ក្រសួងអភិវឌ្ឍន៍ជនបទដាក់ចេញគោលការណ៍បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល និងអប់រំសុខភាពប្រជាជន

ភ្នំពេញ – ក្រសួងអភិវឌ្ឍន៍ជនបទតាមរយៈនាយកដ្ឋានថែទាំសុខភាពជនបទ បានប្រកាសដាក់ឱ្យប្រើប្រាស់ឯកសារគោលការណ៍បញ្ចប់ការបន្ទោបង់ពាសវាពាសកាល (ODF Verification Guideline) ដើម្បីផ្ទៀងផ្ទាត់ស្ថានភាពការងារបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលរបស់រាជធានីខេត្តទាំង២៥ ព្រមទាំងរៀបចំផែនការអនុវត្តនានា អប់រំ និងលើកកម្ពស់អនាម័យជនបទ ។ គោលការណ៍ ODF ថ្នាក់ជាតិដែលបានដាក់ឱ្យប្រើប្រាស់លើកដំបូងនេះ រដ្ឋបាលខេត្តនីមួយៗ នឹងចូលរួមអនុវត្តន៍ការងារអនាម័យស្របតាមទិសដៅរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ។

ការប្រកាសដាក់ឱ្យប្រើប្រាស់ឯកសារគោលការណ៍បញ្ចប់ការបន្ទោបង់ពាសវាពាសកាល បានប្រព្រឹត្តិទៅកាលពីថ្ងៃចន្ទ ទី១៤ ខែវិច្ឆិកា នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ ។ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ បានបញ្ជាក់ថា តាមរយៈគោលការណ៍ដែលក្រសួងអភិវឌ្ឍន៍ជនបទ បានដាក់ចេញផ្លូវការជាលើកដំបូងនេះ នឹងក្លាយជាឧបករណ៍ ឬយន្តការលើកកម្ពស់អនាម័យកាន់តែជាក់លាក់បន្ថែមទៀត សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិអនុវត្ត ។

ទន្ទឹមគ្នានេះ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានបញ្ជាក់ដោយសង្កត់ធ្ងន់ថា ការងារលើកកម្ពស់ទឹកស្អាតនិងអនាម័យជនបទ ជាផ្នែកសំខាន់នៃការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនឱ្យកាន់តែប្រសើរឡើង ។ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ ចង់ឃើញរាជធានីខេត្តនីមួយៗឆាប់សម្រេចគោលដៅបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលទាំងស្រុង ។

ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ៖

“គោលការណ៍ណែនាំនេះ រៀបចំឡើងបានគ្របដណ្ដប់លើសូចនាករអនាម័យសំខាន់ៗ ប្រកបដោយបរិយាប័ន្ន ទាំងនៅក្នុងក្របខ័ណ្ឌសហគមន៍ និងនៅតាមស្ថាប័ន ឬអង្គភាពបម្រើសេវា រួមទាំងកន្លែងបម្រើសេវាឯកជន និងអារាមសាសនានានាដែលមានមូលដ្ឋានក្នុងឃុំ សង្កាត់ ឬក្នុងដែនរដ្ឋបាលនីមួយៗ”

មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ក៏បានលើកឡើងដែរថា ការជំរុញលើលទ្ធភាពកែលម្អ និងលើកកម្ពស់អនាម័យរហូតសម្រេចបានស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) មិនមែនជាការងារសាមញ្ញនោះទេ គឺទាល់តែមនុស្សទាំងអស់បានផ្លាស់ប្តូរឥរិយាបថប្រតិបត្តិអនាម័យត្រឹមត្រូវ និងបានវិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធអនាម័យសមស្រប (មានបង្គន់ មានការផ្គត់ផ្គង់ទឹកគ្រប់គ្រាន់ និងមានអនាម័យសមរម្យទៀត) ទើបអាចសម្រេចបាន។

ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ បានបន្តទៀតថា ដើម្បីធ្វើឱ្យមនុស្សទាំងអស់ផ្លាស់ប្តូរទម្លាប់ ផ្លាស់ប្តូរឥរិយាបថប្រតិបត្តិអនាម័យ និងសុខចិត្តចំណាយលុយវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធអនាម័យ គឺមិនអាចក្រសួងអភិវឌ្ឍន៍ជនបទធ្វើតែឯងបានទេ គឺទាមទារពេលវេលា ធនធាន និងការចូលរួមទាំងអស់គ្នាពីគ្រប់តួអង្គពាក់ព័ន្ធ ជាពិសេសអាជ្ញាធររដ្ឋបាលមូលដ្ឋានដែលនៅផ្ទាល់ជាមួយសហគមន៍ ។

សូមជម្រាបថា គោលការណ៍ណែនាំស្តីពីការផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាលកាល គឺជាឯកសារគតិយុត្តិដ៏សំខាន់មួយសម្រាប់វាសវែងការងារលើកកម្ពស់អនាម័យឱ្យមានស្តង់ដារត្រឹមត្រូវ ។ ឯកសារនេះ ក្រសួងអភិវឌ្ឍន៍ជនបទបានចំណាយពេលជាង ២ឆ្នាំ ដើម្បីរៀបចំឡើង រួមទាំងបទពិសោធន៍អនុវត្តសាកល្បងនៅខេត្តស្វាយរៀង និងបានប្រមូលធាតុចូលពីរដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ដែលបានពន្លឿនការងារបញ្ចប់ការបន្ទោបង់ពាសវាលពាលកាល ។

គួររំលឹកដែរថា នៅកម្ពុជា គិតត្រឹមចុងឆ្នាំ២០២២ មានខេត្តចំនួនពីរតែប៉ុណ្ណោះ រួមមាន ខេត្តស្វាយរៀង និងខេត្តព្រៃវែង ដែលក្លាយជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលមុនគេ ។ នៅដើមឆ្នាំ២០២៣ ខាងមុននេះ ក្រសួងអភិវឌ្ឍន៍ជនបទរំពឹងថា ខេត្តកណ្តាលនឹងសម្រេចលទ្ធផលបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ឬខេត្ត ODF ទី៣ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ១៥កន្លែង នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/09/2026

សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ផ្ដល់ជូនអាហារូបករណ៍សរុបចំនួន ១៥កន្លែង លើកម្រិតថ្នាក់បរិញ្ញាបត្រ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។

ឱកាសសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃនៅវិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/06/2023

វិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍ប្រកាសជ្រើសរើសបេក្ខជនសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈរយៈពេលខ្លីសម្រាប់ឆ្នាំសិក្សា២០២៣។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០កន្លែងនៅសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ​ គ្រី ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ។

គន្លឹះទាំង៥ដើម្បីត្រៀមខ្លួនក្នុងការសម្ភាសន៍អាហារូបករណ៍ Chevening

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/08/2023

វគ្គសម្ភាសន៍ជាដំណាក់កាលសំខាន់មួយក្នុងចំណោមវគ្គផ្សេងៗនៃការដាក់ពាក្យអាហារូបករណ៍គ្រប់ប្រភេទទាំងក្នុងប្រទេស និងក្រៅប្រទេស ។ បេក្ខជនជាច្រើនបានបាត់បង់ឱកាសទទួល...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Flinders ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ដិតនៅសាកលវិទ្យាល័យ Flinders នៃប្រទេសអូស្ត្រាលីឆ្នាំសិក្សា២០២៤។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/05/2023

កម្មវិធីអាហារូបករណ៍ព្រះអង្គម្ចាស់ក្សត្រីយ៍មហាក្សត្រីយ៍មហាចក្រី សិរិនថន ចំនួន0៦កន្លែងកំពុងប្រកាសជ្រើសរើសសម្រាប់សាធារណជនកម្ពុជាទាំងពីរភេទសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។...

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង ជ្រើសរើស​សិស្ស​ចូលរៀន​ជំនាញ TVET ឥតគិតថ្លៃ ចំនួន៦៤០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/07/2025

វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្តកំពង់ឆ្នាំង ដែលជា​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​របស់រដ្ឋ​ កំពុង​ប្រកាស​ជ្រើសរើស​សិស្ស​ទាំងពីរ​ភេទ​ឱ្យ​ចូលរៀន​ជំនាញ​វិជ្ជាជីវៈ និងបច្ចេកទេស​ដោយ​ឥតគិតថ្លៃ​ទៅលើជំនាញ​ជាច្រើន ចំនួន ៦៤០នាក់

៤ចំណុច ដែលបេក្ខភាពស្នើអាហារូបករណ៍ Australia Awards​ គួរដឹងក្នុងពេលដាក់ពាក្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/04/2025

នៅក្នុងការដាក់ពាក្យស្នើសុំអាហារូបករណ៍ Australia Awards មានច្រើនដំណាក់កាល ដែលបេក្ខជនត្រូវយកចិត្តទុកដាក់ ក្នុងពេលដាក់ពាក្យស្នើក្នុងដំណាក់កាលនីមួយៗ។ ឯកសារដាក់ស្នើពាក្យ ជាចំណុចរឹតតែសំខាន់ត្រូវត្រៀម និងដាក់ពាក្យស្នើបានឱ្យគ្រប់លក្ខខណ្ឌ។

អាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យសាកលវិទ្យាល័យ​ United Arab Emirate ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ United Arab Emirate ពីកម្មវិធីអាហារូបករណ៍ UEAU PHD នៅទីក្រុងឌូបៃឆ្នាំសិក្សា២០២៤។ ...