។ បន្ថែមពីនេះ សូមកុំឱ្យមានការផលិតវីដេអូបែបនេះ ដែលធ្វើឱ្យប៉ះពាល់ដល់សង្គម ហើយសំណូមពរដល់សមត្ថកិច្ចជំនាញគួរតែចាត់វិធានការផ្លូវច្បាប់ចំពោះអ្នកផលិតវីដេអូបែបនេះ ដើម្បីកុំឱ្យពួកគាត់បង្ខូចមុខមាត់ប្រទេស ហើយធ្វើឱ្យចលាចលដល់សង្គម៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន៤ក្នុង​ប្រទេស​សិង្ហបុរី ពីអាហារូបករណ៍ Dr.GOH KENG SWEE

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/01/2023

កម្មវិធីអាហារូបករណ៍ Dr. GOH KENG SWEE ឬហៅកាត់ថា GKS Scholarship ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតបរទេសឆ្នើម...

អាហារូបករណ៍ថ្នាក់ភាសាមួយឆ្នាំនៅ CAM-ASEAN សម្រាប់សិស្សបញ្ចប់ថ្នាក់ទី១២ ឆ្នាំ២០២២ និង២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2024

វិទ្យាស្ថានអន្តរជាតិCAM-ASEAN បន្តផ្ដល់អាហារូបករណ៍សិក្សាថ្នាក់ភាសាចិន និងភាសាអង់គ្លេសមួយឆ្នាំសម្រាប់សិស្សដែលទើបតែបញ្ចប់ថ្នាក់ទី១២ក្នុងឆ្នាំ...

អាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ធនាគារអ៊ូរីសម្រាប់និស្សិត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ធនាគាអ៊ូរីសម្រាប់កំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ អាហារូបករណ៍ផ្ដល់ជូន...

ឱកាស​អាហារូបករណ៍ ៥០កន្លែង​សម្រាប់​និស្សិត​កម្ពុជា ទៅបន្តការសិក្សា​នៅ​ប្រទេស​ចិន តាមរយៈ​កម្មវិធី 2025-Skilk Road Program

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/05/2025

ក្រោម​កិច្ច​សហការ​រវាង​សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតចិន និង​សាកលវិទ្យាល័យ​មួយចំនួន​នៅ​ប្រទេស​ចិន សមាគមបាន​ប្រកាស​ពី​ការផ្តល់​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់​ចំនួន៥០កន្លែង ដែលជា​ប្រភេទ​អាហារូបករណ៍​...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៥០០កន្លែងពីកម្មវិធីអាហារូបករណ៍ទេពកោសល្យ​ឌីជីថលតេជោ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៥០០កន្លែង សម្រាប់សិស្សានុសិស្សសិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល នៅសាកលវិទ្យាល័យល្បីៗចំនួនប្រាំមួយរបស់កម្ពុជា។ អាហារូបករណ៍ផ្ដល់ជូនក្រោមកម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ...

អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្ររង ១០០% នៅ​សាកលវិទ្យាល័យ IIC និងវិទ្យាស្ថាន ITI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/11/2025

ជាឱកាស​សម្រាប់សិស្សានុសិស្ស​ដែល​បញ្ចប់ថ្នាក់ទី១២ ហើយ​កំពុង​ស្វែង​រក​អាហារូបករណ៍​សម្រាប់​ការសិក្សា​ថ្នាក់បរិញ្ញាបត្រ និង​ថ្នាក់បរិញ្ញាបត្ររង។ សម្ពន្ធយុវជន​អាហារូបករណ៍ (ស២) បានប្រកាស​ពីការផ្តល់...

ឱកាសសិក្សាអាហារូបករណ៍ Online សម្រាប់អ្នកសារព័ត៌មានផ្នែក AI ចំនួន១០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2024

ឱកាសសិក្សាអាហារូបករណ៍តាមរយៈ Online សម្រាប់អ្នកសារព័ត៌មានទាំងអស់ទូទាំងពិភពលោកសិក្សាបន្ថែមផ្នែក AI កម្មវិធី JournalismAI Academy...

ក្រសួងអប់រំប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ទៅ​សិក្សា​នៅ​សាធារណរដ្ឋប្រជាមានិតចិន ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/03/2025

តាមរយៈក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សហការជាមួយមន្ទីរអប់រំ នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្ដល់អាហារូបករណ៍ចំនួន៨កន្លែង ដល់សិស្ស និស្សិត...