អង្គការភ្លែនប្ដេជ្ញាចិត្តគាំទ្រការអប់រំទាបបំផុតត្រឹមថ្នាក់ទី៩ នៅតំបន់មួយចំនួននៃខេត្តស្ទឹងត្រែង

ស្ទឹងត្រែង – អង្គការភ្លែនអន្តរជាតិកម្ពុជាគាំទ្រដល់សិស្សានុសិស្សឱ្យបន្តការសិក្សានៅអនុវិទ្យាល័យ និងបញ្ចប់ការអប់រំមូលដ្ឋានរយៈពេល ៩ឆ្នាំ ដើម្បីចូលរួមសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG) របស់រាជរដ្ឋាភិបាលកម្ពុជា ។ នេះបើតាមការលើកឡើងរបស់ លោក យី គីមថាន នាយកប្រចាំប្រទេសស្តីទីនៃអង្គការភ្លែនអន្តរជាតិកម្ពុជា ក្នុងឱកាសសម្ភោធសាលាមធ្យមសិក្សាបឋមភូមិថ្មីនៅតំបន់ដាច់ស្រយាល ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ក្រោមកិច្ចសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡា ខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃពុធ ។

លោក យី គីមថាន បន្ថែមទៀតថា អង្គការភ្លែនអន្តរជាតិកម្ពុជានឹងបន្តវិនិយោគលើវិស័យអប់រំ ដោយឆ្លើយតបទៅនឹងតម្រូវការបន្ទាន់របស់ក្មេងស្រី និងក្មេងប្រុស និងកុមារដែលជួបការលំបាកនៅតំបន់ដាច់ស្រយាល ។ អង្គការភ្លែនមានមហិច្ឆតាផ្តល់ប្រយោជន៍ដល់ក្មេងស្រីនិងស្ត្រីវ័យក្មេង ២,៥ លាននាក់នៅកម្ពុជា ឱ្យសម្រេចបានបំណងផ្សេងៗ ។

ទន្ទឹមគ្នានេះ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្ទឹងត្រែង បានស្នើឱ្យអង្គការភ្លែនអន្តរជាតិកម្ពុជាជួយសាងសង់​អនុវិទ្យាល័យថ្មីមួយនៅស្រុកថាឡាបរិវ៉ាត់  ដែលសិស្សបឋមសិក្សាភាគច្រើនមិនអាចចូលរៀននៅថ្នាក់អនុវិទ្យាល័យ។ លោកថា ការគាំទ្រនេះនឹងជួយបង្កើនអត្រាបន្តការសិក្សាពីបឋមសិក្សាទៅអនុវិទ្យាល័យ ជាពិសេសកុមារីនិងកុមារដែលជួបការលំបាកនៅតំបន់ដាច់ស្រយាលនៃខេត្តស្ទឹងត្រែង ។

យោងតាមប្រព័ន្ធគ្រប់គ្រងនិងព័ត៌មានអប់រំ EMIS ២០១៨-២០១៩ បានបង្ហាញថា ការអប់រំមធ្យមសិក្សាបឋមភូមិក្នុងខេត្តស្ទឹងត្រែង ស្ថិតនៅក្នុងស្ថានភាពត្រូវធ្វើឱ្យប្រសើរឡើង បើប្រៀបធៀបទៅនឹងទិន្នន័យថ្នាក់ជាតិ ។ អត្រាបន្តការសិក្សាពីបឋមសិក្សាទៅអនុវិទ្យាល័យ មាន ៧៩.២% (ក្មេងស្រី ៨១.៦%) ធៀបនឹងអត្រាថ្នាក់ជាតិ ៨៤.៣% (៨៨.៥%) ខណៈអត្រាឡើងថ្នាក់ ៧៩.៤% (ក្មេងស្រី ៧៨.៩%) ធៀបនឹងអត្រា ៨១.៤% (៨២.៩%) នៅថ្នាក់ជាតិ ។

សូមជម្រាបថា កាលពីខែតុលា ឆ្នាំ២០២១ អង្គការភ្លែនអន្តរជាតិកម្ពុជា បានអនុវត្តយុទ្ធសាស្រ្តប្រចាំប្រទេសរយៈពេល ៥ឆ្នាំទៅមុខទៀតដោយមានកម្មវិធីជាយុទ្ធសាស្ត្រចំនួន ៤រួមមាន ទី១. ការចាប់ផ្តើមជាមួយសុខភាពល្អ ទី២. កិច្ចការពារជំនាន់ថ្មី ទី៣. ការរៀនមួយជីវិតដោយផ្តោតលើ IQE  និងទី៤. ភាពដឹកនាំរបស់ក្មេងស្រី ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អគ្គនាយកដ្ឋាន​យុវជន ជ្រើសរើស​ប្រតិភូ​កុមារ​តំណាង​ប្រទេស​កម្ពុជា​៤រូប ចូលរួម​សន្និសីទ​កុមារ​អាស៊ី-ប៉ាស៊ីហ្វិក (APCC) នៅ​ប្រទេស​ជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2025

អគ្គនាយកដ្ឋាន​យុវជន នៃ​ក្រសួង​អប់រំ​ យុវជន និងកីឡា បាន​ប្រកាស​ជ្រើសរើស​ប្រតិភូ​កុមារ​តំណាង​ប្រទេស​កម្ពុជា​ចំនួន៤រូប ចូលរួម​ក្នុង​សន្និសីទ​កុមារ​អាស៊ី-ប៉ាស៊ីហ្វិក (APCC) ដែលនឹង​ធ្វើឡើង​ចាប់ពី​ថ្ងៃទី១១ ដល់ថ្ងៃទី២២ ខែ​កក្កដា ឆ្នាំ២០២៥ ខាងមុខ...

អាហារូបករណ៍សិក្សាថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែងពី CGTI ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/08/2023

វិទ្យាស្ថានបណ្តុះបណ្តាលសម្លៀកបំពាក់កម្ពុជា(CGTI) ប្រកាស់ប្រលងជ្រើសរើសសិស្សសិក្សាអាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែង។ សិស្សជាប់​ ឬធ្លាក់...

អាហារូបករណ៍ France Excellence សិក្សាថ្នាក់បណ្ឌិតនៅប្រទេសបារាំង ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/03/2026

ជាឱកាសសម្រាប់និស្សិតកម្ពុជាដែលមានបំណងចង់បន្តការសិក្សានៅប្រទេសបារាំង។ ស្ថានទូតបារាំងប្រចាំកម្ពុជា បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ France Excellence (BFE) ថ្នាក់បណ្ឌិត...

ក្រសួង​អប់រំ ​ផ្តល់​អាហារូបករណ៍​ ​១០​កន្លែង​ សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ វិធីសាស្ត្រ​បង្រៀន​ភាសា​បារាំង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2026

ក្រសួងអប់រំជ្រើសរើសនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្ត្របង្រៀនភាសាបារាំងចំនួន ៣០ នាក់

ឪពុកម្ដាយគួរដឹង! របៀបដោះស្រាយភាពតានតឹងផ្លូវចិត្តរបស់កុមារ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2024

ភាពតានតឹងចិត្តមិនកើតមានឡើងចំពោះតែមនុស្សធំនោះទេ វាក៏អាចកើតមានចំពោះកុមារដែរ។ នៅពេលកូន ឬកុមារមានភាពតាមតឹងចិត្ត តើឪពុកម្ដាយធ្វើបែបណា? ខាងក្រោមនេះ ជារៀបដោះស្រាយភាពតានតឹង...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Utrecht Excellence នៃប្រទេសហូឡង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យUtrecht នាប្រទេសហូឡង់ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍បើកផ្ដល់សម្រាប់និស្សិតជុំវិញពិភពលោករួម.......

បំណង ​ផ្ដល់​អាហារូបករណ៍​កន្លែង​ស្នាក់នៅ​ ​២​១០​កន្លែង​ ​ដល់​និស្សិត​បន្ត​ការ​សិក្សា​នៅ​រាជធានី​ភ្នំពេញ​សម្រាប់​ឆ្នាំ​សិក្សា​២០២៦​-​២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2026

​ដើម្បី​ជួយ​សម្រួល​ដល់​ការ​លំបាក ​និង​កាត់បន្ថយ​បន្ទុក​ចំណាយ​លើ​ការ​ស្វែងរក​កន្លែង​ស្នាក់​នៅ​ប្រកបដោយ​គុណភាព​ សុវត្ថិភាព​ ​និង​តម្លៃ​សមរម្យ​ ​"​បំណង​"

អាហារូបករណ៍ទាំង១០ សម្រាប់និស្សិតសិក្សានៅក្រៅប្រទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2025

ការសិក្សានៅបរទេសសម្រាប់និស្សិត ត្រូវបានដឹងថា ជាការសិក្សាដែលចំណាយអស់ថវិកាយ៉ាងច្រើន ទាំងថ្លៃសិក្សា ថ្លៃស្នាក់នៅ និងការចំណាយផ្សេងៗ។ តាមរយៈគេហទំព័រ Scholarship Safe បង្ហាញនូវអាហារូបករណ៍កំពូលទាំង១០...

រៀន​ជំនាញ​បច្ចេកទេស​ឥត​គិត​ថ្លៃ​ ​១៣៥០​កន្លែង​ ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/08/2026

វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ​ ​កំពុង​ប្រកាស​ជ្រើសរើស​ ​យុវជន​ ​យុវ​នា​រី​ ​កម្ម​ករ ​កម្មការិនី ​និង​ជន​ចំណាកស្រុក​ ​ដែល​មកពី​គ្រួសារ​ក្រីក្រ ​គ្រួសារ​ងាយ​រង​ហានិភ័យ