យុទ្ធនាការសៀវភៅមួយសហគមន៍មួយ លើកកម្ពស់ការអាននៅក្នុងសហគមន៍ និងបង្កើនទម្លាប់អានរបស់សាធារណៈជន

ភ្នំពេញ- យុទ្ធនាការសៀវភៅមួយសហគមន៍មួយ នឹង​លើកកម្ពស់ការអាននៅក្នុងសហគមន៍ ព្រមទាំង​បង្កើនទម្លាប់អានរបស់សាធារណៈជន។ នេះជាការលើកឡើងរបស់ លោក សឿង សារ៉ាន់ ប្រធានបណ្ណាល័យកំពង់ស្ពឺ ក្នុងសន្និសិទ្ធសារព័ត៌មានស្ដីពីការបើកសម្ពោធផ្លូវការនៃយុទ្ធនាការ សៀវភៅមួយសហគមន៍មួយ នៅបណ្ណាល័យកំពង់ស្ពឺ កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ កន្លងទៅនេះ។

លោក សឿង សារ៉ាន់ ប្រធានបណ្ណាល័យកំពង់ស្ពឺ មានប្រសាសន៍ថា យុទ្ធនាការសៀវភៅមួយសហគមន៍មួយ មានគោលបំណងលើកកម្ពស់ការអាននៅក្នុងសហគមន៍ ព្រោះក្នុងចំណោមសមាជិកអានសៀភៅនៅបណ្ណាល័យកំពង់ស្ពឺប្រមាណ ៨ពាន់នាក់ មានត្រឹម ១០ភាគរយជាសហគមន៍ និងមន្រ្តីរាជការ ចំណែក ៩០ភាគរយទៀតជានិស្សិត។ ដូច្នេះ ការចូលរួមរបស់សហគមន៍ ក៏ដូចជាសាធារណៈជនក្រៅពីសិស្ស និងស្សិត គឺមានកម្រិតនៅឡើយ។

លោក សឿង សារ៉ាន់ ប្រធានបណ្ណាល័យកំពង់ស្ពឺ

“យុទ្ធនាការសៀវភៅមួយសហគមន៍មួយ យើងសង្ឃឹមថា នឹងមានមនុស្សជាច្រើននាំគ្នាមកមើលពិព័រណ៌របស់យើង ទិញសៀវភៅយកទៅអាននៅផ្ទះ ឬក៏អាចនាំកូនចៅមកមើលពិព័រសៀវភៅ ទាំងមន្រ្តីរាជការ ទាំងសហគមន៍អាចចូលរួមបានដូចគ្នា”

ប្រធានបណ្ណាល័យកំពង់ស្ពឺ បញ្ជាក់បន្ថែមថា នៅថ្ងៃប្រារព្ធយុទ្ធនាការសៀវភៅមួយសហគមន៍មួយ នៅបណ្ណាល័យកំពង់ស្ពឺក៏មានរៀបចំសកម្មភាពជាច្រើនដូចជា កម្មវិធីចែករំលែកនូវទស្សនទាន គន្លឹះជោគជ័យក្នុងការសិក្សា សារៈសំខាន់នៃការអាន ការចែកសៀវភៅ១ពាន់ក្បាល និងសកម្មភាពជាច្រើនទៀត។ ពិសេសជាងនេះ​​ ផ្តល់ឱកាសដល់អ្នកអានបង្ហាញសមត្ថភាពចូលរួមប្រកួតប្រជែងអំណានជាសាធារណៈ ចំពោះបេក្ខជនជ័យលាភីប្រចាំខេត្តកំពង់ស្ពឺ នឹងចូលរូមប្រកួតប្រជែងជាមួយបេក្ខជនជ័យលាភី២៤ខេត្តក្រុងទៀត ក្នុងកម្មវិធី “ជើងឯកបំបែកជើងឯក” ហើយអ្នកទទួលបានជ័យលាភីផ្នែកអំណានប្រចាំប្រទេសនេះ នឹងទទួលបានឱកាសទៅទស្សនកិច្ចសិក្សានៅប្រទេសជប៉ុន។

លោក សុខ ឡាក់ ប្រធានយុទ្ធនាការសៀវភៅមួយ សហគមន៍មួយ មានប្រសាសន៍ថា លោកមានការការរំពឹងទុកជាវិជ្ជមានចំពោះយុទ្ធនាការសៀវភៅមួយសហគមន៍មួយ ហើយក៏ទាមទារឱ្យមានការចូលរួមពីបណ្ណាល័យកំពង់ស្ពឺ ហើយលោកសង្ឃឹមថា ក្រោយការបញ្ចប់យុទ្ធនាការនេះទៅកម្រិតវប្បធម៌នៃការអាន ពិសេសយុវជនចាប់ផ្ដើមមានសេរីភាព សប្បាយរីករាយនៅក្នុងការអានសៀវភៅ។ លោកថា បើប្រៀបធៀបក្នុងពេលបច្ចុប្បន្នយុវជនមួយចំនួននៅមានភាពភ័យខ្លាច និងស្ទាក់ស្ទើរនៅពេលកាន់សៀវភៅអានជាសាធារណៈ និងមានអារម្មណ៍មិនសូវល្អនៅពេលមានមិត្តភក្ដិនិយាយថា ពួកគាត់ជោរជាដើម។

លោក សុខ ឡាក់ ប្រធានយុទ្ធនាការសៀវភៅមួយ សហគមន៍មួយ

“បន្ទាប់ពីយុទ្ធនាការសៀវភៅមួយ សហគមន៍មួយ បានបញ្ចប់ទៅដោយជោគជ័យ យើងរំពឹងទុកថានឹងអាចជំរុញឱ្យមានអ្នកអានប្រមាណជា ១ពាន់នាក់ តាមរយៈសកម្មភាពផ្សេងៗ ជាពិសេសការចែករំលែកសៀវភៅមួយពាន់ក្បាលដោយឥតគិតថ្លៃ”

គួរជម្រាបជូនថា យុទ្ធនាការសៀវភៅមួយ សហគមន៍មួយ នឹងប្រារព្ធធ្វើឡើងដំបូងនៅលើទឹកដីខេត្តកំពង់ស្ពឺ នៅបណ្ណាល័យកំពង់ស្ពឺចាប់ពីថ្ងៃទី១៣ ដល់ ១៥ ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ ក្រោមប្រធាបបទ “រួមគ្នាលើកកម្ពស់ការអាននៅតាមសហគមន៍” ។ គម្រោងយុទ្ធនាការលើកម្ពស់ការអានជាសារធាណៈនេះ នឹងមានសកម្មភាពរយៈពេល២ឆ្នំា ឬ២៥ខែ ជុំវិញ២៥ខេត្តក្រុង ដែលមានសកម្មភាពធំៗ៥ គឺការប្រកួងប្រជែងការអានប្រចាំខេត្ត ការចែកសៀវភៅដោយឥតគិតថ្លៃ បណ្ណាល័យចល័ត ការអភិវឌ្ឍបណ្ណាល័យ និងផ្សារណាត់សៀវភៅជាដើម៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​សិក្សា​ជំនាញបច្ចេកទេស​ឥតបង់ថ្លៃ នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនបាត់ដំបង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2023

កម្មវិធីបណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស ដល់យុវជន​មក​ពី​គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ប្រកាស​ជ្រើសរើសសិក្ខាកាម​ចូលសិក្សា​ជំនាញបច្ចេកទេសជាច្រើនកន្លែង នៅ​វិទ្យាស្ថាន​...

ជ្រើសរើសនិស្សិតសម្រាប់ស្នាក់នៅក្នុងអន្តេវាសិកដ្ឋានពីសហគមន៍សេចក្ដីអំណរអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/11/2023

សហគមន៍សេចក្ដីអំណរអន្តរជាតិ ឬហៅកាត់ JIFA ប្រកាសជ្រើសរើសនិស្សិតសម្រាប់ស្នាក់នៅអន្តេវាសិកដ្ឋានជាច្រើនរូប។ ការជ្រើសរើសនិស្សិតស្នាក់នៅ...

កម្មវិធីអាហារូបករណ៍ថ្នាក់អនុបណ្ឌិតពីប្រទេសអៀរឡង់ សម្រាប់ឆ្នាំសិក្សា ២០២៧/២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/06/2026

កម្មវិធីអាហារូបករណ៍ Ireland Fellows Programme – Asia សម្រាប់ឆ្នាំសិក្សា 2027/2028 ត្រូវបានបើកទទួលពាក្យជាផ្លូវការហើយ! អាហារូបករណ៍នេះផ្តល់ឱកាសដល់និស្សិត និងមន្ត្រីជំនាញមកពីប្រទេសកម្ពុជា វៀតណាម និងឡាវ...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2026

សាកលវិទ្យាល័យ Muhammadiyah Purwokerto (UMP) ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិឱ្យចូលរៀនក្នុងកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ និង​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ សម្រាប់ឆ្នាំសិក្សា២០២៦...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៣៦០ន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/09/2024

ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ចំនួន៣៦០កន្លែងសម្រាប់វគ្គសិក្សាថ្មី។ អាហារូករណ៍ផ្ដល់ជូនការសិក្សាចំនួន១២មុខជំនាញទៅកាន់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...

Fulbright ផ្ដល់អាហារូបករណ៍៤ពាន់នាក់សម្រាប់និស្សិតអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2023

កម្មវិធីអាហារូបករណ៍ Fulbright USA កំពុងបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិគ្រប់ជាតិសាសន៍ច្រើនជាង១៦០ប្រទេសចំនួន៤ពាន់...

អាហារូបករណ៍​ ​១០០​%​ ​សម្តេច​តេជោ​ ហ៊ុន សែន ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ផ្តល់​ជូន​ការ​សិក្សា​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ ​(​IT​C​)​ ​ចំនួន​ ២០​កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/09/2026

​គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស​-​និស្សិត​ក្រីក្រ ​សម្តេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន​ សែន ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​តាមរយៈ​សម្តេច​មហា​បវរធិបតី​ ​ហ៊ុន​ ម៉ាណែត ​និង​លោក​ជំទាវ​បណ្ឌិត​ ​ពេជ ​ចន្ទ​មុន្នី ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ ​១០០​%​

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ ផ្តល់ការបណ្តុះបណ្តាលជំនាញ​បច្ចេកទេស​ឥតគិតថ្លៃ​ចំនួន ១២៦០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/09/2024

សម្រាប់បងប្អូន​ប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និងជនសំណាកស្រុក ដែល​មក​ពី​គ្រួសារ​ក្រីក្រ គ្រួសារ​ងាយរងហានិភ័យ ដែល​ចង់ទទួលបានជំនាញ​មួយ​ពិតប្រាកដ​សម្រាប់ជីវិត ពេលនេះ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ...

ឱកាសសិក្សាអាហារូបករណ៍ Online សម្រាប់អ្នកសារព័ត៌មានផ្នែក AI ចំនួន១០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2024

ឱកាសសិក្សាអាហារូបករណ៍តាមរយៈ Online សម្រាប់អ្នកសារព័ត៌មានទាំងអស់ទូទាំងពិភពលោកសិក្សាបន្ថែមផ្នែក AI កម្មវិធី JournalismAI Academy...