ទឹកដោះគោជាអាហារថាមពលមិនគួរមើលរំលងជួយដល់រាងកាយ សុខភាព និងប្រាជ្ញា

ញ៉ូវដេលី៖ ការចុះផ្សាយរបស់គេហទំព័រ Times of India បានឱ្យដឹងថា ទឹកដោះគោស្រស់ជាអាហារថាមពលមួយប្រភេទផ្ទុកទៅដោយសារធាតុចិញ្ចឹមសំខាន់ៗជាច្រើន​ជួយ​ដល់​រាង​​កា​យ​ សុខភាព និ​ង​ប្រាជ្ញាស្មារតីរបស់មនុស្ស ។ ប្រជាជនឥណ្ឌាទាំងក្មេងចាស់ប្រុសស្រីភាគច្រើននិយមចូលចិត្តទឹកដោះគោ ព្រមទាំងចាត់ទុកជាអាហារសំខាន់ប្រចាំថ្ងៃ ។ អ្នក​ជំ​នា​ញ​អាហា​រូបត្ថ​ម្ភ​នៃ​​​ប្រទេសនេះបានណែនាំឱ្យកុមារទទួលទានទឹកដោះគោដើម្បីលូតលាស់រាងកាយបានល្អ ហើយមនុស្សធំគួរទទួលទឹកដោះគោដើម្បីការពារសុខភាព និងធ្វើឱ្យឆ្អឹងរឹងមាំល្អ ។ ការទទួល​ទាន​ទឹក​ដោះគោមួយកែវជាប្រចាំក្នុងមួយថ្ងៃ អាចចាត់ទុកថាជារបបអាហាពេញលេញរបស់មនុស្សម្នាក់ៗ ។

បន្ថែមពីហេតុផលខាងលើ តើមានមូលហេតុអ្វីខ្លះដែលមនុស្សគួរទទួលទានទឹកដោះគោជារៀងរាល់ថ្ងៃ ? ខាងក្រោមនេះជាហេតុផលប្រាំចំណុចសំខាន់ៗដែលម្តាយឪពុក អាណា​ព្យា​​បាល និងកុមារមិនគួរមើលរំលងពីគុណសម្បត្តិនៃទឹកដោះគោ ព្រមទាំងកែច្នៃទឹកដោះគោជាអាហារដ៏សំខាន់ ។

. គួរទទួលទានទឹកដោះគោពេលព្រឹក ឬពេលល្ងាចមួយកែវ ៖  អ្នកជំនាញខាងវេជ្ជសាស្ត្រអាហារូបត្ថម្ភនៅប្រទេសឥណ្ឌាបានលើកឡើងថា ពេលវេលាទទួលទានទឹកដោះគោដែ​ល​​ល្អបំផុតសម្រាប់មនុស្សពេញវ័ញ គឺពេលយប់មុនពេលចូលគេង ហើយសំរាប់កុមារតូចគួរតែទទួលទាននៅពេលព្រឹកឱ្យបានទៀងទាត់ ។ ផឹកទឹកដោះគោស្រស់នៅពេលយប់​អា​ច​​ជួយដល់ប្រព័ន្ធរំលាយអាហារបានល្អ ធ្វើឱ្យអ្នកគេងលក់ស្រួលដោយសាររាងកាយបានស្រូបយកសារជាតិកាល់ស្យូមទឹកដោះគោ ។ បើមិនចង់ទទួលទានទឹកដោះគោពេលល្ងាច​ ហោ​​​ច​​ណាស់គួរទទួលទានពេលព្រឹកក៏បាន​ ។

. ទទួលទានទឹកដោះគោស្រស់ជួយទៅដល់សុខភាព ទឹកដោះគោស្រស់ ជាអាហារថាមពលផ្ទុកទៅដោយសារធាតុចិញ្ចឹមជាច្រើន អាចជួយពង្រឹងឆ្អឹងឱ្យមានភាពរឹងមាំ ហើយវាក៏ជាប្រភពនៃប្រូតេអ៊ីន ជាតិកាល់ស្យូម វីតាមីនB១២ វីតាមីនD និងផូស្វ័រ ។ ការទទួលទានទឹកដោះគោជាប្រចាំមិនត្រឹមតែជួយបង្កើនភាពស៊ាំនៃរាងកាយរបស់អ្នកនោះទេ តែវា​អា​ចជួយទប់ស្កាត់បញ្ហាចុកចុងដង្ហើមរបស់អ្នកផងដែរ ។

. ទទួលទានទឹកដោះគោក្នុងបរិមាណសមស្រប ៖ អ្នកប្រហែលជាអាចផឹកទឹកដោះគោពីរទៅបីកែវក្នុងមួយថ្ងៃ តែត្រូវចងចាំដែរថា អ្វីៗក៏ដោយប្រសិនបើទទួលទាន​ហួស ឬលើសកម្រិតវាមិនល្អសម្រាប់សុខភាពនោះទេ ។ ប្រសិនបើទឹកដោះគោមានជាតិផ្អែមខ្លាំង អ្នកគួរកាត់បន្ថយមកផឹកត្រឹមតែមួយទៅពីរកែវបានហើយក្នុងមួយថ្ងៃ ព្រោះវាអាចធ្វើឱ្យអ្នកឡើ​ង​ទម្ងន់ ប្រសិនបើអ្នកផឹកវាច្រើនហួសកម្រិត ។ ទឹកដោះគោដែលផឹកទៅមិនធាត់ ឬ Low-fat Milk ត្រូវទទួលទានក្នុងកម្រិតសមល្មមក្នុងមួយថ្ងៃ ពុំនោះទេនឹងមានផល រំខា​ន​ដល់​សុ​ខ​​ភាព​ ។

៤. វិធីជួយឱ្យរសជាតិទឹកដោះគោកាន់ឆ្ងាញ់ក្នុងពេលទទួលទាន ៖ អ្នកអាចយកផ្លែស្វាយ ចេក ត្រសក់ស្រូវ និងផ្លែឈើផ្សេងទៀតមកលាយជាមួយទឹកដោះគោដើម្បីទទួលទាន ។ ប៉ុន្តែ​អ្នក​មិន​គួរ​យ​ក​​ផ្លែ​​ឈើទាំងឡាយណាដែលមានរសជាតិជូរមកលាយជាមួយទឹកដោះគោ ឬទឹកដោះគោជូរឡើយ ដោយសារផ្លែឈើទាំងនោះនៅពេលលាយជាមួយទឹកដោះគោ វាអាចឱ្យអ្នកឆាប់រលាកក្រពះ ធ្វើឱ្យមានជាតិពុលក្នុងខ្លួន បណ្តាលឱ្យពុកឆ្អឹង ក្អក ផ្តាសាយ និងអាឡែកហ្ស៊ីផ្សេងៗជាច្រើនទៀត ។ អ្នកអាចបន្ថែមរសជាតិថ្មីបែបធម្មជាតិ ឬអ្វីដែលផ្អែមៗ សូម្បីតែរមៀ​តក៏អ្នកអាចលាយជាមួយទឹកដោះគោបានដែរ ហើយសម្រាប់កុមារតូចៗដែលចូលចិត្តផឹកទឹកដោះគោ ម្តាយឪពុកអាចប្រើម្ស៉ៅសូកូឡាលាយ ដើម្បីធ្វើឱ្យរសជាតិទឹកដោះគោកាន់តែឆ្ងាញ់ ។

៥. គួរទទួលទានទឹកដោះគោឱ្យបានត្រឹមត្រូវ ៖ ទឹកដោះគោស្រស់ត្រជាក់ឬក្តៅសុទ្ធតែផ្តល់សារធាតុចិញ្ចឹមដល់រាងកាយរបស់អ្នក ឬប្រភេទទឹកដោះគោម្ស៉ៅ ប៉ុន្តែវិធីទទួលទានដែលត្រឹ​ម​ត្រូវនោះ គឺអាស្រ័យទៅលើពេលវេលាដែលអ្នកទទួលទានវា ។ ប្រសិនបើអ្នកផឹកវានៅពេលថ្ងៃ អ្នកអាចជ្រើសរើសយកទឹកដោះគោក្តៅក៏បានត្រជាក់ក៏បាន ប៉ុន្តែប្រសិនបើអ្នកផឹក​នៅពេលយប់មុនពេលចូលគេង អ្នកគួរតែញ៉ាំទឹកដោះគោក្តៅ ឬទឹកដោះគោក្តៅឧណ្ហៗ ។ ទទួលទានទឹកដោះគោត្រជាក់នៅពេលយប់មិនត្រឹមតែធ្វើឱ្យក្រពះរបស់អ្នកមានបញ្ហានោះទេ តែវាក៏អាចរំខានទៅដល់ដំណេករបស់អ្នកផងដែរ។


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌាឆ្នាំសិក្សា ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន១២៦ប្រទេសពីអាហារូបករណ៍រដ្ឋាភិបាលឥណ្ឌានៃកម្មវិធីអាហារូបករណ៍ ICCR ឆ្នាំសិក្សា២០២៤...

ឱកាសទស្សនកិច្ចសិក្សានៅប្រទេសចិនស្ដីពីកម្មវិធីគ្រាប់ពូជដើម្បីអនាគតរបស់ប្រទេសកម្ពុជាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2024

ឱកាសទស្សនកិច្ចសិក្សារយៈពេល១សប្ដាហ៍សម្រាប់សិស្សនិស្សិតឆ្នើមតំណាងឱ្យកម្ពុជាស្ដីពី កម្មវិធីគ្រាប់ពូជដើម្បីអនាគតរបស់ប្រទេសកម្ពុជា...

មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​រតនគិរី ផ្តល់​ការ​សិក្សា​ជំនាញ១១ ដោយ​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/11/2024

មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​រតនគិរី បានប្រកាស​ផ្តល់​ការ​សិក្សា​ជំនាញ​ចំនួន១១ ដោយ​ឥតគិតថ្លៃ ដល់យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និងគ្រួសារ​ងាយ​រង​ហានិភ័យ​ ក៏​ដូចជា​កម្មករ​និយោជិក​ក្រៅ​ប្រព័ន្ធ។

ឱកាស​ទទួលបានអាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងបណ្ឌិតបច្ចេកវិទ្យា ពីសាកលវិទ្យាល័យខេមតិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2025

សម្រាប់សិស្ស​និស្សិត ក៏​ដូចជា​សាធារណជន ដែលកំពុង​មានបំណងចង់បន្តការសិក្សា​ថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិត​ លើជំនាញបច្ចេកវិទ្យា ដែលជា​ជំនាញមានតម្រូវការ​ក្នុងសម័យ​បដិវត្តន៍​ឧស្សាហកម្ម ពេលនេះ​គឺជា​ឱកាស ដោយសាកលវិទ្យាល័យខេមតិច...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់​សិក្សា​នៅ​សាកលវិទ្យាល័យ Khon Kaen ប្រទេសថៃ ឆ្នាំសិក្សា​២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/12/2023

ស្ថានទូតនៃព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​ព្រះរាជាណាចក្រថៃឡង់ដ៍ ប្រកាស​ដល់​និស្សិត និងសាធារណជនថា សាកលវិទ្យាល័យ Khon Kaen នៃព្រះរាជាណាចក្រ​ថៃឡង់ដ៍ កំពុងធ្វើការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​...

កម្មវិធីអាហារូបករណ៍ចេនហ្ស៊ី ផ្តល់អាហារូបករណ៍១០០% ដល់និស្សិតកំពុងសិក្សា​នៅ​សាកលវិទ្យាល័យធំៗ​ចំនួន៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/01/2025

និស្សិត​ដែល​កំពុងសិក្សា​នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ, សាកលវិទ្យាល័យ​ជាតិគ្រប់គ្រង និង​វិទ្យាស្ថាន​បច្ចេកវិទ្យាកម្ពុជា នឹងមានឱកាស​ទទួលបានអាហារូបករណ៍​១០០%រយៈពេល៤ឆ្នាំ..

បណ្ឌិត្យសភានគរបាល​កម្ពុជា ផ្តល់អាហារូបករណ៍សម្រាប់ការសិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត​វិទ្យាសាស្រ្តនគរបាល ចំនួន៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2026

សម្រាប់មន្រ្តីនគរបាល​ ឬមន្រ្តីពន្ធនាគារ ដែលចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត ពេលនេះ បណ្ឌិត្យសភានគរបាលកម្ពុជា បានប្រកាសជ្រើសរើស​និស្សិត​អាហារូបករណ៍សរុបចំនួន៤០កន្លែង...

គន្លឹះក្នុងការសរសេរលិខិតអនុសាសន៍អាហារូបករណ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2023

លិខិតអនុសាសន៍ ឬ Recommendation letter ជាឯកសារចាំបាច់មួយក្នុងចំណោមឯកសារចាំបាច់ផ្សេងទៀត ដែលអាហារូបករណ៍តម្រូវឱ្យបេក្ខជនសរសេរឡើងការរៀបរាប់ដោយសង្ខេប...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០កន្លែង​ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាចំនួន១០កន្លែង​ ពីកម្មវិធីអាហារូបករណ៍ EDC-AFD-EU ។​ អាហារូបករណ៍ផ្ដល់ជូនការសិក្សារយៈពេល ២ឆ្នាំ ឬ៣ឆ្នាំតាមមុនជំនាញ ...