ឧកញ៉ា ប៉ិច បូឡែន ៖ ត្រូវជ្រើសរើសជំនាញទៅតាមអាជីពដែលខ្លួនស្រឡាញ់ ទេពកោសល្យ និងទីផ្សារការងារ កុំជ្រើសរើសជំនាញតាមអាហារូបករណ៍

ក្នុងពិធីផ្សព្វផ្សាយអាហារូបករណ៍ដល់សិស្សថ្នាក់ទី១២ នៃបណ្តាញសាលារៀនវ៉េស្ទឡាញ និងសាលារៀនណត្សឡាញន៍ ដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេលខាងមុខ លោកឧកញ៉ា ប៉ិច បូឡែន អគ្គនាយកបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប បានផ្តាំផ្ញើទៅដល់សិស្សានុសិស្សទាំងអស់ ពេលបញ្ចប់ថ្នាក់វិទ្យាល័យ និងបន្តទៅឧត្តមសិក្សា សូមជ្រើសរើសយកជំនាញសិក្សាទៅតាមអាជីពដែលខ្លួនស្រឡាញ់ ទេពកោសល្យ និងទីផ្សារការងារ ដោយកុំជ្រើសរើសជំនាញនៅតាមអាហារូបករណ៍។

លោកឧកញ៉ា ប៉ិច បូឡែន មានប្រសាសន៍ថា កន្លងមកមាននិស្សិតមួយចំនួន ដែលទោទន់រៀនតាមរយៈអាហារូបករណ៍ដែលខ្លួនទទួលបាន ឬគេផ្តល់ឱ្យ ប៉ុន្តែមិនចំជំនាញដែលខ្លួនស្រឡាញ់ បានសុំផ្លាស់ប្តូរសាលា ឬជំនាញ បន្ទាប់ពីរៀនបាន១ ឬ២ឆ្នាំ, លោកឧកញ៉ា មានប្រសាសន៍ថា ការរៀនមិនចំជំនាញដែលខ្លួនស្រឡាញ់ គឺធ្វើឱ្យខាតបង់ពេលវេលា ដូច្នេះសិស្សានុសិស្ស ចាំបាច់ត្រូវមើលទៅលើចំណង់ចំណូលចិត្តខ្លួនឯង មើលទៅលើទេពកោសល្យ រួចជ្រើសរើសជំនាញទៅតាមអាជីពដែលខ្លួនស្រឡាញ់ ហើយប្រសិនបើទទួលបានអាហារូបករណ៍មិនចំជំនាញដែលខ្លួនចូលចិត្តទេ សិស្សានុសិស្សគួរបង់លុយសិក្សា ដោយត្រូវចាត់ទុកថា នេះជាការវិនិយោគ ព្រោះនៅពេលដែលយើងរៀនចំជំនាញដែលខ្លួនស្រឡាញ់ គឺយើងនឹងធ្វើបានល្អ ហើយ​នឹងទទួលបានផលមកវិញ​ក្រោយបញ្ចប់ការសិក្សា។

ជាមួយគ្នានេះដែរ លោកឧកញ៉ា ប៉ិច បូឡែន ក៏បានផ្តាំផ្ញើទៅដល់សិស្សានុសិស្សទាំងអស់កុំមើលរំលងទៅលើជំនាញមួយចំនួនដែលចាំបាច់ក្នុងបរិបទសង្គមបច្ចុប្បន្ន និងអនាគត នោះគឺជំនាញភាសាបរទេស ដែលមានដូចជាភាសាអង់គ្លេស និងចិន បច្ចេកវិទ្យាឌីជីថល ក៏ដូចជាជំនាញទំនាក់ទំនង ។ លោកឧកញ៉ាបញ្ជាក់ថា បច្ចុប្បន្ននៅពេលទៅបំពេញការងារ ឬទៅធ្វើការនៅតាមស្ថានប័នរដ្ឋ ឬឯកជន គឺចាំបាច់ត្រូវមានចំណេះដឹងនៃជំនាញបន្ថែមទាំងនោះ ទើបល្បឿននៃការងារមិនចាញ់គេ។ ក្នុងនោះ សិស្សានុសិស្សទាំងអស់ ក៏ត្រូវគិតឱ្យហើយដែរថា ឱកាសការងាររបស់ប្អូនៗគឺមិនមែនត្រឹមតែកម្ពុជានោះទេ ពោលគឺប្អូនៗត្រូវគិតថា ឱកាសការងារក្នុងតំបន់អាស៊ានទាំងមូលគឺជារបស់យើង ដូច្នេះ ចាំបាច់ត្រូវមានគុណវុឌ្ឍ ចំណេះជំនាញគ្រប់គ្រាន់ដើម្បីធ្វើការបានក្នុងតំបន់អាស៊ាន។

« ត្រូវដាក់ចិត្តថានៅអាស៊ាន មិនមែនកម្ពុជាទេ អញ្ចឹងដើម្បីប្រកួតប្រជែងទីផ្សារការងារ កូនត្រូវចេះអង់គ្លេសចាំបាច់ ត្រូវចេះភាសាចិន បំណិនជំនាញរបស់យើង ការប្រាស្រ័យទាក់ទង និងជំនាញបច្ចេកវិទ្យាគឺចាំបាច់… ទើបកូនអាចធ្វើការនៅក្នុងអាស៊ានបាន…»

ឧកញ៉ា ប៉ិច បូឡែន

ក្នុងឱកាសនោះ លោកឧកញ៉ា ប៉ិច បូឡែន ក៏បានលើកឡើងអំពីសារៈសំខាន់នៃមុខវិជ្ជាវិទ្យាសាស្រ្តពិត ដែលសិស្សានុសិស្សគួរចាប់អារម្មណ៍ ព្រោះមុខវិជ្ជានេះ សំខាន់សម្រាប់ប្រទេសអភិវឌ្ឍ ខណៈប្រទេសកម្ពុជាគ្រោងនឹងចាកចេញពីប្រទេសដែលកំពុងអភិវឌ្ឍ ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅក្នុងឆ្នាំ២០៥០។ បើតាមប្រសាសន៍របស់លោកឧកញ៉ា ប៉ិច បូឡែន នៅពេលដែលប្រទេសកម្ពុជាក្លាយទៅជាប្រទេសអភិវឌ្ឍ គឺពិភពការងារនឹងផ្លាស់ប្តូរ ដោយវិស័យកសិកម្ម នឹងត្រូវប្តូរទៅជាបច្ចេកវិទ្យាកសិកម្ម និងឧស្សាហកម្ម ដែលចាំបាច់ត្រូវចេះកែច្នៃផលិតផល ដោយទាំងនេះគឺចាំបាច់ត្រូវការនូវជំនាញវិទ្យាសាស្រ្ត៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេសចំនួន២២៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/05/2023

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺប្រកាសជ្រើសរើសសិក្ខាកាមសិក្សាជំនាញបច្ចេកទេសវគ្គខ្លី មួយសប្ដាហ៍ និងបួនខែចំនួន២២៥កន្លែង​ដោយឥតគិថ្លៃ ។...

អាហារូបករណ៍​ TV​ET ​ចំនួន​ ៣​៦០​កន្លែង​ សិក្សា​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​កំពង់ចាម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/08/2026

សម្រាប់​យុវជន ​ក៏ដូចជា​សិស្សានុសិស្ស​ ​ដែល​មាន​បំណង​ចង់​បន្ត​ការ​សិក្សា​លើ​ជំនាញ​បច្ចេកទេស​ ​និង​វិជ្ជាជីវៈ​,​ ​ឆ្នាំ​សិក្សា​ថ្មី​នេះ​ វិទ្យាស្ថាន​ពហុ​បច្ចេកទេស ​ខេត្ត​កំពង់ចាម ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​...

កម្មវិធីផ្លាស់ប្តូរវប្បធម៌ Autumn Korean Culture Camp 2024 នៅប្រទេសកូរ៉េខាងត្បូង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2024

ជាឱកាសសម្រាប់សិស្សានុសិស្សក្នុងការសិក្សាស្វែងយល់អំពីវប្បធម៌ដ៏សម្បូរបែប និងទទួលយកបទពិសោធថ្មីៗនៅក្នុងប្រទេសកូរ៉េខាងត្បូងរយៈពេល ៦ ថ្ងៃ គឺចាប់ពីថ្ងៃទី១៧-២២ ខែវិច្ឆិកា ឆ្នាំ២០២៤...

វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ផ្តល់អាហារូបករណ៍លើ​ការ​សិក្សា​ជំនាញចំនួន១១​ដោយ​ឥតបង់ថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2025

ក្រោម​គម្រោង​កម្មវិធីបណ្តុះបណ្តាលជំនាញ បច្ចេកទេស និង​វិជ្ជាជីវៈ ១.៥លាននាក់ វិទ្យាស្ថាន​អភិវឌ្ឍន៍​មុខ​ជំនាញកម្ពុជា-ថៃ បានប្រកាស​ផ្តល់អាហារូបករណ៍​ទៅ​លើ​ការ​សិក្សា​ជំនាញចំនួន១១ សម្រាប់សិស្សានុសិស្ស ក៏​ដូចជា​យុវជន...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ Cyprus ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/04/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ Cyprus នៃសាធារណរដ្ឋស៊ីប (Republic of Cyprus) សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ប្រទេសរុស្សី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ពីកម្មវិធី Second Enrollment of Masters Degree Program in Eco...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិត ១២១កន្លែង ពីកម្មវិធីអាហារូបករណ៍ Thailand Scholarship Year 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/03/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសថៃ ក្រោមកម្មវិធីអាហារូបករណ៍ Thailand Scholarship Year 2025, THe Ministry of Higer Education, Science...

វិទ្យាស្ថាន​ជាតិពហុបច្ចេកទេស​អង្គរ ផ្តល់​អាហារូបករណ៍១០០% និង ៥០% លើជំនាញវិស្វកម្ម​ ៥៨០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/09/2024

វិទ្យាស្ថានជាតិពហុបច្ចេកទេស​អង្គរ បានប្រកាស​ពីការផ្តល់ជូនអាហារូបករណ៍ ១០០% និង ៥០% ទៅ​លើជំនាញ​បច្ចេកទេសពាក់ព័ន្ធនឹងវិស្វកម្ម​សរុបចំនួន ៥៨០កន្លែង ដោយ​ក្នុងនោះបេក្ខជនអាចទទួលបានប្រាក់ឧបត្ថម្ភ​ចំនួន ៦០ដុល្លារ​ក្នុងមួយខែថែមទៀត។

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ ផ្តល់អាហារូបករណ៍២៥០កន្លែង​សម្រាប់សិស្សធ្លាក់ ឬជាប់បាក់ឌុប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/12/2024

ជាឱកាស​សម្រាប់​សិស្សានុសិស្ស​ដែលទើបប្រឡង​បញ្ចប់សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬបាក់ឌុប វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ​ ប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន​២៥០កន្លែងសម្រាប់កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស ឬបរិញ្ញាបត្ររង។