ក្រសួងប្រកាស​ជ្រើសរើស​គ្រូបង្រៀន​មត្តេយ្យសិក្សា ចំនួន២០០នាក់

សម្រាប់សិស្ស និស្សិត និង​សាធារណជន ដែលមានបំណង​ចង់​ក្លាយ​ជា​គ្រូ​បង្រៀន​មត្តេយ្យ​សិក្សា ក្នុង​ក្រប​ខណ្ឌ​គ្រូ​បង្រៀន នៃ​ក្រសួងអប់រំ ពេល​នេះ គណៈកម្មការ​រៀបចំ​ការ​ប្រឡង​ប្រជែង​ជ្រើសរើស​មន្រ្តីរាជការ បានប្រកាស​ពីការ​ជ្រើសរើស​គ្រូបង្រៀន​មត្តេយ្យសិក្សា តាមប្រព័ន្ធបណ្តុះបណ្តាល ១២+២ ជំនាន់ទី៣៥ ចំនួន ២០០នាក់។

លក្ខខណ្ឌ នៃការជ្រើសរើស ៖ បេក្ខជន​ត្រូវ​មានសញ្ជាតិខ្មែរ, ត្រូវមានកម្រិតវប្បធម៌​ចាប់ពីសញ្ញាបត្រ​មធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រ​សមមូល, ត្រូវ​មានអាយុ​យ៉ាងតិច ១៦ឆ្នាំ និង​អាយុ​យ៉ាង​ច្រើនបំផុត គិត​ត្រឹម​ថ្ងៃទី៥ ខែសីហា តាមលក្ខខណ្ឌ ដូចជា បេក្ខជន​ជាមន្រ្តីរាជការ និង​សញ្ញាបត្របណ្ឌិត ​ត្រូវ​លើកលែង​លក្ខខណ្ឌ​អាយុ បេក្ខជនមានបរិញ្ញាបត្រជាន់ខ្ពស់ ត្រូវ​មានអាយុច្រើនបំផុត៤០ឆ្នាំ បេក្ខជនមានបរិញ្ញាបត្រ ត្រូវមានអាយុ​យ៉ាងច្រើន​បំផុត ៣៥ឆ្នាំ បេក្ខជន​មានសញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ត្រូវ​មានអាយុ​ច្រើនបំផុត២៥ឆ្នាំ បេក្ខជន​ជាគ្រូបង្រៀនជាប់កិច្ចសន្យា​កំពុង​បង្រៀន​នៅបឋមសិក្សា មានអតីតភាព​យ៉ាងតិច៣ឆ្នាំ​ជាប់ៗគ្នា ត្រូវ​មាន​អាយុ​ច្រើន​បំផុត ៤០ឆ្នាំ។

លើកទឹកចិត្ត និង​ផ្តល់​អាទិភាព​ចំពោះបេក្ខជន ដែលមាន​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​បាននិទ្ទេស A និង B , មានសញ្ញាបត្រ​បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ឬបណ្ឌិត​ពាក់ព័ន្ធជំនាញអប់រំ, ស្រ្តីភេទ, គ្រូបង្រៀន​ជាប់កិច្ចសន្យា​កំពុង​បង្រៀន​នៅបឋមសិក្សា មានអតីតភាពការងារ​យ៉ាងតិច​៣ឆ្នាំជាប់ៗគ្នា, មានលំនៅ​អចិន្រ្តៃយ៍​ក្នុង​ឃុំ ស្រុក ខេត្ត ដែលត្រូវ​ជ្រើសរើស។

កាលបរិច្ឆេទ​ចុះឈ្មោះ​ប្រឡង ចាប់ពីថ្ងៃទី៤ ខែកក្កដា រហូត​ដល់​ថ្ងៃទី៥ ខែសីហា ឆ្នាំ​២០២៤ វេលាម៉ោង ១៧:០០ ជាកំហិត។

សម្រាប់ការ​ដាក់ពាក្យ​ប្រឡងតាម​ប្រព័ន្ធអនឡាញ បេក្ខជនសូមចូលទៅកាន់ http://go.gov.kh/era/mcskindergarten ដើម្បីបំពេញព័ត៌មានសុំសិទ្ធិប្រឡង​ប្រជែង និង​បញ្ចូលឯកសារ ។ បេក្ខជន​ត្រូវ​ប្រើប្រាស់​លេខអត្តសញ្ញាណប័ណ្ណ​សញ្ជាតិខ្មែរ​សម្រាប់ការ​ចុះឈ្មោះ​តាម​ប្រព័ន្ធអនឡាញ, ក្នុងករណីចាំបាច់ បេក្ខជន​អាច​ទាក់ទង​ជាមួយ​មន្ទីរ​មុខ​ងារសាធារណៈ ឬមន្ទីរអប់រំ​ យុវជន និងកីឡា ដើម្បីសាកសួរព័ត៌មានបន្ថែម។

ឯកសារតម្រូវសម្រាប់ការដាក់ពាក្យ ៖ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឆាយា (ព្រះសង្ឃ) ឬសេចក្តីចម្លង​សំបុត្រ​កំណើត, សញ្ញាបត្រ ឬវិញ្ញាបនបត្រ​បណ្តោះអាសន្ន, រូបថតទំហំ ៤x៦ (ផ្ទែខាងក្រោយពណ៌ស), លិខិតអនុញ្ញាត​ឱ្យ​ចូលរួម​ប្រឡង​ប្រជែងចេញ​ដោយ​ប្រធានអង្គភាព​គ្រប់គ្រងផ្ទាល់, លិខិតបញ្ជាក់ជាគ្រូបង្រៀន​ជាប់កិច្ចសន្យា​កំពុងបង្រៀននៅ​បឋមសិក្សា (សម្រាប់បេក្ខជន​ជាគ្រូបង្រៀន​ជាប់កិច្ចសន្យា)។

សម្រាប់បេក្ខជន​ដែលបានចុះឈ្មោះរួចរាល់ សូមចូលទៅពិនិត្យ​មើល​សារឆ្លើយតប​តាមរយៈ​តំណភ្ជាប់ https://go.gov.kh/era/mcskindergarten ឬអ៊ីមែលសាមីខ្លួន ដើម្បីបំពេញ​លក្ខខណ្ឌបន្ត បន្ទាប់​ពី​ក្រុមការងារបានពិនិត្យ និង​ផ្ទៀងផ្ទាត់ព័ត៌មានតម្រូវរួចរាល់។ បេក្ខជន​ត្រូវ​ប្រើប្រាស់​ព័ត៌មានផ្លូវការ​ដែល​ផ្តល់​ដោយ​ប្រព័ន្ធ​ចុះឈ្មោះ​ដែលគ្រប់គ្រង​ដោយ​ក្រសួងមុខងារសាធារណៈ​តែប៉ុណ្ណោះ។ ចំពោះព័ត៌មានផ្សេង​ទៀត បេក្ខជន​អាចទាក់ទងតាមទូរស័ព្ទ និង​ប្រព័ន្ធ Telegram 010 416 573 / 061 268 999 រៀងរាល់ម៉ោងធ្វើការ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ជំនាញបច្ចេកវិទ្យា នៅសាកលវិទ្យាល័យ Beihang

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/12/2023

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទB ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ Beihang ឆ្នាំសិក្សា២០២៣-២០២៤។...

ឱកាស​សិក្សា​ឥតគិតថ្លៃ ស្តីពី «ពាណិជ្ជកម្មឌីជីថល និងអាជីវកម្មអេឡិចត្រូនិក» សម្រាប់សហគ្រិនកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2026

ដើម្បីពង្រឹងសមត្ថភាពឌីជីថលដល់ម្ចាស់អាជីវកម្ម និងសហគ្រាសនៅកម្ពុជា សិក្ខាសាលាដ៏មានសារៈសំខាន់មួយនឹងត្រូវរៀបចំឡើងក្រោមប្រធានបទ «ពាណិជ្ជកម្មឌីជីថល និងអាជីវកម្មអេឡិចត្រូនិក»។ កម្មវិធីនេះរៀបចំឡើងដោយមានការសហការពី...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Yenching Academy ប្រទេសចិនឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Peking University ពីកម្មវិធី Yenching Scholarship 2024 នៃប្រទេសចិនក្នុងឆ្នាំសិក្សា២០២៤...

អគ្គនាយកដ្ឋានអប់រំ ជ្រើសរើសនិស្សិតចុះកម្មសិក្សាការងារ ៦រូប លើជំនាញរដ្ឋបាល អប់រំ ទំនាក់ទំនងអន្តរជាតិ និងព័ត៌មានវិទ្យា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/10/2026

ឱកាស​សម្រាប់សិស្ស​និស្សិត ដែល​កំពុងសិក្សា​លើ​ជំនាញ រដ្ឋបាលសាធារណៈ អប់រំ ទំនាក់ទំនងអន្តរជាតិ និងបច្ចេកវិទ្យាកុំព្យូទ័រ និងព័ត៌មានវិទ្យា

កម្មវិធីអាហារូបករណ៍ TIPP ប្រកាសជ្រើសរើសមន្ត្រីរាជការកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2023

កម្មវិធីអាហារូបករណ៍ TIPP ប្រកាសជ្រើសរើសមន្ត្រីរាជការកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូនក្រោមកម្មវិធី ...

អាហារូបករណ៍ ADB ៧កន្លែង សម្រាប់បុគ្គលិកអប់រំ សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/04/2026

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាស​ផ្តល់​អាហារូបករណ៍ ៧ កន្លែង នៅក្នុងឆ្នាំសិក្សា ២០២៦ នេះ សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់ និងថ្នាក់បណ្ឌិត សិក្សា​នៅ​សាកលវិទ្យាល័យ​ក្នុង​ប្រទេស​កម្ពុជា។ ក្នុង​នោះ​សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​...

មូលនិធិហាប់ស្វែល ជ្រើសរើស​សិស្សនារីសម្រាប់អាហារូបករណ៍​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/05/2023

មូលនិធិហាប់ស្វែល ដែលគេ​ធ្វើការងារ​លើ​ការ​លើក​កម្ពស់​ស្រ្តីអ្នកដឹកនាំវ័យក្មេងក្នុង​តំបន់អាស៊ីអាគ្នេយ៍​តាមរយៈ​ការផ្តល់នូវ​ការអប់រំ បណ្តុះបណ្តាល ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Leed នៃចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យLeed ពីកម្មវិធីអាហារូបករណ៍ Leed Scholarship 2024 សម្រាប់សិក្សាផ្នែកគណនេយ្យ ...

អាហារូបករណ៍ ២៥០០កន្លែង ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររង សម្រាប់សិស្សផ្នែកអប់រំបច្ចេកទេស ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/10/2026

សម្រាប់សិស្សានុសិស្ស​ដែល​បានប្រឡងជាប់​សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣, ក្រសួងអប់រំ យុវជន និងកីឡា កំពុងជ្រើសរើសបេក្ខជនចំនួន ២៥០០កន្លែង