មូលនិធិ Romduol Charity Foundation រៀបចំព្រឹត្តិការណ៍ “Romduol Children Fun Run” រៃអង្គាសថវិកា​ជួយ​ភូមិ​កុមារ​កម្ពុជា SOS

កាលពីថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០២៥ កន្លងទៅនេះ មូលនិធិ Romduol Charity Foundation បានរៀបចំព្រឹត្តិការណ៍ “Romduol Children Fun Run” នៅទីតាំង The Elyseé កោះពេជ្រ រៃអង្គាសថវិកាដែលទទួលបានពីការទិញសំបុត្ររបស់អ្នកចូលរួមដើម្បីជួយទៅដល់ភូមិកុមារកម្ពុជា SOS (SOS Children’s Village Cambodia)។

គួរ​បញ្ជាក់ថា ភូមិកុមារ SOS ជាសមាជិក មួយនៃសហព័ន្ធអន្តរជាតិ SOS Children’s Villages International Federation។ អង្គការនេះតស៊ូក្នុងបេសកកម្មដ៏សំខាន់បំផុត ដើម្បីកែលម្អជីវិត កុមារ និងយុវជនដែលខ្វះខាតនិងបាត់បង់ការថែទាំពីឪពុកម្តាយ, គ្រួសារ SOS ផ្តល់ការថែទាំដល់កុមារ ដែរនេះបានបង្កប់នូវសារដ៏សំខាន់មួយគឺ “No child should grow up alone“។ គ្មានកុមារណាម្នាក់គួរត្រូវបានមេីលរំលង និងមិនទទួលបានការថែទាំនោះទេ ពោលគឺពួកគាត់សមនឹងទទួលបានការថែទាំ និងជ្រោមជ្រែងពីអ្នកនៅជុំវិញខ្លួន និងទទួលបាននូវក្តីស្រឡាញ់ផងដែរ។ យើងរួមគ្នាចែករំលែកក្តីស្រឡាញ់ និងភាពទទួលខុសត្រូវសម្រាប់កុមារក្នុងសង្គមជាតិយេីង។

កម្មវិធីរត់សប្បុរសធម៌នេះទទួលបានការចូលរួមប្រមាណជាង ១២០០នាក់ ពីគ្រប់វ័យទាំងអស់ ដែលនេះសរបញ្ជាក់ឱ្យ​ឃេីញពីស្មារតីរួបរួមរបស់បងប្អូនជនរួមជាតិខ្មែរយេីងក្នុងការលេីកកម្ពស់ការរស់នៅរបស់កុមារ ព្រមទាំងទទួលបានការគាំទ្រ និង កិច្ចសហការណ៍ពីបណ្តារដៃគូ និងក្រុមហ៊ុនជាច្រើននៅភ្នំពេញ ដូចជា OCIC/Koh Pich សម្រាប់ទីតាំងនិងសេវាសន្តិសុខ ហាងលក់សម្ភារៈអេឡិចត្រូនិចផ្សេងៗ (Mibro, QCY,…) និងផ្តល់នូវអាហារសម្រន់ពីហាងផ្សេងៗ ( Boost,Matcha venture,Yole,the enchanted chocolate, Jek piseth, the family BBQ…) ផងដែរ។

ជាកិច្ចបញ្ចប់នៃកម្មវិធីក៏មានការប្រគល់មេដាយដល់អ្នកចូលរួមទាំងអស់ ព្រមទាំងរង្វាន់លើកទឹកចិត្តដល់អ្នករត់លឿនចំណាត់ថ្នាក់លេខ១ ដល់លេខ៣ សម្រាប់វិញ្ញាសារ៣គីឡូម៉ែត្រ និង ៨គីឡូម៉ែត្រ និងការប្រកួត PUSH UP សម្រាប់អ្នកចូលរួមនារី និងបុរសផងដែរ។

តាមរយៈភាពជោគជ័យ នៃកម្មវិធី Romduol Children Funrun នេះ មូលនិធិ Romduol Charity Foundation បានប្រមូលថវិការទទួលបានពីការរត់នេះសម្រាប់ជួយដល់ភូមិកុមារ SOS និងបានផ្តល់នូវក្តីស្រឡាញ់ ស្នាមញញឹមជាច្រើនដល់ក្មេងៗ ព្រមទាំងពេលវេលាដ៏មានតម្លៃមួយដល់អ្នកចូលរួម៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ទឹកប្រាក់ សម្រាប់និស្សិតក្រោយឧត្តមសិក្សា ជំនាញភូគព្ភសាស្ត្រ នៅ​ប្រទេសណូវ៉េលហ្សេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2024

អាហារូបករណ៍ទឹកប្រាក់រហូតដល់ ៥ពាន់ដុល្លារ ដើម្បីជួយដល់និស្សិតស្រាវជ្រាវក្រោយឧត្តមសិក្សា ដើម្បីសិក្សាអំពីភូគព្ភសាស្ត្រ (geological research) ដែលមានមូលដ្ឋាននៅ ណូវ៉ែលហ្សេឡង់...

ក្រសួងអប់រំជ្រើសរើសកុមារីចូលរួមប្រកួតកម្មវិធីតិចណូវេសិនកម្ពុជា ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2025

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាស​ជ្រើសរើសសិស្សនារីអាយុពី៨ ដល់១៨ឆ្នាំ ចូលរួមប្រកួតកម្មវិធីតិចណូវេសិន កម្ពុជា ឆ្នាំ២០២៥ ដើម្បីបង្កើនបរិមាណក្មេងស្រីបញ្ចប់ការសិក្សាលើជំនាញកុំព្យូទ័រ ។ កម្មវិធីនេះ ជំរុញលើកទឹកចិត្តកុមារីឱ្យក្លាយជាអ្នកអភិវឌ្ឍកម្មវិធី...

ឱកាសទស្សនកិច្ចសិក្សានៅប្រទេសចិនស្ដីពីកម្មវិធីគ្រាប់ពូជដើម្បីអនាគតរបស់ប្រទេសកម្ពុជាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2024

ឱកាសទស្សនកិច្ចសិក្សារយៈពេល១សប្ដាហ៍សម្រាប់សិស្សនិស្សិតឆ្នើមតំណាងឱ្យកម្ពុជាស្ដីពី កម្មវិធីគ្រាប់ពូជដើម្បីអនាគតរបស់ប្រទេសកម្ពុជា...

អាហារូបករណ៍សិក្សាវគ្គខ្លីថ្នាក់ Full-Stack Development នៅ ADITI Academy

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2025

ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីថ្នាក់ Full-Steak Development រយៈពេល៤ខែ នៅ ADITI Academy សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍គាំទ្រ​ដោយ​ធនាគារវីង ផ្ដល់ជូន ១០០% ចំនួន ៣០កន្លែង ៨០% ចំនួន១០កន្លែង និង ៧០% ចំនួន ១០កន្លែង។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋ...

ក្រសួងអប់រំជ្រើសរើសគ្រូបង្រៀនមធ្យមសិក្សា ៥០០នាក់ ដើម្បីបណ្តុះបណ្តាលក្នុងកម្មវិធីលើក​កម្ពស់គុណវុឌ្ឍិគ្រូបង្រៀន ជំនាន់ទី១

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/04/2026

ក្រសួងអប់រំ យុវជន និងកីឡា កំពុងប្រកាសជ្រើសរើស​លោកគ្រូ អ្នកគ្រូ នៃគ្រឹះស្ថាន​មធ្យមសិក្សា​ចំណេះទូទៅ​ក្នុង​សាលា​គោលដៅ និង​សាលា​ទទួលផលជះ នៃគម្រោង​កែលម្អការ​អប់រំចំណេះទូទៅ (GEIP និងGEIP-AF)

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2024

ឱកាសសិក្សាអាហារូបករណ៍វគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២។ អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/04/2025

កម្មវិធីអាហារូបករណ៍ Commonwealth Distance Learning Scholarship 2025-2026 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យផ្សេងៗនៃចក្រភពអង់គ្លេស សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

រៀនជំនាញកែច្នៃបន្លែ ផ្លែឈើ ដោយ​មិនគិតថ្លៃ​ពីវិទ្យាស្ថាន​ជាតិពហុបច្ចេកទេស​កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2025

វិទ្យាស្ថានជាតិពហុបច្ចេកទេស​កម្ពុជា (NPIC) ប្រកាសជាថ្មី​ក្នុងការ​ជ្រើសរើស​សិក្ខាកាម​ចូលរៀនជំនាញកែច្នៃបន្លែផ្លែឈើ ដោយ​មិន​គិតថ្លៃ ក្រោម​កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ១.៥លាននាក់របស់រាជរដ្ឋាភិបាល។

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *