រដ្ឋមន្រ្តីក្រសួងអប់រំបង្ហាញពីលក្ខណៈសម្បត្តិ ៣ចំណុច​របស់​គ្រូបង្រៀន​ឆ្នើម​សត​វត្ស​ទី២១

ភ្នំពេញ – ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លើកឡើងពី​លក្ខណៈ​សម្បត្តិ ៣​ចំណុ​ច​របស់​គ្រូ​បង្រៀន​ឆ្នើម​ស​ម័​យ​​ទំនើប​សតវត្សទី២១ ឆ្លើយតបកំណែទម្រង់វិស័យអប់រំ ។ គុណសម្បត្តិគ្រូបង្រៀនឆ្នើមសតវត្សទី២១ រួមមាន គ្រូប​ង្រៀន​ត្រូវមាន​ចំណេះ​ដឹង​ខ្លឹម​សារ​​មេ​រៀន​​ច្បាស់​លាស់ មាន​គរុ​កោសល្យបង្រៀនខ្ពស់ និងមានបំណិនឌីជីថល ។ ការលើកឡើងនេះនៅក្នុងសន្និបាតប្រចាំឆ្នាំ និងសិក្ខាសាលាអប់រំមួយស្ដីអំពី “ផ្នត់​គំនិត ​និងវិធីសាស្រ្តបង្រៀន​ក្នុង​គន្លង​ថ្មី” តាមប្រព័ន្ធអនឡាញ កាលពីថ្ងៃទី១៩ ខែកុម្ភៈកន្លងទៅ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ មានប្រសាសន៍ថា ឆ្លើយតបកំណែទម្រង់វិស័យអប់រំ និងគុណ​ភាព​នៃ​ការ​អប់​រំ​ គ្រូ​បង្រៀន​ត្រូវ​មាន​​លក្ខណៈ​សម្បត្តិ ៣​ចំណុ​ច ដែលចាត់ទុកជា​គ្រូ​បង្រៀន​ឆ្នើម​ស​ម័​យ​​ទំនើប​សតវត្សទី២១ ទី១. គ្រូបង្រៀនមានចំណេះដឹងខ្លឹមសាលាមេរៀនច្បាស់លាស់ ។ ចំណុចនេះ គ្រូបង្រៀន​ត្រូវ​មាន​ចំណេះ​ដឹងអំពីសិស្ស មានភាពចាស់ទុំខាងជីវសាស្រ្ត សកម្មភាព បទពិសោធន៍សង្គម និងរក្សាតុល្យភាពសិស្ស ។

លើសពីនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ មានប្រសាសន៍បន្ថែមថា គ្រូបង្រៀនត្រូវមានចំណេះដឹងច្បាស់អំពីខ្លឹមសាមេរៀន និង​មានចំណេះដឹង​អំពី​របៀប​រៀន​របស់​សិស្ស​ឱ្យ​ទទួល​បាន​ចំណេះដឹង ។ ម៉្យាងវិញទៀត គ្រូបង្រៀនត្រូវមានចំណេះដឹងភាសាបរទេសសម្រាប់ជួយសម្រួលដល់ការស្រាវជ្រាវ និងបន្តអភិវឌ្ឍវិជ្ជាជីវៈគ្រូបង្រៀនជាប្រចាំ ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន

“ក្រសួងបានបង្កើតកម្មវិធីភាពជាអ្នកដឹកនាំសម្រាប់នាយកសាលា​ និងកម្មវិធីអភិវឌ្ឍគុណវុឌ្ឍគ្រូបង្រៀន ដើម្បីលើកកម្ពស់សមត្ថ​ភាព​គ្រូបង្រៀន​ក្នុងការ​អនុវត្ត​កំណែ​ទម្រង់​វិស័យ​អប់រំ​”

ទន្ទឹមគ្នានេះ ចំណុចទី២. គ្រូបង្រៀនមានគរុកោសល្យបង្រៀនខ្ពស់ ។ គ្រូបង្រៀនត្រូវមានចំណេះដឹងក្នុងការគ្រប់គ្រងបរិស្ថានសិក្សា និងតាមដាន​លទ្ធផល​សិក្សា​របស់​សិ​ស្ស ​ដោយអនុវត្តវិធីសាស្រ្តបង្រៀនសម្បូរបែប រួមមាន ទ្រឹស្ដីអាកប្បកិរិយា ទ្រឹស្ដីសតិបញ្ញា ។ លើសពីនេះ គ្រូបង្រៀនត្រូវមាន​ចំណេះដឹងប​ង្រៀន​សិស្ស​តាម​បែប​ស្ថា​ប​នា ​ដោ​យប្រើ​វិធីសាស្រ្តរៀនតាមបែបត្រិះរិះ និងតាមបែបបញ្ហា ការហាត់ការតាមបែបសតិបញ្ញា និងការរៀនតាមបែបសហការ។ ម៉្យាងវិញទៀត គ្រូបង្រៀនត្រូវមាន​អាកប្ប​កិរិ​យា​វិជ្ជមានជាគំរូ ប្រកបដោយសីលធម៌ និងមានទំនាក់ទំនងល្អជាមួយសិស្ស និងសហគមន៍។

ចំណែកទី៣. គ្រូបង្រៀនមានបំណិនឌីជីថល ។ គ្រូបង្រៀនត្រូវចេះប្រើប្រាស់បច្ចេកវិទ្យា ដើម្បីលើកកម្ពស់ការរៀន និងបង្រៀន ស្រាវជ្រាវរកវិធីសាស្រ្តល្អៗ ពុទ្ធិថ្មីៗ ចំណេះដឹងថ្មីមកបង្រៀនសិស្ស ។ លើសពីនេះ គ្រូបង្រៀមត្រូវមានចំណេះដឹងចិត្តគរុកោសល្យ និងមុខវិជ្ជាបង្រៀន ព្រមទាំងមាន​ចំណេះ​ដឹង​បច្ចេក​វិទ្យា​ប្រើប្រាស់​ក្នុង​ការ​បង្រៀន​ ។ ម៉្យាវិញទៀត គ្រូបង្រៀនត្រូវរៀបចំដំណើរការរៀន ដោយឈរលើមូលដ្ឋាននៃការយល់ដឹងរបស់សិស្សដើម្បីជួយសិស្សឱ្យឆាប់យល់មេរៀន សិស្សមាន​សកម្មភាព​រៀន​ ដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្ដែង ។

គួរបញ្ជាក់ថា នៅក្នុងផែនការយុទ្ធសាស្រ្តវិស័យអប់រំឆ្នាំ២០១៩-២០២៣ ដើម្បីធានាបានការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃកំណែទម្រង់តាមគ្រប់កម្រិត ក្រសួងអប់រំ បានដាក់ចេញកម្មវិធីកំណែទម្រង់ចំនួនបីកម្រិត ទី១. ការអនុវត្តកំណែទម្រង់គោល-នយោបាយអប់រំកម្រិតជាតិ ក្នុងក្របខណ្ឌសសរស្តម្ភទាំង៥ ទី២. ការអនុវត្តកំណែ​ទម្រង់​គ្រូបង្រៀន​នៅតាមសាលាគរុកោសល្យ និងទី៣. ការអនុវត្តកំណែទម្រង់សាលារៀន ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វគ្គបណ្តុះបណ្តាលខ្លី​តាម​ប្រព័ន្ធអនឡាញ “Good Governance” របស់ប្រទេស​នូវែលសេឡង់ ដល់មន្រ្តីកម្ពុជា ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/12/2025

រដ្ឋាភិបាល​នូវែល​សេឡង់ នឹង​រៀបចំ​វគ្គ​បណ្តុះបណ្តាល​រយៈពេលខ្លី ក្រោម​ប្រធានបទ "Good Governance" តាមប្រព័ន្ធ​អនឡាញ រយៈពេល​សិក្សា​ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ដល់​មន្រ្តីរាជការ​កម្ពុជា។

អាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យសាកលវិទ្យាល័យ​ United Arab Emirate ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ United Arab Emirate ពីកម្មវិធីអាហារូបករណ៍ UEAU PHD នៅទីក្រុងឌូបៃឆ្នាំសិក្សា២០២៤។ ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី Chulabhorn Postgraduate Scholarship ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/07/2023

កម្មវិធីអាហារូបករណ៍ Chulabhorn Postgraduate Scholarship in Thailand ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ ។...

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធី CICOPS នៅសាកលវិទ្យាល័យ Pavia នៃប្រទេសអ៉ីតាលី ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/05/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេលខ្លីពីកម្មវិធីអាហារូបករណ៍CICOPS នៅសាកលវិទ្យាល័យ Pavia Italy នៃប្រទេសអ៉ីតាលីឆ្នាំ២០២៥សម្រាប់ថ្នាក់...

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ប្រកាស​ផ្តល់អាហារូបករណ៍១០០% ព្រមជាមួយ​កន្លែងស្នាក់នៅ ដល់កូនៗ​វីរៈកងទ័ព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2025

តាមរយៈសេចក្តីជូនដំណឹងកាលពីថ្ងៃទី២៩ កក្កដា វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម ហៅកាត់ថា (ITI) បានប្រកាស​ផ្តល់អាហារូបករណ៍​១០០%

អាហារូបករណ៍ថ្នាក់ភាសាចិន​រយៈពេល​១ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2024

សាកលវិទ្យាល័យ Yunnan Normal Univercity ស្ថិត​នៅ​ទីក្រុង​គុនមីង ខេត្ត​យូនណាន ប្រទេស​ចិន បានប្រកាស​ជ្រើសរើស​និស្សិត​កម្ពុជា​ចំនួន៣០នាក់ សម្រាប់​ការ​បណ្តុះបណ្តាល​ភាសាចិន​រយៈពេល​១ឆ្នាំ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ១០កន្លែងសម្រាប់​ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបចំនួន១០កន្លែងតាមរយៈសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញសម្រាប់ឆ្នាំ...

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ជ្រើសរើស​សិស្ស​ចូលរៀនជំនាញ​បច្ចេកទេស ចំនួន៣៣០កន្លែង​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/10/2024

ជា​ឱកាស​សម្រាប់​យុវជន យុវនារី ដែល​មក​ពី​គ្រួសារក្រីក្រ ឬ​គ្រួសារ​ងាយរងហានិភ័យ និង​សាធារណៈជន​ទូទៅ ដែលមានបំណង​ចង់ទទួលបានជំនាញមួយ​ច្បាស់លាស់សម្រាប់ជីវិត, វិទ្យាស្ថានពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនស្វាយរៀង ប្រកាស​ជ្រើសរើស​សិស្ស​ចូលរៀន​...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Dayton ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Dayton ពីកម្មវិធីអាហារូបករណ៍ Dayton Merit Scholarship 2024។ អាហារូបករណ៍ផ្ដល់ជូនដល់និស្សិតបរទេសសិក្សា...