ក្រសួងអប់រំ ជ្រើសរើសគ្រូបង្រៀនចូលរួមកម្មវិធីប្រកួតប្រជែងគ្រូបង្រៀនមានគំនិតច្នៃប្រឌិតខ្ពស់ផ្នែកបច្ចេកវិទ្យាអប់រំ

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសគ្រូបង្រៀនចូលរួមកម្មវិធីប្រកួតប្រជែងគ្រូបង្រៀនដែលមានគំនិតច្នៃប្រឌិតខ្ពស់ផ្នែកបច្ចេកវិទ្យាអប់រំ ឆ្នាំ២០២៥ (EdTech Teacher Competition 2025)។ កម្មវិធីនេះ ធ្វើឡើងស្របពេលរៀបចំសន្និសីទ និងពិព័រណ៍បច្ចេកវិទ្យាអប់រំកម្ពុជាលើកទី១ ក្រោមប្រធានបទ “មាគ៌ាកម្ពុជាឆ្ពោះទៅកាន់ការអប់រំឌីជីថល” ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

កម្មវិធីប្រកួតនេះ ផ្ដល់ឱកាសដល់គ្រូបង្រៀនដែលកំពុងបង្រៀននៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ ឬឯកជន ដែលមានគំនិតច្នៃប្រឌិតខ្ពស់ក្នុងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានជំនួយដល់ការបង្រៀន និងរៀន។ ក្រោយឆ្លងកាត់ការវាយតម្លៃដោយក្រុមការងារបច្ចេកទេស បេក្ខជនជ័យលាភីចំនួន ៣រូប នឹងឡើងធ្វើបទបង្ហាញដោយផ្ទាល់នៅក្នុងសន្និសីទ និងពិព័រណ៍បច្ចេកវិទ្យាអប់រំកម្ពុជាលើកទី១។ ក្នុងនោះ បេក្ខជនជ័យលាភីលេខ១ នឹងទទួលបានប្រាក់រង្វាន់ចំនួន ៤លានរៀល, ជ័យលាភីលេខ២ នឹងទទួលបានប្រាក់រង្វាន់ចំនួន ៣លានរៀល និងជ័យលាភីលេខ៣ នឹងទទួលបានប្រាក់រង្វាន់ចំនួន ២លានរៀល។

សម្រាប់លក្ខខណ្ឌ នៃចូលរួមប្រកួត ៖ បេក្ខជនត្រូវតែជាជនជាតិខ្មែរ និងកំពុងស្នាក់នៅក្នុងប្រទេសកម្ពុជា, ជាគ្រូបង្រៀន ដែលកំពុងបង្រៀននៅតាមគ្រឹះស្ថានសិក្សាសាធារណៈ ឬឯកជនមានគំនិតច្នៃប្រឌិតខ្ពស់ក្នុងការប្រើប្រាស់បច្ចេកវិទ្យាគាំទ្រដល់ការបង្រៀន និងរៀន និងការសិក្សាស្រាវជ្រាវ, មានការគាំទ្រពីគណៈគ្រប់គ្រងសាលារៀនឱ្យចូលរួមកម្មវិធីប្រកួតប្រជែងនេះ។

ចំពោះការបំពេញពាក្យស្នើសុំ បេក្ខជនត្រូវបំពេញព័ត៌មានលម្អិតអំពីគំនិតច្នៃប្រឌិតក្នុងការប្រើប្រាស់បច្ចេកវិទ្យាអប់រំ, ថតវីដេអូខ្លី (រយៈពេល ៧នាទី) បរិយាយអំពី គំនិតច្នៃប្រឌិតក្នុងការប្រើប្រាស់បច្ចេកវិទ្យាបម្រើការបង្រៀននិងរៀន និងការសិក្សាស្រាវជ្រាវ។

បេក្ខជនជាគ្រូបង្រៀនដែលមានចំណាប់អារម្មណ៍ចង់ចូលរួមប្រកួតប្រជែង អាចដាក់ពាក្យស្នើសុំតាមតំណ៖ https://edtechcambodia.org/edtechteacher2025  ចាប់ពីថ្ងៃជូនដំណឹងរហូតដល់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ១៧:០០ ជាកំណត់។ បេក្ខជនត្រូវផ្ញើទម្រង់ព័ត៌មានលម្អិត និងវីដេអូខ្លី ជូនក្រុមការងារតាមរយៈអ៊ីមែល tongsrengdopo@gmail.com  ឬតាមលេខទូរស័ព្ទ ឬតេឡេក្រាម 096 981 1186។

គួរជម្រាបជូនថា សន្និសីទ និងពិព័រណ៍បច្ចេកវិទ្យាអប់រំកម្ពុជាលើកទី១ មានកម្មវិធីចម្រុះ រួមមាន ការធ្វើបទបង្ហាញរបស់វាគ្មិនជាតិ និងអន្តរជាតិលើបរិវត្តកម្មឌីជីថលសម្រាប់ការអប់រំ, កិច្ចពិភាក្សាយុទ្ធសាស្ត្រអប់រំឌីជីថលសម្រាប់សាលារៀន, ការតាំងពិព័រណ៍បច្ចេកវិទ្យាអប់រំពីវិស័យសាធារណៈ និងឯកជន, ការប្រកួតប្រជែងគ្រូបង្រៀនផ្នែកបច្ចេកវិទ្យាអប់រំប្រកបដោយភាពច្នៃប្រឌិតបំផុតរបស់កម្ពុជាឆ្នាំ២០២៥ និងការប្រកួតប្រជែងសមត្ថភាពឌីជីថល ដែលអ្នកចូលរួមទាំងអស់អាចប្រកួតប្រជែងសមត្ថភាព និងចំណេះដឹងផ្នែកឌីជីថលនៅក្នុងព្រឹត្តិការណ៍នេះ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃនៅវិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/06/2023

វិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍ប្រកាសជ្រើសរើសបេក្ខជនសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈរយៈពេលខ្លីសម្រាប់ឆ្នាំសិក្សា២០២៣។...

អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន១៥​កន្លែង​នៅ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​ឆ្នាំ​សិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/11/2024

តាម​រយៈ​ការ​លើក​ស្ទួយ​ក្នុង​វិស័យ​អប់រំ ឯកឧត្ដម​អភិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី សហការ​ជាមួយ​សាកលវិទ្យាល័យ​ជាតិគ្រប់គ្រង ប្រកាស​ជ្រើសរើស​និស្សិត​ចំនួន១៥នាក់​ដើម្បី​សិក្សា​ថ្នាក់...

៤គន្លឹះ អាចជួយអ្នកឱ្យ​ទទួលបានអាហារូបករណ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2025

ការទទួលបានអាហារូបករណ៍គឺជាឱកាសដ៏ល្អសម្រាប់សិស្សានុសិស្សដែលចង់បន្តការសិក្សាទាំងក្នុង ឬក្រៅប្រទេស។ ទោះជាអាហារូបករណ៍មានការប្រកួតប្រជែងខ្ពស់ក៏ដោយ តែការត្រៀម​ខ្លួន​ឱ្យ​រួចរាល់ អាចជួយពង្រីកឱកាសដល់អ្នកបាន...

អាហារូបករណ៍សាច់ប្រាក់ពីមូលនិធិបុប្ផាគន្ធ សម្រាប់ថ្នាក់បរិញ្ញាបត្រចំនួន៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/10/2025

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រចំនួន ៤ឆ្នាំ នៅសាកលវិទ្យាល័យផ្សេងៗក្នុងទីក្រុងភ្នំពេញ ពីមូលនិធិ បុប្ផាគន្ធ ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍ ទៅសិក្សានៅ University of Bath ប្រទេស​អង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2026

តាម​រយៈ​កម្មវិធី អាហារូបករណ៍ Bath International Excellence Scholarship នៅ​ឆ្នាំ​២០២៦ នេះ​ សាកលវិទ្យាល័យ​ University of Bath ចក្រភពអង់គ្លេស​ នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​អន្តរ​ជាតិ​ឆ្នើម...

វគ្គបណ្តុះបណ្តាលភាពយន្តខ្លីកម្ពុជា២០២៥ បើក​ទទួលពាក្យ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2025

ក្រោម​គំនិតផ្តួចផ្តើម​របស់​ក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ ដែល​មាន​គោល​បំណង​ចូលរួម​ចំណែក​ក្នុងការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​វិស័យ​ឧស្សាហកម្ម​ភាពយន្ត​កម្ពុជា ដោយ​ធ្វើ​ការ​កសាង​សមត្ថភាព ពង្រឹងជំនាញ និង​បង្កើត​ឱកាស​សម្រាប់យុវជន​...

​ឱកាសសិក្សាអាហារូបករណ៍៧៥% នៅសាកលវិទ្យាល័យអន្តរជាតិអាល្លឺម៉ង់ ប្រទេសអាល្លឺម៉ង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យអន្តរជាតិនៅប្រទេសអាល្លឺម៉ង់នៃប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤ ។ ......

ឱកាសសិក្សាអាហារូបករណ៍ផ្នែក Digital Marketing តាមរយៈ Online ពីសាកលវិទ្យាល័យ Edinburgh

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2023

ឱកាសសិក្សាអាហារូបករណ៍ផ្នែក Digital Marketing នៅសាកលវិទ្យាល័យ Edinburgh នៅចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៣ ។ វគ្គសិក្សាផ្ដល់ជូនរយៈពេល៨សប្ដាហ៍សម្រាប់ពង្រឹងសមត្ថភាព...

ក្រសួងអប់រំ ផ្ដល់វគ្គបណ្តុះបណ្តាលជំនាញសរសេររបាយការណ៍ជាភាសាអង់គ្លេសសម្រាប់បុគ្គលិកអប់រំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការ The Asia Foundation ដោយមានការគាំទ្រពីអង្គការ UNICEF បានប្រកាសផ្ដល់វគ្គបណ្តុះបណ្តាល ជំនាញសរសេរ...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *