សម្តេចធិបតីផ្ដល់អនុសាសន៍៤ចំណុច ដើម្បីពង្រឹងប្រសិទ្ធភាព នៃការអប់រំ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

ក្នុង​ឱកាស​អញ្ជើញ​សម្ពោធ​អគារសិក្សា និង​សមិទ្ធផល​នៅវិទ្យាល័យ​ ហ៊ុន សែន សេរីភាព​ក្រុងតាខ្មៅ នាព្រឹក​ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចកម្ពុជា បានលើកឡើងថា ជាគោលដៅ​ក្នុងការពង្រឹងវិស័យអប់រំ រាជរដ្ឋាភិបាល​នឹង​ធ្វើ​នៅ​គ្រប់ថ្នាក់ទាំងអស់​ចាប់ពី​មត្តេយ្យសិក្សា រហូត​ដល់ថ្នាក់ឧត្តមសិក្សា។ ប៉ុន្តែសម្រាប់អាណត្តិនេះ សម្តេចបញ្ជាក់ថា គឺជាអាណត្តិនៃការពង្រឹង ដូច្នេះ​រាជរដ្ឋាភិបាល​នឹង​ផ្តោត​ទៅលើ​ការ​ពង្រឹងពីថ្នាក់បឋមសិក្សា រហូត​ដល់ថ្នាក់វិទ្យាល័យ ដែល​ជាមូលដ្ឋាន​ក្នុងការបង្កើតធនធាន​មនុស្ស​មួយ​ដ៏ល្អ ដែលមានចំណេះដឹងច្បាស់លាស់ ព្រមជាមួយ​នឹង​ឥរិយាបទដ៏ប្រពៃ។

បើតាម​ប្រសាសន៍របស់សម្តេចធិបតី ក្នុងអាណត្តិនេះ រាជរដ្ឋាភិបាល​បាន​បង្កើត គណៈកម្មការ​ពង្រឹងវិស័យអប់រំ ដោយផ្តោត​ទៅលើ​ការងារសំខាន់​ចំនួន៤ ដែលត្រូវ​អនុវត្ត​មុនគេ នោះ គឺ ការពង្រឹងអភិបាល​កិច្ចសាលា, ពង្រឹងសីលធម៌ ឥរិយាបទ, ការ​យកចិត្តទុកដាក់លើសុខភាព និង ការ​ចូលរួម​របស់អាណាព្យាបាល ក៏​ដូចជា​សហគមន៍។

សម្តេចនាយករដ្ឋមន្រ្តីលើកឡើងថា ការពង្រឹងអភិបាល​កិច្ច​សាលារៀន ពិសេស​នៅបឋមសិក្សា គឺជា​កិច្ចការសំខាន់ទី១ ដែល​គណៈនាយក មន្រ្តី រួមទាំង​បុគ្គលិក​សិក្សាត្រូវ​អនុវត្ត។ សម្តេចមានប្រសាសន៍ថា សិស្សនឹងធ្វើទៅតាម​អ្វីដែលពួកគេ​បានឃើញគ្រូធ្វើ ច្រើនជាង​អ្វីដែលគ្រូនិយាយ, ដូច្នេះប្រសិនបើបង្រៀន​ពីអភិបាល​កិច្ច​ ចង់ឱ្យសិស្ស​មក​ទាន់ម៉ោង គឺទាល់តែ​លោកគ្រូ អ្នកគ្រូមកទាន់ម៉ោង ហើយ​បើ​ចង់ឱ្យ​សិស្ស​សំពះ គឺទាល់តែ​លោកគ្រូអ្នកគ្រូ​ចេះសំពះដែរ ដែល​នេះ​​គឺជា​ការ​រៀន​នៅ​ក្នុង​ការ​ដឹកនាំ។

ដោយឡែក ការពង្រឹងចំណេះដឹង សីលធម៌ និង​ឥរិយាបទ សម្តេចនាយករដ្ឋមន្រ្តីមានប្រសាសន៍ដោយលើកយកសកម្មភាពសិស្ស​ចេះសំពះអរគុណ នៅពេល​ដែលយានយន្ត​ឈប់​ឱ្យ​ពួកគេឆ្លងថ្នល់, ចេះសំពះឪពុកម្តាយ​ពេល​ទៅដល់ផ្ទះ, ចេះសំពះគ្រូបង្រៀន ថា នេះ គឺជា​ឥរិយាបទដ៏ប្រពៃនិងខ្ពង់ខ្ពស់។ សម្តេចបញ្ជាក់ថា អ្វីដែលយើងចង់បាន គឺយុវជនទៅថ្ងៃអនាគត ពួកគេ​មាន ឥរិយាបទល្អ សីលធម៌ និងគុណធម៌ ហើយ​​ទាំងនេះ ​គឺត្រូវមានការបង្រៀន និង​តម្រង់ទិសពីលោកគ្រូអ្នកគ្រូ។

ជាមួយ​គ្នានេះ ការយកចិត្តទុកដាក់​ទៅលើសុខភាពសិស្ស គឺជា​រឿងដែលត្រូវ​យកចិត្តទុកដាក់ ដោយ​បើតាម​ប្រសាសន៍របស់សម្តេចធិបតី កន្លងមក​ក្រសួងអប់រំ ក៏​ដូចជា​ក្រសួងសុខាភិបាល បានធ្វើការ​ណែនាំ​រួចមក​ហើយ​ ប៉ុន្តែ​សម្តេច​ស្នើ​ឱ្យ​មានការ​ចូលរួម​ពី​គណៈគ្រប់គ្រង ឪពុកម្តាយ ពិសេស​សហគមន៍ ក៏​ដូចជា​អាជីវករ ដោយ​ត្រូវគិតគូរពីអាហារូបត្ថម្ភដល់សិស្ស។ សម្តេច​មានប្រសាសន៍ថា អាជីវករ​មានសិទ្ធិសេរីភាព​ក្នុង​ការ​លក់ដូរ ក្នុងការ​ប្រកបរបរ ប៉ុន្តែ​សូមឱ្យ​មានការ​ចូលរួមកុំ​ឱ្យ​មានការ​លក់ចំណីអាហារ​ដែលធ្វើ​ឱ្យ​ប៉ះពាល់​ដល់សុខភាពសិស្ស។

“បញ្ហា​ជំងឺដូចជាទឹកនោមផ្អែម ជំងឺលើសឈាមផ្សេងៗ ខ្លះគឺដោយសារតែអាហារូបត្ថម្ភ, អញ្ចឹងកិច្ចការទាំងអស់នេះ គឺជា​អ្វីដែលរាជរដ្ឋាភិបាលបានអនុវត្ត​នៅក្នុងការពង្រឹងមូលដ្ឋាន”

ចំណុចចុងក្រោយ គឺការជំរុញ​ការចូលរួមរបស់មាតាបិតា អាណាព្យាបាល សហគមន៍ នៅក្នុងការអប់រំ ស្របតាមអភិក្រម ឬពាក្យស្លោក ភាពជាដៃគូរវាងរដ្ឋ និងសហគមន៍ ដើម្បីការអប់រំ។ សម្តេចធិបតី​នាយករដ្ឋមន្រ្តីលើកឡើងថា នេះគឺជា​កិច្ច​ការងារសំខាន់ ក្នុងការ​ជួយ​ពង្រឹងមូលធន​មនុស្ស​របស់​កម្ពុជា​។ សម្តេចបញ្ជាក់ថា នៅ​ក្នុង​គោល​នយោបាយ​ពង្រឹងមូលដ្ឋាន គឺមានគោលដៅ​នៅ​ក្នុងការពង្រឹង​ការ​ចូលរួម​របស់សហគមន៍ (PCP) ពោល​គឺភាពជាដៃគូ​រវាងរដ្ឋ និង​សហគមន៍ ដើម្បីវិស័យ​អប់រំ ក៏​ដូចជា​ដើម្បីអប់រំ​ឱ្យ​សិស្ស​របស់យើងបានល្អ។ “ការ​ចូលរួមរបស់មាតាបិតា និងសហគមន៍ គឺជាគោលដៅដែលយើងបន្តធ្វើ សូមអំពាវនាវ​ទៅដល់មាតាបិតា​ចូលរួមគាំទ្រ​ទៅដល់សាលា ប្រទាក់ក្រឡាគ្នា និង​ទុកចិត្តដល់លោកគ្រូអ្នកគ្រូ ដើម្បីការអប់រំ…”៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៧២កន្លែងនៅប្រទេសវៀតណាម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 13/09/2024

ឱកាសសិក្សាអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៧២កន្លែងនៅប្រទេសវៀតណាមរយៈពេល៤ឆ្នាំសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ភាគីវៀតណាមផ្ដល់ជូន និងរ៉ាប់រងលើថ្លៃសិក្សា ការស្នាក់នៅ និងការហូបចុក...

អាហារូបករណ៍សាច់ប្រាក់ ពីកម្មវិធីអាហារូបករណ៍សិល្បៈអមតៈ​អាន ចនផន ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/03/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍សិល្បៈអាន ចនផន ចំនួន១០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍...

រដ្ឋមន្រ្តីអប់រំផ្តល់អាហារូបករណ៍ ១០០% នៅវិទ្យាស្ថានគរុកោសល្យ​បាត់ដំបង ជូនដល់​កូនៗ​របស់វីរៈកងទ័ពកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/08/2025

វិទ្យាស្ថានគរុកោសល្យ​បាត់ដំបង បានប្រកាស​ជូនដំណឹង​ដល់​ក្រុមគ្រួសារវីរៈកងទ័ព​កម្ពុជា ដែល​បាន​ពលីជីវិត​ក្នុង​បុព្វ​ហេតុ​ការពារ​បុរណភាព​ទឹកដីថា វិទ្យាស្ថាន​បានសម្រេច​ផ្តល់ជូនអាហារូបករណ៍ ១០០%

អាហារូបករណ៍វគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសពីមជ្ឈមណ្ឌលស៊ីមេអូ RELC នៅប្រទេសសឹង្ហបុរី សម្រាប់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2023

មជ្ឈមណ្ឌលស៊ីមេអូ RELC ប្រកាសផ្ដល់អាហារូបករណ៍សិក្សាវគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសតាមរយៈការសិក្សាផ្ទាល់នៅប្រទេសសឹង្ហបុរី និងតាមបែបចម្រុះសម្រាប់ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាចំនួន១៦កន្លែងដល់បេក្ខជនដែលជាគ្រូបង្រៀនឯកទេសភាសាអង់គ្លេស ។

ឱកាសផ្លាស់ប្តូរការសិក្សា​នៅប្រទេស​កាណាដា ពីកម្មវិធី SEED-2

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2026

កម្មវិធីអាហារូបករណ៍ និងការផ្លាស់ប្តូរការសិក្សាសម្រាប់ការអភិវឌ្ឍ ដំណាក់កាលទី ២ (Scholarships and Educational Exchanges for Development – Phase 2 ឬ SEED-2) ដែលផ្តល់ដោយរដ្ឋាភិបាលកាណាដា...

អាហារូបករណ៍ ៥០ភាគរយ សម្រាប់មន្រ្តីរាជការបម្រើការនៅក្រសួងមហាផ្ទៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/11/2025

អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា បាន​ប្រកាស​ផ្តល់​អាហារូបករណ៍ ៥០% សម្រាប់ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) និង​ថ្នាក់បណ្ឌិត សិក្សា​នៅ​សាកលវិទ្យាល័យ​អាស៊ីអឺរ៉ុប...

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធី CICOPS នៅសាកលវិទ្យាល័យ Pavia នៃប្រទេសអ៉ីតាលី ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/05/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេលខ្លីពីកម្មវិធីអាហារូបករណ៍CICOPS នៅសាកលវិទ្យាល័យ Pavia Italy នៃប្រទេសអ៉ីតាលីឆ្នាំ២០២៥សម្រាប់ថ្នាក់...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៥០០កន្លែងពីកម្មវិធីអាហារូបករណ៍ទេពកោសល្យ​ឌីជីថលតេជោ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៥០០កន្លែង សម្រាប់សិស្សានុសិស្សសិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល នៅសាកលវិទ្យាល័យល្បីៗចំនួនប្រាំមួយរបស់កម្ពុជា។ អាហារូបករណ៍ផ្ដល់ជូនក្រោមកម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ...

ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ ផ្ដល់អាហារូបករណ៍១០០% សិក្សាវគ្គខ្លីផ្នែកសន្តិសុខបច្ចេកវិទ្យា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/06/2023

ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ប្រកាសផ្ដល់អាហារូបករណ៍ ១០០% ចំនួន​៤០កន្លែងសម្រាប់ការ​សិក្សាផ្នែកសន្តិសុខបច្ចេកវិទ្យា ។ ជំនាញដែល...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *