គំនិតថ្មីរបស់សិស្សអនុវិទ្យាល័យ បង្កើត​កម្មវិធីទូរស័ព្ទដៃ “អនាគត អ៊ីឌូម៉េនធឺ” ជាប់ជ័យលាភី​សហគ្រិន​វ័យ​ក្មេង​ថ្នាក់ជាតិ​

កម្មវិធីទូរស័ព្ទដៃ ឬ App “អនាគត អ៊ីឌូម៉េនធឺ” (Anakut Edumenter) ដែល​បង្កើត​ឡើង​ដោយ​​យុវតី​កំពុង​រៀន​នៅ​ថ្នាក់អនុវិទ្យាល័យ​មួយ​ក្រុម បានជាប់ជ័យលាភីសហគ្រិនវ័យក្មេងថ្នាក់ជាតិកម្រិតអនុវិទ្យាល័យ ក្នុងកម្មវិធីប្រកួតប្រជែងថ្នាក់ជាតិ តិចណូវេសិន និងអនាគតទេពកោសល្យឌីជីថល ឆ្នាំ២០២៥។ កម្មវិធីទូរស័ព្ទដៃមួយនេះ គឺមានអត្ថប្រយោជន៍ក្នុង​ការជួយសិស្សានុសិស្សកម្រិតវិទ្យាល័យ និស្សិតសាកលវិទ្យាល័យ និងអ្នកមិនទាន់មានការងារធ្វើ អាចជ្រើសរើសជំនាញសិក្សាបានត្រឹមត្រូវ។

យុវតី ជីប មេតា្ត ជាសិស្សថ្នាក់ទី៨ នៃសាលាភាពជាអ្នកដឹកឡៃហ្គឺ និងជាតំណាងក្រុម Anakut បានប្រាប់ឱ្យដឹងថា “អនាគត អ៊ីឌូម៉េនធឺ” ជាប្រភេទអេបទូស័ព្ទដៃមួយ ដែលអាចចូលរួមដោះស្រាយបញ្ហារបស់សិស្សវិទ្យាល័យដែលមានការលំបាកក្នុងការជ្រើសរើសជំនាញទៅបន្តការសិក្សា។ លើសពីនេះ អេប “អនាគត អ៊ីឌូម៉េនធឺ” ក៏​ត្រូវ​បង្កើតឡើង ដើម្បីយុវជនកម្ពុជាជ្រើសរើសមុខជំនាញ និងសាកលវិទ្យាល័យបានត្រឹមត្រូវ ជំរុញសិស្សស្វែងយល់ពីកម្មសិក្សា ដើម្បីទទួលបានបទពិសោធន៍ការងារ ងាយស្រួលធ្វើការងារនាពេលខាងមុខ និងជំរុញឱ្យសិស្សស្វែងយល់ពីខ្លួនឯង គោលដៅ និងចេះចាប់យកឱកាសការងារនានា។

យុវតី ជីប មេតា្ត ជាសិស្សថ្នាក់ទី៨ នៃសាលាភាពជាអ្នកដឹកឡៃហ្គឺ និងជាតំណាងក្រុម Anakut

ជាមួយ​គ្នានេះ មេត្តា ក៏​បាន​សម្តែង​ក្តី​សប្បាយ​រីករាយ​ដែលកម្មវិធីទូរស័ព្ទដៃរបស់ក្រុមហ៊ុន​ទទួលបានជ័យលាភី ដោយថា​ ក្រុម Anakut អាចជាប់ជ័យលាភីសហគ្រិនវ័យក្មេងថ្នាក់ជាតិកម្រិតអនុវិទ្យាល័យនេះបាន ក៏ដោយសារក្រុមរបស់ខ្លួនខិតខំប្រឹងប្រែង ដាក់ចិត្តដាក់កាយធ្វើគម្រោងមួយនះ ដើម្បីខ្លួនឯងផង និងដើម្បីយុវជនខ្មែរផង។ លើសពីនេះ ក្រុមបានធ្វើបទបង្ហាញយ៉ាងល្អិតល្អន់អំពីយុទ្ធសាស្រ្តទីផ្សារ ជាពិសេសធ្វើ​ឱ្យ​គម្រោងមានស្ថេរភាព។

យុវតី វុទ្ធិកា សិស្សថ្នាក់ទី៨ នៃសាលាភាពជាអ្នកដឹកឡៃហ្គឺ និងមានតួនាទីជាអ្នកសរសេរកូដបង្កើតអេប លើកឡើងថា កម្មវិធីទូរស័ព្ទដៃ Anakut Edumentor នេះប្រើរយៈពេលប្រហែល ៣ ទៅ៤ខែ ដើម្បីបង្កើតឱ្យចេញជារូបរាង ដោយឆ្លៀតធ្វើនៅពេលទំនេរ ឬសម្រាកពីការសិក្សា។

យុវតី វុទ្ធិកា សិស្សថ្នាក់ទី៨ នៃសាលាភាពជាអ្នកដឹកឡៃហ្គឺ និងមានតួនាទីជាអ្នកសរសេរកូដបង្កើតអេប

យុវតី វុទ្ធិកា បន្ថែមថា សម្រាប់លក្ខណៈពិសេសរបស់កម្មវិធីទូរស័ព្ទដៃ “អនាគត អ៊ីឌូម៉េនធឺ” (Anakut Edumenter) មាន៤ផ្នែក គឺទី១. សម្រាប់ស្វែងរកសាកលវិទ្យាល័យតាមជំនាញ ដោយអាចជ្រើសរើសសាកលវិទ្យាល័យណាដែលស័ក្តសមនឹងជំនាញ ទី២. ជួយស្វែងរកកម្មសិក្សា ឬការងារសាកល្បង គឺសិស្សអាចទៅសាកល្បងលើការងារដែលខ្លួនបានជ្រើសរើស ដើម្បីដឹងថា ជាការងារដែលស្រឡាញ់ពេញចិត្ត​ឬមិនពេញចិត្ត ទី៣. កម្មវិធីបញ្ញាសិប្បនិម្មិត (AI) ជួយសិស្សថ្នាក់ទី១២ ស្វែងរកការពិភាក្សា ឬស្វែងរកជម្រើសមួយណាដែលគួររៀន និងទី៤. តេស្តដើម្បីស្វែងរកខ្លួនឯង គឺមានផ្ដល់ជាសំណួរតេស្តមួយចំនួន សម្រាប់សិស្សឆ្លើយ ដើម្បីនាំទៅរកជំនាញ ឬសាកលវិទ្យាល័យដែលស័ក្តសមនឹងចំណង់ចំណូលចិត្តរបស់ខ្លួន។

សិស្សថ្នាក់ទី៨ រូបនេះ បន្ថែមទៀតថា នៅពេលដឹងថា ក្រុមបានជាប់ជ័យលាភី ខ្លួន​មានអារម្មណ៍រំភើបសប្បាយចិត្តដោយបានទទួលរង្វាន់ពីកម្មវិធីតិចណូវេសិន។ លើសពីនេះ បានផ្សព្វផ្សាយគំនិតទៅលើឆាកវេទិកាឱ្យលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ក៏ដូចជាគណៈកម្មការបានឮគំនិតរបស់ក្រុម។

ក្រុម Anakut

យុវតី វុទ្ធិកា បញ្ជាក់ដែរថា កម្មវិធីទូរស័ព្ទដៃ “អនាគត អ៊ីឌូម៉េនធឺ” (Anakut Edumenter) សង្ឃឹមថា នឹងអាចដាក់ឱ្យប្រើប្រាស់ជាសាធារណៈក្រោយពេលទៅប្រកួតនៅកម្រិតអន្តរជាតិ ហើយមានការកែសម្រួលឱ្យបានល្អគ្រប់ជ្រុងជ្រោយ ដោយគ្រោងដាក់ឱ្យប្រើប្រាស់នៅចុងឆ្នាំ២០២៥នេះ។

ព្រមជាមួយ​គ្នានេះ យុវតី វុទ្ធិកា ក៏បានលើកទឹកចិត្តឱ្យយុវតីជំនាន់ក្រោយ សូមកុំស្ទាក់ស្ទើក្នុងការចូលរួមប្រកួតក្នុងកម្មវិធីឌីជីថល ដោយគ្រាន់តែសាកល្បង ដើម្បីទទួលបាននូវចំណេះដឹងថ្មីៗ ជំនាញថ្មីៗ។

“ខ្ញុំមិនដែលរំពឹងថា ខ្លួនឯងនឹងស្រឡាញ់កូដ (code) បង្កើត App នោះទេ, ខ្ញុំតែងគិតថា វាពិបាក ខ្ញុំជាក្មេងស្រីមិនអាចបង្កើត App បានទេ ប៉ុន្តែនៅពេលដែលខ្ញុំបានចូលរួមកម្មវិធីនេះ ទើបដឹងថា តាមការពិត ខ្ញុំអាចធ្វើបាន”

យុវតី ជីប មេតា្ត ក៏បានលើកទឹកចិត្តសិស្សានុសិស្សកម្រិតអនុវិទ្យាល័យទាំងអស់ ជាពិសេសសិស្សស្រី កុំខ្លាចក្នុងការចូលរួមប្រកួតក្នុងកម្មវិធីបច្ចេកវិទ្យានេះ និងកុំគិតថា កម្មវិធីសម្រាប់តែកុមារា គឺត្រូវហ៊ានជំនះឧបសគ្គ និងបង្ហាញថា យើងជាមនុស្សម្នាក់ដែលមានសមត្ថភាព។ ជាពិសេស ក៏លើកទឹកចិត្តសិស្សានុសិស្សនៅតាមបណ្ដាខេត្ត អាចចាប់ផ្ដើមចាប់យកចំណេះដឹងផ្នែកបច្ចេកវិទ្យា ហើយសាកល្បងចូលរួមប្រកួតក្នុងកម្មវិធីតិចនូវេសិននេះបាន៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ព្រះមហាក្សត្រថៃ សិក្សានៅសាកលវិទ្យាបច្ចេកវិទ្យា SURANAREE ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/02/2023

សាកលវិទ្យាល័យបច្ចេកវិទ្យា SURANAREE នៃប្រទេសថៃ បានបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០កន្លែងដល់សិស្សនិស្សិតក្នុងតំបន់អាស៊ានពីកម្មវិធីអាហារូបករណ៍...

ឱកាសសិក្សានៅអាល្លឺម៉ង់ ៖ សាលា Hertie ប្រកាសផ្ដល់អាហារូបករណ៍អនុបណ្ឌិត «អភិបាលកិច្ចឌីជីថល»

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/10/2026

Hertie School ផ្តល់អាហារូបករណ៍ថា្នក់អនុបណ្ឌិតដល់និស្សិតកម្ពុជាសិក្សាពីបញ្ហាប្រឈមនៃការផ្លាស់ប្តូរឌីជីថល

អាហារូបករណ៍ រដ្ឋាភិបាលនូវែលសេឡង់ សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/03/2026

ក្នុងឆ្នាំ២០២៦នេះ រដ្ឋាភិបាល នៃប្រទេសនូវែលសេឡង់ នឹងផ្តល់អាហារូបករណ៍ចំនួន ៣៥កន្លែង ដល់ពលរដ្ឋកម្ពុជា ដើម្បីទៅបន្តការសិក្សា ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅ​តាម​សាកលវិទ្យាល័យ​នានា

ឱកាស​ចូលរួមកម្មវិធីបណ្តុះបណ្តាលយុវជនបរិស្ថានអាស៊ាន (AYGC) ឆ្នាំ២០២៦ នៅទីក្រុងហ្សាកាតា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2026

អង្គការ ERIA (Regional Knowledge Centre for Marine Plastic Debris) សហការជាមួយ The Conversation Indonesia (TCID) បានប្រកាសបើកទទួលពាក្យសម្រាប់កម្មវិធី "ASEAN Young Green Communicators

អាហារូបករណ៍សិក្សាវគ្គ IELTS តាម Online ពីសាកលវិទ្យាល័យ California

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/02/2025

ឱកាសសិក្សាដោយឥតគិតថ្លៃលើការសិក្សាវគ្គ IELTS នៅលើ Coursera ពីសាកលវិទ្យាល័យ California Irvine (University of California Irvine) សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើជំនាញចំនួន៧ក្នុងការរៀនយក IELTS ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Salford ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/05/2025

ឱកាសសម្រាប់សិស្ស និស្សិត​កម្ពុជា​ដែល​ចង់បន្តការសិក្សា​នៅ​ចក្រភពអង់គ្លេស ពេលនេះ កម្មវិធី Salford International Excellence Scholarship បានប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍សិក្សាជំនាញផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ ពីមជ្ឈមណ្ឌលបុប្ផាណា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2025

មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា ប្រកាសជ្រើសរើសសិស្សដែល​ចង់សិក្សាជំនាញផលិតភាពយន្ត និងពហុប្រព័ន្ធផ្សព្វផ្សាយ ក្នុងវគ្គបណ្ដុះបណ្ដាលផ្នែកផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយក្រោមការឧបត្ថម្ភពីមូនិធិហេនរីលូស៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ត្រៀមបណ្ឌិតនៅប្រទេសសឹង្ហបុរីឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/07/2025

កម្មវិធីអាហារូបករណ៍ Government of Singapore Scholarship ឬ អាហារូបករណ៍រដ្ឋាភិបាលសឹង្ហបុរី ប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ត្រៀមបណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦។

រៀនជំនាញដូនតាដោយឥតគិតថ្លៃ ជាមួយក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2026

ក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ ប្រកាស​ពីការ​ផ្តល់ជូន​ការ​បណ្តុះបណ្តាលជំនាញដូនតាដោយ​ឥតគិតថ្លៃ សម្រាប់ឆ្នាំ២០២៦ ដល់យុវជន និងសាធារណជន ដែលចង់ចេះជំនាញ​ដូចជា តម្បាញសូត្រ និងអំបោះ, តម្បាញក្រមាពណ៌ត្រុំ,



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *