សម្ដេចតេជោ ហ៊ុន សែន លើកទឹកចិត្តនិស្សិតពេទ្យទោះជាពិការផ្នែកកាយសម្បទារ ប៉ុន្តែមិនពិការចិត្ត

ភ្នំពេញ – ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតពេទ្យបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលចំនួន ១,៣៩៦នាក់ ដែលធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ លើកទឹកចិត្តនិស្សិតពេទ្យទោះជាពិការផ្នែកកាយសម្បទារប៉ុន្តែមិនពិការចិត្តនោះទេ គឺមិនត្រឹមតែយើងមិនពិការចិត្ត ថែមទាំងមានចំណេះដឹងថែមទៀតផង។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់បន្ថែមថា ដើម្បីអបអរដល់និស្សិតពេទ្យដែលមានពិការភាពចំនួន ៤នាក់នេះ ក្នុងនោះបុរស២នាក់ ស្រី២នាក់ បានខិតខំប្រឹងប្រែង តស៊ូរៀនសូត្ររហូតបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលដោយជោគជ័យ សម្តេចតេជោបានបន្ថែមជូនថវិកាក្នុងម្នាក់ចំនួន១លានរៀល។

សម្តេចតេជោ ហ៊ុន សែន ក៏បានអបអរសាទរចំពោះសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងអបអរសាទរចំពោះនិស្សិតទទួលបានជ័យលាភីទទួលបានសញ្ញាបត្រនៅថ្ងៃនេះ។ សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា គណៈគ្រប់គ្រងសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលនឹងបន្តគ្រប់គ្រងឱ្យបានល្អជាមួយក្រុមប្រឹក្សាភិបាលដែលនឹងធ្វើឱ្យសាលានេះក្លាយទៅជាសាលាមូលដ្ឋានសម្រាប់វិស័យសុខាភិបាល។

ជាមួយគ្នានេះ លោក សម្បត្តិ បុរី ជានិស្សិតបញ្ចប់សញ្ញាបត្រថ្នាក់បរិយាបត្ររងផ្នែកមន្ទីរពិសោធន៍ ពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងមានពិការភាពដើរពុំរួចតាំងពីកំណើត បាននិយាយថា កើតមកមិនមានកាយសម្បទារគ្រប់គ្រាន់ដូចមនុស្សដទៃទៀតពិតជាជួបការលំបាកច្រើន ប៉ុន្តែទោះជាបែបនេះក្ដីក៏លោកមិនចុះចាញ់ និងខិតខំធ្វើយ៉ាងណាឱ្យអាចមើលថែខ្លួនឯងបានព្រោះឪពុកម្ដាយមិនអាចមើលថែយើងរហូតបានទេ។

លោក សម្បត្តិ បុរី បញ្ជាក់បន្ថែមថា បច្ចុប្បន្នលោកបម្រើការងារនៅក្នុងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ។ លោកបន្តថា ការធ្វើការងារផ្នែកនេះ បើគិតថាលំបាកគឺពិតជាលំបាកក្នុងនាមលោកជាជនមានពិការភាព ប៉ុន្តែលោកខំប្រឹងសម្របខ្លួនរហូតធ្វើការងារនេះបាន។

លោក សម្បត្តិ បុរី

“ខ្ញុំសូមអរគុណសម្ដេចដែលបានគិតគូរដល់ជនមានពិការភាព ផ្ដល់ឱកាសក្នុងការសិក្សា និងវិស័យការងារមានអទិភាពច្រើន”

លោក សម្បត្តិ បុរី ក៏បានលើកទឹកចិត្តដល់បងៗជាជនមានពិការភាពទាំងអស់ សូមកុំគិតថាខ្លួនយើងពិការមិនអាចធ្វើអ្វីបាន សំខាន់លើទឹកចិត្តជំនះលើឧបសគ្គទាំងអស់។ ទន្ទឹមគ្នានេះ យើងត្រូវគិតថាបើយើងពិការហើយ យើងទោរទន់ទៅតាមពិការភាពរបស់យើងទៀតគឺពិបាក។ បើយើងគិតថាថ្ងៃនេះយើងពិបាកប៉ុណ្ណឹង យើងមិនខិតខំជំនះទេ នោះថ្ងៃក្រោយយើងនឹងពិបាកជាងពេលនេះទៀតនៅពេលយើងចាស់ទៅ។ 

គួរជម្រាបជូនថា និស្សិតពេទ្យដែលបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលចំនួន ១,៣៩៦នាក់ ក្នុងម្នាក់ទទួលបានថវិកា ៥ម៉ឺនរៀល។ សាស្រ្តាចារ្យ និងបុគ្គលិកចំនួន ២៣៨៤នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ១០ម៉ឺនរៀល។ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលទទួលបានថវិកា ១០លានរៀល និងជូនក្រុមគ្រូពេទ្រប្រចាំការក្នុងអង្គពិធីចំនួន ៣លានរៀល៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Oxford ពីកម្មវិធី St Cross College Scholarship 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកវិទ្យាល័យ Oxford ពីកម្មវិធីអាហារូបករណ៍ St Cross College Scholarship 2024...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី Erasmus University Rotterdam នៅប្រទេសហូឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2026

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាលាគ្រប់គ្រង Rotterdam នៃសាកលវិទ្យាល័យ Rotterdam ប្រទេសហូឡង់ ពីកម្មវិធីអាហារូបករណ៍ Erasmus ឆ្នាំសិក្សា២០២៦-២០២៧។

កម្មវិធីអាហារូបករណ៍ចេនហ្ស៊ី ផ្តល់អាហារូបករណ៍១០០% ដល់និស្សិតកំពុងសិក្សា​នៅ​សាកលវិទ្យាល័យធំៗ​ចំនួន៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/01/2025

និស្សិត​ដែល​កំពុងសិក្សា​នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ, សាកលវិទ្យាល័យ​ជាតិគ្រប់គ្រង និង​វិទ្យាស្ថាន​បច្ចេកវិទ្យាកម្ពុជា នឹងមានឱកាស​ទទួលបានអាហារូបករណ៍​១០០%រយៈពេល៤ឆ្នាំ..

ឱកាសទទួលបានការឧបត្ថម្ភថ្លៃសិក្សាចំនួន២០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ ឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/06/2023

វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ បានប្រកាស​ពី​ការ​ផ្ដល់ការឧបត្ថម្ភថ្លៃសិក្សាថ្នាក់បរិញ្ញាបត្រដល់សិស្សានុសិស្សដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីសាកលវិទ្យាល័យភាសា និងវប្បធម៌ប៉េកាំងឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទB នៅសាកលវិទ្យាល័យភាសា និងវប្បធម៌ប៉េកាំងសម្រាប់ឆ្នាំសិក្សា២០២៤។...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2026

សាកលវិទ្យាល័យ Muhammadiyah Purwokerto (UMP) ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិឱ្យចូលរៀនក្នុងកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ និង​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ សម្រាប់ឆ្នាំសិក្សា២០២៦...

មជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារីប្រកាសជ្រើសរើសនិស្សិតនារីទទួលបានការស្នាក់នៅបណ្ដោះអាសន្នឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/10/2024

តាមរយៈការគាំទ្រ និងលើកទឹកចិត្តដល់វិស័យអប់រំ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតនារីចំនួន១០៤នាក់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជំនាញគណនេយ្យចំនួន១០កន្លែងនៅវិទ្យាស្ថានវ៉ាន់ដាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន១០កន្លែង សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញគណនេយ្យ នៅវិទ្យាស្ថាន វ៉ាន់ដា ក្នុងឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ជាការគាំទ្រពី ឯកឧត្តមអភិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េពីកម្មវិធីអាហារូបករណ៍ KDI 2024 Spring

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េពីកម្មវិធីអាហារូបករណ៍ KDI 2024 Spring ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់មន្ត្រីរាជការកម្ពុជាទាំងពីរភេទ និងសាធារណជន ។