សម្តេចតេជោនឹងសរសេរសៀវភៅអំពីវិធីសាស្រ្តដឹកនាំ និង​ការធ្វើការងារ ទុកឱ្យ​មនុស្សជំនាន់ក្រោយបានស្វែងយល់

បន្ទាប់ពីទម្លាក់អម្រែក​ក្នុងការងារដឹកនាំប្រទេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងបន្តធ្វើការងារជួយ​អភិវឌ្ឍធនធាន​មនុស្ស​តាមរយៈ​ការ​ចែករំលែកបទពិសោធន៍ក្នុងការដឹកនាំ ក៏​ដូចជា​ការធ្វើការងារ​ទៅ​ដល់​មនុស្ស​ជំនាន់ក្រោយ​ ក៏ដូចជា​មន្រ្តីជាមន្រ្តីជាន់ខ្ពស់ ឬក៏​មន្រ្តីមធ្យម។

សម្តេចតេជោមានប្រសាសន៍ថា កិច្ចការធំរបស់សម្តេច គឺជាការសរសេរនូវរឿងរ៉ាវ ក៏​ដូចជា​ការ​ចងក្រងនូវ​ឯកសារទាក់ទងទៅនឹងការវិឌ្ឍន៍ចាប់តាំងពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ​១៩៧៧ រហូត​មក​ដល់បច្ចុប្បន្ន និងបន្ត​ទៅមុខទៀត។ សម្តេចបញ្ជាក់ថា គ្មាននរណាស្គាល់សម្តេច និង​ការងាររបស់សម្តេច ជា​សម្តេចនោះទេ ដូច្នេះកិច្ចការអាទិភាពរបស់សម្តេច គឺការចងក្រងឯកសារដើម្បីទុក​ឱ្យ​ក្មេង​ជំនាន់ក្រោយបានដឹកអំពីវិធីសាស្រ្តដឹកនាំ និង​ការធ្វើការងារ។

… ខ្ញុំមិនចង់នាំ​យកទៅជាមួយ​អាថ៌កំបាំងនោះទេ ខ្ញុំមានរួចស្រេចទៅហើយ នៅពេល​ដែលខ្ញុំ​បាននិយាយក្នុងវីដេអូឃ្លីបចំនួនជាង​៤០ម៉ោង ហើយ​ត្រូវបានចម្លងចេញជាសៀវភៅ ប៉ុន្តែមានផ្នែកដែលខ្ញុំ​ត្រូវ​យកវាមក​លម្អិត ដូច្នេះ​ខ្ញុំ​ត្រូវ​ធ្វើការងារទាក់ទងនឹងការចងក្រងឯកសារ…

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កិច្ចការបន្ទាប់ទៀតនោះ សម្តេចតេជោ ហ៊ុន សែន នឹងចូលរួមឧទ្ទេសនាមក្នុងឋានៈជា​គ្រូ នៃមន្រ្តីជាន់ខ្ពស់ ឬ​មន្រ្តីមធ្យម ។ បើតាម​ប្រសាសន៍របស់សម្តេចតេជោ សម្តេចមានមុខវិជ្ជាចំនួន៣ ដើម្បីផ្តល់ជាការត្រិះរិះពិចារណាសម្រាប់ក្រុមមន្រ្តី ដោយ ទី១ គឺសម្ភារៈនិយមវិចារវិទ្យា ដែលជាចំណុចពិសេសខ្លាំងទៅលើ​ការ​ត្រិះរិះពិចារណា ។ ទី២ សម្ភារៈនិយមប្រវត្តិសាស្រ្ត, សម្តេចមានប្រសាសន៍ថា មនុស្ស​ដែលគ្មានការចេះដឹង ឬតភ្ជាប់ប្រវត្តិសាស្រ្ត គឺតែងតែជាការគិតខុស ដូច្នេះ​សម្តេចនឹងចែករំលែក​នូវ​បទពិសោធន៍ ក៏​ដូចជាចំណេះដឹងដែលសម្តេចមានចែករំលែកដល់ពួកគេជាទ្រឹស្តី ។

ឯទី៣ វិធីសាស្រ្តដឹកនាំ និង​ធ្វើការងារ, សម្តេចតេជោ​បញ្ជាក់ថា សម្តេចមានគម្រោងរៀបចំការបណ្តុះបណ្តាលវគ្គខ្លីៗ ក៏​ដូចជា​ចូល​ឧទ្ទេស​នាម​ក្នុងឋានៈជា​គ្រូ នៃមន្រ្តីជាន់ខ្ពស់ ឬមន្រ្តីមធ្យម។

សូមបញ្ជាក់ថា ប្រសាសន៍លើកឡើងរបស់សម្តេចតេជោ បានធ្វើ​ឡើង​នៅ​ក្នុង​សន្និសីទសារព័ត៌មាន បន្ទាប់​ពី​កិច្ច​ប្រជុំ​រដ្ឋសភា​នីតិកាលទី៧ លើកទី១ នៅ​វិមានរដ្ឋសភា នាព្រឹក​ថ្ងៃទី២២ ខែសីហា ឆ្នាំ​២០២៣៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន ប្រកាស​ផ្តល់អាហារូបករណ៍១០០% ដល់និស្សិតត្រឡប់ពីប្រទេសថៃវិញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/08/2025

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គនប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាដែលត្រឡប់មកពីប្រទេសថៃវិញ ដោយសារវិបត្តិជម្លោះព្រំដែនកម្ពុជា-ថៃ ដែលមានបំណងបន្តការសិក្សានៅកម្ពុជា

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Yenching Academy ប្រទេសចិនឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Peking University ពីកម្មវិធី Yenching Scholarship 2024 នៃប្រទេសចិនក្នុងឆ្នាំសិក្សា២០២៤...

ឱកាសស្វែងរកមុខជំនាញសិក្សា និងការងារនៅក្រៅប្រទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/07/2024

ឱកាសល្អសម្រាប់យុវជន យុវនារីសម្រាប់ការស្វែងយល់ពីមុខជំនាញសិក្សា និងមានឱកាសបរទេសដោយឥតគិតថ្លៃជាមួយភ្នាក់ងារជំនាញពីស្ថាប័នអប់រំពីបណ្ដាប្រទេសធំៗនៅលើពិភពលោក។

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបន្តផ្ដល់ការសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/03/2025

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបន្តផ្ដល់ការសិក្សាជំនាញវិជ្ជាជីវៈ ជាច្រើនកន្លែងសម្រាប់ សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា ១លាន៥សែននាក់ ដែលគាំទ្រ...

វិទ្យាស្ថាន​ជាតិពហុបច្ចេកទេស​អង្គរ ផ្តល់​អាហារូបករណ៍១០០% និង ៥០% លើជំនាញវិស្វកម្ម​ ៥៨០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/09/2024

វិទ្យាស្ថានជាតិពហុបច្ចេកទេស​អង្គរ បានប្រកាស​ពីការផ្តល់ជូនអាហារូបករណ៍ ១០០% និង ៥០% ទៅ​លើជំនាញ​បច្ចេកទេសពាក់ព័ន្ធនឹងវិស្វកម្ម​សរុបចំនួន ៥៨០កន្លែង ដោយ​ក្នុងនោះបេក្ខជនអាចទទួលបានប្រាក់ឧបត្ថម្ភ​ចំនួន ៦០ដុល្លារ​ក្នុងមួយខែថែមទៀត។

ឱកាស​សិក្សា​នៅ​ប្រទេស​សឹង្ហបុរី ពី​កម្មវិធី SIM Global Education Diploma Scholarships

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/07/2024

សម្រាប់សិស្ស​និស្សិត​ដែល​កំពុង​ស្វែង​រក​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសសឹង្ហបុរី លើជំនាញពាក់ព័ន្ធនឹងធុរកិច្ច ពេលនេះ​កម្មវិធីអាហារូបករណ៍ SIM Global Education Diploma Scholarships

ឱ​កាស​យុវជន​កម្ពុជា​បង្ហាញ​សមត្ថភាព​ផ្នែក​បច្ចេកវិទ្យា ​តាមរយៈ​ការ​ប្រកួត​សរសេរ​កូដ​បញ្ជា​រ៉ូបូត​នៅលើ​ស្ថានីយ​លំហ​អាកាស​អន្តរជាតិ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/07/2026

​ដើម្បី​លើកកម្ពស់​ការ​សិក្សា​ ​និង​ការ​អភិវឌ្ឍ​ជំនាញ​ផ្នែក​វិទ្យាសាស្រ្ត​ ​បច្ចេកវិទ្យា​ឌីជីថល ​វិស្វកម្ម​ ​រូបវិទ្យា​ ​និង​គណិតវិទ្យា​ ​ព្រមទាំង​បង្កើន​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ផ្នែក​លំហ​អាកាស...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ជ្រើសរើសយុវជនចូលរៀនជំនាញ​ឥតគិតថ្លៃចំនួន ១២៦០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2024

ជាឱកាសសម្រាប់​បងប្អូនប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និងជនចំណាកស្រុក​ដែល​មក​ពី​គ្រួសារ​ក្រីក្រ គ្រួសារ​ងាយរងហានិភ័យ គ្រួសារ​ដែល​មានបណ្ណសម្គាល់ជនមានពិការភាព មានបណ្ណមូលនិធិសមធម៌សុខាភិបាល...

អាហារូបករណ៍សាកលវិទ្យាល័យពីមូលនិធិ Child’s Dream សិក្សានៅប្រទេសថៃ ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/12/2024

មូលនិធិ Child’s Dream ប្រកាសជ្រើសរើសសិស្ស-និស្សិត ទៅសិក្សាថ្នាក់បរិញ្ញាបត្រសិក្សានៅសាកលវិទ្យាល័យនានានៅ​ប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការ និងជ្រើសរើសសម្រាប់សិស្ស-និស្សិត...