តើការសិក្សា​មហាវិទ្យាល័យពីរក្នុងពេលតែមួយ ជាជម្រើសល្អដែរ ឬទេ?

ការសិក្សា​នៅមហាវិទ្យាល័យ ឬសាកលវិទ្យាល័យ គឺខុសប្លែកពីការសិក្សានៅថ្នាក់វិទ្យាល័យ ។ នៅមហាវិទ្យាល័យ​និស្សិត​តម្រូវ​ឱ្យ​សិក្សា​តែមួយ​ពេលប៉ុណ្ណោះ​សម្រាប់​ជំនាញរបស់ខ្លួន។ ការសេសសល់ពេលវេលានេះ បានធ្វើ​ឱ្យ​សិស្ស​ទើបបញ្ចប់ថ្នាក់វិទ្យាល័យដែលពួកគេធ្លាប់តែរវល់រៀនពេញមួយថ្ងៃនោះ មួយចំនួនបានជ្រើសរើស​យក​ការរៀនពីរមហាវិទ្យាល័យ ព្រោះពួកគេយល់ថា ការមានជំនាញច្រើនជួយពួកគេងាយស្រួលទទួលបានការងារធ្វើជាដើម ។ តែយ៉ាងណាមានមតិខ្លះទៀតលើកឡើងដែរថា ការរៀនពីរមហាវិទ្យាល័យធ្វើ​ឱ្យនិស្សិតហត់នឿយ មិនអាចផ្តោតទៅលើជំនាញណាមួយ​ឱ្យ​ពិតប្រាកដជាដើម ដូច្នេះ តើការជ្រើសរើសរៀនពីរមហាវិទ្យាល័យក្នុងពេលតែមួយនេះ វាជាជម្រើសដ៏ល្អសម្រាប់សិស្ស និស្សិតដែរ ឬទេ?

លោកជំទាវ ថេ សុខា អគ្គលេខាធិការសភាមុខរបរ និង​មីក្រូសហគ្រាសកម្ពុជា (CPMEC) បានចែករំលែកពីបទពិសោធន៍ផ្ទាល់ខ្លួន ដោយថា ក្រោយ​ចប់វិទ្យាល័យ លោកជំទាវបានប្រឡងជាប់មហាវិទ្យាល័យ គ្រានោះលោកជំទាវរៀន២សាកលវិទ្យាល័យ​ក្នុងពេលដំណាលៗគ្នា ។ ការជ្រើសរើសរៀនច្រើនមហាវិទ្យាល័យក្នុងពេលដំណាលៗគ្នានេះ ព្រោះលោកជំទាវយល់ឃើញថា ក្នុងភាពជាយុវវ័យគួរតែប្រើប្រាស់​ឱ្យ​អស់លទ្ធភាព​នូវ​ពេលវេលាដែលមាន ដូច្នេះពេលនោះលោកជំទាវក៏រៀនពីរមហាវិទ្យាល័យ​ក្នុងពេលដំណាលគ្នា ហើយនៅពេលល្ងាចចប់ម៉ោងសិក្សា លោកជំទាវត្រូវទៅបង្រៀនភាសាអង់គ្លេសទៀតដើម្បីរកប្រាក់កម្រៃបន្ថែម។

បើតាមលោកជំទាវ ថេ សុខា យុវជនគួរបណ្តុះខ្លួនឯងដើម្បីមាន​ឱកាសដើម្បីទៅរៀនជំនាញបន្ថែម ព្រោះប្រសិនបើមិនបានអភិវឌ្ឍន៍ខ្លួនដោយ​រៀនយកជំនាញ​ណាបន្ថែមទៀតនោះទេ គឺហាក់បីដូចជាបាត់បង់​ឱកាសហើយ។

លោកឧកញ៉ា ប៉ិច បូឡែន អ្នកជំនាញផ្នែកអប់រំ និងជានាយកបណ្តាញសាលារៀនវ៉េស្ទឡាញ លើកឡើងថា ប្រសិនបើយុវសិស្សគ្រាន់តែចង់បានចំណេះ​ដឹងភាសាអង់គ្លេស ហើយសម្រេចចិត្តរៀនពីរមហាវិទ្យាល័យ គឺលោកមិនលើកទឹកចិត្តទេ ។ បើតាមលោកឧកញ៉ា ប៉ិច បូឡែន យុវសិស្សគួររៀនជំនាញមួយឱ្យច្បាស់ ហើយ​យកមួយពេលទៀតធ្វើការស្រាវជ្រាវ ធ្វើ​កិច្ច​ការសង្គម​ស្ម័គ្រចិត្ត ដើម្បីយកបទពិសោធន៍ទាំងសាលា ទាំងសង្គមមកបញ្ចូលគ្នា។

បើយើងរៀនពីរមហាវិទ្យាល័យមួយឆមាស ៥ ទៅ៦មុខ ពីរមហាវិទ្យាល័យ១០មុខជាង យើងទៅបានចំណេះជំនាញយ៉ាងម៉េចកើត?…

លោកឧកញ៉ា ប៉ិច បូឡែន

លោកឧកញ៉ាបញ្ជាក់ជាថ្មីថា យុវជនគួរ​គិត​ពីគោលដៅអាជីព​ឱ្យ​បានច្បាស់ រួចរៀនតែមួយ​ជំនាញបានហើយ និង​យកពេលមួយ​ទៀតចុះស្តារ ចុះសាកល្បងការងារ ដើម្បីយកបទពិសោធន៍។

សម្រាប់លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិតសភាកម្ពុជា លើកឡើងថា ការសិក្សា​នៅមហាវិទ្យាល័យ ឬសាកលវិទ្យាល័យនេះ បើពិនិត្យ​មើលការសិក្សា​នៅ​ប្រទេស​ផ្សេងពីកម្ពុជា គឺកម្រមាននិស្សិត ឬយុវជន​ទៅរៀនពីរ ឬបីមហាវិទ្យាល័យបានណាស់ ពោលគឺគេរៀនតែមួយមហាវិទ្យាល័យ​ប៉ុណ្ណោះ ដោយគេរៀនពេញមួយថ្ងៃ ពោលគឺគេស្នាក់នៅសាកលវិទ្យាល័យ​តែម្តង ដោយ​មិន​មានពេលវេលា​មក​ខាងក្រៅដើម្បីរៀន​សាលាផ្សេង​ទៀត ឬរៀនពីរបីមហាវិទ្យាល័យ​នោះឡើយ។

ដូច្នេះចំពោះទស្សនៈរបស់លោក យុវជន​យើង មុននឹងរៀន ឬក៏ជ្រើសរើស​មហាវិទ្យាល័យ គឺត្រូវជ្រើសរើសឱ្យត្រូវ​នឹង​ចំណង់ចំណូលចិត្តរបស់ខ្លួន ឧប្បនិស្ស័យរបស់ខ្លួន រួមនឹងការពិចារណាពីទីផ្សារការងារផងដែរ ហើយរៀនមួយជំនាញ ឬមួយមហាវិទ្យាល័យឱ្យច្បាស់ ហើយ​សល់ពេលវេលា​ធ្វើកិច្ចការមហាវិទ្យាល័យ កិច្ចការសង្គម ឬក៏ហាត់ការបន្ថែម ដើម្បីទទួលបានទាំងចំណេះដឹង បទពិសោធន៍ការងារ ទំនាក់ទំនងសង្គម។

ប្រសិនបើគាត់សិក្សាច្បាស់ គាត់ធ្វើការច្បាស់ គាត់មានក្រមសីលធម៌ល្អ គាត់មានទំនាក់ទំនងល្អ ដូច្នេះអត្រាជោគជ័យច្រើន…

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិតសភាកម្ពុជា

យ៉ាងណាក៏ដោយសម្រាប់សិស្សនិស្សិតដែលមានលទ្ធភាព មកពីគ្រួសារធូរធា ឬក៏​មានបណ្តាញទំនាក់ទំនងការងារស្រាប់ លោកបណ្ឌិតមិនហាមឃាត់ក្នុងការរៀនពីរបីជំនាញ ឬពីរបីមហាវិទ្យាល័យនោះទេ ប៉ុន្តែសម្រាប់យុវជនដែលមិន​មានលទ្ធភាពច្រើន គឺគួរតែរៀនមួយមហាវិទ្យាល័យ បូកជាមួយនឹងការសិក្សាជំនាញខ្លី ដែល​គាំទ្រ​ទៅដល់ជំនាញខ្លួន និងហាត់ការងារ ទាំងនេះ គឺជាអ្វីដែលលោកបណ្ឌិតជឿជាក់ថា យុវជន​នឹង​អាច​ទទួលបានជោគជ័យនៅក្នុងអាជីពសិក្សា​របស់ខ្លួន៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំ ផ្តល់អាហារូបករណ៍សម្រាប់គ្រូឧទ្ទេស សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/12/2023

ក្រសួងអប់រំ យុវជន និងកីឡា សហការណ៍ជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ប្រកាសជ្រើសរើសគ្រូឧទ្ទេសដើម្បីទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ...

ឱ​កាស​យុវជន​កម្ពុជា​បង្ហាញ​សមត្ថភាព​ផ្នែក​បច្ចេកវិទ្យា ​តាមរយៈ​ការ​ប្រកួត​សរសេរ​កូដ​បញ្ជា​រ៉ូបូត​នៅលើ​ស្ថានីយ​លំហ​អាកាស​អន្តរជាតិ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/07/2026

​ដើម្បី​លើកកម្ពស់​ការ​សិក្សា​ ​និង​ការ​អភិវឌ្ឍ​ជំនាញ​ផ្នែក​វិទ្យាសាស្រ្ត​ ​បច្ចេកវិទ្យា​ឌីជីថល ​វិស្វកម្ម​ ​រូបវិទ្យា​ ​និង​គណិតវិទ្យា​ ​ព្រមទាំង​បង្កើន​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ផ្នែក​លំហ​អាកាស...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាបប្រកាស​ផ្ដល់អាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស​ជាច្រើន​កន្លែងសម្រាប់យុវជន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2025

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ប្រកាសផ្ដល់អាហារូបករណ៍១០០% ជាច្រើនកន្លែងសម្រាប់យុវជន យុវនារី និងសាធារណជន ចូលសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស រយៈពេល២ឆ្នាំ។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅប្រទេសចិន ចំនួន១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/04/2025

តាមរយៈសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ACSC) បានប្រកាសជ្រើសរើសសិស្ស និស្សិតកម្ពុជា ឱ្យ​ទៅសិក្សាថ្នាក់បរិញ្ញាបត្រនៅក្នុងខេត្ត Hainan និងខេត្ត Yunnan នៃសាធារណរដ្ឋប្រជាមានិតចិន ចំនួន១០កន្លែង...

សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង​ ​ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ ​៤​ជំនាញ​ ​សម្រាប់​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/08/2026

​ក្រោម​ការ​សហការ​ជាមួយ​ក្រុមហ៊ុន​ «​អេមរុ ​រ៉ាយស៍ ​ខេមបូឌា​» ​(​Amru​ ​Rice​ ​Cambodia​) ​សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង​ ​(​NUBB​) ​កំពុង​បើក​ទទួល​ពាក្យ​ស្នើសុំ​អាហារូបករណ៍​...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ នៃប្រទេសអាល្លឺម៉ង់ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់MBA នៅសាកលវិទ្យាល័យអន្តរជាតិ (International University) នៃប្រទេសអាល្លឺម៉ង់ក្នុងសិក្សា២០២៣-២០២៤ ។

លក្ខខណ្ឌ និងគន្លឹះសំខាន់ដែលអ្នកស្នើពាក្យអាហារូបករណ៍ Australia Awards គួរដឹង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2025

កម្មវិធីអាហារូបករណ៍ Australia Awards ជាអាហារូបករណ៍ដែលផ្ដល់ដោយរដ្ឋាភិបាលអូស្ត្រាលី សម្រាប់ការសិក្សាថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសអូស្ត្រាលី ហើយអាហារូបករណ៍តែងតែផ្ដល់ឱ្យជារៀងរាល់ឆ្នាំ។

ឱកាសសិក្សាហាត់ការងារផ្នែករូបវិទ្យា និងកុំព្យូទ័រពីកម្មវិធី DESY នៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2024

ឱកាសសិក្សា និងហាត់ការងារសម្រាប់សិស្សនិស្សិតកំពុងសិក្សានៅផ្នែករូបវិទ្យា និងកុំព្យូរទ័រពីកម្មវិធី DESY Summer Student សិក្សានៅប្រទេសអាល្លឺម៉ង់ សម្រាប់ឆ្នាំសិក្សា២០២៤។ ការសិក្សា...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/05/2024

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសនិស្សិតចំនួន១នាក់ទៅសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រ(Doctor of Medicine) នៅ...