សម្តេចតេជោ ៖ ព្រឹទ្ធឱវាទ និង​ដំបូន្មាន​ចាស់ទុំ ជាផ្នែក​មួយ​នៃមូលដ្ឋានគ្រឹះ​ក្នុង​ការ​អប់រំសីលធម៌ និង​ចរិយាធម៌របស់សង្គមជាតិ

«ព្រឹទ្ធឱវាទ និង​ដំបូន្មាន​ចាស់​ទុំ គឺជា​ផ្នែក​មួយ នៃមូលដ្ឋាន​គ្រឹះ​ដ៏រឹងមាំ​ក្នុង​ការ​អប់រំ​សីលធម៌ និង​ចរិយាធម៌របស់សង្គមជាតិ​យើង» ។ នេះ​គឺជា​ប្រសាសន៍​លើក​ឡើង​របស់​សម្តេចអគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា ក្នុង​សារ​លិខិត​អបអរទិវាមនុស្សចាស់កម្ពុជា និង​ទិវា​មនុស្ស​ចាស់អន្តរជាតិ ថ្ងៃទី១ តុលា ។

សម្តេចតេជោបាន​មានប្រសាសន៍ថា ប្រវត្តិសាស្រ្ត និង​បទពិសោធ​ នៃសង្គម​នីមួយៗ​បានបង្ហាញ​ឱ្យ​ឃើញថា ការ​អភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌ នៃប្រជាជាតិមួយ អាចប្រព្រឹត្ត​ទៅបាន​ប្រកប​ដោយ​ចីរភាព និ​ងសមធម៌ ទាមទារ​ឱ្យ​មាន​ការ​អភិវឌ្ឍ​ផ្នែកអប់រំ​សីលធម៌ គុណធម៌ និង​វប្បធម៌​អហិង្សា។ ផ្ទុយ​ទៅវិញ ក្នុង​សង្គមជាតិមួយដែល​មាន​គុណធម៌ និង​សីលធម៌​ធ្លាក់ចុះ សង្គម​ជាតិនោះនឹង​ត្រូវទទួលរង​នូវវិបត្តិ និង​មហន្តរាយ។

សម្តេចនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា ព្រះរាជាណាចក្រ​កម្ពុជា​យើង​មាន​ប្រពៃណី ទំនៀមទម្លាប់​ដ៏​ល្អ កេរមរតកសម្បត្តិ​វប្បធម៌​ដែលសម្បូរណ៍បែប និង​សមិទ្ធផលទាំងឡាយ ហើយ​ត្រូវ​បានរក្សា​គង់វង្ស​រហូត​មក​ដល់សព្វថ្ងៃនេះ។ មរតកទាំងអស់នេះ កើតចេញពីស្នាដៃ គុណូបការៈ និង​ការ​អប់រំប្រៀនប្រដៅ​ប្រកប​ដោយ​គតិបណ្ឌិត នៃបុព្វបុរស និង​ចាស់ព្រឹទ្ធាចារ្យ​របស់យើង។

សម្តេចតេជោ​ លើក​ឡើងថា​ ក្នុង​ការ​ប្រតិបត្តិ​សង្គម​យើង ប្រជាជន​មិន​ត្រឹម​តែមានទម្លាប់​គោរពព្រឹទ្ធាចារ្យប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ធ្វើ​ឱ្យ​ការ​គោរព និង​ការដឹងគុណ​មនុស្ស​ចាស់នេះ ក្លាយ​ទៅជា​គោល​ នៃគុណធម៌​ដែលបង្កើតបានជាវ​ប្បធម៌ និង​ជាប្រពៃណី​ដ៏​ល្អ​សម្រាប់​មនុស្សជំនាន់ក្រោយ ក្នុង​ការ​បន្តបុព្វហេតុ​ការពារ និង​កសាង​ប្រទេសជាតិ​របស់ខ្លួន​​ទៀតផង។

ជាមួយ​គ្នា​នេះដែរ ដើម្បីរួមចំណែក​​លើក​កម្ពស់​សុខុមាលភាព​របស់​មនុស្ស​ចាស់ សម្តេចតេជោ​នាយករដ្ឋមន្រ្តី បានធ្វើការ​អំពាវនាវ​ដល់​ក្រសួងស្ថាប័ន​ រដ្ឋបាល​ថ្នាក់ក្រោមជាតិ ឆ្លៀតចុះសួរសុខទុក្ខ និង​ជួយ​ឧបត្ថម្ភ​ដល់ជនចាស់ជរា ជាពិសេស​ជនចាស់​ជរាពិការដែល​មាន​ការ​លំបាក​នៅ​តាម​សហគមន៍។ សម្រាប់ សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ នៅ​តាម​គ្រឹះស្ថាន​សិក្សា​សាធារណៈ និង​ឯកជន សូម​បន្ត​យកចិត្តទុកដាក់​ផ្តល់​ការ​អប់រំសីលធម៌ និង​ទំនៀម​ទម្លាប់ល្អៗ​ដល់សិស្ស និស្សិត​គ្រប់​រូប​ឱ្យ​ចេះ​គោរព​ព្រឹទ្ធាចារ្យ និង​ចេះ​ថែទាំ​មនុស្ស​ចាស់ ដែលជា​ប្រពៃណីដ៏ល្អ​របស់ប្រជាជាតិខ្មែរ​យើង។

ក្នុងនោះដែរ គ្រប់គ្រួសារ​នៅ​តាម​សហគមន៍ សូម​បន្ត​ពង្រឹង​នូវសីលធម៌ និង​ទំនៀមទម្លាប់​ល្អ​របស់ខ្មែរ​យើង ជាពិសេស​ត្រូវ​អប់រំ​កូនចៅ និង​ក្មេង​ជំនាន់ក្រោយ​ឱ្យ​ចេះ​គោរព​ដំបូន្មាន​របស់មាតាបិតា ជីដូនជីតា និង​ចេះគោរព​ព្រឹទ្ធាចារ្យ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថាន Chulabhorn Graduate ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានChulabhorn Graduate Institute (CGI) ពីកម្មវិធីអាហារូបករណ៍ Chulabhorn ...

វិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូនផ្ដល់អាហារូបករណ៍១០០%ចំនួន៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/01/2023

ឱកាសសិក្សានៅអាហារូបករណ៍១០០%នៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូនផ្ដល់ចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣ ។...

ក្រសួងអប់រំ​ប្រកាស​ពីអាហារូបករណ៍ថ្នាក់វេជ្ជសាស្រ្តទូទៅ និងថ្នាក់ Medical Residency នៅ​សាធារណរដ្ឋអាស៊ែបៃហ្សង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/05/2025

ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី៥ ឧសភា បានជូនដំណឹងថា សាធារណរដ្ឋ អាស៊ែបៃហ្សង់ នឹងផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ចំនួន ៣កន្លែង ក្រោមកម្មវិធីអាហារូបករណ៍ "Heydar Aliyev-International Education Grand Program”

រៀន​ជំនាញ​បច្ចេកទេស​ឥត​គិត​ថ្លៃ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ភូមិភាគ​តេជោ​សែន​ស្វាយរៀង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/06/2026

សម្រាប់យុវជន ក៏​ដូចជា​ប្រជាពលរដ្ឋ ដែល​កំពុងស្វែង​រក​ការសិក្សា​ជំនាញ វិជ្ជាជីវៈ និងបច្ចេកទេស ពេលនេះ​ឱកាស​បាន​មក​ដល់ហើយ, វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនស្វាយរៀង កំពុងតែជ្រើសរើសសិក្ខាកាម​ឱ្យចូលរៀន...

ឱកាស​ចូលរួមកម្មវិធីបណ្តុះបណ្តាលយុវជនបរិស្ថានអាស៊ាន (AYGC) ឆ្នាំ២០២៦ នៅទីក្រុងហ្សាកាតា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2026

អង្គការ ERIA (Regional Knowledge Centre for Marine Plastic Debris) សហការជាមួយ The Conversation Indonesia (TCID) បានប្រកាសបើកទទួលពាក្យសម្រាប់កម្មវិធី "ASEAN Young Green Communicators

រៀនជំនាញដូនតាដោយឥតគិតថ្លៃ ជាមួយក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2026

ក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ ប្រកាស​ពីការ​ផ្តល់ជូន​ការ​បណ្តុះបណ្តាលជំនាញដូនតាដោយ​ឥតគិតថ្លៃ សម្រាប់ឆ្នាំ២០២៦ ដល់យុវជន និងសាធារណជន ដែលចង់ចេះជំនាញ​ដូចជា តម្បាញសូត្រ និងអំបោះ, តម្បាញក្រមាពណ៌ត្រុំ,

សាកលវិទ្យាល័យបូណាម៉ារី ផ្តល់អាហារូបករណ៍១០០% សម្រាប់ថ្នាក់បរិញ្ញាបត្រ ដល់​កូនៗ​របស់​វីរកងទ័ពពលី និង​ពិការ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2025

ដើម្បី​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​អភិវឌ្ឍធនធាន​មនុស្ស និង​ដើម្បី​ចូលរួម​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​ក្នុង​គ្រួសារ​វីរកងទ័ព សាកលវិទ្យាល័យ​បូណាម៉ារី (BMU) បានប្រកាស​ថា សាកលវិទ្យាល័យនឹង​ផ្តល់អាហារូបករណ៍ ១០០%

អាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៧២កន្លែងនៅប្រទេសវៀតណាម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 13/09/2024

ឱកាសសិក្សាអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៧២កន្លែងនៅប្រទេសវៀតណាមរយៈពេល៤ឆ្នាំសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ភាគីវៀតណាមផ្ដល់ជូន និងរ៉ាប់រងលើថ្លៃសិក្សា ការស្នាក់នៅ និងការហូបចុក...

ឱកាសសិក្សា​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​៣០កន្លែងនៅសាកលវិទ្យាល័យ​សៅសអ៉ីសថ៍អេយសៀខេត្តសៀមរាប ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2023

កម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សានៅសាកលវិទ្យាល័យ សៅសអ៉ីសថ៍...