មន្រ្តី​ជាន់ខ្ពស់​ក្រសួង​អប់រំ ៖ ការ​សិក្សា​ចិត្តសង្គម និង​អារម្មណ៍ ​សំខាន់​សម្រាប់​គ្រូបង្រៀន​ក្នុងការ​​អប់រំ​កុមារតូច​ឱ្យ​ចេះ​គ្រប់​គ្រង​លើ​ខ្លួនឯង និង​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​មនុស្ស​ជុំ​វិញ​ខ្លួន

ថ្លែងក្នុងពិធី​បិទ​សិក្ខាសាលា​ផ្សព្វផ្សាយ និង​វគ្គបណ្ដុះបណ្ដាល​គ្រូបង្គោល​ ស្ដីពីការ​សិក្សា​ចិត្តសង្គម និង​អារម្មណ៍ កាលពី​ពេល​កន្លង​ទៅថ្មីៗ​នេះ លោក​ជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការ​ប្រចាំការ នៃ​ក្រសួងអប់រំ យុវជន និងកីឡា បានមាន​ប្រសាសន៍​ថា ការ​សិក្សា​ចិត្តសង្គម និង​អារម្មណ៍ ​ជា​រឿង​ដ៏​សំខាន់​សម្រាប់​លោកគ្រូ អ្នកគ្រូ​ក្នុងការ​អប់រំ​កុមារតូច​ឱ្យ​ចេះ​គ្រប់​គ្រង​លើ​ខ្លួនឯង និង​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​មនុស្ស​ជុំ​វិញ​ខ្លួន។

លោកជំទាវ​ គឹម សេដ្ឋានី បញ្ជាក់ថា ជាក់ស្ដែង ការប្រែប្រួល​ក្នុងសង្គម បរិស្ថាន មនុស្សជុំវិញខ្លួន សម្ពាធ​ការងារ​របស់អាណាព្យាបាល បានជះឥទ្ធិពល​ទៅអារម្មណ៍​របស់កុមារតូច​ដែលងាយរង​ផលប៉ះពាល់​ខ្លាំង​ជាងគេ។ លោកជំទាវបន្តថា សិក្ខាសាលានេះ ពិតជាឆ្លើយតប​ទៅនឹងតម្រូវការ​ចាំបាច់​ចំពោះមុខ​នៅក្នុងការ​គាំពារ និង​អភិវឌ្ឍ​កុមារតូច ក៏ព្រោះក្នុងវ័យ​កុមារតូចការ​អភិវឌ្ឍខាង​ផ្នែកខួរក្បាល​អាចទទួល​នូវ​សម្ពាធ​ផ្លូវចិត្ត ហើយ​ការធ្វើឱ្យ​កុមារចេះ​ស្គាល់ពី​ខ្លួនឯង ចេះគ្រប់គ្រង​អារម្មណ៍ ចេះចែក​រំលែក​ក្ដីស្រឡាញ់ ចេះរួមរស់​នៅជាមួយ​កុមារ​ផ្សេងទៀត ធ្វើឱ្យ​គាត់មាន​សុខភាព​ផ្លូវចិត្តនាំ​មកនូវសុខភាព សន្តិភាព​ពីក្នុងថ្នាក់​រៀនតូច​មួយ​របស់​គាត់ ឈានទៅ​ក្នុងសង្គម​ដើម្បីធ្វើឱ្យសង្គមមួយ​មានសន្តិភាព​ទាំងផ្លូវកាយ និងផ្លូវចិត្ត។

លោកជំទាវបណ្ឌិត គឹម សេដ្ឋានី រដ្ឋមន្ត្រីស្ដីទី ក្រសួងអប់រំ យុវជន និងកីឡា

មន្រ្តីជាន់​ខ្ពស់​ក្រសួងអប់រំ​រូបនេះ​បន្ថែម​ថា ពិត​ណាស់​មុខវិជ្ជាការសិក្សាពីសង្គម និង​អារម្មណ៍ (SEL) ជា​មុខវិជ្ជា​ថ្មី​ ប៉ុន្ដែ​ជាមុខ​វិជ្ជា​គោល​ ជាមូលដ្ឋាន​គ្រឹះ​ដ៏សំខាន់​ ត្បិត​នា​ពេល​បច្ចុប្បន្ន​មនុស្ស​ជា​ច្រើន​រង​នូវ​សម្ពាធ​ផ្លូវ​ចិត្ត​ ដែល​អាច​ឈាន​ទៅ​រក​ការ​គិត​អវិជ្ជមាន​ផងដែរ​ ដែល​នេះ​អាច​ឃើញ​ពី​សារៈសំខាន់​នៃ​មុខវិជ្ជាការ​សិក្សាពីសង្គម និងអារម្មណ៍ (SEL) ទៅ​ក្នុង​ការ​សិក្សា​របស់​កុមារតូច​ត្រូវ​ចាប់​ផ្ដើម​ពី​ពួកគេ​ដើម្បី​បណ្ដុះ​នូវ​មូលធន​មនុស្ស​រឹងមាំ​សម្រាប់​ប្រទេសជាតិ។

ការសិក្សា​ពីសង្គម និង​អារម្មណ៍ (SEL) គឺ​មានសារៈសំខាន់​ក្នុងការ​អប់រំកុមារ​តូច (ECE) ព្រោះ​វាផ្តល់ឱ្យកុមារ​នូវជំនាញក្នុង​ជីវិត​សំខាន់ៗ ដូចជាការ​យល់ដឹង​ដោយខ្លួនឯង ការគ្រប់គ្រង​អារម្មណ៍ ការយល់​ចិត្តអ្នកដទៃ និង​ការសម្រេច​ចិត្តប្រកប​ដោយការ​ទទួល​ខុសត្រូវ។ SEL ជំរុញ​សមត្ថភាព​របស់កុមារ​ក្នុងការ​ប្រាស្រ័យទាក់ទង​ជាវិជ្ជមានជា​មួយមិត្តភក្ដិ គ្រប់គ្រង​អារម្មណ៍ និង​អភិវឌ្ឍ​ភាពធន់ ដែលទាំងអស់នេះ​ជាមូលដ្ឋានគ្រឹះ​សម្រាប់ភាព​ជោគជ័យ​ក្នុងការ​សិក្សា និង​សុខុមាល​ភាព​ផ្ទាល់ខ្លួន។ រយៈពេលដំបូង​នៃកុមារភាព​ផ្តល់នូវឱកាស​ដ៏ល្អសម្រាប់​ការរៀន​សូត្រ និង​ការអភិវឌ្ឍ​ជាមួយនឹង​គំនិត​រឹងមាំ និង​រាងកាយដែល​មានសុខភាពល្អ​សម្រាប់ការ​កសាង​សមត្ថភាព SEL ដែល​មានសារៈសំខាន់​សម្រាប់​ការ​រៀនសូត្រ​ពេញមួយ​ជីវិតក្នុង​សតវត្សទី២១ ។

សិក្ខាសាលាផ្សព្វផ្សាយ និងវគ្គបណ្ដុះបណ្ដាលគ្រូបង្គោល​ ស្ដីពីការសិក្សាចិត្តសង្គម និងអារម្មណ៍

គួរជំរាប​ជូនថា សិក្ខាសាលាបណ្តុះបណ្តាលនេះ គឺជាផ្នែកសំខាន់​មួយនៃគម្រោង​ដែលកំពុង​ដំណើរការ​របស់​អង្គការយូណេស្កូ ដើម្បីគាំទ្រដល់​ប្រទេសជា​សមាជិក​ក្នុងការរៀបចំ​ដាក់បញ្ចូល​ការសិក្សាពីសង្គម និងអារម្មណ៍ (SEL) នៅក្នុងប្រព័ន្ធ​អប់រំកុមារតូច (ECCE) ។ សិក្ខាសាលានេះ ជាសកម្មភាពថ្នាក់ជាតិ​ដ៏សំខាន់មួយ ដើម្បីដំណើរ​ការក្របខណ្ឌ APETT-SEL នៅក្នុង​ប្រទេស​កម្ពុជា៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​អាហារូបករណ៍​ជំនាញ​វិស្វកម្មអគ្គិសនី សិក្សានៅប្រទេសចិន ពីក្រុមហ៊ុន China Southern Power Grid

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2025

សម្រាប់សិស្ស​និស្សិត​កម្ពុជា​ដែល​មាន​បំណង​ចង់បន្តការសិក្សា​ថ្នាក់បរិញ្ញាបត្រ ក៏​ដូចជា​ថ្នាក់អនុបណ្ឌិត ទៅលើជំនាញវិស្វកម្ម​អគ្គិសនី នៅ​ប្រទេស​ចិន

អាហារូបករណ៍ ៣៥០កន្លែង នៅវិទ្យាស្ថានជំនាន់ថ្មី សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/09/2025

ដើម្បីរួមចំណែកក្នុងវិស័យអប់រំ អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ ចំនួន៣៥០កន្លែង សិក្សានៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ឆ្នាំសិក្សា២០២៥-២០២៦។

ក្រសួងអប់រំជ្រើសរើសកុមារីចូលរួមប្រកួតកម្មវិធីតិចណូវេសិនកម្ពុជា ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2025

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាស​ជ្រើសរើសសិស្សនារីអាយុពី៨ ដល់១៨ឆ្នាំ ចូលរួមប្រកួតកម្មវិធីតិចណូវេសិន កម្ពុជា ឆ្នាំ២០២៥ ដើម្បីបង្កើនបរិមាណក្មេងស្រីបញ្ចប់ការសិក្សាលើជំនាញកុំព្យូទ័រ ។ កម្មវិធីនេះ ជំរុញលើកទឹកចិត្តកុមារីឱ្យក្លាយជាអ្នកអភិវឌ្ឍកម្មវិធី...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាល Hubei

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/05/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាល Hubei ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Hubei សាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Huazhong និង សាកលវិទ្យាល័យភូមិសាស្ត្រចិន បានប្រកាស​ផ្តល់អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ជំនាញវិស្វកម្មនុយក្លេអ៊ែរពីរដ្ឋាភិបាលចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ឬ CSC Type B បើកជ្រើសរើស សិស្ស និស្សិតសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យវិស្វកម្ម Habin សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្តល់ជូន សិស្ស...

សាលាមធ្យមវិចិត្រសិល្បៈជ្រើសរើសសិស្សចូលរៀនឥតគិតថ្លៃសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/09/2023

សាលាមធ្យមសិក្សាវិចិត្រសិល្បៈនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈប្រកាសប្រលងជ្រើសរើសសិស្សានុសិស្សសិក្សាជំនាញសិល្បៈឥតគិតថ្លៃឆ្នាំសិក្សា ២០២៣-២០២៤...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន ៣៣០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ចឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៣៣០កន្លែងថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិសង្គមកិច្ចសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើមុខជំនាញដែលកំពុងមានតម្រូវការទីផ្សារការងារជាច្រើនមុខជំនាញ។

តួកគី ផ្តល់អាហារូបករណ៍លើការ​បណ្តុះបណ្តាល ភាសា-វប្បធម៌ ដល់មន្ត្រីរាជការ និងបញ្ញវន្តកម្ពុជា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/05/2026

សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ នេះ សាធារណៈរដ្ឋ​តួកគីយ៉េ ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​មន្ត្រីរាជការ និង​បញ្ញវន្ត​កម្ពុជា សិក្សា​រយៈ​ពេល ៨ ខែ​ពេញ​ លើ​ការ​បណ្ដុះបណ្ដាល​ភាសា​ និង​វប្បធម៌​តួកគីយ៉េ សិក្សា​នៅ​សាធារណរដ្ឋ​តួកគីយ៉េ។

អាហារូបករណ៍កន្លែងស្នាក់នៅក្នុងទីក្រុងភ្នំពេញសម្រាប់ជនជាតិដើមភាគតិចឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/07/2025

សមាគមយុវជនជនជាតិដើមភាគតិចកម្ពុជា កំពុងប្រកាសផ្ដល់កន្លែងស្នាក់នៅសម្រាប់បេក្ខជនចំនួន២០រូប ដែលមិនមានលទ្ធភាពក្នុងអំឡុងពេលបន្តការសិក្សានៅទីក្រុងភ្នំពេញ តាមបណ្ដាវិទ្យាស្ថាន និងសាកលវិទ្យាល័យនានា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *