រដ្ឋមន្រ្តីក្រសួងប្រៃសនីយ៍ លើកទឹកចិត្តអ្នកឈ្នះពាន​បច្ចេកវិទ្យាគមនាគមន៍អាស៊ាន បន្តស្រាវជ្រាវ និង​ចែក​រំលែក​បទពិសោធន៍​ដល់យុវជន

ភ្នំពេញ – រដ្ឋមន្រ្តីក្រសួងប្រៃសនីយ៍ និង​ទូរគមនាគមន៍ ឯកឧត្តម ជា វ៉ាន់ដេត ក្នុង​ឱកាស​ប្រគល់ពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានអាស៊ាន ឆ្នាំ​២០២១ បានសម្តែង​នូវ​មោទនភាពចំពោះសមត្ថភាពកូនខ្មែរ ដែលបានឈ្នះ​ពានរង្វាន់ថ្នាក់អាស៊ាន​មួយ​នេះ និងបានលើកទឹកចិត្ត​ដល់ម្ចាស់ជ័យលាភីទាំងអស់ បន្ត​ប្រឹងប្រែងស្រាវជ្រាវ ព្រមទាំងចែករំលែកបទពិសោធន៍​ជោគជ័យដល់អ្នកជំនាន់ក្រោយ ពិសេស​យុវជន ដើម្បីចូលរួមជំរុញការធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជា និងការកសាងសេដ្ឋកិច្ចនិងសង្គមឌីជីថល។

ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ បានមានប្រសាសន៍ថា ការទទួលបានជ័យលាភីនេះ ចូលរួមចំណែកលើកកម្ពស់តម្លៃជាតិនៅក្នុងតំបន់លើសមត្ថភាពប្រកួតប្រជែងផ្នែកបច្ចេកវិទ្យារបស់កម្ពុជា ព្រមទាំងជាគំរូសម្រាប់ ជំរុញសហគ្រិនភាពនិងនវានុវត្តន៍ឌីជីថលនៅកម្ពុជា និងក្នុងតំបន់។

ប្រទេស​កម្ពុជា​បានទទួលមេដាយចំនួន​២ សម្រាប់ពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានអាស៊ាន ឆ្នាំ២០២១ (ASEAN ICT Awards 2021) ដោយពាននេះត្រូវ​បានប្រកាស​នៅ​ក្នុង​កិច្ច​ប្រជុំ​រដ្ឋមន្រ្តីឌីជីថល​អាស៊ាន តាមប្រព័ន្ធវីដេអូ នាពេល​កន្លងមក ក្នុងនោះ មេដាយ​មាស បានទៅលើ​ក្រុមហ៊ុន PillTech Solutions Co., Ltd. ដែលបានបង្កើតគេហទំព័រជួបពិគ្រោះយោបល់ជាមួយ​គ្រូពេទ្យ និង​ការ​ទិញ​ថ្នាំ​តាមប្រព័ន្ធអនឡាញ (https://tovpet.com) និងមេដាយសំរិទ្ធ បានទៅលើប្រព័ន្ធ QR Code Stop Covid របស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

សូមបញ្ជាក់ថា ពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានអាស៊ាន (ASEAN ICT Awards) គឺជាគំនិតផ្តួចផ្តើមកំណត់ក្នុងផែនការមេបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានអាស៊ាន ឆ្នាំ២០១៥ (ASEAN ICT Masterplan 2015) និងផែនការមេឌីជីថលអាស៊ាន ឆ្នាំ២០២៥ (ASEAN Digital Masterplan 2025) ដើម្បីទទួលស្គាល់សមិទ្ធិផលលើបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានដែលល្អបំផុត ក្នុងចំណោមសហគ្រិន និងស្ថាប័ននានា ក្នុងតំបន់អាស៊ាន។ ពានរង្វាន់នេះ មានគោលបំណងបង្ហាញពីភាពជោគជ័យ ភាពច្នៃប្រឌិត និងនវានុវត្តន៍ លើបច្ចេកវិទ្យាឌីជីថលរបស់តំបន់អាស៊ាន សម្រាប់លើកកម្ពស់ការទទួលស្គាល់ផលិតផលឌីជីថលអាស៊ាន ព្រមទាំងផ្តល់ឱកាស និងបណ្តាញពាណិជ្ជកម្មក្នុងតំបន់និងអន្តរជាតិ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ផ្នែក Digital Marketing តាមរយៈ Online ពីសាកលវិទ្យាល័យ Edinburgh

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2023

ឱកាសសិក្សាអាហារូបករណ៍ផ្នែក Digital Marketing នៅសាកលវិទ្យាល័យ Edinburgh នៅចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៣ ។ វគ្គសិក្សាផ្ដល់ជូនរយៈពេល៨សប្ដាហ៍សម្រាប់ពង្រឹងសមត្ថភាព...

អាហារូបករណ៍​ ​ថ្នាក់​បរិញ្ញាបត្រ​រង​ និង​ថ្នាក់​បរិញ្ញាបត្រ ​២១០​កន្លែង​ ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/08/2026

​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ ​ដែល​ជា​គ្រឹះស្ថាន​ឧត្តម​សិក្សា​សាធារណៈ​ ស្ថិត​ក្រោម​អាណាព្យាបាល​របស់​ក្រសួង​អប់រំ ​កំពុង​ប្រកាស​ដល់​សិស្សានុសិស្ស​ទាំងអស់​ ​ដែល​បាន​ប្រឡង​ជាប់ ​ឬ​ធ្លាក់​សញ្ញាបត្រ​...

ឱកាសអាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល ១ ឆ្នាំ នៅសាកលវិទ្យាល័យ YUNNAN NORMAL UNIVERSITY ចំនួន ៣០ កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2025

ជាឱកាស​សម្រាប់សិស្ស​និស្សិត ជាពិសេស​គ្រូបង្រៀនភាសាចិន ពេលនេះ​តាមរយៈ​សមាគម​និស្សិត​កម្ពុជា​ប្រចាំ​សាធាំរណរដ្ឋប្រជាមានិតចិន បានប្រកាស​ពីការផ្តល់អាហារូបករណ៍​ថ្នាក់ភាសាចិន​រយៈពេល​១ឆ្នាំ...

អាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Oxford ពីកម្មវិធី St Cross College Scholarship 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកវិទ្យាល័យ Oxford ពីកម្មវិធីអាហារូបករណ៍ St Cross College Scholarship 2024...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Peking (PKU)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/04/2026

វិទ្យាស្ថានកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ត្បូង-ត្បូង (ISSCAD) នៃសាកលវិទ្យាល័យ Peking ជូនដំណឹងអំពីការជ្រើសរើសនិស្សិតអាហារូបករណ៍អន្តរជាតិសម្រាប់កម្មវិធីសិក្សាឆ្នាំ ២០២៦។

ឱកាសអាហារូបករណ៍សិក្សាវគ្គ Full-Stack Web Development Bootcamp IV ពី SabaiCode

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2024

ឱកាសសិក្សាអាហារូបករណ៍សិក្សាវគ្គ Full-Stack Web Development Bootcamp IV ពី SabaiCode ដែលមានការសហការណ៍ពី មូលនិធិអភិវឌ្ឍន៍ជំនាញ និង WING BANK សម្រាប់វគ្គ...

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជ្រើសរើសនិស្សិត ២៥នាក់ ទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញផ្កាយរណប និងលំហអាកាស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2026

ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ និងក្នុងគោលដៅរួមចំណែកកសាង និងអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ជាពិសេសការផ្តល់អាទិភាពលើការបណ្តុះបណ្តាលជំនាញវិស្វកម្មទូរគមនាគមន៍ពាក់ព័ន្ធ...

អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែងពី វិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរ (CGTI) ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/11/2023

ឱកាសសិក្សាអាហារូបករណ៍ជំនាញបច្ចេកទេសពីវិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរនៅកម្ពុជា ឬហៅថា CGTI ប្រកាស់ផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន៥៥កន្លែង...

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍នៅសិក្សា​នៅប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2023

ក្រសួងអប់រំ​ យុវជន និងកីឡា ប្រកាសប្រឡងអាហារូបករណ៍ជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជធការកម្ពុជាទៅសិក្សានៅប្រទេសថៃក្រោមអាហារូបករណ៍ ព្រះអង្គម្ចាស់ក្សត្រីយ័មហាចក្រីសិរិថន។ អាហារូបករណ៍...