រដ្ឋមន្រ្តីក្រសួងអប់រំ ៖ កត្តាសំខាន់ជំរុញឱ្យសិស្សរៀនពូកែ ​គឺការអាន និងការសរសេរ

ថ្លែងក្នុងកម្មវិធីបាឋកថាស្ដីពី “គោលនយោបាយពាក់ព័ន្ធនឹងការធ្វើកំណែទម្រង់វិស័យអប់រំ យុវជន និងកីឡា“ កាលពីថ្ងៃទី២៣​ ខែតុលា ឆ្នាំ២០២៣កន្លងទៅ ឯកឧត្តមបណ្ឌិតសភាចារ្យ  ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា កត្តាសំខាន់ដែលជំរុញឱ្យសិស្សរៀនពូកែ ​គឺការអាន និងការសរសេរ។

ឯកឧត្តមបណ្ឌិតសភាចារ្យ  ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បញ្ជាក់បន្ថែមថា ប្រសិនបើសិស្សអាន និងសរសេរភាសាខ្មែរមិនច្បាស់នោះមុខវិជ្ចាអ្វីៗផ្សេងទៀតក៏មិនច្បាស់ដែរ។ ឯកឧត្តមបណ្ឌិតសភាចារ្យ បន្តថា សម្រាប់សិស្សដែលរៀនខ្សោយមុខវិជ្ជាគណិតវិទ្យា ហើយដោះស្រាយលំហាត់មិនចេញ ក៏ដោយសារសិស្សទាំងនោះអានភាសាខ្មែរមិនដាច់ និងអានមិនយល់។

សកម្មភាពកុមារា កុមារី អានសៀវភៅ។

“បើសិស្សអានមិនយល់ហើយ រៀនអ្វីក៏មិនចេះដែរ ដូច្នេះទើបបានត្រូវពង្រឹងភាសាខ្មែរ ពីថ្នាក់ក្រោមឡើងលើ”

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ បញ្ចាក់ថា ប្រសិនបើឃើញសិស្សដែលគាត់រៀនពុំបាន យើងមិនអាចបន្ទោសសិស្សទាំងនោះទេ គឺត្រូវដឹងថា មូលហេតុអ្វីបានជាគាត់រៀនមិនកើត? ម៉្យាងវិញទៀត​ប្រសិនបើសិស្សហូបមិនគ្រប់គ្រាន់ ក៏មិនអាចរៀនឈ្នះគេដែរ ប៉ុន្តែក៏មានកត្តាផ្សេងទៀតដែលពាក់ព័ន្ធនឹងខួរក្បាល ព្រោះមនុស្សមិនដូចគ្នា សិស្សគឺខុសគ្នាទាំងអស់ ហើយវិធីរៀនខុសៗគ្នា។

សកម្មភាពសិស្សរៀនសរសេរអក្សរ។

ឯកឧត្តមបណ្ឌិតសភាចារ្យ  ហង់ជួន ណារ៉ុន បន្ថែមថា ការរៀនពីចិត្តគរុកោសល្យសំខាន់ណាស់ ទើបការរៀន និងបង្រៀនមានប្រសិទ្ធភាព។ ទន្ទឹមគ្នានេះ គ្រូបង្រៀនសតវត្សទី២១ ត្រូវមានគឺស្វែយល់ស្ដង់ដាវិជ្ជាជីវៈគ្រូបង្រៀន, ចុះអង្កេតការបង្រៀនជាក់ស្ដែង, វិធីសាស្រ្តបង្រៀន, របៀបរបបគ្រប់គ្រងថ្នាក់រៀន, វិធីសាស្រ្តស្រាវជ្រាវ​, រដ្ឋបាលសិក្សា និងបំណិនសតវត្សទី២១ ។

គួរជម្រាបជូនថា កម្មវិធីបាឋកថាស្ដីពី “គោលនយោបាយពាក់ព័ន្ធនឹងការធ្វើកំណែទម្រង់វិស័យអប់រំ យុវជន និងកីឡា“ បានរៀបចំឡើងក្នុងគោលដៅដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយស្ដីពី គោលនយោបាយពាក់ព័ន្ធនឹងការធ្វើកំណែទម្រង់វិស័យអប់រំ សំដៅលើកកម្ពស់ការចូលរួមពីសំណាក់គ្រូបង្រៀន ក្នុងការអនុវត្តកម្មវិធីកំណែទម្រង់ប្រកបដោយប្រសិទ្ធភាព សម្រេចបានស្របតាមចក្ខុវិស័យក្រសួងអប់រំ យុវជន និងកីឡា និងចក្ខុវិស័យដែលដាក់ចេញដោយ សម្តេចមហាបវរធិបតី ដោយប្រែក្លាយសាលារៀន ក្លាយជាសាលារៀនគំរូ ប្រែក្លាយគ្រូបង្រៀនក្លាយជាគ្រូសតវត្សរ៍ទី២១៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2026

សាកលវិទ្យាល័យ Muhammadiyah Purwokerto (UMP) ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិឱ្យចូលរៀនក្នុងកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ និង​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ សម្រាប់ឆ្នាំសិក្សា២០២៦...

ឱកាសសិក្សាអាហារូបករណ៍ Online សម្រាប់អ្នកសារព័ត៌មានផ្នែក AI ចំនួន១០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2024

ឱកាសសិក្សាអាហារូបករណ៍តាមរយៈ Online សម្រាប់អ្នកសារព័ត៌មានទាំងអស់ទូទាំងពិភពលោកសិក្សាបន្ថែមផ្នែក AI កម្មវិធី JournalismAI Academy...

ក្រសួងអប់រំផ្តល់អាហារូបករណ៍១០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្រ្តបង្រៀនភាសាបារាំង​ជំនាន់ទី៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្ត្របង្រៀនភាសាបារាំងជំនាន់ទី៥ឆ្នាំសិក្សា២០២៣-២០២៤ ។...

អាហារូបករណ៍៥០កន្លែងទៅសិក្សា​នៅ​ប្រទេស​ឥណ្ឌា សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/03/2023

កម្មវិធីអាហារូបករណ៍ ICCR Scholarships បានប្រកា​សផ្តល់អាហារូបករណ៍​ចំនួន​៥០កន្លែង​សម្រាប់​សិស្សនិស្សិតកម្ពុជា ទៅ​សិក្សា​នៅ​ប្រទេស​ឥណ្ឌា ...

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបរកណ៍រដ្ឋាភិបាលចិន៦០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/12/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសសិស្ស-និស្សិតកម្ពុជាទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៦០កន្លែង ទៅសិក្សាអាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៤០កន្លែង នៅ​សាលាជាតិផែនការ និង​ស្ថិតិ (NSPS)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/01/2024

គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិត​ក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្តល់អាហារូបករណ៍ សិក្សា​នៅ​សាលា​ជាតិផែនការ និងស្ថិតិ ថ្នាក់បរិញ្ញាបត្រ...

៤គន្លឹះ អាចជួយអ្នកឱ្យ​ទទួលបានអាហារូបករណ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2025

ការទទួលបានអាហារូបករណ៍គឺជាឱកាសដ៏ល្អសម្រាប់សិស្សានុសិស្សដែលចង់បន្តការសិក្សាទាំងក្នុង ឬក្រៅប្រទេស។ ទោះជាអាហារូបករណ៍មានការប្រកួតប្រជែងខ្ពស់ក៏ដោយ តែការត្រៀម​ខ្លួន​ឱ្យ​រួចរាល់ អាចជួយពង្រីកឱកាសដល់អ្នកបាន...

វិទ្យាស្ថាន NTTI ជ្រើសរើស​យុវជន​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតគិតថ្លៃ ក្រោមគម្រោង TVET 1.5M

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2026

វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) បានប្រកាស​ចុះឈ្មោះ​យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិត នៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ និងសារធារណៈជនឱ្យចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងចំនួន៥៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2024

​វិទ្យាស្ថានពហុច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសយុវជន យុវនារីដែលបោះបង់ការសិក្សាព្រោះកត្តាផ្សេងៗឱ្យសិក្សាជំនាញវគ្គខ្លីចំណួ៥៤០កន្លែង...