ក្រសួងប្រៃសណីយ៍ប្រគល់កុំព្យូទ័រយួរដៃ ១៥០គ្រឿងដល់​និស្សិតអាហារូបករណ៍​ទេពកោសល្យ​ឌីជីថល​តេជោ

ភ្នំពេញ – ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានប្រគល់​កុំព្យូទ័រយួរដៃ​ដល់និស្សិតអា​ហារូបករណ៍​ទេពកោសល្យឌី​ជីថ​ល​តេ​ជោចំនួន ១៥០នាក់ដែលសិក្សានៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និង សាកលវិទ្យាល័យ​អាមេរិក​កាំង​ភ្នំពេញ។ ពិធីសំណេះសំណាលនិងប្រគល់កុំព្យូទ័រយួរដៃដល់និស្សិតអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ បាន​ធ្វើឡើងនៅមជ្ឈ​មណ្ឌល​នវា​នុវត្ត​ន៍ នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) កាលថ្ងៃអង្គារ៍កន្លងទៅ​ ។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ មានប្រសាសន៍​អបអរសាទរចំពោះនិស្សិតពូកែនិទ្ទេស A និង B ទាំង ១៥០នាក់ ដែលទទួលបាន​អាហា​រូ​ប​កណ៍​ទេពកោសល្យឌីជីថលតេជោ ។ ឯកឧត្តមបន្តថា និស្សិតទាំងអស់ត្រូវត្រៀមលក្ខណៈឱ្យបានល្អ ផ្តោតការយកចិត្តទុកដាក់រៀនសូត្រឱ្យពូកែ និង​ធ្វើ​ការ​ស្រាវ​ជ្រាវផ្សារភ្ជាប់នឹងការអនុវត្តជាក់ស្ដែងឱ្យបានច្រើនដើម្បីក្លាយជាធនធានមនុស្សឆ្នើមក្នុងវិស័យបច្ចេកវិទ្យាឌីជីថល។

“សិស្ស-និស្សិត ត្រូវខិតខំសិក្សារៀនសូត្រ ពង្រឹងចំណេះដឹង ព្រោះរាជរដ្ឋាភិបាលកម្ពុជា​បានគិតគូរយក​ចិត្តទុកដាក់​លើក​ទឹក​ចិត្តដល់​និស្សិត​ឱ្យសិក្សា​ជំនាញ​ឌីជីថល​”

ឯកឧត្តម ជា វ៉ាន់ដេត

រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ជឿជាក់យ៉ាងមុតមាំងថា និស្សិតដែលទទួលបានជ័យលាភី​អាហារូបករណ៍​ទេពកោសល្យឌី​ជីថល​តេជោ​នៅពេ​ល​នេះ ​នឹងចូលរួមចំណែកដ៏ធំធេងទៅដល់ការអភិវឌ្ឍប្រទេស ជាពិសេសគឺវិស័យបច្ចេកវិទ្យាឌីជីថលនេះផងដែរ ។ ឯកឧត្តម បន្តថា យុវជននឹងអាចក្លាយ​ខ្លួន​ជា​អ្នក​ដឹក​​នាំ​លើវិស័យបច្ចេកវិទ្យាឌីជីថលនេះនាពេលអនាគត ក្នុងខណៈដែលប្រទេសកម្ពុជាកំពុងតែកសាងខឿនសេដ្ឋកិច្ចឌីជីថល និងឈានទៅ​អភិវឌ្ឍ​ឧស្សា​ហកម្ម​ជំនាន់ទី​៤។

សូមបញ្ជាក់ថា និស្សិតដែលជាប់ជ័យលាភីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ទទួលបានអត្ថប្រយោជន៍ សម្រាប់ការសិក្សារយៈពេល ៤ឆ្នាំ រួមមាន ថ្លៃសិក្សា ប្រាក់ឧបត្ថម្ភ ៣២០,០០០ រៀលក្នុងមួយខែ ព្រមទាំងកុំព្យូទ័រយួរដៃ ១គ្រឿងសម្រាប់ប្រើប្រាស់ក្នុងការសិក្សា។ គិតចាប់តាំងពីឆ្នាំ ២០២០ ដែល​អា​ហា​​​រូបក​រណ៍ទេពកោសល្យឌីជីថលតេជោ បានបង្កើតឡើង មាននិស្សិតពូកែចំនួន ២៥០ នាក់ ដែលបានឆ្លងកាត់ការធ្វើតេស្តសមត្ថភាព ហើយជាប់​ជ័យ​លា​ភី​អា​ហា​​រូបករណ៍នេះដោយក្នុងនិស្សិតជានារីមានចំនួន៦៦ នាក់។

គួររំលឹកថា កម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០២១ ក្រោការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាល លើការ​បណ្តុះ​​បណ្តាលធនធានមនុស្ស ការលើកទឹកចិត្តដល់យុវជនឆ្នើមកម្ពុជាឱ្យសិក្សាជំនាញបច្ចេកវិទ្យាឌីជីថល ដើម្បីក្លាយជាអ្នកដឹក​នាំ​អភិវឌ្ឍ​វិស័យប​ច្ចេក​វិទ្យា​ឌីជីថ​ល នាពេលអនាគត៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ Eric Bleumink ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Groningen ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យGroningen ពីកម្មវិធីអាហារូបករណ៍ Eric Bleumink នៃប្រទេសហូឡង់ឆ្នាំសិក្សា២០២៤-២០២៥...

ក្រសួង​ប្រៃសណីយ៍​ ​ប្រកាស​ផ្តល់​អាហារូបករណ៍​​ទេពកោសល្យ​ឌីជីថល​តេជោ ​២៥​កន្លែង​ ​លើ​ជំនាញ​ «​វិទ្យាសាស្ត្រ​កុំព្យូទ័រ​កង់​ទិច​» ​នៅ​សាកលវិទ្យាល័យ​ ​AUPP​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/08/2026

​ដើម្បី​ឆ្លើយតប​ទៅនឹង​ការ​វិវត្ត​យ៉ាង​រហ័ស​នៃ​បច្ចេកវិទ្យា​ឌីជីថល ​និង​ការ​អភិវឌ្ឍ​មូលធន​មនុស្ស​ក្នុង​យុគសម័យ​ថ្មី​ ​និង​ក្នុង​គោលបំណង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ ​ការ​ប្រកួតប្រជែង​ផ្នែក​បច្ចេកវិទ្យា​

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ប្រទេសរុស្សី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ពីកម្មវិធី Second Enrollment of Masters Degree Program in Eco...

អាហារូបករណ៍​ថ្នាក់​វេជ្ជបណ្ឌិត​នៅ​សាកលវិទ្យាល័យ​ ​IUHW​ ​ប្រទេស​ជប៉ុន​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2026

​សាកលវិទ្យាល័យ​ ​International​ ​University​ ​of​ ​Health​ ​and​ ​Welfare​ ​(​IUHW​) ​ប្រទេស​ជប៉ុន​ ​នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​ឆ្នាំ​ទី​១​ ​និង​ឆ្នាំ​ទី​២​ ​ផ្នែក​វេជ្ជសាស្ត្រ ​ដែល​កំពុង​សិក្សា​នៅ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​

រដ្ឋាភិបាល​ឆែក ​ប្រកាស​ផ្ដល់​អាហារូបករណ៍​ថ្នាក់​អនុ​បណ្ឌិត ​និង​បណ្ឌិត ​ដល់​និស្សិត​កម្ពុជា​ ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០​២៧​–​២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2026

​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ឆែក ​បាន​ប្រកាស​ពី​ការ​បើក​ទទួល​ពាក្យ​ស្នើសុំ​អាហារូបករណ៍​ជា​ផ្លូវការ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០​២៧​–​២០២៨ ​ដល់​និស្សិត​កម្ពុជា​ដែល​មាន​បំណង​បន្ត​ការ​សិក្សា​ថ្នាក់​ឧត្តម​សិក្សា​...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Trento ប្រទេសអ៉ីតាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/04/2025

ជាឱកាសសម្រាប់និស្សិត​កម្ពុជា​ដែលចង់បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅ​ក្រៅ​ប្រទេស​ ពេលនេះ កម្មវិធីអាហារូបករណ៍ University of Trento Scholarshiip 2025-2026 កំពុង​ប្រកាស​ជ្រើសរើស...

ឱកា​សសិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតគិតថ្លៃ នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/02/2025

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ បានប្រកាសផ្តល់អាហារូបករណ៍​ចំនួន ៩៩០កន្លែង សម្រាប់ការ​សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយ​ឥតបង់ថ្លៃដល់ប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និង​ជនចំណាកស្រុក​ដែល​មក​ពី​គ្រួសារក្រីក្រ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/02/2025

តាមរយៈគម្រោងជំនាញសម្រាប់ការប្រកួតប្រជែង (S4C) វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) ប្រកាសជ្រើសរើសសិស្សចូលរៀនអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស (បរិញ្ញាបត្ររង) សម្រាប់ជំនាញវិស្វកម្មអគ្គិសនី...

អាហារូបករណ៍​ចូលសិក្សា​វគ្គ​បណ្តុះបណ្តាល​ជំនាញអប់រំ​ភាសាកូរ៉េ នៅ​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/07/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាស​ដល់​និស្សិត​ដែល​កំពុង​សិក្សា​ថ្នាក់បរិញ្ញាបត្រ ឬ​បញ្ចប់ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ភាសាកូរ៉េ នៅ​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ និង​គ្រប់ស្ថាប័នទាំងអស់ថា សាកលវិទ្យាល័យ​នឹងផ្តល់អាហារូបករណ៍​ចំនួន១៥កន្លែង...