រដ្ឋមន្រ្តីអប់រំ៖ យុវជនជាកម្លាំងបន្តវេន​​មាន​សក្ដានុពល​ចូលរួម​អភិវឌ្ឍន៍​​សេដ្ឋ​កិច្ច​ និង​សង្គម​​ជាតិ

ភ្នំពេញ – ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា យុវជនជាកម្លាំងបន្តវេនប្រកប​ដោយ​សក្ដា​នុ​ពល​ក្នុង​ការ​អភិវឌ្ឍសេដ្ឋកិច្ច-សង្គមជាតិ និងការពារសមិទ្ធផលសង្គមជាតិ ។ ឯកឧត្តមបណ្ឌិតសភាចារ្យ លើកឡើងបែប​នេះ​ក្នុង​ឱកាស​អញ្ជើញ​ជាអធិបតី​ក្នុងពិធី​បើក​ផ្លូវការកម្មវិធីជជែកដេញដោយយុវជនថ្នាក់ជាតិ២០២២ វគ្គជម្រុះជុំទី១ តាមប្រព័ន្ធអនឡាញ កាលពីថ្ងៃសៅរ៍កន្លងទៅ ។

រដ្ឋមន្រ្តីក្រសួងអប់រំ មានប្រសាសន៍បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាតែងតែ​យកចិត្តទុកដាក់ចំពោះ​ការអភិវ​ឌ្ឍ​យុវជន​ឱ្យរីកចម្រើនគ្រប់ផ្នែកទាំងអស់ ​រាប់​ទាំង ចំណេះ​ដឹង ចំណេះធ្វើ សុខុមាលភាព កាយសម្បទារ សីលធម៌ និងការរស់នៅថ្លៃថ្នូរ ជៀសផុតពីអំពើអបាយមុខអសីលធម៌ និងអំពើហិង្សាផ្សេងៗ។

ស្រមគ្នានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ បានបញ្ជាក់បន្តថា ប្រទេសជាតិសព្វថ្ងៃមានសន្តិភាពពេញលេញ មានការអភិវឌ្ឍលើគ្រប់វិស័យ និងមាន​ភាព​ស៊ីចង្វាក់​ប្រទាក់​ក្រឡាគ្នាគួរឱ្យកត់សម្គាល់ក្រោមការដឹងនាំប្រកបដោយគតិបណ្ឌិតរបស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា

“ភាពរឹងមាំរបស់យុវជនកម្ពុជាតំណាងឱ្យអនាគតដ៏រុងរឿងរបស់ព្រះរាជាណាចក្រកម្ពុជា”

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មានប្រសសន៍បន្តថា ក្រសួងអប់រំជាសេនាធិការបស់រាជរដ្ឋាភិបាលក្នុងការកសាង និង​អភិវឌ្ឍន៍​ធន​ធាន​មនុស្ស​ស្រប​តាមចតុស្ដម្ភទាំងបួនក្នុងវិស័យអប់រំ រួមមាន រៀនដើម្បីដឹង រៀដើម្បីធ្វើ រៀនដើម្បីរស់នៅ និងរៀនដើម្បីទាំងអស់គ្នា ។ ឯកឧត្តមបណ្ឌិតសភាចារ្យ បន្តថា នេះជាបេសកម្មដ៏សំខាន់របស់​ក្រសួងអប់រំ ដើម្បីអភិវឌ្ឍយុវជន ប្រកបដោយចំណេះដឹង ចំណេះធ្វើ ទំនាក់ទំនងល្អ និងការចេះរស់នៅ​ជាមួយគ្នាប្រកប​ដោយ​សារតី​ទទួលខុសត្រូវ មានសីលធម៌ និងមានភាពថ្លៃថ្នូរក្នុងសង្គមជាតិ។

អគ្គនាយកដ្ឋានយុវជនជាអ្នកប្រតិបត្តិដោយផ្ទាល់ជាមួយយុវជននៅទូទាំងប្រទេស ដើម្បីឆ្លើយតបគោលនយោបាយស្ដីពីការអភិវឌ្ឍយុវជនកម្ពុជា និងកំណែ​ទម្រង់​ស៊ីជម្រៅរបស់ក្រសួងអប់រំ យុវជន និងកីឡា ។ ឯកឧត្តមបណ្ឌិតសភាចារ្យ បន្តថា អគ្គនាយកដ្ឋានយុវជន បានរៀបចំកម្មវិធី​ជជែក​ដេញ​ដោយ​យុវជន​ថ្នាក់ជាតិ ដែលកំណត់យកសិស្សថ្នាក់ទី១១ តាមគ្រឹះស្ថានអប់រំរដ្ឋ និងឯកជនជាគោលដៅអាទិភាព ។ នេះបើតាមឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំ​ ។

តាមការបញ្ជាក់របស់ រដ្ឋមន្រ្តីក្រសួង កម្មវិធី​ជជែក​ដេញដោល​យុវជន​ថ្នាក់ជាតិ២០២២​ ​ប្រារព្ធ​ឡើង​ក្នុង​គោលបំណង​បណ្តុះបណ្តាល​យុវជនឱ្យ​ចេះ​ប្រើប្រាស់​វប្បធម៌​សន្ទនា តាមរយៈការជជែកដេញដោល និងចូលរួមដោះស្រាយបញ្ហាផ្សេងៗដែលកើតមាន ជាពិសេសបញ្ហារួមរបស់ប្រទេសជាតិ។ ទន្ទឹមគ្នានេះ កសាងសមត្ថភាពយុវជនឱ្យមានភាពក្លាហាន ចេះ​ប្រើប្រាស់​សិទ្ធិ​ស្របច្បាប់ប្រកបដោយភាពឈ្លាវៃក្នុងការបញ្ចេញមតិ ពង្រឹងជំនាញនៃការត្រិះរិះពិចារណា ការស្រាវជ្រាវ ការចែករំលែក​គំនិត និងជំនាញក្នុងការនិយាយ​សាធារណៈជាដើម។

គួរជម្រាបជូនថា វគ្គជម្រុះជុំទី១ កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ២០២២ បាន​ប្រារព្ធឡើងនៅថ្ងៃទី១៩-២០ និង២៦-២៧ ខែកុម្ភៈឆ្នាំ២០២២ មានបេក្ខជនប្រកួតចំនួន ៣២វិទ្យាល័យមកពីរាជធានីខេត្តផ្សេងគ្នា ចូលរួមប្រកួតជម្រុះយក ១៦វិទ្យាល័យ ដើម្បីបន្តទៅវគ្គបន្ទាប់ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វគ្គបណ្តុះបណ្តាលភាពយន្តខ្លីកម្ពុជា២០២៥ បើក​ទទួលពាក្យ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2025

ក្រោម​គំនិតផ្តួចផ្តើម​របស់​ក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ ដែល​មាន​គោល​បំណង​ចូលរួម​ចំណែក​ក្នុងការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​វិស័យ​ឧស្សាហកម្ម​ភាពយន្ត​កម្ពុជា ដោយ​ធ្វើ​ការ​កសាង​សមត្ថភាព ពង្រឹងជំនាញ និង​បង្កើត​ឱកាស​សម្រាប់យុវជន​...

អាហារូបករណ៍រយៈពេល៦ខែនៅសាកលវិទ្យាល័យ Hiroshima សម្រាប់និស្សិតមហាវិទ្យាល័យទន្តវទនសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេល៦ខែសម្រាប់និស្សិតមហាវិទ្យាល័យទន្តវទនសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល(ស.វ.ស)...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃនៅវិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/06/2023

វិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍ប្រកាសជ្រើសរើសបេក្ខជនសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈរយៈពេលខ្លីសម្រាប់ឆ្នាំសិក្សា២០២៣។...

ក្រសួងអប់រំ​ប្រកាស​ពីអាហារូបករណ៍ថ្នាក់វេជ្ជសាស្រ្តទូទៅ និងថ្នាក់ Medical Residency នៅ​សាធារណរដ្ឋអាស៊ែបៃហ្សង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/05/2025

ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី៥ ឧសភា បានជូនដំណឹងថា សាធារណរដ្ឋ អាស៊ែបៃហ្សង់ នឹងផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ចំនួន ៣កន្លែង ក្រោមកម្មវិធីអាហារូបករណ៍ "Heydar Aliyev-International Education Grand Program”

អាហារូបករណ៍មូលនិធិ Matsumae International ថ្នាក់ស្រាវជ្រាវនៅប្រទេសជប៉ុនឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2023

កម្មវិធីអាហារូបករណ៍  Matsumae International នៃប្រទេសជប៉ុនប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់ស្រាវជ្រាវតាមរយៈកម្មវិធីមូលនិធី...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាបប្រកាស​ផ្ដល់អាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស​ជាច្រើន​កន្លែងសម្រាប់យុវជន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2025

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ប្រកាសផ្ដល់អាហារូបករណ៍១០០% ជាច្រើនកន្លែងសម្រាប់យុវជន យុវនារី និងសាធារណជន ចូលសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស រយៈពេល២ឆ្នាំ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាលាជាតិផែនការ និងស្ថិតិឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/02/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០កន្លែងនៅសាលាជាតិផែនការ និងស្ថិតិសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ UNIL ប្រទេសស្វីស ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យLausanne នាប្រទេសស្វីសឆ្នាំសិក្សា២០២៤ ។ អាហារូបរកណ៍បើកផ្ដល់សម្រាប់និស្សិតជុំវិញពិភពលោករួម.......

អាហារូបករណ៍ថ្នាក់ភាសាចិន​រយៈពេល​១ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2024

សាកលវិទ្យាល័យ Yunnan Normal Univercity ស្ថិត​នៅ​ទីក្រុង​គុនមីង ខេត្ត​យូនណាន ប្រទេស​ចិន បានប្រកាស​ជ្រើសរើស​និស្សិត​កម្ពុជា​ចំនួន៣០នាក់ សម្រាប់​ការ​បណ្តុះបណ្តាល​ភាសាចិន​រយៈពេល​១ឆ្នាំ...