សិស្សពូកែជាង ៤ពាន់នាក់ទទួលបានរង្វាន់លើកទឹកចិត្តពីរដ្ឋបាលរាជធានីភ្នំពេញ

ភ្នំពេញ – នាពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២២-២០២៣ ក្របខ័ណ្ឌអប់រំទូទាំងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃចន្ទ ទី០២ ខែមករា សិស្សពូកែជាង ៤ពាន់នាក់បានទទួលបានរង្វាន់លើកទឹកចិត្តពីរដ្ឋបាលរាជធានីភ្នំពេញ ។ កញ្ចប់រង្វាន់លើកទឹកចិត្តនេះ មានសម្ភារៈសិក្សា និងថវិកាមួយចំនួនប្រគល់ជូនសិស្សពូកែថ្នាក់អន្តរជាតិ ថ្នាក់ជាតិ ថ្នាក់រាជធានី និងសិស្សពូកែប្រចាំថ្នាក់នៅវិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានី វត្តភ្នំ ។

ជាអធិបតីភាពពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី និងប្រគល់រង្វាន់លើកទឹកចិត្តជូនសិស្សពូកែ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ មានប្រសាសន៍ថា ការអប់រំដើរតួនាទីយ៉ាងសំខាន់ចូលរួមអភិវឌ្ឍន៍ធនធានមនុស្សនៅក្នុងសង្គម ។ ទន្ទឹមគ្នានេះ ឯកឧត្តមលើកទឹកចិត្តឱ្យសិស្សានុសិស្សទាំងអស់ត្រូវខិតខំប្រឹងប្រែងសិក្សារៀនសូត្រ​ មិនត្រូវប្រព្រឹត្តអំពើពាលាអាវាសែ និងចៀសឱ្យឆ្ងាយពីគ្រឿងញៀន ។

ឯកឧត្តមអភិបាលនៃគណៈអភីបាលរាជធានីភ្នំពេញ មានប្រសាសន៍បញ្ជាក់ថា ៖

“សិស្សានុសិស្សខិតខំក្រេបជញ្ជក់ចំណេះដឹងពីលោកគ្រូអ្នកគ្រូ និងគេចឱ្យឆ្ងាយពីសកម្មភាពមិនគប្បី ដូចជា សកម្មភាពលេងល្បែងស៊ីសង ការប្រព្រឹត្តអំពើពាលាអាវាសែ ការប្រើប្រាស់គ្រឿងញៀន ក្មេងទំនើង និងទង្វើខុសច្បាប់ផ្សេងៗ ។ សិស្សានុសិស្សខំប្រឹងរៀនសូត្រឱ្យអនាគតបានប្រសើរ សមនឹងពាក្យស្លោកទំពាំងស្នងឫស្សី យុវជនប្រុសស្រីស្នងជាតិ”

គួរបញ្ជាក់ថា មន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ បានផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សពូកែសម្រាប់ក្របខ័ណ្ឌអប់រំទូទាំងរាជធានីភ្នំពេញ មានចំនួនជាង ៤ពាន់នាក់ ដោយក្នុងនោះមានសិស្សពូកែថ្នាក់អន្តរជាតិចំនួន ៨០នាក់ ។

ទន្ទឹមគ្នានេះ ឯកឧត្តមអភិបាលនៃគណៈអភីបាលរាជធានីភ្នំពេញ ក៏លើកទឹកចិត្តដល់គណៈគ្រប់គ្រងសាលា លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ ត្រូវត្រៀមលក្ខណៈខិតខំហ្វឹកហាត់កីឡា ដើម្បីដណ្ដើមជ័យលាភី នាឱកាសដែលកម្ពុជាក្លាយជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ និងព្រឹត្តិការណ៍ថ្នាក់តំបន់អាស៊ីអាគ្នេយ៍ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំប្រឡងជ្រើសរើសគ្រូបង្រៀនទៅសិក្សាអាហារូបករណ៍ Teacher Training Students នៅប្រទេសជប៉ុនឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសគ្រូបង្រៀនដែលកំពុងបង្រៀននៅតាមសាលាបឋមសិក្សា មធ្យមសិក្សា និងសាលាគរុកោសល្យទៅសិក្សាអាហារូបករណ៍នៃកម្មវិធី Teacher...

កម្មវិធីផ្លាស់ប្តូរការសិក្សា​ទៅសហរដ្ឋអាមេរិក TechGirls ឆ្នាំ២០២៦ ផ្តើមទទួលពាក្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2026

ក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រកាសបើកទទួលពាក្យជាផ្លូវការសម្រាប់កម្មវិធី TechGirls 2026 ដែលជាកម្មវិធីផ្លាស់ប្តូរការសិក្សារដូវក្តៅដ៏ល្បីល្បាញ ក្នុងគោលបំណងលើកកម្ពស់យុវតីក្នុងវិស័យវិទ្យាសាស្ត្រ...

អាហារូបករណ៍ថ្នាក់បណ្ឌិតពីក្រុមហ៊ុន Meta ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/01/2026

ឱកាសសិក្សាអាហារូបករណ៍រយៈពេល២ឆ្នាំសម្រាប់ថ្នាក់បណ្ឌិតពីក្រុមហ៊ុន Meta ឆ្នាំ២០២៦ នៅសហរដ្ឋអាមេរិក។ អាហារូបករណ៍ផ្ដល់ឱ្យបេក្ខភាពបន្តការសិក្សា និងស្រាវជ្រាវក្នុងវិស័យស្នូលរបស់ Meta ដូចជា ឯកជនភាព...

អាហារូបករណ៍​ TV​ET ​រយៈពេល​២​ឆ្នាំ​ ​ចំនួន​៦០​កន្លែង​ ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​ព្រះវិហារ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2026

​សម្រាប់​ឆ្នាំ​២០២៧​ខាង​មុខ​នេះ​ វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​ព្រះវិហារ ​នឹង​ជ្រើសរើស​និស្សិត​ឱ្យ​ទទួល​អាហារូបករណ៍​ ​១០០​%​ ​សរុប​ចំនួន​ ​៦០​កន្លែង​

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅ GRIPS នៃប្រទេសជប៉ុន ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/10/2025

ឱកាសសិក្សាអាហារូបករណ៍នៅ GRIPS នៃប្រទេសជប៉ុនសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សារយៈពេល១ឆ្នាំ(MP1) និង ២ឆ្នាំ(MP2) ៣ឆ្នាំ ឬ...

គន្លឹះចំនួន៧ ក្នុងការសម្ភាសន៍បានជោគជ័យសម្រាប់អាហារូបករណ៍ Chevening

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/08/2025

ដំណាក់កាលនីមួយៗនៃការដាក់ពាក្យអាហារូបករណ៍ Chevening ជាការសន្សំពិន្ទុដើម្បីឱ្យខ្លួនឯងមានអាទិភាពជាប់ជាបេក្ខភាពអាហារូបករណ៍ ជាពិសេសនៅក្នុងវគ្គសម្ភាសន៍។ ខាងក្រោមនេះ ជាគន្លឹះចំនួន៧ដែលអាចជួយឱ្យបេក្ខជន បេក្ខនារី...

ឱកាសសិក្សាជំនាញបច្ចេកទេស! អាហារូបករណ៍ ១០កន្លែង សិក្សានៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) សម្រាប់ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/09/2026

ក្រុមការងារអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ក្រោមការឧបត្ថម្ភ និងគាំទ្រពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី បានប្រកាសផ្ដល់

ក្រុមប្រឹក្សា​យុវជនឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក (AYC) ជ្រើសរើសសមាជិកជំនាន់ទី១៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2026

ជាឱកាស​សម្រាប់យុវជន​ក្នុងការ​ពង្រឹងភាពជាអ្នកដឹកនាំ ចូល​រួម​ក្នុង​សកម្មភាព​សហគមន៍ និង​ចែករំលែក​ទស្សនៈ​របស់ខ្លួន ក្នុងការ​ពិភាក្សា​ប្រកបដោយអត្ថន័យ។