លោក គីម ដារ៉ា៖ យុវជនគួរពង្រឹកជំនាញរឹង និងជំនាញទន់ទើបមិនពិបាករកការងារធ្វើក្រោយរៀនចប់

ភ្នំពេញ – មុននឹងប្រឡូកចូលក្នុងវិស័យការងារ យុវជនគប្បីខិតខំសិក្សាឱ្យបានច្បាស់លាស់នូវជំនាញឯកទេសរបស់ខ្លួន ហើយ​ទន្ទឹមគ្នានេះក៏មិនអាចខ្វះបាននូវជំនាញប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ ការគ្រប់គ្រងអារម្មណ៍ និងការសម្រេចចិត្តឱ្យបានត្រឹមត្រូវ។ ជំនាញទាំងនេះ ជាមូលដ្ឋានគ្រឹះមិនអាចខ្វះបានរបស់យុវជនដែល​ចង់ចាប់យកអាជីពការងារ ឬការធ្វើអាជីវកម្ម។ នេះបើតាមការលើកឡើងរបស់លោក គីម ដារ៉ា ស្ថាបនិកសាលាបង្វឹក Startup Community ។

លោក គីម ដារ៉ា មានប្រសាសន៍ថា ជំនាញរឹង (Hard Skill) គឺជាចំណេះដឹងបច្ចេកទេសដែលអាចបណ្តុះបណ្តាលបានតាមរយៈការសិក្សារៀនសូត្រនៅក្នុងថ្នាក់មហាវិទ្យាល័យ។ លោកបន្តថា ជំនាញរឹង ផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនទាំងការធ្វើការងារ និងការធ្វើអាជីវកម្ម ដែលជាមូលដ្ឋានក្នុងការចាប់ផ្ដើមមួយដ៏សំខាន់ ព្រោះបើសិនយុវជនចេះមិនច្បាស់ជំនាញបច្ចេកទេសរបស់ខ្លួន នោះនឹងនាំឱ្យមានផលលំបាកក្រោយចេញធ្វើការ ឬធ្វើអាជីវកម្ម។

“ជំនាញរឹង ជាមូលដ្ឋានសំខាន់ដំបូងក្នុងការចាប់ផ្ដើមធ្វើអ្វីមួយ យើងមិនអាចទទួលបានលទ្ធផលការងារបានល្អនោះទេ ប្រសិនយុវជនមិនបានពង្រឹងជំនាញបច្ចេកទេសរបស់ខ្លួនឱ្យខ្លាំង”

លោក គីម ដារ៉ា ស្ថាបនិកសាលាបង្វឹក Startup Community

ដោយឡែកសម្រាប់ជំនាញទន់ (Soft skills) បើតាម​ស្ថាបនិកសាលា​បង្វឹក Startup Community បានបញ្ជាក់ថា វាជាជំនាញក្នុងការគ្រប់គ្រងអារម្មណ៍ ជំនាញក្នុងការប្រាស្រ័យទាក់ទង ជំនាញក្នុងការនិយាយស្ដី ។ លោកថា ជំនាញទន់ មានអត្ថប្រយោជន៍ជួយមនុស្សឱ្យចេះគ្រប់គ្រងអារម្មណ៍របស់ខ្លួនឯងបានល្អ ចេះប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ ចេះលើកទឹកចិត្តអ្នកដទៃ និងចេះលើកទឹកចិត្តខ្លួនឯងមិនងាយបោះបង់។

បើតាម​ការ​លើក​ឡើងរបស់ លោក គីម ដារ៉ា នៅពេលចូលធ្វើការងារ គឺទាមទារឱ្យយុវជនមានការប្រាស្រ័យទាក់ទងជាមួយមនុស្សជុំវិញខ្លួន ចេះសម្រេចចិត្តឱ្យបានត្រឹមត្រូវ ចេះសម្របសម្រួល ដែលវាទាក់ទងនឹងអារម្មណ៍ច្រើន ហេតុនេះ បើធ្វើការកាន់តែធំត្រូវរៀនជំនាញទន់បន្ថែម ។ ហើយប្រសិនបើយុវជនពុំមានជំនាញទន់ នោះអាចនាំឱ្យគេមិនយល់ចិត្តអ្នកដទៃ មិនចេះគ្រប់គ្រងអារម្មណ៍ ឆេវឆាវ មិនចេះលើកទឹកចិត្តខ្លួនឯង និងអ្នកដទៃ ដែលអាចបណ្ដាលឱ្យលទ្ធផលការងារមិនល្អប្រសើរ។

ពាក់ព័ន្ធនឹងជំនាញរឹង និងជំនាញទន់ខាងលើ ស្ថាបនិកសាលាបង្វឹក Startup Community បញ្ជាក់ថា ជំនាញទាំងពីរនេះ គឺសំខាន់ដូចគ្នា ហើយ​ប្រសិនជាយុវជនចង់ជោគជ័យ ដំបូងត្រូវផ្ដោតសំខាន់ទៅលើជំនាញរឹង គឺត្រូវរៀនជំនាញពិតប្រាកដឱ្យខ្លាំង ឱ្យចេះច្បាស់សម្រាប់ចេញទៅអនុវត្តការងារ ។ បន្ទាប់មកគួររៀនជំនាញទន់បន្ថែម ដើម្បីឱ្យយើងចេះប្រាស្រ័យទាក់ទង ចេះដឹកនាំ ចេះគ្រប់គ្រងអារម្មណ៍ ចេះធ្វើការសម្រេចចិត្តឱ្យបានល្អ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូនផ្ដល់អាហារូបករណ៍១០០%ចំនួន៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/01/2023

ឱកាសសិក្សានៅអាហារូបករណ៍១០០%នៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូនផ្ដល់ចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣ ។...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍ Lindenwood University Scholarship 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/07/2025

កម្មវិធីអាហារូបករណ៍ Lindenwood University 2026 កំពុងបើកទទួលពាក្យអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Lindenwood សម្រាប់និស្សិតអន្តរជាតិ ក្នុងឆ្នាំសិក្សា២០២៦ នៅសហរដ្ឋអាមេរិក។

ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈជាច្រើនកន្លែងនៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ និងសិក្សារយៈពេលខ្លីសម្រាប់យុវជន យុវនារី ដែលមានជីវភាពខ្វះខាត នៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាជំនាញជាច្រើនកន្លែងសម្រាប់យុវជន យុវនារី និងសាធារណៈជន...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍ Merit Scholarships នៅសាកលវិទ្យាល័យ Tulane សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Tulane ពីកម្មវិធីអាហារូបករណ៍ Marit Scholarship សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៥...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Australia Awards ២០២៤នៅប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/02/2024

កម្មវិធីអាហារូបករណ៍ Australia Awards ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យល្បីៗក្នុងប្រទេសអូស្ត្រាលី...

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ប្រកាស​ផ្តល់អាហារូបករណ៍១០០% ព្រមជាមួយ​កន្លែងស្នាក់នៅ ដល់កូនៗ​វីរៈកងទ័ព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2025

តាមរយៈសេចក្តីជូនដំណឹងកាលពីថ្ងៃទី២៩ កក្កដា វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម ហៅកាត់ថា (ITI) បានប្រកាស​ផ្តល់អាហារូបករណ៍​១០០%

ឱកាសសិក្សាអាហារូបករណ៍ចំនួន១២០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាខាខេត្តត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/10/2024

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាសាខាខេត្តត្បូងឃ្មុំ ប្រកាសជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់កម្រិតវិស្វករ ចំនួន១២០កន្លែង។ អាហារូបករណ៍ប្រឡងជ្រើសរើសសម្រាប់កម្រិតវិស្វករ សិក្សារយៈពេល៥ឆ្នាំក្នុងដេប៉ាតឺម៉ង់ចំនួនបួន។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញចំនួន១០០កន្លែងឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/12/2023

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រកាសផ្ដល់អាហារូបករណ៍សិក្សានៅសាកលវិទ្យា...

អាហារូបករណ៍ថ្នាក់អន្តរជាតិ សម្រាប់មន្ត្រីនគរបាលជាតិ ទៅបន្តការសិក្សានៅ សាកលវិទ្យាល័យវូហាន ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/03/2026

សាកលវិទ្យាល័យវូហាន ប្រទេសចិន (Wuhan University) តាមរយៈកម្មវិធីអាហារូបករណ៍អភិសន្ដិបណ្ឌិត ស សុខា បានប្រកាស​ផ្តល់អាហារូបករណ៍ក្នុងកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ (Master’s Degree)