ក្រសួងអប់រំ ដាក់បញ្ចូលមុខវិជ្ជាបច្ចេកវិទ្យាព័ត៌មាន និង​សារគមនាគមន៍ ទៅ​ក្នុង​កម្មវិធីសិក្សា

នៅក្នុងឆ្នាំសិក្សា​២០២៣-២០២៤នេះ វិទ្យាល័យគោលដៅ​នៅទូទាំងប្រទេស នឹងត្រូវ​ដាក់​ឱ្យ​អនុវត្តការបង្រៀន​មុខ​វិជ្ជាបច្ចេកវិទ្យាព័ត៌មាន និង​សារគមនាគមន៍ថ្នាក់ទី១០ តាមសៀវភៅសិក្សាគោលថ្មី ដែលអភិវឌ្ឍឡើងដោយក្រសួងអប់រំ យុវជន និងកីឡា តាមរយៈគម្រោងអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍សម្រាប់ការអប់រំនៅកម្ពុជាក្រោមជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន។

បើតាមការបញ្ជាក់របស់ក្រសួងអប់រំ សៀវភៅសិក្សាគោលមុខវិជ្ជាបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ថ្នាក់ទី១០នេះចងក្រងឡើងស្របតាមខ្លឹមសារកម្មវិធីសិក្សាលម្អិតថ្មី ២០១៨-២០២៣ ដើម្បីផ្ដល់ឱ្យសិស្សនៅគោលគំនិតចាំបាច់ទាក់ទងនឹងបំណិនវិជ្ជាជីវៈរួមមានការត្រិះរិះពិចារណាបានស៊ីជម្រៅការប្រាស្រ័យទាក់ទងការដោះស្រាយបញ្ហានិងបំណិនបច្ចេកទេសក្នុងការរៀបចំខ្លួន ដើម្បីអាចធ្វើការនៅក្នុងបរិយាកាសការងារដែលប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ជាជំនួយដល់ការទំនាក់ទំនងការរៀបចំឯកសារអត្ថបទការងារការប្រើប្រាស់អ៊ីនធឺណិត និងអ៊ីមែលក្រមសីលធម៌ នៃការប្រើប្រាស់អ៊ីនធឺណិត និងការសិក្សាពីចម្ងាយតាមប្រព័ន្ធអេឡិចត្រូនិក (e-Learning)។

នៅក្នុងអារម្ភកថា នៃសៀវភៅសិក្សាគោលមុខវិជ្ជាបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ ក្រសួងអប់រំលើកឡើងថា បច្ចុប្បន្ននេះ បច្ចេកវិទ្យាព័ត៌មាន​កំពុង​រីកចម្រើន​យ៉ាងឆាប់រហ័ស ជាមួយ​នឹង​ការ​ច្នៃប្រឌិតសម្បូរ​បែប ដូចជា ការប្រើប្រាស់​បច្ចេកវិទ្យាឧបករណ៍​ភ្ជាប់អ៊ីនធឺណេត (IoT), ទិន្នន័យធំ (Big Data) និងបញ្ញាសិប្បនិម្មិត (AI) បានផ្លាស់ប្តូរ​យ៉ាងខ្លាំងពីរបៀបដែលមនុស្សរស់នៅ សិក្សា និង​ធ្វើការងារជាប្រចាំថ្ងៃ ។ នៅ​ក្នុងសង្គមព័ត៌មាន យើងជួបប្រទះ និង​ប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានដោយជៀសមិនរួច ហើយ​អ្នក​ខ្លះថែមទាំង​អាច​បង្កើតបច្ចេកវិទ្យាថ្មីៗទៀតផង ដូច្នេះ ក្នុងនាមជា​សិស្សវិទ្យាល័យ ការ​ទទួលបានជំនាញវិជ្ជាជីវៈបច្ចេកវិទ្យាព័ត៌មាន និង​សារគមនាគមន៍ (ICT) គឺចាំបាច់ និង​មានសារៈសំខាន់ ដើម្បីជោគជ័យ​នៅ​ក្នុងទីផ្សារ​ការងារបច្ចុប្បន្ន ក៏​ដូចជា​ជោគជ័យ​ក្នុងការអប់រំនៅ​កម្រិតឧត្តមសិក្សា។

គួរបញ្ជាក់ដែរថា នៅអំឡុងខែតុលា ដល់ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រសួងអប់រំ យុវជន និងកីឡាតាមរយៈនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន បានផ្ដល់ការបណ្ដុះបណ្ដាលស្ដីពីវិធីសាស្ត្របង្រៀនសៀវភៅសិក្សាគោល ICTថ្នាក់ទី១០នេះ ដល់លោកគ្រូអ្នកគ្រូចំនួន៣០០នាក់ មកពីវិទ្យាល័យចំនួន១៥០ នៅទូទាំងប្រទេសដើម្បីទទួលបានចំណេះដឹង និងបំណិនបច្ចេកទេសក៏ដូចជាវិធីសាស្ត្របង្រៀនតាមបែបសតវត្សទី២១ ក្នុងការបន្តបង្រៀនសិស្សនៅតាមសាលារៀនគោលដៅនីមួយៗប្រកបដោយប្រសិទ្ធភាពខ្ពស់៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

CGTI ផ្ដល់អាហារូបករណ៍ចំនួន៥០កន្លែងសម្រាប់សិស្សថ្នាក់ទី១២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2025

វិទ្យាស្ថាន​បណ្តុះបណ្តាល​ឯកទេស​សម្រាប់​ឧស្សាហកម្ម​កាត់ដេរ ឬហៅថា CGTI ប្រកាសជ្រើសរើសសិស្សានុសិស្ស ចូលសិក្សាក្នុងវគ្គបណ្ដុះបណ្ដាលចំនួន៥០កន្លែង។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សានុសិស្ស...

ក្រសួងអប់រំ ប្រកាសផ្ដល់អាហារូបករណ៍ ១០០% ចំនួន ៦០កន្លែង លើជំនាញឌីជីថល នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/09/2026

ក្រសួងអប់រំ យុវជន និងកីឡា ក្រោមកិច្ចសហប្រតិបត្តិការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) តាមរយៈ «គម្រោងមធ្យមសិក្សាសម្រាប់ការប្រកួតប្រជែងមូលធនមនុស្ស (SE4HC)»

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌាឆ្នាំសិក្សា ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន១២៦ប្រទេសពីអាហារូបករណ៍រដ្ឋាភិបាលឥណ្ឌានៃកម្មវិធីអាហារូបករណ៍ ICCR ឆ្នាំសិក្សា២០២៤...

អាហារូបករណ៍ ១០០% ពី University of the Thai Chamber of Commerce ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2025

University of the Thai Chamber of Commerce គឺជា​សាកលវិទ្យាល័យ​ល្បីមួយ​នៅ​ប្រទេស​ថៃ ដែល​ផ្តោត​ទៅលើជំនាញធុរកិច្ច បានប្រកាស​ផ្តល់អាហារូបករណ៍​ ១០០% សម្រាប់និស្សិត​បរទេស ទៅសិក្សាថ្នាក់បរិញ្ញាបត្រ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Newcastle នៃចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2025

សាកលវិទ្យាល័យ Newcastle នៃចក្រភពអង់គ្លេស ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៣០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូន៥០% និង ១០០%ទៅតាមលទ្ធភាពជាក់ស្ដែង...

ឱកាសទទួលបានការឧបត្ថម្ភថ្លៃសិក្សាចំនួន២០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ ឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/06/2023

វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ បានប្រកាស​ពី​ការ​ផ្ដល់ការឧបត្ថម្ភថ្លៃសិក្សាថ្នាក់បរិញ្ញាបត្រដល់សិស្សានុសិស្សដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ...

អាហារូបករណ៍៥០កន្លែងទៅសិក្សា​នៅ​ប្រទេស​ឥណ្ឌា សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/03/2023

កម្មវិធីអាហារូបករណ៍ ICCR Scholarships បានប្រកា​សផ្តល់អាហារូបករណ៍​ចំនួន​៥០កន្លែង​សម្រាប់​សិស្សនិស្សិតកម្ពុជា ទៅ​សិក្សា​នៅ​ប្រទេស​ឥណ្ឌា ...

ឱកាសផ្លាស់ប្តូរការសិក្សាអន្តរជាតិ ទៅសាកលវិទ្យាល័យ Sannio ប្រទេសអ៊ីតាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2026

ឱកាសផ្លាស់ប្តូរការសិក្សាអន្តរជាតិ នៅសាកលវិទ្យាល័យ Sannio ប្រទេសអ៊ីតាលី ឆ្នាំសិក្សា ២០២៦-២០២៧...

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅវិទ្យាស្ថានបច្ចេកវិទ្យាប៉េកាំងឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/02/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន ប្រភេទ B ( CSC Type B) ប្រកាសជ្រើសរើសសិស្សនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅវិទ្យាស្ថានបច្ចេកវិទ្យាប៉េកាំង សម្រាប់ឆ្នាំសិក្សា២០២៥។ ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនរួមមាន...