ព័ត៌មានសិក្សានៅមហាវិទ្យាល័យ សំខាន់សម្រាប់សិស្សអំឡុងពេលរង់ចាំលទ្ធផលប្រឡង

ភ្នំពេញ – បន្ទាប់ពីការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ចប់ភ្លាមជាដំណាក់កាលដែលសិក្សានុសិស្សត្រូវសម្រាកពីភាពនឿយហត់របស់ខ្លួនដែលបានខិតខំរៀនត្រៀមប្រឡងអស់ជាច្រើនខែ ។ ទន្ទឹមគ្នានេះ បេក្ខជនប្រឡងបាក់ឌុបក៏កំពុងទ្ទឹងរង់ចាំលទ្ធផលរបស់ខ្លួន ដោយសិស្សខ្លះមានគោលបំណងបន្តការសិក្សានៅសាកលវិទ្យាល័យ ចំណែកសិស្សមួយចំនួនទៀតមិនដឹងថាត្រូវធ្វើអ្វីក្នុងដំណាក់កាលរង់ចាំលទ្ធផលប្រឡងបាក់ឌុបនេះនៅឡើយ ។

តើអំឡុងពេលរង់ចាំលទ្ធផលប្រឡងបាក់ឌុប បេក្ខជនប្រឡងបាក់ឌុបត្រូវធ្វើអ្វីខ្លះ? លោក ភាព សុភ័ក ជាអតីតសិស្សនិទ្ទេស A ឆ្នាំ២០១៨ និងជានិស្សិតឆ្នាំទី៣ ផ្នែកអក្សរសាស្រ្តអង់គ្លេស នៅសាកលវិទ្យាល័យកម្ពុជា និងសិក្សាជំនាញពាណិជ្ជកម្ម នៅវិទ្យាស្ថានស៊ីអ៊ីអូ បាននិយាយថា អំឡុងពេលរង់ចាំលទ្ធផល សិស្សមិនត្រូវគិតរឿងស្មុគស្មាញនោះឡើយ ។ លោកថា សិស្សអាចសម្រាកលំហែ ឬធ្វើអ្វីដែលខ្លួនចង់ធ្វើ ព្រោះពេលរៀនត្រៀមប្រឡងជាពេលវេលាមួយមួយដ៏តានតឹង ។ បន្ទាប់ពីសម្រាកលំហែហើយ ជាពេលវេលាត្រូវបន្តដំណើរទៅមុខទៀត គឺការត្រៀមខ្លួនចូលសាកលវិទ្យាល័យ ។

“ខ្ញុំបានមករៀនត្រៀមនៅភ្នំពេញតាំងពីមិនទាន់ចេញលទ្ធផលប្រឡងបាក់ឌុប ព្រោះខ្ញុំមានគោលដៅប្រឡងចូលរៀនបន្តនៅសាកលវិទ្យាល័យ ! ត្រៀមខ្លួនប្រមូលព័ត៌មានសំខាន់ណាស់សម្រាប់ខ្ញុំមុនបន្តចូលសាកលវិទ្យាល័យ ”

លោក ភាព សុភ័ក

អតីតសិស្សនិទ្ទេស A ឆ្នាំ២០១៨ បានបន្ថែមថា អំឡុងពេលនេះ ការគិតទុកមុនពីគោលបំណងដែលចង់រៀនបន្តជារឿងសំខាន់សម្រាប់សិស្សមួយចំនួនចង់ប្រឡងចូលរៀនសាលាល្បីៗនៅភ្នំពេញ ដែលតម្រូវឱ្យរៀនត្រៀម រួមមាន រៀនត្រៀមប្រឡងពេទ្យ ប្រឡងចូលវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងវិទ្យាស្ថានភាសាបរទេស (IFL) ជាដើម ។ លោក សុភ័ក បន្ថែមទៀតថា សិស្សអាចស្វែងយល់ព័ត៌មានប្រលងអាហារូបករណ៍ក្នុងស្រុក និងក្រៅស្រុក ឬចង់ប្រលងគ្រូ និងត្រូវរៀនត្រៀមមុខវិជ្ជាសម្រាប់ប្រឡង ស្វែងយល់ពីរបៀបរៀបចំឯកសារ និងរបៀបដាក់ពាក្យអាហារូបករណ៍ ។

និស្សិតឆ្នាំទី៣ ផ្នែកអក្សរសាស្រ្តអង់គ្លេសរូបនេះ បញ្ជាក់បន្ថែមថា សិស្សត្រូវគិតពិចារណាឱ្យបានស៊ីជម្រៅច្បាស់លាស់អំពីជំនាញដែលខ្លួនស្រឡាញ់ ស្រាវជ្រាវអំពីសាលាដែលមានជំនាញខ្លួនចង់រៀន និងដាក់ពាក្យរៀនចូលរៀនឱ្យបានទាន់ពេលវេលា ។ ជាពិសេស អំឡុងពេលរង់ចាំលទ្ធផលសិស្សអាចរៀនកុំព្យូទ័រ រៀនភាសាអង់គ្លេសបន្ថែម សម្រាប់ប្រើប្រាស់នៅពេលមករៀននៅសាកលវិទ្យាល័យ ដោយជ្រើសពេលវេលារៀនមួយសមស្របសម្រាប់ខ្លួនឯង ។

ជុំវិញការទន្ទឹមរង់ចាំលទ្ធផលប្រឡងបាក់ឌុប លោក គីម ដារ៉ា ស្ថាបនិកសាលាបង្វឹក Startup Community មានប្រសាសន៍ថា ភាគច្រើនសិស្សពូកែដឹងច្បាស់ថាខ្លួនចង់រៀនអ្វី? ចង់ប្រឡងចូលសាកលវិទ្យាល័យអ្វី? ជាពិសេសនៅតាមសាកលវិទ្យាល័យដែលតម្រូវឱ្យប្រឡងចូល សិស្សគួរទៅរៀនត្រៀម ទោះលទ្ធផលប្រឡងបាក់ឌុបមិនទាន់ចេញក៏ដោយ ។ លោក គីម ដារ៉ា បន្តថា សិស្សគួរយកពេលវេលាទាំងអស់នេះ ដាក់ចិត្តដាក់កាយរៀនត្រៀមក្នុងការប្រឡងយកអាហារូបករណ៍នៅតាមសាកលវិទ្យាល័យទាំងក្នុងប្រទេស និងក្រៅប្រទេស ។

ស្ថាបនិកសាលាបង្វឹក Startup Community រូបនេះ បញ្ជាក់បន្ថែមថា ចំពោះសិស្សមិនទាន់ច្បាស់ថាទទួលលទ្ធផលជាប់ឬក៏ធ្លាក់ ក្នុងអំឡុងពេលនេះ ដើម្បីកុំឱ្យខាតពេលវាលា សិស្សអាចរៀនភាសាបរទេសបន្ថែម ដូចជា ភាសាអង់គ្លេស ភាសាចិន ឬភាសាបារាំងបន្ថែម ។ ភាសាបរទេសសំខាន់សម្រាប់ការស្រាវជ្រាវ ប្រសិនចេះអង់គ្លេសទូលំទូលាយ នោះការស្រាវជ្រាវក៏បានទូលំទូលាយ ។

គួរជម្រាបជូនថា លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យសិក្សាទុតិយភូមិ នឹង​​ប្រកាស​​នៅ​តាម​មណ្ឌល​ប្រឡង​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្ដាល នា​រសៀល​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ២០២២ និង​នៅ​តាម​​​មណ្ឌល​ប្រឡង​ក្នុង​ខេត្ត​ផ្សេងទៀត នា​​ថ្ងៃ​ទី​១៩ ខែ​មករា ​ឆ្នាំ២០២២ ខាងមុខ ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍កន្លែងស្នាក់នៅក្នុងទីក្រុងភ្នំពេញសម្រាប់ជនជាតិដើមភាគតិចឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/07/2025

សមាគមយុវជនជនជាតិដើមភាគតិចកម្ពុជា កំពុងប្រកាសផ្ដល់កន្លែងស្នាក់នៅសម្រាប់បេក្ខជនចំនួន២០រូប ដែលមិនមានលទ្ធភាពក្នុងអំឡុងពេលបន្តការសិក្សានៅទីក្រុងភ្នំពេញ តាមបណ្ដាវិទ្យាស្ថាន និងសាកលវិទ្យាល័យនានា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

គន្លឹះចំនួន៧ ក្នុងការសម្ភាសន៍បានជោគជ័យសម្រាប់អាហារូបករណ៍ Chevening

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/08/2025

ដំណាក់កាលនីមួយៗនៃការដាក់ពាក្យអាហារូបករណ៍ Chevening ជាការសន្សំពិន្ទុដើម្បីឱ្យខ្លួនឯងមានអាទិភាពជាប់ជាបេក្ខភាពអាហារូបករណ៍ ជាពិសេសនៅក្នុងវគ្គសម្ភាសន៍។ ខាងក្រោមនេះ ជាគន្លឹះចំនួន៧ដែលអាចជួយឱ្យបេក្ខជន បេក្ខនារី...

ឱកាសសិក្សាតាមរយៈ Online ឥតគិតថ្លៃពីកម្មវិធី UNICEF Online Course

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2024

ឱកាសសិក្សាអាហារូបករណ៍តាមរយៈOnlineពីកម្មវិធី UNICEF Online Course ឆ្នាំសិក្សា២០២៤។ កម្មវិធីសិក្សាអាចផ្ដល់ភាពងាយស្រួលឱ្យអ្នកសិក្សា...

PSU-TUYF ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគណិតវិទ្យា និងវិទ្យាសាស្ត្រកុំព្យូទ័រ សិក្សានៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/02/2023

កម្មវិធីអាហារូបករណ៍ PSU-TUYF បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសិក្សាជំនាញគណិតវិទ្យា និងវិទ្យាសាស្ត្រកុំព្យូទ័រដល់និស្សិតកម្ពុជាសម្រាប់ឆ្នាំសិក្សា២០២៣ ។...

អាហារូបករណ៍ ​SHE-CAN ប្រកាសបើកទទួលពាក្យសម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសហរដ្ឋអាមេរិកសម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ SHE-CAN ដោយ​អាហារូបករណ៍ SHE-CAN ចាប់បើកទទួលពាក្យស្នើសុំអាហារូបករណ៍ សម្រាប់និស្សិតស្ត្រី ដើម្បីលើកកម្ពស់ជីវភាព...

អាហារូបករណ៍ ១៥០កន្លែង ពីវិទ្យាស្ថានវីឌីស៊ី សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/10/2025

វិទ្យាស្ថានវីឌីស៊ី បានប្រកាស​ផ្តល់អាហារូបករណ៍​ដល់​សិស្ស​និស្សិត​ចំនួន ១៥០កន្លែង សម្រាប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​រង និង​ថ្នាក់បរិញ្ញាបត្រ តាមរយៈកម្មវិធីអាហារូបករណ៍​អភិសន្តិបណ្ឌិត

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ប្រកាសជ្រើសរើសសិស្សចូលរៀនជំនាញវិជ្ជាជីវៈ កម្រិត១ ឥតគិតថ្លៃចំនួន ៦៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/12/2023

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ដែលជាគ្រឹះស្ថានសិក្សា​របស់រដ្ឋស្ថិតក្រោម​ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានប្រកាស​ជ្រើសរើសសិស្ស​ចំនួន ៦៣០នាក់ សម្រាប់កម្រិតសញ្ញាបត្របច្ចេកទេស និង​វិជ្ជាជីវៈ១ (C1)...

ឱកាសសិក្សានៅប្រទេសអាល្លឺម៉ង់ពីកម្មវិធីអាហារូបករណ៍ Konrad Adenauer Stiftung ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2023

កម្មវិធី Konrad Adenauer Stiftung ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សិក្សា​នៅប្រទេសអាល្លឺម៉ង់សម្រាប់ឆ្នាំសិក្សា២០២៣ ។ ...

អាហារូបករណ៍នៅសាកលវិទ្យាល័យ Zhejiang Normal ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/12/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Zhejiang Normal នៃសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន CSC Type B។

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី