ក្នុងថ្ងៃតែមួយមជ្ឈមណ្ឌលកម្សាន្តកុមារ Doozii បានចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រុមហ៊ុន NTC Group និង Westline Education Group

ភ្នំពេញ ៖  កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ ថ្នាក់ដឹកនាំនៃក្រុមហ៊ុន ជីប ម៉ុង រីថែល និង មជ្ឈមណ្ឌលកម្សាន្ត Doozii បានចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រុមហ៊ុន NTC Group និង Westline Education Group ដែលសុទ្ធសឹងតែជាស្ថាប័នអប់រំដែលមានគុណភាព និងប្រព័ន្ធអប់រំល្អនៅប្រទេសកម្ពុជា។


ពិធីចុះអនុស្សរណៈនៃការ​យោគយល់នេះធ្វើឡើងនៅផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល ក្រោមវត្តមាន លោកជំទាវ លី សុខឆេង អគ្គនាយិកាក្រុមហ៊ុន ជីប ម៉ុង រីថែល និងមជ្ឈមណ្ឌលកម្សាន្ត Doozii,  លោកឧកញ៉ា ជា ធីឡាយ ស្ថាបនិក និងអគ្គនាយកស្ថាប័នអប់រំ អ៊ិន ធី ស៊ី គ្រុប, លោកឧកញ៉ា ប៉ិច បូឡែន ស្ថាបនិក និងអគ្គនាយកក្រុមហ៊ុន Westline Education Group សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ អាណាព្យាបាលសិស្ស ព្រមអ្នកតំណាងក្រុមហ៊ុនទាំងបីជាច្រើនរូប។

លោកជំទាវ លី សុខឆេង បានមានប្រសាសន៍ថា លោកជំទាវសូមឱ្យតម្លៃយ៉ាងខ្ពស់លើការភ្ជាប់ភាពជាដៃគូរជាមួយស្ថាប័នអប់រំតាមរយៈការផ្ដល់ជូនឱកាសកម្សាន្តពិសេសៗដល់ប្អូនៗសិស្សានុសិស្សតាមរយៈការបញ្ចុះតម្លៃលើថ្លៃសំបុត្រ ការចូលរួមរៀបចំកម្មវិធីអប់រំក្នុងបរិវេណ Doozii និងការផ្ដល់ជូនជាច្រើនទៀត។ ការចុះអនុស្សារណៈយោគយល់គ្នានេះដែរសបញ្ជាក់ពីការយកចិត្តទុកដាក់ របស់គណៈគ្រប់គ្រងដែលអាចជួយជំរុញដល់ភាពក្លាហាន និងសមត្ថភាពនៃការគិតរបស់កូនៗសិស្សានុសិស្ស។ «ដោយភ្ជាប់នឹងចក្ខុវិស័យវែងឆ្ងាយ ចង់អភិវឌ្ឍន៍ធនធានមនុស្សឱ្យ​មានភាពឈ្លាសវៃ និងចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ នាងខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ការចុះអនុស្សរណៈនៃការ​យោគយល់នេះ នឹងសំដៅជាធ្លុងមួយក្នុងការផ្ដល់ឱកាសកម្សាន្តអប់រំដល់ប្អូនៗសិស្សានុសិស្ស​បន្ថែមពីការអប់រំ ក្នុងថ្នាក់ដោយលោកគ្រូ អ្នកគ្រូ និង សាលារៀន»។




គួរបញ្ជាក់ផងដែរថា មណ្ឌលកម្សាន្តកុមារ Doozii និង Super Doozii ត្រូវបានរៀបចំឡើងដោយមានចក្ខុវិស័យដើម្បីជំរុញដល់ភាពច្នៃប្រឌិត ការអប់រំស្របតាមបច្ចេកវិទ្យាទំនើប ដែលគិតគូរជាចំបងលើសុវត្ថិភាពកុមារ។ ដោយហេតុនេះហើយ ក្រុមហ៊ុន ជីប ម៉ុង រីថែល បានវិនិយោគដើមទុនជាច្រើនដើម្បីឱ្យ​ Doozii ក្លាយជាមណ្ឌលកម្សាន្តកុមារធំជាងគេ ដំបូងបង្អស់ ដើម្បីផ្តល់ជូនកុមារកម្ពុជានូវបទពិសោធន៍កម្សាន្ត និងការអប់រំយ៉ាងសម្បូរបែបតាមរយៈឧបករណ៍កម្សាន្តទំនើបៗនៅតាមតំបន់នានាដូចជា Creativity Zone, Passion Zone and Courage Zone ដែលមិនត្រឹមតែផ្តល់នូវភាពសប្បាយរីករាយប៉ុណ្ណោះទេ ថែមទាំងផ្តល់ចំណេះដឹង បណ្តុះបញ្ញាស្មារតី ភាពច្នៃប្រឌិត និងភាពក្លាហាន ជាពិសេសពង្រឹងលំហាត់ប្រាណដល់កុមារ ។ តាមរយះការជឿទុកចិត្ត និងគាំទ្ររបស់មាតា បិតា កុមារ កន្លងមក មជ្ឈមណ្ឌលកម្សាន្តកុមារនេះ បានអភិវឌ្ឍន៍ខ្លួនជា ២ ទីតាំង គឺ Doozii នៅក្នុងផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល និង Super Doozii នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល។

ការពង្រីកខ្លួនរបស់ មជ្ឈមណ្ឌលកម្សាន្តកុមារ Doozii ទៅកាន់ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល គឺឆ្លើយតបទៅនឹងការគាំទ្ររបស់មាតា បិតា និងដើម្បីផ្គត់ផ្គង់ទៅលើតម្រូវការកំសាន្តបែបទំនើប ទាន់សម័យ និងមានសុវត្ថិភាពដល់កុមារ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានជាតិអប់រំ ជ្រើសរើសគ្រូបង្រៀន ៤០នាក់ ចូលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសប្រឹក្សាគរុកោសល្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/04/2026

ជាឱកាស​សម្រាប់គ្រូបង្រៀនដែលចង់អភិវឌ្ឍសមត្ថភាព ! ពេលនេះ វិទ្យាស្ថានជាតិអប់រំ បានប្រកាស​ជ្រើសរើស​បេក្ខជនចំនួន ៤០នាក់ ឱ្យ​ចូលសិក្សា​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ ឯកទេស​ប្រឹក្សា​គរុកោសល្យ សម្រាប់ជំនាន់ទី៧

ឱកាស​គ្រូបង្រៀន​ចូលរួម​កម្មវិធី Teacher Training Students នៅប្រទេស​ជប៉ុន ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/01/2026

ជា​ឱកាសសម្រាប់លោកគ្រូ អ្នកគ្រូ ដែលកំពុងបង្រៀន​នៅ​តាម​សាលា​រៀន​បឋមសិក្សា មធ្យមសិក្សា និង​សាលាគរុកោសល្យ នៅទូទាំងប្រទេស​កម្ពុជា, សម្រាប់ឆ្នាំ​២០២៦នេះ កម្មវិធីអាហារូបករណ៍ Teacher Training...

អាហារូបករណ៍ ស សុខា ១០០កន្លែងនៅសាកលវិទ្យាល័យឯកទេសនៃកម្ពុជា ខេត្តបាត់ដំបង ឆ្នាំ២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2023

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ខេត្តបាត់ដំបង ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន៤០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/09/2023

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យផ្ដល់ការសិក្សាឥតគិតថ្លៃជំនាញវិជ្ជាជីវៈចំនួន៤០កន្លែង នៅខេត្តបន្ទាយមានជ័យ ។ ការសិក្សាវគ្គបណ្ដុះបណ្ដាលនឹងចាប់ផ្ដើមចំនួន២វគ្គ ...

អាហារូបករណ៍​សម្រាប់ការ​សិក្សាថ្នាក់បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ DALI ប្រទេស​ចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/07/2024

សាកលវិទ្យាល័យ DALI នៃ​សាធារណរដ្ឋ​ប្រជាមានិតចិន បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ចំនួន១០កន្លែង ដល់និស្សិត​កម្ពុជា ដើម្បីទៅ​បន្ត​ការ​សិក្សា​នៅ​សាធារណរដ្ឋប្រជាមានិតចិន​ សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥។

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង ចំនួន៤២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2024

ឱកាសអាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៤២០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង សម្រាប់ជំហានទី២។ វិទ្យាស្ថានផ្ដល់ជូនវគ្គសិក្សាដល់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ គ្រួសារ...

ឱកាស​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​រុស្ស៊ី​ចំនួន​៤០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/01/2023

សមាគមនិស្សិត​ខ្មែរ​ប្រចាំ​សហព័ន្ធរុស្ស៊ី​បានជូនដំណឹងថា ក្នុងឆ្នាំ​សិក្សា​២០២៣នេះ រដ្ឋាភិបាល​ នៃសហព័ន្ធរុស្ស៊ី នឹងផ្តល់អាហារូបករណ៍​ចំនួន ៤០កន្លែង​ដល់សិស្ស និស្សិត ...

ACE ផ្តល់អាហារូបករណ៍​ដល់សិស្សនិស្សិតចំនួន ៣១កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2023

មជ្ឈមណ្ឌលអូស្រ្តាលី​សម្រាប់ការបណ្តុះបណ្តាល ប្រកាស​ផ្តល់អាហារូបករណ៍​ដល់​សិស្ស​និស្សិតចំនួន៣១កន្លែង ដោយ​ម្នាក់ៗ​នឹង​ទទួល​បាន​អាហារូបករណ៍​រយៈពេល​១ឆ្នាំ។

អាហារូបករណ៍ BISU 2026 ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញបកប្រែភាសាបរទេស នៅ​សាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2026

ឱកាស​សម្រាប់យុវជន សិស្ស និស្សិត ដែលកំពុងស្វែង​រក​អាហារូបករណ៍សិក្សា​ជំនាញបកប្រែ កម្រិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យ Beijing International Studies University។