សម្តេចធិបតី ៖ ការប្រឡងប្រកបដោយភាពយុត្តិធម៌ ផ្តល់ក្តីសង្ឃឹម​ដល់​អ្នកមាន​សមត្ថភាព

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

ក្នុងពិធីបិទសន្និបាតបូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៤ និង​លើកទិសដៅ​ការងារឆ្នាំ២០២៥ នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បាន​កោតសរសើរ​ដល់​ក្រសួងមុខងារសាធារណៈ ក្នុងការរៀបចំការ​ប្រឡង​ជ្រើសរើស​មន្រ្តីរាជការ​ស៊ីវិលនាពេលកន្លងមក​ប្រកបដោយតម្លាភាព បរិយាបន្ន ​ប្រសិទ្ធិភាព និងយុត្តិធម៌។ សម្តេចបញ្ជាក់ថា ការប្រឡង​ប្រកបដោយភាពយុត្តិធម៌ បានផ្តល់ក្តីសង្ឃឹម​ទៅ​ដល់អ្នក​មានសមត្ថភាព ហើយ​ក្តីសង្ឃឹមរបស់គាត់ក៏​នឹងជះឥទ្ធិពលទៅដល់អ្នកផ្សេងៗទៀត។

សម្តេចធិបតី​លើកឡើងថា បន្ទាប់ពីឆ្លងកាត់ការប្រឡង៤២លើក ពាក់ព័ន្ធក្រសួង ស្ថាប័ន ចំនួន៨ បានស្ដែងឱ្យឃើញថា ការធ្វើកំណែទម្រង់ក្នុងការប្រឡងជ្រើសរើសមន្ត្រីរាជការ ទទួលបានការសាទរយ៉ាងខ្លាំងពីបេក្ខជនប្រឡង និងអាណាព្យាបាល។ សម្តេចធិបតីបញ្ជាក់ថា ក្នុងការប្រឡងជ្រើសរើស​មន្រ្តីរាជការ​ទាំង៨ ក្រសួង ស្ថាប័ន គឺមាន​បេក្ខជនចូលរួមប្រឡង ១២ម៉ឺននាក់ ប៉ុន្តែជ័យលាភី គឺយកតែ ៤១៩៧នាក់ប៉ុណ្ណោះ។ សម្តេចអះអាងថា បេក្ខជន​១១ម៉ឺននាក់ បានធ្លាក់ដោយ​អស់ចិត្ត។

សម្តេចនាយករដ្ឋមន្រ្តីបានបញ្ជាក់ជាថ្មីថា ការប្រឡងជ្រើសរើសមន្រ្ដីរាជការស៊ីវិលនាពេលកន្លងទៅក្រោមការរៀបចំរបស់ក្រសួងមុខងារសាធារណៈ ត្រូវបានអនុវត្តប្រកបដោយតម្លាភាព យុត្តិធម៌ និងទទួលបានការគាំទ្រពីគ្រប់មជ្ឈដ្ឋាន ពោល គឺពុំមានបាតុភាពណាមួយកើតឡើងទេ ស្របតាមគោលការណ៍ ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត។

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏​បានថ្លែង​អំណរគុណ​ដល់​ឪពុកម្តាយ អ្នកអាណាព្យាបាល ដែលបានជឿជាក់​មក​លើរាជរដ្ឋាភិបាល ជាពិសេស​ជឿជាក់​មក​លើ​ការ​ប្រឡង​ជ្រើសរើស​មន្រ្តីរាជការ ដែល​រៀបចំ​ដោយ​ក្រសួងមុខងារសាធារណៈ។ “ខ្ញុំអរគុណបំផុត​ទៅដល់​ឪពុកម្តាយ ទៅដល់បេក្ខជនផ្ទាល់ ដែលជ្រើសរើស​ចូលរួម​នៅក្នុងយន្តការនេះ ដោយខិតខំរៀនសូត្រ ប្រឡង​ដោយសមត្ថភាពផ្ទាល់ខ្លួន ដោយ​មិន​រត់ទៅរកច្រកអន្តរាគមន៍ផ្សេងៗ​ដែលមិនស្មើរភាព”៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលដាណឺម៉ាកឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/05/2024

រដ្ឋាភិបាលដាណឺម៉ាកប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Southern Denmark សម្រាប់ឆ្នាំសិក្សា២០២៤។ ...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃនៅវិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/06/2023

វិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍ប្រកាសជ្រើសរើសបេក្ខជនសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈរយៈពេលខ្លីសម្រាប់ឆ្នាំសិក្សា២០២៣។...

រៀនថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ឥតគិតថ្លៃ ចំនួន១៨០កន្លែង នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​ព្រះវិហារ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/03/2026

សម្រាប់ឆ្នាំ២០២៦នេះ វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តព្រះវិហារ បានប្រកាស​ជ្រើសរើស​សិស្ស​ទាំងពីរភេទ (អាយុចាប់ពី១៥-៣៥ឆ្នាំ) ឱ្យ​ចូលរៀន​ឥតបង់ថ្លៃ លើជំនាញចំនួន៦ ដែលកំពុង​មានតម្រូវការ​ទីផ្សារការងារ។

អាហារូបករណ៍នៅសាកលវិទ្យាល័យ Sripatum University International College ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2025

សាកលវិទ្យាល័យអន្តរជាតិ Sripatum International College ប្រកាសផ្ដល់អាហារូបករណ៍ពេញលេញ ១០០% ចំនួន ៥កន្លែង តាមរយៈកម្មវិធីអាហារូបករណ៍ Global Intelligence Scholarship (GIS) សម្រាប់សិក្សា ២០២៥។ អាហារូបករណ៍ផ្ដល់ជូនលើការសិក្សា

ក្រសួងអប់រំផ្តល់​អាហារូបករណ៍ថ្នាក់បណ្ឌិត ទៅ​សិក្សា​នៅ​សាកលវិទ្យាល័យ​មហាសារ៉ាខាម ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/04/2024

ក្រសួងអប់រំ យុវជន និងកីឡា បាន​ឱ្យដឹងថា សម្រាប់ឆ្នាំ​២០២៤ សាកលវិទ្យាល័យ​មហាសារ៉ាខាម នៃព្រះរាជាណាចក្រ​ថៃ នឹងផ្តល់អាហារូបករណ៍ចំនួន ០១កន្លែង ដល់​និស្សិត​កម្ពុជា ដើម្បី​បន្ត​ការ​សិក្សា​ថ្នាក់បណ្ឌិត...

អាហារូបករណ៍សិក្សាវគ្គ IELTS តាម Online ពីសាកលវិទ្យាល័យ California

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/02/2025

ឱកាសសិក្សាដោយឥតគិតថ្លៃលើការសិក្សាវគ្គ IELTS នៅលើ Coursera ពីសាកលវិទ្យាល័យ California Irvine (University of California Irvine) សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើជំនាញចំនួន៧ក្នុងការរៀនយក IELTS ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ENS de Lyon ប្រទេសបារាំងឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 10/09/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ENS de Lyon ចំនួន២០កន្លែងពីកម្មវិធីអាហារូបករណ៍ Ampere Scholarship ក្នុងឆ្នាំសិក្សា២០២៥។ ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនរួមមាន ផ្នែកវិទ្យាសាស្ត្រពិត ផ្នែកសិល្បៈ និងផ្នែកមនុស្សសាស្ត្រ និងសង្គមសាស្ត្រ។

អាហារូបករណ៍ផ្លាស់ប្តូរការសិក្សារយៈពេលមួយឆមាសនៅប្រទេសស៊ុយអែត ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/04/2026

កម្មវិធី ASEM-DUO Fellowship Programme (DUO-Sweden Fellowship Programme) បានបើកទទួលពាក្យសម្រាប់កម្មវិធីផ្លាស់ប្តូរសិក្សារយៈពេលមួយឆមាស (One-Semester Exchange Program)

អាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2023

ឱកាសសិក្សាអាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍១០០% ផ្ដល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្ររយៈ....



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *