Window to the World របស់ MJQE បណ្តុះយុវជនកម្ពុជាឱ្យមានក្តីស្រមៃខ្ពស់

កម្មវិធី «មាគ៌ាឆ្ពោះទៅកាន់ពិភពលោក» ឬ «Window to the World» ដែលទើបតែបញ្ចប់ថ្មីៗនេះ ដឹកនាំដោយ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន (MJQE) គឺជាជោគជ័យដ៏ត្រចះត្រចង់មួយ និងឆ្លុះបញ្ចាំងពីបេសកកម្មរបស់ក្រុមហ៊ុនក្នុងការផ្តល់ការអប់រំជូនអនាគតអ្នកបន្តវេនរបស់កម្ពុជា។ នេះគឺជាដំណើរទស្សនកិច្ចសិក្សាអប់រំដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤។ កម្មវិធីនេះជាគំនិតផ្តួចផ្តើមនៃការដឹកនាំប្រកបដោយចក្ខុវិស័យ និងការណែនាំរបស់ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដែលជាស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន (MJQE)។

នៅឆ្នាំ២០២៤ នេះ សិស្សានុសិស្សចំនួន២០នាក់មកពីវិទ្យាល័យព្រៃទប់ ខេត្តតាកែវ បានចូលរួមក្នុងដំណើរទស្សនកិច្ចសិក្សានេះ ដែលមានដូចជា ដំណើរទស្សនកិច្ចវប្បធម៌ ទស្សនកិច្ចសិក្សានៅទីតាំងប្រវត្តិសាស្ត្រល្បីៗដើម្បីពង្រឹងការយល់ដឹងពីប្រទេសកម្ពុជា នៅសាកលវិទ្យាល័យ និងការជួបពិភាក្សាជាមួយ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដើម្បីពង្រីកការយល់ដឹងរបស់ពួកគេ។

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានមានប្រសាសន៍ថា៖ «គំនិតផ្តួចផ្តើមរបស់យើងក្នុងការបង្កើតកម្មវិធី «មាគ៌ាឆ្ពោះទៅកាន់ពិភពលោក» ឬ «Window to the World» នេះនឹងក្លាយជាបទពិសោធថ្មីដើម្បីពង្រីកការយល់ដឹងរបស់សិស្សានុសិស្ស និងលើកទឹកចិត្តឱ្យពួកគេបន្តការសិក្សាថ្នាក់ឧត្តមសិក្សា ដើម្បីពួកគេអាចក្លាយជាពលរដ្ឋដែលមានទំនួលខុសត្រូវ និងជាផ្នែកមួយនៃការរីកចម្រើនរបស់កម្ពុជា។»

ភាពជោគជ័យនៃកម្មវិធីនេះបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន MJQE ក្នុងការទ្រទ្រង់ និងពង្រឹងកម្មវិធីនេះក្នុងការបន្តផ្ដល់បទពិសោធជូនយុវជនកម្ពុជាសម្រាប់ការពង្រឹងគុណភាពជីវិតរបស់ពួកគេ។ ការជំរុញ និងលើកទឹកចិត្តសិស្សានុសិស្សឱ្យស្រឡាញ់ និងអនុវត្តការសិក្សាពេញមួយជីវិតគឺគោលបំណងសំខាន់មួយរបស់កម្មវិធីនេះ ដើម្បីឱ្យពួកគេអាចចូលរួមចំណែកជាវិជ្ជមានដល់សហគមន៍របស់ពួកគេ។

គោលបំណងរបស់កម្មវិធី «Window to the World» គឺដើម្បីជំរុញឱ្យមានការស្រឡាញ់ការសិក្សា និងលើកទឹកចិត្តលើការសិក្សាពេញមួយជីវិតដល់សិស្សានុសិស្ស និងរៀបចំពួកគេឱ្យក្លាយជាពលរដ្ឋដែលមានចំណេះដឹង មានសមត្ថភាពពិតប្រាកដក្នុងការចូលរួមចំណែកជាវិជ្ជមានដល់សហគមន៍ សង្គមកម្ពុជា និងនៅលើឆាកអន្តរជាតិ។

ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ប្តេជ្ញាចិត្តក្នុងការផ្តល់ការអប់រំដល់ប្រជាជនកម្ពុជា ប្រកបដោយគុណភាព វិន័យ និងសេវាកម្ម តាមរយៈមជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) និងសូហ្គូ (SOGO)។ Aii និង AIS គឺជាគ្រឹះស្ថានអប់រំឈានមុខគេរបស់ប្រទេសកម្ពុជា ដោយផ្តល់ជូននូវកម្មវិធីភាសាដ៏សម្បូរបែបលើជំនាញភាសាអង់គ្លេស ចិន និងថៃ និងការអប់រំចំណេះទូទៅ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Hubei ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីអាហារូបករណ៍រដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Hubei ឆ្នាំសិក្សា២០២៤។ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ១៥កន្លែង នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលតួកគី ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/01/2024

ស្ថានទូតតួកគីប្រចាំនៅកម្ពុជាប្រកាសជូនដំណឹងអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅប្រទេសតួកគីឆ្នាំសិក្សា២០២៤។ កម្មវិធីអាហារូបករណ៍ជាការផ្ដល់ជូនពីរដ្ឋាភិបាលតួកគីផ្ដល់...

អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្ររង ១០០% នៅ​សាកលវិទ្យាល័យ IIC និងវិទ្យាស្ថាន ITI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/11/2025

ជាឱកាស​សម្រាប់សិស្សានុសិស្ស​ដែល​បញ្ចប់ថ្នាក់ទី១២ ហើយ​កំពុង​ស្វែង​រក​អាហារូបករណ៍​សម្រាប់​ការសិក្សា​ថ្នាក់បរិញ្ញាបត្រ និង​ថ្នាក់បរិញ្ញាបត្ររង។ សម្ពន្ធយុវជន​អាហារូបករណ៍ (ស២) បានប្រកាស​ពីការផ្តល់...

ឱកាសសិក្សា​ថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យលីមកុកវីង ពីកម្មវិធីអាហារូបករណ៍ អ.ម.ត.

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/12/2025

គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិត​ក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានប្រកាស​ផ្តល់អាហារូបករណ៍តាមរយៈ​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង​លោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី សិក្សា​នៅ...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Chevening ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍Chevening នៅចក្រភពអង់គ្លេសដល់សិស្សនិស្សិតអន្តរជាតិជាច្រើនរូបរួមទាំងនិស្សិតកម្ពុជា ។ អាហារូបករណ៍នឹងចាប់...

សម្តេចតេជោផ្តល់អាហារូបករណ៍សម្រាប់និស្សិត​កម្ពុជាទៅ​សិក្សា​នៅ​ប្រទេស​ចិនចំនួន ៨០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/03/2024

អាហារូបករណ៍​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត និង​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានប្រកាស​ផ្តល់​អាហារូបករណ៍​ចំនួន ៨០កន្លែង...

ឱកាសសិក្សាអាហារូបករណ៍ចំនួន១២០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាខាខេត្តត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/10/2024

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាសាខាខេត្តត្បូងឃ្មុំ ប្រកាសជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់កម្រិតវិស្វករ ចំនួន១២០កន្លែង។ អាហារូបករណ៍ប្រឡងជ្រើសរើសសម្រាប់កម្រិតវិស្វករ សិក្សារយៈពេល៥ឆ្នាំក្នុងដេប៉ាតឺម៉ង់ចំនួនបួន។

ឱ​កាស​អាហារូបករណ៍​ ​Lester​ ​B​.​ ​Pearson​ ​ទៅ​សិក្សា​នៅ​ ​University​ ​of​ ​Toronto​ ​សម្រាប់​ឆ្នាំ​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/07/2026

​ឱកាស​សម្រាប់​សិស្សានុសិស្ស​កម្ពុជា​ដែល​បញ្ចប់​ថ្នាក់​ទី​១២​ ​ហើយ​មាន​បំណង​ចង់​បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​នៅ​ប្រទេស​កាណាដា​បាន​មកដល់​ហើយ​។ ​ពេលនេះ​អាហារូបករណ៍​ ​Lester​ ​B​.​ ​Pearson​ ​International​ ​Scholarship​ ​2027​