កម្ពុជាដាក់ឱ្យប្រើប្រាស់វិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ និងមជ្ឈមណ្ឌលសិក្សាអាស៊ីអាគ្នេយ៍

ភ្នំពេញ – ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ​២០២២​កន្លងទៅនេះ បានសម្ភោធដាក់ឱ្យប្រើប្រាស់វិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ (IISPP) និងមជ្ឈមណ្ឌលសិក្សាអាស៊ីអាគ្នេយ៍ (CSEAS) នៅក្នុង​បរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែល​ជាព្រឹត្តិការណ៍អមមួយ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ានលើកទី២៨។

មានប្រសាសន៍​ក្នុង​​ពិធីសម្ពោធ​នោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្ដីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន (ASCC Council Chair) បានអបអរសាទរដល់ក្រុមការងារសាកលវិទ្យាល័យដែលបានជោគជ័យក្នុងការបង្កើត វិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ (IISPP) និងមជ្ឈមណ្ឌលសិក្សាអាស៊ីអាគ្នេយ៍ (CSEAS) នេះ។

ក្នុងនោះ​ដើម្បីធានាបានថា មជ្ឈមណ្ឌលសិក្សាអាស៊ីអាគ្នេយ៍ (CSEAS) នេះ នឹងផ្ដល់ផលប្រយោជន៍ដល់អ្នកសិក្សាទាំងឡាយ ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្រ្ដី បានលើកឡើងនូវអនុសាស្ត្រសំខាន់៣ ដែលត្រូវអនុវត្ត៖ (១) សង្កត់ធ្ងន់លើការកសាងសមត្ថភាពជាបន្តបន្ទាប់លើបញ្ហាពាក់ព័ន្ធនឹងអាស៊ាន ដើម្បីឆ្លើយតបទៅនឹងការប្តេជ្ញាចិត្ត និងគោលដៅរបស់អាស៊ាន, (២) ផ្តល់អាទិភាពដល់បញ្ហាក្នុងអាស៊ាន ជាពិសេសសសរស្តម្ភទាំងបី ដើម្បីធានាបាននូវការឆ្លើយតប បរិយាប័ន្ន និងការអភិវឌ្ឍប្រកបដោយសមធម៌  និង (៣) ដើរតួជាមជ្ឈមណ្ឌលសម្រាប់ការចែករំលែកចំណេះដឹង ទិន្នន័យស្រាវជ្រាវ និងបណ្ដាញទំនាក់ទំនងរវាងមនុស្ស។

គួរជ្រាបជូនថា មជ្ឈមណ្ឌលសិក្សាអាស៊ីអាគ្នេយ៍ (CSEAS) គឺជាមជ្ឈមណ្ឌលដែលផ្ដោតទៅលើការស្រាវជ្រាវ និងលើកកម្ពស់ ការយល់ដឹងអំពីអាស៊ាន និងតំបន់អាស៊ីអាគ្នេយ៍ ។ នៅ​ក្នុងការ​សម្ពោធ​មជ្ឈមណ្ឌលនេះ គេ​ក៏​សង្កេត​ឃើញ​មានចូលរួមពី លោកបណ្ឌិត Benjamin Loh ប្រធានផ្នែកពិនិត្យតាមដាន សហគមន៍ សង្គម-វប្បធម៌អាស៊ាន និងជាតំណាងលេខាធិការដ្ឋានអាស៊ាន រួមជាមួយនឹងឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍ប្រចាំកម្ពុជា សាកលវិទ្យាល័យសាធារណៈ វិទ្យាស្ថានស្រាវជ្រាវ បុគ្គលិកមហាវិទ្យាល័យ សាស្ត្រាចារ្យ និងគ្រូឧទ្ទេសនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សរុប​ប្រមាណ ១០០នាក់ផងដែរ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អង្គការ ACE ផ្ដល់អាហារូបករណ៍ជាកន្លែងស្នាក់នៅសម្រាប់សិស្ស-និស្សិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/06/2024

ឱកាសទទួលបានកន្លែងស្នាក់នៅសម្រាប់សិស្ស និងនិស្សិតពីអង្គការ Advanced Centre for Empowerment(ACE) សម្រាប់ឆ្នាំសិក្សាឆ្នាំ២០២៤...

អាហារូបករណ៍សាច់ប្រាក់ពីធនាគារ Maybank សម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2025

កម្មវិធីអាហារូបករណ៍ Maybank Scholarship Programme 2025 ប្រកាសផ្ដល់អាហារូបករណ៍សាច់ប្រាក់សម្រាប់និស្សិតដែលកំពុងសិក្សានៅសាកលវិទ្យាល័យមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០០កន្លែងនៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/12/2024

គណៈកម្មាធិកាអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ចំនួន​១០០កន្លែង​នៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា...

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនឦសាន ​ជ្រើសរើសយុវជន​ចូលរៀនជំនាញ TVET

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​ឦសាន បានប្រកាស​ជ្រើសរើស​យុវជនចំនួន​២៤០នាក់ ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ១ សិក្សាក្នុងរយៈពេល៤ខែ ក្នុងកម្មវិធី១.៥លាននាក់ ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Abu Dhabi University ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Abu Dhabi University ពីកម្មវិធី Abu Dhabi University Scholarship 2026 នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររយៈពេល​៤ឆ្នាំ

ក្រសួងទេសចរណ៍ជ្រើសរើសគ្រូជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០នាក់ ទៅសិក្សានៅប្រទេសបារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2024

ក្រសួងទេសចរណ៍ប្រកាសជ្រើសរើសគ្រូបណ្ដុះបណ្ដាលជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០រូប ដើម្បីចូលរួមវគ្គបណ្ដុះបណ្ដាលគ្រូជំនាញនៅ...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ​តេជោសែនសៀមរាប ផ្តល់អាហារូបករណ៍ដល់យុវជន២៤០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោ​សែនសៀមរាប បានប្រកាស​ពី​ការផ្តល់អាហារូបករណ៍​ចំនួន ២៤០កន្លែង ដល់យុវជន​មក​ពី​គ្រួសារ​ក្រីក្រ/គ្រួសារងាយរងហានិភ័យ និង​កម្មករនិយោជិត បុគ្គលនៃសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ...

អ្នកជាប់ ឬធ្លាក់ថ្នាក់ទី១២ មានឱកាសទទួលបានអាហារូបករណ៍១០០%ដូចគ្នា នៅ CGTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/11/2024

សម្រាប់ប្អូនៗដែលមានបំណងចង់ទទួលយកអាហារូបករណ៍១០០% ក្នុងឆ្នាំ២០២៤-២០២៥ ប្រញាប់ឡើងចំនួនមានកំណត់ !!!