ក្រុមរ៉ូបូតជប៉ុន ឈ្នះជ័យលាភីលេខ១ក្នុងការប្រកួតរ៉ូបូតអន្តរជាតិ ABU Robocon 2023

ក្រុមរ៉ូបូតដែលមកពី Toyohashi University of Technology តំណាងឱ្យប្រទេសជប៉ុន បានឈ្នះ​ជ័យលាភីលេខ១ ខណៈចំណាត់ថ្នាក់លេខ២ បានទៅ​លើ​ក្រុម​មក​ពី​ចិនហុងកុង ក្នុងការប្រកួតរ៉ូបូតអន្តរជាតិ (ABU ROBOCON 2023) នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ។

ព្រឹត្តិការណ៍ប្រកួតរ៉ូបូតថ្នាក់អន្តរជាតិ (ABU Robocon 2023) ដែល​កម្ពុជាធ្វើជាម្ចាស់ផ្ទះ បានប្រព្រឹត្ត​ទៅពេញ​មួយថ្ងៃ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ​២០២៣ ដោយមានក្រុមនិស្សិតចំនួន ១៤ក្រុម មកពីប្រទេស និងដែនដីចំនួន១៣ ចូលរួមប្រកួតរួមមាន ៖ កម្ពុជា (២ក្រុម) ចិន អេហ្សីប ដែនដីហុងកុងនៃប្រទេសចិន ឥណ្ឌា ឥណ្ឌូនេស៊ី ជប៉ុន ម៉ាឡេស៊ី ម៉ុងហ្គោលី នេប៉ាល់ ស្រីលង្កា ថៃ និងវៀតណាម ។ ក្រុមទាំងអស់ នឹងប្រកួតប្រជែងនៅលើទីលានតទល់គ្នាដោយផ្ទាល់ ក្រោមវិញ្ញាសារបស់ព្រះរាជាណាចក្រកម្ពុជា ពោលគឺ “រ៉ូបូតបាចផ្កាលើប្រាសាទអង្គរវត្ត ឬ រ៉ូបូតបោះកងចូលក្នុង បង្គោល” ។

គួរបញ្ជាក់ផងដែរកម្មវិធី ABU Asia-Pacific Robot Contest (ABU Robocon) គឺជាការប្រកួតប្រជែងរ៉ូបូត ដែលបង្កើតឡើងតាំងពីឆ្នាំ 2002 ដោយសហភាពផ្សព្វផ្សាយអាស៊ីប៉ាស៊ីហ្វិក។ ការប្រកួតនេះត្រូវបានបង្កើតឡើងដោយមានគោលបំណងបង្កើតមិត្តភាពក្នុងចំណោមយុវជនដែលមានចំណាប់អារម្មណ៍ស្រដៀងគ្នាដើម្បីជួយជំរុញវិស្វកម្ម និងបច្ចេកវិទ្យានៅក្នុងតំបន់។

លោក ឃឹម វុទ្ធី អគ្គនាយកទូរទស្សន៍​ជាតិ​កម្ពុជា មានប្រសាសន៍ថា ចាប់តាំងពីឆ្នាំ ២០១៧មក ផលិតករទូរទស្សន៍ជាតិកម្ពុជា បានដឹកនាំក្រុមរ៉បូតកម្ពុជា ទៅចូលរួមប្រកួតប្រជែងថ្នាក់តំបន់ ដោយទទួលបានការចាប់អារម្មណ៍ពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ហើយក្នុងឆ្នាំបន្តបន្ទាប់ ថ្វីត្បិតតែក្រុមនិស្សិតកម្ពុជា មិនទទួលបានចំណាត់ថ្នាក់ល្អ តែលទ្ធផលដែលទទួលបាន គឺគួរជាទីពេញចិត្តសម្រាប់កម្ពុជា រហូតដល់កម្ពុជា មានសមត្ថភាព ទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំការប្រកួតប្រជែងរ៉ូបូតថ្នាក់តំបន់ក្នុង ឆ្នាំ២០២៣នេះ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សាកលវិទ្យាល័យ Adelaide ផ្ដល់ការសិក្សាវគ្គខ្លីតាម Online ដោយឥតគិតថ្លៃ សម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2025

ឱកាសសិក្សាវគ្គខ្លីតាម Online នៅសាកលវិទ្យាល័យ Adelaide ដោយឥតគិតថ្លៃសម្រាប់និស្សិតអន្តរជាតិ ពីកម្មវិធីអាហារូកបរណ៍ University of Adelaide edX សម្រាប់ឆ្នាំសិក្សា២០២៦។

ឱកាសអាហារូបករណ៍សម្រាប់និស្សិតកំពុងសិក្សាឆ្នាំទី១ ឬឆ្នាំទី២ នៅសាកលវិទ្យាល័យចំនួន៩របស់កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/04/2026

ឱកាស​សម្រាប់និស្សិត​ដែល​កំពុង​សិក្សា​ឆ្នាំទី១ ឬឆ្នាំទី២ ថ្នាក់បរិញ្ញាបត្រ ក្នុងការ​ទទួលបាន​អាហារូបករណ៍ពេញលេញក្នុងការសិក្សា ពីកម្មវិធីអាហារូបករណ៍ Maybank។

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) មណ្ឌលវិមានឈ្នះ-ឈ្នះ ផ្តល់អាហារូបករណ៍ ១០០% ចំនួន ៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2026

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ - ITC) នឹងប្រឡងជ្រើសរើសនិស្សិតកម្រិតវិស្វករ នៅ មណ្ឌលវិមានឈ្នះ-ឈ្នះ ដោយផ្តល់ជូននូវអាហារូបករណ៍ពេញ ១០០% ចំនួន ៤០កន្លែង។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ១០កន្លែងសម្រាប់​ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបចំនួន១០កន្លែងតាមរយៈសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញសម្រាប់ឆ្នាំ...

ឱកាសសិក្សាអាហារូបករណ៍ផ្នែក Digital Marketing តាមរយៈ Online ពីសាកលវិទ្យាល័យ Edinburgh

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2023

ឱកាសសិក្សាអាហារូបករណ៍ផ្នែក Digital Marketing នៅសាកលវិទ្យាល័យ Edinburgh នៅចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៣ ។ វគ្គសិក្សាផ្ដល់ជូនរយៈពេល៨សប្ដាហ៍សម្រាប់ពង្រឹងសមត្ថភាព...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Beijing University of Technology ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/05/2023

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន បានប្រកាស់ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ! អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ផ្ដល់ជូន ១០កន្លែង នៅសាកលវិទ្យាល័យ លីមកុកវីង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/09/2026

អាហារូបករណ៍ថ្នាក់ជាតិកម្រិតបរិញ្ញាបត្រ ចំនួន ១០កន្លែង សិក្សានៅសាកលវិទ្យាល័យ លីមកុកវីង (Limkokwing University) សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧។

ឱកាសអាហារូបករណ៍រដ្ឋាភិបាលជប៉ុន MEXT ឆ្នាំ២០២៧ នៅសាកលវិទ្យាល័យ Osaka University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2026

សាកលវិទ្យាល័យ Osaka University ដែលជាគ្រឹះស្ថានឧត្តមសិក្សាដ៏មានកេរ្តិ៍ឈ្មោះល្បីល្បាញមួយរបស់ប្រទេសជប៉ុន បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Osaka University MEXT Scholarships 2027 ហើយ។

វិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូនផ្ដល់អាហារូបករណ៍១០០%ចំនួន៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/01/2023

ឱកាសសិក្សានៅអាហារូបករណ៍១០០%នៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូនផ្ដល់ចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣ ។...