រដ្ឋមន្រ្តីអប់រំ ជំរុញឱ្យគ្រប់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូកែលម្អវិធីសាស្រ្តបង្រៀន ផ្ដោតសំខាន់លើគណិតដំបូង អំណានដំបូង និងវិទ្យាសាស្រ្ត

ថ្លែងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលវិទ្យាស្ថានគរុកោសល្យបាត់ដំបង កាលពីពេលថ្មីៗកន្លងទៅ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ដោយជំរុញឱ្យ​គ្រប់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូទាំងអស់ត្រូវកែលម្អវិធីសាស្រ្តបង្រៀនផ្ដោតសំខាន់លើគណិតដំបូង អំណានដំបូង និងវិទ្យាសាស្រ្ត។

គួរបញ្ជាក់ថា គោលបំណងនៃកិច្ចប្រជុំនេះ គឺពិនិត្យមើលអំពីការអនុវត្តកម្មវិធីសិក្សា នៅវិទ្យាស្ថានគរុកោសល្យ ដើម្បីឆ្លើយតបទៅនឹងកំណែទម្រង់សាលារៀន ជាពិសេសកំណែទម្រង់វិធីសាស្ត្របង្រៀន។ 

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មានប្រសាសន៍បន្ថែមថា គរុនិស្សិតដែលត្រូវចុះកម្មសិក្សាគរុកោសល្យចាំបាច់ត្រូវតែមានសៀវភៅណែនាំគ្រូដើម្បីជាជំនួយក្នុងការបង្រៀន ហើយ គ្រូឧទ្ទេសគប្បីបន្ដការសិក្សាស្រាវជ្រាវបន្ថែម និងសហការជាមួយនឹងសាលាជំនាន់ថ្មីដើម្បីផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមកលើវិធីសាស្ត្របង្រៀន ជាពិសេសទៅលើគណិតដំបូង អំណានដំបូង និងវិទ្យាសាស្ត្រ។ សាលាគរុកោសល្យ ត្រូវអភិវឌ្ឍសមត្ថភាព ចំណេះដឹង ជំនាញ និងគំនិតច្នៃប្រឌិតថ្មីៗ ដើម្បីឆ្ពោះទៅរកស្ដង់ដារសាលាគរុកោសល្យគំរូ។

ជាមួយគ្នា​ឯកឧត្តមរដ្ឋមន្ត្រីក៏បានស្នើ​ដល់គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះការបណ្តុះបណ្តាលគរុនិស្សិត ដើម្បីទទួលបាននូវគរុនិស្សិតដែលមានសមត្ថភាពបរិបូណ៌ក្នុងគោលបំណងជំរុញការអភិវឌ្ឍកំណែទម្រង់វិស័យអប់រំនៅកម្ពុជាឱ្យកាន់តែរីកចម្រើនទៅមុខទៀត។

គួរជម្រាបជូនថា បច្ចុប្បន្ន វិទ្យាស្ថានគរុកោសល្យបាត់ដំបង បាននិងកំពុងអភិវឌ្ឍសមត្ថភាពស្រាវជ្រាវរបស់គ្រូឧទ្ទេស ដោយផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តកម្មវិធីសិក្សាគរុកោសល្យ។ បន្ថែមពីនេះ វិទ្យាស្ថានក៏បានរៀបចំដំណើរការកម្មវិធីអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ (CPD) និងវគ្គសិក្សាភាសាបរទេសផ្សេងៗផងដែរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សា​ថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យលីមកុកវីង ពីកម្មវិធីអាហារូបករណ៍ អ.ម.ត.

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/12/2025

គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិត​ក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានប្រកាស​ផ្តល់អាហារូបករណ៍តាមរយៈ​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង​លោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី សិក្សា​នៅ...

ឱកាស​សិក្សា​នៅ​ប្រទេស​សឹង្ហបុរី ពី​កម្មវិធី SIM Global Education Diploma Scholarships

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/07/2024

សម្រាប់សិស្ស​និស្សិត​ដែល​កំពុង​ស្វែង​រក​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសសឹង្ហបុរី លើជំនាញពាក់ព័ន្ធនឹងធុរកិច្ច ពេលនេះ​កម្មវិធីអាហារូបករណ៍ SIM Global Education Diploma Scholarships

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនឦសាន ​ជ្រើសរើសយុវជន​ចូលរៀនជំនាញ TVET

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​ឦសាន បានប្រកាស​ជ្រើសរើស​យុវជនចំនួន​២៤០នាក់ ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ១ សិក្សាក្នុងរយៈពេល៤ខែ ក្នុងកម្មវិធី១.៥លាននាក់ ។

ឱកាសអាហារូបករណ៍ទៅសិក្សា​នៅប្រទេសសឹង្ហបុរី ពី SIM Global Education Diploma 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2025

SIM Global Education (SIM GE) កំពុងផ្ដល់ជូននូវអាហារូបករណ៍ SIM Global Education Diploma Scholarship ឆ្នាំ២០២៦ ដល់និស្សិតអន្តរជាតិដែលមានលទ្ធផលសិក្សាឆ្នើម ដើម្បីបន្តការសិក្សានៅប្រទេសសឹង្ហបុរី។

ក្រសួង​ការងារ​ ផ្ដល់​អាហារូបករណ៍​កម្រិត​ជាន់ខ្ពស់​បច្ចេកទេស​ចំនួន​ ​៦០​កន្លែង​ ​ទៅ​សិក្សា​នៅ​ប្រទេស​វៀតណាម​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2026

​ក្រសួង​ការងារ​ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​បាន​ប្រកាស​ពី​ការ​ផ្តល់​អាហារូបករណ៍​ទៅ​សិក្សា​កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស​ ​រយៈពេល​ ៤​ឆ្នាំ​ ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧ ​នៅ​ ​Thai Nguyen ​College

ឱកាសសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ វគ្គសិក្សាថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/05/2025

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ប្រកាសជ្រើសរើសសាធារណជនចូលសិក្សាជំនាញវិជ្ជាជីវៈ ដោយឥតគិតថ្លៃសម្រាប់វគ្គសិក្សាថ្មី។ ការសិក្សា ផ្ដល់ជូនដល់យុវជនមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ កម្មករនិយោជិត នៃសេដ្ឋកិច្ចក្នុង និងក្រៅប្រព័ន្ធ។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅ University of Luxembourg ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/02/2026

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យលុចសំបួរ ពីកម្មវិធីអាហារូបករណ៍ជាច្រើន សម្រាប់ឆ្នាំសិក្សា២០២៦។ អាហារូបករណ៍ផ្ដល់ការសិក្សាពេញលេញ និងអត្ថប្រយោជន៍ជាច្រើនសម្រាប់...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Beijing University of Technology ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/05/2023

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន បានប្រកាស់ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ...

ឱកាសផ្លាស់ប្តូរការសិក្សា​នៅ​សាកលវិទ្យាល័យ Conservatorio Superio de Musica de Vigo ប្រទេស​អេស្ប៉ាញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/03/2026

ជា​ឱកាស​សម្រាប់សិស្សនិស្សិតកំពុងសិក្សា​ផ្នែក​តូរ្យតន្រ្តី, សាកលវិទ្យាល័យ​ភូមិន្ទវិចិត្រសិល្បៈ បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍ដល់​និស្សិត​ចំនួន៤រូប ដើម្បីទៅផ្លាស់ប្តូរ​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ Conservatorio