ភ្នំពេញ – ថាមពលផ្លូវចិត្តស្រស់ស្រាយរាល់ថ្ងៃអាស្រ័យមនុស្សម្នាក់ៗ ចេះផ្ដោតអារម្មណ៍និងយកចិត្តទុកដាក់ចំពោះរឿងល្អៗជុំវិញខ្លួន ព្រមទាំងបោះបង់រឿងដែលមិនអាចកែប្រែបានមួយចំនួនចេញ ។ ទន្ទឹមនឹងនេះ សាកល្បងសកម្មភាពគន្លឹះ ៧ចំណុច រួមមាន រៀនឱ្យច្រើនជាងទទួល ឆ្លាតទំនាក់ទំនង ចេះពេញចិត្ត រក្សាការព្យាយាម បំណងប្រាថ្នា រៀនពីកំហុស ទទួលស្គាល់ការពិត អាចជួយលោកអ្នកឱ្យរស់នៅក្នុងជីវិតមួយរីករាយ និងចាកចេញពីទុក្ខសោក ។ ខាងក្រោមនេះជាគន្លឹះមួយចំនួនដែលលោកអ្នកអាចយកទៅអនុវត្តបានដើម្បីជួយឱ្យរីករាយក្នុងដំណើរជីវិត ។

១. ឱ្យច្រើនជាងទទួល ៖ រៀនចែករំលែកដល់អ្នកដទៃ ឬជួយអ្នកដទៃ ដោយស្ម័គ្រចិត្តដើម្បីផ្តល់ក្តីមេត្តាក្នុងពេលទំនេររបស់អ្នក ។ លើសពីនេះ បណ្ដុះឆន្ទៈឱ្យច្រើនជាងទទួលផលតបស្នងត្រឡប់មកវិញ នោះនឹងជួយឱ្យលោកអ្នករីករាយក្នុងវេលាដែលបានផ្ដល់ឱ្យទៅអ្នកដទៃ ។ ម៉្យាងវិញទៀត ធ្វើជាអ្នកផ្ដល់ឱ្យបង្ហាញអំពីទឹកចិត្តដ៏ល្អរបស់លោកអ្នក និងរក្សាតម្លៃមិនធ្វើជាអ្នកដែលចាំតែទទួល ។
២. ទំនាក់ទំនង ៖ ទំនាក់ទំនងពិតជាសំខាន់ណាស់ ក្នុងការប្រាស្រ័យទាក់ទងគ្នាក្នុងការរស់នៅមិនអាចខ្វះបានរបស់មនុស្សគ្រប់គ្នា ។ ទន្ទឹមនឹងនេះ រក្សាទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន ពិសេសជាមួយបុគ្គលដែលអ្នកបានបាត់បង់ទំនាក់ទំនងជាមួយ។ ការបង្កើតទំនាក់ទំនងជារឿងល្អ ប៉ុន្តែការរក្សាទំនាក់ទំនងបានយូរអង្វែងគឺជារឿងដែលចាំបាច់ និងមានតម្លៃ ។

៣. ចេះពេញចិត្ត ៖ ចេះចាប់អារម្មណ៍និងយកចិត្តទុកដាក់ដល់អ្វីៗដែលនៅជុំវិញខ្លួន ហើយរៀនពេញចិត្តនឹងទីកន្លែងដែលអ្នកកំពុងស្ថិតនៅ។ ទន្ទឹមនឹងនេះ របស់តិចតួចដែលលោកអ្នកកំពុងមាននឹងជួយឱ្យលោកអ្នករីករាយ ប្រសិនបើចាប់អារម្មណ៍ចង់ប្រើប្រាស់វា ។ ជាពិសេស ថែរក្សាសុខភាពរាងកាយឱ្យបានល្អ ដូចជាធ្វើលំហាត់ប្រាណជាប្រចាំ ចូលរួមក្នុងកីឡាណាមួយ ក្នុងក្លិប ឬជាឯកជនផ្ទាល់ខ្លួន។
៤. រក្សាការព្យាយាម ៖ មនុស្សមិនអាចខ្វះសេចក្ដីព្យាយាមក្នុងជីវិតរស់នៅបានឡើយ ។ ទន្ទឹមនឹងនេះ សេចក្ដីព្យាមនឹងជួយឱ្យលោកអ្នកសម្រេចបានលទ្ធផលកាន់តែប្រសើរ ។ លើសពីនេះ មនុស្សត្រូវរក្សាការសិក្សាពេញមួយជីវិត ពិសេសសិក្សាភាសាថ្មីណាមួយដែលលោកអ្នកចូលចិត្ត ដើម្បីដើរឱ្យទាន់ការវិវត្តន៍របស់សង្គមជាតិ ។
៥. បំណងប្រាថ្នា ៖ ត្រូវមានគោលដៅពិតប្រាកដចំពោះផ្លូវដែលត្រូវដើរនាអនាគត ដោយបង្កើតគម្រោងការណ៍ បន្ទាប់មកអនុវត្តជាក់ស្តែង។ ទន្ទឹមនឹងនេះ អភិវឌ្ឍខ្លួនឱ្យក្លាយទៅជាចំណែកមួយមានប្រយោជន៍រួមចំណែកជួយសង្គមជាតិ និងស្ថិតក្នុងការចងចាំរបស់មនុស្សជាតិ ។
៦. កំហុស ៖ តែងតែស្វែងរកផលចំណេញឬផលល្អចេញពីគុណវិបត្តិ បញ្ហា និងកំហុសទាំងអស់ដែលបានកើតមាន។ ទន្ទឹមនឹងនេះ រក្សាអារម្មណ៍រីករាយដោយចងចាំនូវអនុស្សាវរីយ៍ល្អៗ ជាជាងចងចាំនូវទុក្ខសោក ឬកំហុសឆ្គងពីអតីតកាល។ ម៉្យាងវិញទៀត មានឆន្ទៈកែប្រែកំហុស ទទួលស្គាល់កំហុស និងមិនអនុញ្ញាតិបង្កើតឱ្យមានកំហុសដដែលៗ ។
៧. ទទួលស្គាល់ការពិត ៖ រៀនទទួលស្គាល់ការពិតថាអ្វីៗមិនទៀតទាត់ និងមិនដូចការរំពឹងទុករបស់លោកអ្នកទាំងស្រុងឡើយ ។ ហេតុនេះ ត្រូវពេញចិត្តទទួលយកលទ្ធផលតិចក្ដី ឬច្រើនក្ដី តាមការខិតខំប្រឹងប្រែងរបស់អ្នក ។ ជាពិសេស ពេញចិត្តអ្វីៗដែលជាលក្ខណៈរបស់អ្នក ដោយមិនតូចចិត្តចំពោះលក្ខណៈអវិជ្ជមាន ឬភាពខុសគ្នារបស់អ្នក ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់មុនបណ្ឌិតនៅប្រទេសសឹង្ហបុរីឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/02/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យល្បីៗនៅប្រទេសសឹង្ហបុរីរយៈពេល៤ឆ្នាំ សម្រាប់ឆ្នាំសិក្សា២០២៤។...
ឱកាសសិក្សាអាហារូបករណ៍៧៥% នៅសាកលវិទ្យាល័យអន្តរជាតិអាល្លឺម៉ង់ ប្រទេសអាល្លឺម៉ង់ឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/09/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យអន្តរជាតិនៅប្រទេសអាល្លឺម៉ង់នៃប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤ ។ ......
ឱកាសទទួលបានអាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងបណ្ឌិតបច្ចេកវិទ្យា ពីសាកលវិទ្យាល័យខេមតិច
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/03/2025
សម្រាប់សិស្សនិស្សិត ក៏ដូចជាសាធារណជន ដែលកំពុងមានបំណងចង់បន្តការសិក្សាថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិត លើជំនាញបច្ចេកវិទ្យា ដែលជាជំនាញមានតម្រូវការក្នុងសម័យបដិវត្តន៍ឧស្សាហកម្ម ពេលនេះគឺជាឱកាស ដោយសាកលវិទ្យាល័យខេមតិច...
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលរុស្ស៉ី ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/06/2025
កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលរុស្ស៉ី ប្រកាសបើកទទួលពាក្យអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅក្នុងប្រទេសរុស្ស៉ី សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។
វិទ្យាស្ថានអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ផ្ដល់អាហារូបករណ៍រយៈពេលខ្លីផ្នែកព័ត៌មានវិទ្យា៥០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/05/2023
វិទ្យាស្ថានអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ប្រកាសជ្រើសរើសនិស្សិតឱ្យសិក្សាអាហារូបករណ៍ចំនួន៥០កន្លែងឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍សិក្សារយៈពេល៤ខែ...
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ ផ្តល់អាហារូបករណ៍ដល់យុវជនចំនួន១៥០នាក់ សិក្សាជំនាញបច្ចេកទេសឥតគិតថ្លៃ ជំហានទី២
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/03/2024
វិទ្យាស្ថានពហុបច្ចេកទេសកំពង់ធំប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈក្រោមកម្មវិធី១.៥លាន ជំហានទី២ ចំនួន១៥០ នាក់...






























