ភ្នំពេញ – រដ្ឋមន្រ្តីក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ ឯកឧត្តម ជា វ៉ាន់ដេត ក្នុងឱកាសប្រគល់ពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានអាស៊ាន ឆ្នាំ២០២១ បានសម្តែងនូវមោទនភាពចំពោះសមត្ថភាពកូនខ្មែរ ដែលបានឈ្នះពានរង្វាន់ថ្នាក់អាស៊ានមួយនេះ និងបានលើកទឹកចិត្តដល់ម្ចាស់ជ័យលាភីទាំងអស់ បន្តប្រឹងប្រែងស្រាវជ្រាវ ព្រមទាំងចែករំលែកបទពិសោធន៍ជោគជ័យដល់អ្នកជំនាន់ក្រោយ ពិសេសយុវជន ដើម្បីចូលរួមជំរុញការធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជា និងការកសាងសេដ្ឋកិច្ចនិងសង្គមឌីជីថល។

ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ បានមានប្រសាសន៍ថា ការទទួលបានជ័យលាភីនេះ ចូលរួមចំណែកលើកកម្ពស់តម្លៃជាតិនៅក្នុងតំបន់លើសមត្ថភាពប្រកួតប្រជែងផ្នែកបច្ចេកវិទ្យារបស់កម្ពុជា ព្រមទាំងជាគំរូសម្រាប់ ជំរុញសហគ្រិនភាពនិងនវានុវត្តន៍ឌីជីថលនៅកម្ពុជា និងក្នុងតំបន់។
ប្រទេសកម្ពុជាបានទទួលមេដាយចំនួន២ សម្រាប់ពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានអាស៊ាន ឆ្នាំ២០២១ (ASEAN ICT Awards 2021) ដោយពាននេះត្រូវបានប្រកាសនៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីឌីជីថលអាស៊ាន តាមប្រព័ន្ធវីដេអូ នាពេលកន្លងមក ក្នុងនោះ មេដាយមាស បានទៅលើក្រុមហ៊ុន PillTech Solutions Co., Ltd. ដែលបានបង្កើតគេហទំព័រជួបពិគ្រោះយោបល់ជាមួយគ្រូពេទ្យ និងការទិញថ្នាំតាមប្រព័ន្ធអនឡាញ (https://tovpet.com) និងមេដាយសំរិទ្ធ បានទៅលើប្រព័ន្ធ QR Code Stop Covid របស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

សូមបញ្ជាក់ថា ពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានអាស៊ាន (ASEAN ICT Awards) គឺជាគំនិតផ្តួចផ្តើមកំណត់ក្នុងផែនការមេបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានអាស៊ាន ឆ្នាំ២០១៥ (ASEAN ICT Masterplan 2015) និងផែនការមេឌីជីថលអាស៊ាន ឆ្នាំ២០២៥ (ASEAN Digital Masterplan 2025) ដើម្បីទទួលស្គាល់សមិទ្ធិផលលើបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានដែលល្អបំផុត ក្នុងចំណោមសហគ្រិន និងស្ថាប័ននានា ក្នុងតំបន់អាស៊ាន។ ពានរង្វាន់នេះ មានគោលបំណងបង្ហាញពីភាពជោគជ័យ ភាពច្នៃប្រឌិត និងនវានុវត្តន៍ លើបច្ចេកវិទ្យាឌីជីថលរបស់តំបន់អាស៊ាន សម្រាប់លើកកម្ពស់ការទទួលស្គាល់ផលិតផលឌីជីថលអាស៊ាន ព្រមទាំងផ្តល់ឱកាស និងបណ្តាញពាណិជ្ជកម្មក្នុងតំបន់និងអន្តរជាតិ៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សាអាហារូបករណ៍ផ្នែក Digital Marketing តាមរយៈ Online ពីសាកលវិទ្យាល័យ Edinburgh
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/07/2023
ឱកាសសិក្សាអាហារូបករណ៍ផ្នែក Digital Marketing នៅសាកលវិទ្យាល័យ Edinburgh នៅចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៣ ។ វគ្គសិក្សាផ្ដល់ជូនរយៈពេល៨សប្ដាហ៍សម្រាប់ពង្រឹងសមត្ថភាព...

អាហារូបករណ៍ ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ ២១០កន្លែង នៅវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/08/2026
វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ ដែលជាគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ ស្ថិតក្រោមអាណាព្យាបាលរបស់ក្រសួងអប់រំ កំពុងប្រកាសដល់សិស្សានុសិស្សទាំងអស់ ដែលបានប្រឡងជាប់ ឬធ្លាក់សញ្ញាបត្រ...

ឱកាសអាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល ១ ឆ្នាំ នៅសាកលវិទ្យាល័យ YUNNAN NORMAL UNIVERSITY ចំនួន ៣០ កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/02/2025
ជាឱកាសសម្រាប់សិស្សនិស្សិត ជាពិសេសគ្រូបង្រៀនភាសាចិន ពេលនេះតាមរយៈសមាគមនិស្សិតកម្ពុជាប្រចាំសាធាំរណរដ្ឋប្រជាមានិតចិន បានប្រកាសពីការផ្តល់អាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំ...

អាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Oxford ពីកម្មវិធី St Cross College Scholarship 2024
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/10/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកវិទ្យាល័យ Oxford ពីកម្មវិធីអាហារូបករណ៍ St Cross College Scholarship 2024...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Peking (PKU)
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/04/2026
វិទ្យាស្ថានកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ត្បូង-ត្បូង (ISSCAD) នៃសាកលវិទ្យាល័យ Peking ជូនដំណឹងអំពីការជ្រើសរើសនិស្សិតអាហារូបករណ៍អន្តរជាតិសម្រាប់កម្មវិធីសិក្សាឆ្នាំ ២០២៦។

ឱកាសអាហារូបករណ៍សិក្សាវគ្គ Full-Stack Web Development Bootcamp IV ពី SabaiCode
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/02/2024
ឱកាសសិក្សាអាហារូបករណ៍សិក្សាវគ្គ Full-Stack Web Development Bootcamp IV ពី SabaiCode ដែលមានការសហការណ៍ពី មូលនិធិអភិវឌ្ឍន៍ជំនាញ និង WING BANK សម្រាប់វគ្គ...

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជ្រើសរើសនិស្សិត ២៥នាក់ ទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញផ្កាយរណប និងលំហអាកាស
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/04/2026
ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ និងក្នុងគោលដៅរួមចំណែកកសាង និងអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ជាពិសេសការផ្តល់អាទិភាពលើការបណ្តុះបណ្តាលជំនាញវិស្វកម្មទូរគមនាគមន៍ពាក់ព័ន្ធ...

អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែងពី វិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរ (CGTI) ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/11/2023
ឱកាសសិក្សាអាហារូបករណ៍ជំនាញបច្ចេកទេសពីវិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរនៅកម្ពុជា ឬហៅថា CGTI ប្រកាស់ផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន៥៥កន្លែង...

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍នៅសិក្សានៅប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/12/2023
ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងអាហារូបករណ៍ជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជធការកម្ពុជាទៅសិក្សានៅប្រទេសថៃក្រោមអាហារូបករណ៍ ព្រះអង្គម្ចាស់ក្សត្រីយ័មហាចក្រីសិរិថន។ អាហារូបករណ៍...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប



































































