ប្រធានប្រតិភូកីឡា​កម្ពុជា ៖ កម្ពុជាអាចរៀនពីព្រឹត្តិការណ៍កីឡាអូឡាំពិកក្នុងការត្រៀមខ្លួនជាម្ចាស់ផ្ទះការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ខាងមុខ

ឆ្នាំនេះ ព្រឹត្តិការណ៍កីឡាអូឡាំពិក រដូវក្តៅ លើកទី៣៣ ឆ្នាំ២០២៤ រៀបចំនៅទីក្រុងប៉ារីស ប្រទេសបារាំង, ក្នុងនោះកម្ពុជា ក៏បានបញ្ជូនកីឡាករ-កីឡាការិនីចំនួន ៣រូប ចូលរួមប្រកួត។ ឯកឧត្តម ញ៉ាន សុខវិសាល ប្រធានគណៈប្រតិភូកីឡា​កម្ពុជា មានប្រសាសន៍ថា ការរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិកនៅប្រទេស​បារាំងនេះ អាចជាមេរៀនដ៏ល្អដែលកម្ពុជា​អាច​រៀន សម្រាប់​ត្រៀម​ខ្លួន​ធ្វើជា​ម្ចាស់ផ្ទះ នៅ​ក្នុងការ​ប្រកួតកីឡាយុវជនអាស៊ី នាឆ្នាំ២០២៩ខាងមុខ។

ឯកឧត្តម ញ៉ាន សុខវិសាល មានប្រសាសន៍ថា មិនមានអ្វីខុសគ្នាពីរាល់ៗឆ្នាំនោះទេ ការរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិក២០២៤ ស្ថិតក្នុងស្តង់ដាអូឡាំពិក ប៉ុន្តែអ្វីដែលធ្វើឱ្យយើងមានអារម្មណ៍រំភើប និងប្លែកម៉្យាង គឺឆ្នាំនេះ ពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិកដែលបារាំងធ្វើជាម្ចាស់ផ្ទះ ជាកំណត់ត្រាប្រវត្តិសាស្ដ្រ ដែលត្រូវរៀបចំនៅក្រៅពហុកីឡដ្ឋានជាតិអូឡាំពិកនៃប្រទេសបារាំង ពោលគឺរៀបចំនៅតាមដងទន្លេសែន ទីក្រុងប៉ារីស ជាមួយក្បួនដង្ហែទូកប្រមាណ ៨៥គ្រឿង។

ឯកឧត្តម ញ៉ាន សុខវិសាល ប្រធានគណៈប្រតិភូកីឡា​កម្ពុជា និងកីឡាករ-កីឡាការិនី

ឯកឧត្តម ញ៉ាន សុខវិសាល សង្កេតឃើញថា អ្នកស្ម័គ្រ ជាកម្លាំងជំរុញដ៏សំខាន់ក្នុងការរៀបចំការប្រកួតកីឡាអូឡាំពិក រដូវក្ដៅ លើកទី៣៣ ដែលបារាំងធ្វើជាម្ចាស់ផ្ទះ។ ឯកឧត្តមបន្តថា បើត្រឡប់ទៅមើលការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ អ្នកស្ម័គ្រចិត្តភាគច្រើនជាយុវជន ប៉ុន្តែនៅប្រទេសបារាំងក៏មានយុវជនច្រើនដែរ ប៉ុន្តែក្នុងនោះក៏មានលោកអ៊ំ លោកពូ អ្នកមីង ដែលមានវ័យចំណាស់ ជាមន្រ្តីចូលនិវត្តន៍ មកចូលរួមជួយស្ម័គ្រចិត្តជួយក្នុងកម្មវិធីនេះច្រើន។

ប្រធានគណៈប្រតិភូកីឡា​កម្ពុជា បញ្ជាក់បន្ថែមថា កម្លាំងយុវជនរបស់បារាំង គឺមានសឹងតែគ្រប់ជាតិសាសន៍ តាំងនៅក្នុងតំបន់អ៊ឺរ៉ុប និងអាស៊ី។ សម្រាប់សន្ទុះនៃការគាំទ្រ អ្នកទស្សនា ទស្សនិកជនទាំងអស់ គឺមានយុវជនចូលរួមច្រើន ដោយសារក្នុងខែនេះ ជាពេលឈប់សម្រាកពីការសិក្សាទើបពួកគាត់មានពេលវេលាច្រើនក្នុងការជួយរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិក២០២៤នេះ។ តាមការស៊ើបសួរ អ្នកស្ម័គ្រចិត្តទាំងអស់ មិនទទួលបានថវិកានោះទេ ដែលជាការលះបង់ដ៏ធំធេងរបស់ពួកគាត់តាមរយៈការជួយដល់ប្រតិភូកីឡាករ និងជួយរៀបចំកម្មវិធីផ្សេងៗរបស់គណៈកម្មការរៀបចំការប្រកួតកីឡាអូឡាំពិក។

នេះជាបទពិសោធន៍លើកទី៥ហើយ ដែលឯកឧត្តម សុខវិសាល បានដឹកនាំប្រតិភូកីឡាករ ចូលរួមប្រកួតកីឡាអូឡាំពិក ក្នុងនោះលើកទី១ នៅទីក្រុងប៉េកាំង ប្រទេសចិន ទី២ ទីក្រុងឡុងដ៏ ប្រទេសអង់គ្លេស ទី៣ ទីក្រុងប្រេស៊ីល ប្រទេសប្រេស៊ីល ទី៤ ទីក្រុងតូក្យូ ប្រទេសជប៉ុន និងទី៥ ទីក្រុងប៉ារីស ប្រទេសបារាំង។

ក្បួនដង្ហែទូកព្រឹត្តិការណ៍កីឡាអូឡាំពិក ២០២៤

ឯកឧត្តម ញ៉ាន សុខវិសាល បន្តថា សម្រាប់កីឡាករ កីឡាការិនីកម្ពុជា បានត្រៀមខ្លួនយ៉ាងល្អក្នុងការហ្វឹកហាត់ត្រៀមប្រកួត ជាពិសេសសកីឡាករកម្ពុជា ក៏បានទទួលជ័យជំនះលើប្រទេសជាច្រើន និងទទួលបានចំណាត់ថ្នាក់លេខ៣។ ក្នុងនោះមានដូចជា លោក ឈុន ប៊ុនថន ប្រកួតរត់ចម្ងាយ ៨រយម៉ែត្រ, លោក កូសុងដឺឡាបរ៉ារ៉ង ឣង់ត្វ័ន ម៉ាតាំងក្លូឌ ប្រកួតហែលទឹកសេរី ១០០ម៉ែត្រ និងកញ្ញា សាក់ប៊ុន ឣប្សរា កាតារីណា ប្រកួតហែលទឹកសេរី ៥០ម៉ែត្រ។

ឯកឧត្តម ញ៉ាន សុខវិសាល ក៏បានលើកទឹកចិត្តយុវជនកម្ពុជាទាំងអស់គ្នា ចូលរួមគាំទ្រវិស័យកីឡា ក៏ដូចជាចូលរួមលេងកីឡា ស្របតាមអនុសាសន៍របស់រាជរដ្ឋាភិបាលកម្ពុជា គឺមនុស្សម្នាក់លេងកីឡាមួយយ៉ាងតិច។ លើសពីនេះ សូមយុវជនត្រៀមលក្ខណៈជួយកម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះ រៀបចំការប្រកួតដ៏ធំមួយដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី នៅឆ្នាំ២០២៩ ដែលមានរហូតដល់៤៥ប្រទេសនឹងមកចូលរួមប្រកួតក្នុងប្រទេសកម្ពុជា។

«ខ្ញុំជឿជាក់ថា កម្ពុជា គឺពិតជាត្រូវការកម្លាំងចលកររបស់យុវជនកម្ពុជា ដើម្បីធ្វើយ៉ាងណាឱ្យការធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ទទួលបានជោគជ័យ»

ឯកឧត្តម ញ៉ាន សុខវិសាល ប្រធានគណៈប្រតិភូកីឡា​កម្ពុជា

គួរ​បញ្ជាក់ដែរថា ប្រទេស​កម្ពុជា​ទទួលបានសិទ្ធិជាផ្លូវការ​ធ្វើជាម្ចាស់ផ្ទះ ក្នុងការ​ប្រកួត​កីឡាយុវជនអាស៊ី លើកទី៥ ដែល​គ្រោងធ្វើ​នៅ​ឆ្នាំ​២០២៩ខាងមុខ ក្រោយពីសន្និបាតក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម បានបោះឆ្នោតគាំទ្រ។

ព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ត្រូវ​រៀបចំដោយក្រុម​ប្រឹក្សា​អូឡាំពិកអាស៊ី (OCA) ចាប់ផ្តើមពី​ឆ្នាំ២០០៩មក នៅ​ប្រទេសសិង្ហបុរី បន្ទាប់មកពី​នៅក្រុងណានជីង (ចិន) នា​ឆ្នាំ២០១៣។ ព្រឹត្តិការណ៍​ ដែលគ្រោងរៀបចំនៅក្រុង Hambantota (ស្រីលង្កា) បន្ទាប់មកក្រុងហ្សាការតា (ឥណ្ឌូណេស៊ី) នា​ឆ្នាំ២០១៧​ ត្រូវបានរំសាយ​ចោល។ ព្រឹត្តិការណ៍លើកទី៣ នឹងរៀបចំនៅ​ក្រុង Shantou (ចិន) ឆ្នាំ២០២២, ហើយលើកទី៤នៅក្រុង Tashkent (អ៊ូសបេគីស្ថាន) នា​ឆ្នាំ២០២៥ និងលើកទី៥នៅ​រាជធានីភ្នំពេញ នា​ឆ្នាំ២០២៩៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស.ស.យ.ក រាជធានីភ្នំពេញ ផ្ដល់អាហារូបករណ៍៣កន្លែងសិក្សានៅសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/09/2024

ដើម្បីបន្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់វិស័យអប់រំ និងបណ្ដុះបណ្ដាលធនធានមនុស្ស សហភាពសហព័ន្ធយុវជន​កម្ពុជា​រាជធានីភ្នំពេញ នឹង​ផ្តល់អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ចំនយន៣កន្លែង​នៅ​សាកលវិទ្យាល័យ​ប៊ែលធីអន្តរជាតិ...

អាហារូបករណ៍ថ្នាក់បណ្ឌិត សិក្សា​នៅសាកលវិទ្យាល័យ Standford សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/08/2024

កម្មវិធីអាហារូបករណ៍ Knight-Hennessy បានប្រកាស​ផ្តល់អាហារូបករណ៍​១០០% សម្រាប់ថ្នាក់បណ្ឌិតចំនួន១០០កន្លែង ទៅសិក្សា​នៅសាកលវិទ្យាល័យ Stanford សហរដ្ឋអាមេរិក ដោយ​មានផ្តល់​ថ្លៃសិក្សា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ ១០កន្លែង​នៅ​សាកលវិទ្យាល័យលីមកុកវីង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2023

ជាឱកាស​សម្រាប់សិស្សនិស្សិត​ដែលកំពុងស្វែង​រក​អាហារូបករណ៍​សិក្សាថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យ​លីមកុកវីង ពេលនេះ គណៈកម្មាធិការអាហារូបករណ៍...

ឱកាសសិក្សានៅប្រទេសអាល្លឺម៉ង់ពីកម្មវិធីអាហារូបករណ៍ Konrad Adenauer Stiftung ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2023

កម្មវិធី Konrad Adenauer Stiftung ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សិក្សា​នៅប្រទេសអាល្លឺម៉ង់សម្រាប់ឆ្នាំសិក្សា២០២៣ ។ ...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/09/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសសាធារណជនចូលសិក្សាវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់វគ្គសិក្សាថ្មី ក្នុងថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1) ឆ្នាំសិក្សា២០២៦។

ឱកាសសិក្សាសញ្ញាបត្រជាន់ខ្ពស់ចំនួន១០កន្លែងនៅវិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/11/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់កម្រិតសញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បរិញ្ញាបត្ររង នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនក្រោមការឧបត្ថម្ភ និងគាំទ្រពី...

អ្នកជាប់ ឬធ្លាក់ថ្នាក់ទី១២ មានឱកាសទទួលបានអាហារូបករណ៍១០០%ដូចគ្នា នៅ CGTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/11/2024

សម្រាប់ប្អូនៗដែលមានបំណងចង់ទទួលយកអាហារូបករណ៍១០០% ក្នុងឆ្នាំ២០២៤-២០២៥ ប្រញាប់ឡើងចំនួនមានកំណត់ !!!

វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ផ្ដល់ការសិក្សាជំនាញ TVET ២៤០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2025

ឱកាសរៀនជំនាញវិជ្ជាជីវៈ (TVET) សម្រាប់សិស្សានុសិស្ស និងសាធារណៈជន ដោយឥតគិតថ្លៃចំនួន២៤០០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសអង្គរសម្រាប់វគ្គសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ឱ្យសិក្សាពេញលេញ ពីរាជរដ្ឋាភិបាល...

ឱកាសអាហារូបករណ៍ទៅសិក្សា​នៅប្រទេសស្លូវ៉ាគី សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/04/2026

ជាឱកាសសម្រាប់និស្សិត និងអ្នកស្រាវជ្រាវកម្ពុជា ពេលនេះកម្មវិធីអាហារូបករណ៍ជាតិរបស់សាធារណរដ្ឋស្លូវ៉ាគី (National Scholarship Programme of the Slovak Republic) បានប្រកាសបើកទទួលពាក្យ...