តើយុវជនរៀនដើម្បីរំពឹងដំណែងធំៗ ? ឬដើម្បីពង្រឹងសមត្ថភាពខ្លួនឯង?

ត្បិតថាផ្នត់គំនិតមនុស្សភាគច្រើនបានផ្តល់តម្លៃចំពោះការសិក្សារៀនសូត្រជាទូទៅ ប៉ុន្តែការផ្សព្វផ្សាយទស្សនៈជាសាធារណៈអំពីផលអវិជ្ជមាននៃការសិក្សាក៏មានដូចគ្នា, ជាពិសេសកើតមានឡើងក្នុងសង្គមកំពុងអភិវឌ្ឍន៍ ។ ថ្មីៗនេះ មានមតិមួយចំនួន បានបង្រៀនយុវជន ឱ្យផ្តោតទៅលើការរកចំណូលខ្ពស់ៗជាអាទិភាព ព្រោះពួកគេពុំមានក្ដីសង្ឃឹមថា ការសិក្សារៀនសូវគឺជាស្ពាននាំឱ្យទទួលបាននូវឱកាសការងារល្អៗ ពុំអាចទទួលបានដំណែងធំៗ ឬក៏ចំណូលល្អនោះទេ។ តើយុវជនរៀនដើម្បីរំពឹងដំណែងធំៗ ? ឬដើម្បីពង្រឹងសមត្ថភាពខ្លួនឯង? ឬដើម្បីអ្វី?

កញ្ញា ម៉ាត់ ស្រីនីត ​ជានិស្សិត ផ្នែកទំនាក់ទំនងអន្តរជាតិ នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាបាននិយាយថា នៅក្នុងសង្គមខ្មែរសព្វថ្ងៃ នាងមើលឃើញថា អត្រានៃអ្នកមានចំណេះដឹងពិតប្រាកដ និងច្បាស់លាស់ទៅលើជំនាញ ក៏មានតួនាទីក្នុងការធ្វើកិច្ចការធំនៅជួររាជរដ្ឋាភិបាល ឬមន្ត្រីរាជការដែរ។ ហើយចំពោះទស្សនៈដែលលើកឡើងថា យុវជនមិនចាំបាច់រៀនសូត្រអ្វីច្រើន ហើយខំស្វែងរកថវិកាឱ្យបានច្រើននោះ ស្រីនីត គិតថា វាមិនទាន់ជាទស្សនៈមួយដែលអាចទទួលយកបាននោះទេ ព្រោះប្រទេសមួយខ្លាំង គឺអាស្រ័យទៅលើយុវជននៅក្នុងប្រទេសនោះ ពោរពេញទៅដោយចំណេះដឹង។

ជាតួនាទីមួយ ដែលយុវជនគ្រប់រូបនៅក្នុងប្រទេសមួយ ត្រូវតែមានចំណេះ នៅក្នុងខ្លួនគ្រប់ៗគ្នា។ ពេលយុវជន មានចំណេះដឹងគ្រប់គ្រាន់ ការរៀបចំផែនការរកប្រាក់ចំណូល ក៏អាចប្រកបទៅដោយប្រសិទ្ធភាពខ្ពស់ដែរ។ ការអប់រំផ្តល់នូវជំនាញការគិត ចំណេះដឹង និងឱកាសដែលអាចនាំទៅរកភាពជោគជ័យប្រកបដោយនិរន្តរភាព និងការបំពេញលើសពីការទទួលបានហិរញ្ញវត្ថុភ្លាមៗ។

កញ្ញា ម៉ាត់ ស្រីនីត ​ជានិស្សិត ផ្នែកទំនាក់ទំនងអន្តរជាតិ

ស្រីនីត បន្តថា ប្រសិនបើយុវជនមិនឱ្យតម្លៃលើចំណេះដឹង វាអាចជះឥទ្ធិពលអវិជ្ជមានទាំងប្រាក់ចំណូល និងការអភិវឌ្ឍខ្លួនឯង ក្នុងរយៈពេលខ្លី និងរយៈពេលវែង។ បើគ្មានការអប់រំ យុវជនអាចមានឱកាសការងារមានកម្រិត ដែលត្រូវតែបង្ខំទទួលយកការងារដែលមានប្រាក់ខែទាប និងមិនមានស្ថិរភាព។

កង្វះការអប់រំ និងជំនាញអាចរារាំង ដល់ការរីកចម្រើនក្នុងអាជីព កាត់បន្ថយសក្តានុពលនៃការរកប្រាក់ចំណូល និងកំណត់ឱកាសសម្រាប់ការលូតលាស់ និងការច្នៃប្រតិដ្ឋផ្ទាល់ខ្លួនរបស់យុវជន។ ខ្ញុំឱ្យតម្លៃលើការសិក្សា ពីព្រោះ ការអប់រំផ្តល់នូវមូលដ្ឋានគ្រឹះដ៏រឹងមាំនៃចំណេះដឹង និងជំនាញការគិតប្រកបដោយការត្រិះរិះ ដែលចាំបាច់សម្រាប់ភាពជោគជ័យផ្ទាល់ខ្លួន និងវិជ្ជាជីវៈ។

កញ្ញា ម៉ាត់ ស្រីនីត ​

នាងបន្តសង្កត់ធ្ងន់ថា នៅក្នុងពិភពលោកដែលផ្លាស់ប្តូរយ៉ាងឆាប់រហ័ស គឺការអប់រំ បំពាក់ឱ្យបុគ្គលម្នាក់ៗមាននូវសមត្ថភាពក្នុងការសម្របខ្លួនទៅនឹងបញ្ហាប្រឈមនានា រួមទាំងឱកាសថ្មីៗ។ ការអប់រំខ្ពស់ និងជំនាញច្រើនដែលនាំទៅរកឱកាសការងារកាន់តែប្រសើរ ក៏ដូចជា កំណើនអាជីព និងស្ថិរភាពហិរញ្ញវត្ថុ។ ​

ជាមួយគ្នានេះដែរ កញ្ញា គន ណាវីន ជានិស្សិតដែលមកពីសាកលវិទ្យាល័យជាមួយគ្នា បានបន្ថែមថា ចំណេះជំនាញមិនត្រឹមតែជួយខ្លួនយើងទេ ប៉ុន្តែជាចំណែកអភិវឌ្ឍន៍ទាំងគ្រួសារ និងសង្គម ក៏ដូចជាប្រទេសទាំងមូល។ ណាវីន បន្តថា នាងពុំបានគិតថា ទាល់តែរៀនមានខ្សែ (ការអាងទៅលើបុគ្គលណាម្នាក់) ទើបយើងមានការងារជាមន្រ្តីរាជការ ឬក៏មានដំណែងធំៗបាននោះទេ ពីព្រោះការរៀនជាកាតព្វកិច្ចមួយដ៏ចាំបាច់។ ការសិក្សាមានសារៈសំខាន់សម្រាប់ពួកយើងទាំងអស់គ្នា មិនមែនរៀនសម្រាប់តែមន្រ្តីរាជការ ឬដំណែងធំៗនោះទេ។

ណាវីន បានសង្កេតឃើញប្អូនៗមួយចំនួននៅឯស្រុកកំណើត ពួកគាត់អាចរកការងារ ដែលមានប្រាក់ខែច្រើនជាងនិស្សិតដែលគាត់កំពុងតែសិក្សានៅសាកលវិទ្យាល័យ, នៅពេលដែលទទួលបានចំណូលច្រើនភ្លាមៗបែបនេះ ជំរុញឱ្យពួកគេសម្រេចចិត្តបោះបង់ការសិក្សាចោល ប៉ុន្តែលទ្ធផលដែលទទួលបាន គឺក្នុងរយៈពេលខ្លីប៉ុណ្ណោះ។ នៅពេលដែលក្រឡេកទៅមើលក្នុងរយៈពេលវែង គាត់មានអារម្មណ៍ថា ស្តាយក្រោយ ព្រោះមិនអាចធ្វើការងារបែបនេះរហូតបាន អត់អាចប្រើកម្លាំងរហូតបាន។ ដោយហេតុថា ការងារខ្លះ ដើម្បីមានលក្ខណៈគ្រប់គ្រាន់ ក្នុងការឡើងដំណែងបាន ឬមួយក៏ដើម្បីពង្រឹងភាពលូតលាស់ជាងមុនបាន ចាំបាច់ត្រូវការចំណេះជំនាញ ត្រូវការប្រាជ្ញា ត្រូវការចំណេះដឹង។

មិនថានៅក្នុងស្ថានភាពបែបណាទេ ល្អឬក៏អាក្រក់ទេ ខ្ញុំនៅតែផ្តល់តម្លៃឱ្យការសិក្សា ហើយខ្ញុំនៅតែប្តេជ្ញាចិត្តថា ការសិក្សាមានសារៈសំខាន់សម្រាប់យើងគ្រប់គ្នា ដើម្បីឱ្យយើងមានការអភិវឌ្ឍ ការលូតលាស់បាន គឺយើងមិនអាចបោះបង់ចោលការសិក្សាទេ។ ការសិក្សាមិនមានដែនកំណត់ ហើយអត់អាចនិយាយថា គួរតែបញ្ឈប់នៅពេលណាបានទេ។

កញ្ញា គន ណាវីន ជានិស្សិត ផ្នែកទំនាក់ទំនងអនរ្តជាតិ នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា

យុវតី ណាវីន បានបន្តថា ចំណេះដឹង មិនខុសអីពីចាស់ៗ គាត់តែងតែលើកឡើងថា ចំណេះដឹងជាស្ពានសម្រាប់ចម្លងឱ្យទៅរកជីវិតភ្លឺស្វាង, ការសិក្សា ជាស្ពានចម្លងឱ្យយើងទៅរកគោលដៅ ហើយនៅក្នុងស្ថានភាពណា ក៏យើងនៅតែអាចដោះស្រាយ ដោយការប្រើប្រាស់ចំណេះដឹង ចំណេះវិជ្ជារបស់យើងបានដែរ ។ ចំណេះដឹង និងជំនាញ មិនត្រឹមតែជួយខ្លួនយើងទេ ប៉ុន្តែជួយទាំងគ្រួសារ និងសង្គមរបស់យើងដូចគ្នា។ បើយើងមានយុវជន មានចំណេះដឹងមានការអប់រំបានច្រើន វាក៏ជាចំណែកពន្លឿនការអភិវឌ្ឍសង្គមលឿន។

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិតសភាកម្ពុជា មានប្រសាសន៍ថា គ្មានសង្គមណា​ដែលរីកចំរើន​ដោយ​សារប្រព័ន្ធអបរំ​ខ្សោយ ឬ​ដោយ​មនុស្ស​ខ្ជិលរៀន ខ្ជិលអានសៀវភៅនោះទេ ។ ជាមួយ​គ្នា​លោក​ក៏​មិន​ឱ្យ​តម្លៃ​ទៅ​លើអ្នក​ដែលនិយាយថា សង្គម​របស់យើង​​មិន​មាន​សល់កន្លែង​សម្រាប់អ្នក​រៀន​នោះដែរ, តួរយ៉ាង​ដូចជា​រូបលោកផ្ទាល់ បានកាន់តំណែង គឺ​គ្មាន​ខ្សែ គ្មាន​ខ្នងឯណានោះឡើយ ក្រៅតែពីការ​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ និង​ខំប្រឹងធ្វើការងារនោះ។

បក្ខពួកខ្ញុំ ខ្សែខ្ញុំ គឺការខិតខំប្រឹងប្រែងទៅលើការងារអប់រំ និងប្រឹងធ្វើការស្របទៅនឹងវិជ្ជាជីវៈរបស់ខ្លួន

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិតសភាកម្ពុជា

ជាមួយគ្នានេះ លោកបណ្ឌិត យង់ ពៅ ក៏​បានអំពាវនាវ​ទៅ​ដល់យុវជន ក៏​ដូចជា​ប្រជាពលរដ្ឋទាំងអស់ សូមគិតឡើងវិញ​ទៅលើ​ការងារអប់រំ ហើយត្រូវវិនិយោគ​ទៅលើ​ការអប់រំជា​ដាច់ខាត មិន​ត្រូវ​ព្រងើយកន្តើយ​ទៅ​លើ​ការអប់រំ​ដែលធ្វើ​ឱ្យ​សង្គម​យើង​ចុះ​ខ្សោយ​បន្ត​ទៀតនោះទេ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០០កន្លែង សិក្សា​នៅ​សាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បូរ គ្រី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/11/2023

ក្រោម​ការ​ឧបត្ថម្ភ និង​គាំទ្រ​ពី​ ឯកឧត្តម​អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ សាកលវិទ្យាល័យសម្តេចព្រះសង្ឃរាជ បួរ គ្រី ផ្តល់ជូនអាហារូបករណ៍ដល់សិស្ស-និស្សិតសម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤ ...

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនតាកែវ ផ្តល់អាហារូបករណ៍​សិក្សា​ជំនាញវិជ្ជាជីវៈ១ ឥតគិតថ្លៃចំនួន៨៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2024

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនតាកែវ បានប្រកាស​ផ្តល់អាហារូបករណ៍​ ក្នុងការ​សិក្សា​ជំនាញសំខាន់ៗ​ចំនួន៧​ដែល​កំពុង​មានតម្រូវ​ការ​ទីផ្សារ សម្រាប់យុវជនដែល​កំពុងស្វែង​រក​ជំនាញ​ប្រចាំជីវិត...

ក្រសួងទេសចរណ៍ជ្រើសរើសគ្រូជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០នាក់ ទៅសិក្សានៅប្រទេសបារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2024

ក្រសួងទេសចរណ៍ប្រកាសជ្រើសរើសគ្រូបណ្ដុះបណ្ដាលជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០រូប ដើម្បីចូលរួមវគ្គបណ្ដុះបណ្ដាលគ្រូជំនាញនៅ...

ឱកាស​ទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ China Three Gorges

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2023

សាកលវិទ្យាល័យ China Three Gorges នៃប្រទេសចិន បានប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន០៥...

ឱកាសសម្រាប់និស្សិតជំនាញនីតិសាស្រ្ត និងព័ត៌មានវិទ្យា ចូលហាត់ការនៅអគ្គលេខាធិការដ្ឋានក្រសួងអប់រំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/04/2026

ជាឱកាស​សម្រាប់​និស្សិតទាំងពីរភេទ​ដែល​កំពុងសិក្សា​ជំនាញនីតិសាស្រ្ត និង​ព័ត៌មានវិទ្យា, អគ្គលេខាធិការដ្ឋាន ក្រសួងអប់រំ យុវជន និងកីឡា កំពុងជ្រើសរើស​មន្រ្តីហាត់ការ​មក​បម្រើ​ការងារ​ចំនួន ៨រូប ក្នុងនោះជំនាញ​នីតិសាស្រ្ត​...

អាហារូបករណ៍១០០កន្លែងសិក្សានៅសាកលវិទ្យាឌីជីថលកម្ពុជា ពីសម្ព័ន្ធយុវជនអាហារូបករណ៍ (ស២)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/01/2024

សម្ពន្ធយុវជនអាហារូបករណ៍ ស២ ប្រកាសផ្ដល់អាហារូបករណ៍១០០% ចំនួន១០០កន្លែងសិក្សានៅសាកលវិទ្យាល័យឌីជីថលកម្ពុជា(DUC) សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រព័ត៌មាន និងបច្ចេកវិទ្យាណានជីង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ក្នុងជំនាញ Agromrteorology ឬ Hydrometerology នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រព័ត៌មាន និងបច្ចេកវិទ្យាណាជីងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៧..

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Newcastle នៃចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2025

សាកលវិទ្យាល័យ Newcastle នៃចក្រភពអង់គ្លេស ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៣០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូន៥០% និង ១០០%ទៅតាមលទ្ធភាពជាក់ស្ដែង...

ACE​ ​ផ្តល់​អាហារូបករណ៍​ ​100​% ​ចំនួន​ ​៣៤​ ​កន្លែង​សម្រាប់​ការ​សិក្សា​ភាសា​អង់គ្លេស​រយៈពេល​មួយ​ឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/07/2026

​មជ្ឈមណ្ឌល​អូស្ត្រាលី​សម្រាប់​ការ​បណ្តុះបណ្តាល ​(​ACE​) ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​សិក្សា​ភាសា​អង់គ្លេស​ ​១០០​% ​ចំនួន​ ​៣៤​ ​រង្វាន់​ សម្រាប់​រយៈពេល​មួយ​ឆ្នាំ​ពេញ​ ​ជូន​ដល់​សិស្សានុសិស្ស​កម្ពុជា