ឯកឧត្តម ហ៊ុន ម៉ានី ៖ ការវិនិយោគ​លើវិស័យសុខាភិបាល គឺជា​ការ​វិនិយោគ​លើ​ការ​កសាង​មូលធន​មនុស្ស

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល នៃមជ្ឈមណ្ឌល​កម្ពុជា ៤.០ បាន​លើក​ឡើង​ក្នុង​វេទិកា​កម្ពុជា ៤.០ ស្តីពី “ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ក្នុងវិស័យ​សុខាភិបាល” ថា ការវិនិយោគ​លើវិស័យ​សុខាភិបាល គឺជា​ការ​វិនិយោគ​លើ​ការ​កសាងមូលធន​មនុស្ស ដែល​ជា​មូលដ្ឋាន​គ្រឹះ​ដ៏​សំខាន់ សម្រាប់​កំណើន​សេដ្ឋកិច្ច ភាព​ប្រកួត​ប្រជែង និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព ដោយ​រាជរដ្ឋាភិបាល​មាន​ការ​គិតគូរ ទាំង​លើ​ការ​អប់រំ​បណ្តុះបណ្តាល, ការ​ថែទាំ​សុខភាព និង​ការ​បង្កើត និង​បង្កើន​ឱកាស​ការងារ​សម្រាប់​ប្រជាពលរដ្ឋ​គ្រប់រូប។

ឈរ​លើស្មារតី នៃការ​យកចិត្តទុកដាក់​លើ​ការងារនេះ បើតាម​ប្រសាសន៍​របស់ឯកឧត្តម​ឧបនាយករដ្ឋមន្រ្តី ចាប់តាំង​ពីដើមអាណត្តិ រាជរដ្ឋាភិបាល​នីតិកាលទី៧ នៃរដ្ឋសភា បានកំណត់គោលដៅ​ច្បាស់លាស់​ក្នុងការ​ពង្រឹង​សមត្ថភាព​ប្រព័ន្ធ និង​បរិវត្តកម្មឌីជីថល​ក្នុងវិស័យ​សុខាភិបាល ដើម្បី​លើក​កម្ពស់​សមត្ថភាព​របស់​មូលដ្ឋាន​សុខាភិបាល​សាធារណៈ។

ឯកឧត្តម ហ៊ុន ម៉ានី បញ្ជាក់ថា វត្តមាន​របស់សុខាភិបាល​ឌីជីថល បាន​ក្លាយ​ជា​ធាតុផ្សំ​មួយ​ដ៏​មាន​សារៈសំខាន់ ជាយុទ្ធសាស្រ្ត​សម្រាប់​កម្ពុជា ទាំង​ក្នុង​ពេល​បច្ចុប្បន្ន និង​ទៅថ្ងៃអនាគត ក្នុងការ​ជំរុញ​ការ​ពង្រឹង​ប្រព័ន្ធ​សុខាភិបាល​ជាតិ និង​កែលម្អលទ្ធភាព​ទទួលបាន​សេវាសុខាភាព​សាធារណៈនៅ​កម្ពុជា។

ជាមួយ​គ្នា​នេះ ឯកឧត្តម​ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ក៏​បាន​ចែក​រំលែក​នូវ​អនុសាសន៍​ជា​ធាតុ​ចូល​មួយ​ចំនួន ដូចជា ការ​ជំរុញ​បន្ត​ពង្រឹង និង​បង្កើន​ចំណេះដឹង និង​ជំនាញ​ផ្នែក​សុខាភិបាល​ឌីជីថល ដល់ធនធាន​មនុស្ស​នៅ​ក្នុងវិស័យ​សុខាភិបាល, ការ​បន្ត​ជំរុញ​ការ​បណ្តុះបណ្តាល​អក្ខរកម្ម​ឌីជីថល ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​អាច​មាន​សមត្ថភាព និង​លទ្ធភាព ក្នុងការ​ប្រើប្រាស់​ថ្នាល កម្មវិធី និងសេវាសាធារណៈ, ការលើកទឹកចិត្ត​ឱ្យ​មានការ​ជំរុញ​ការ​វិនិយោគ​លើហេដ្ឋារចនាសម្ព័ន្ធឌីជីថល​សម្រាប់វិស័យ​សុខាភិបាល ដោយ​បំពាក់ និង​ជំរុញ​​ការ​ប្រើប្រាស់​នូវ​ឧបករណ៍ និង​បច្ចេកវិទ្យា​វេជ្ជសាស្រ្តថ្មីៗ នៅ​តាមមូលដ្ឋាន​សុខាភិបាល, លើក​កម្ពស់​ការ​ប្រើប្រាស់​ថ្នាល​បច្ចេកវិទ្យាឌីជីថលក្នុងស្រុក ដែលមានស្តង់ដាត្រឹមត្រូវ សំដៅ​ជំរុញ​នវានុវត្តន៍ និង​ដំណោះស្រាយ​ឌីជីថល ឱ្យ​ស្របតាម​តម្រូវការ​សេវាសាធារណៈ របស់​ប្រជាពលរដ្ឋ និង​ការ​ជំរុញ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល​ទំនើបៗ ដូចជា បញ្ញាសិប្បនិម្មិត (AI), ម៉ាស៊ីនសិក្សា (Machine Learning), អ៊ីនធឺណិតនៃវត្ថុ (IoT) ​និងទិន្នន័យធំ (Big Data) ឱ្យ​បាន​កាន់តែ​ច្រើន​នៅ​ក្នុងវិស័យ​សុខាភិបាល៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក​ម្មវិធីអាហារូបករណ៍ DSU ផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Milan ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/08/2023

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យMilanពីកម្មវិធីអាហារូបករណ៍ DSU ប្រទេសអ៉ីតាលី ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍ទឹកប្រាក់ សម្រាប់និស្សិតក្រោយឧត្តមសិក្សា ជំនាញភូគព្ភសាស្ត្រ នៅ​ប្រទេសណូវ៉េលហ្សេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2024

អាហារូបករណ៍ទឹកប្រាក់រហូតដល់ ៥ពាន់ដុល្លារ ដើម្បីជួយដល់និស្សិតស្រាវជ្រាវក្រោយឧត្តមសិក្សា ដើម្បីសិក្សាអំពីភូគព្ភសាស្ត្រ (geological research) ដែលមានមូលដ្ឋាននៅ ណូវ៉ែលហ្សេឡង់...

ក្រសួងការបរទេសកូរ៉េ ជ្រើសរើសយុវជនអាស៊ាន ចូលរួមកម្មវិធីបោះជំរំ YCAFE 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2026

ក្នុង​គោលដៅ​ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ការយល់ដឹងអន្តរវប្បធម៌ និងភាពជាអ្នកដឹកនាំរវាងយុវជន និងយុវជន ក្រសួង​ការ​បរទេស​នៃ​សាធារណរដ្ឋ​កូរ៉េ បានកំពុង​​​ប្រកាស​ជ្រើសរើស​យុវជន​ពី​បណ្តា​ប្រទេស​អាស៊ាន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ប្រទេសរុស្សី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ពីកម្មវិធី Second Enrollment of Masters Degree Program in Eco...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ CamTech

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ CamTech សម្រាប់វគ្គសិក្សាថ្មី ។ បេក្ខជនជ័យលាភីអាហារូបករណ៍នឹងត្រូវគោរពតាមលក្ខខណ្ឌនៃកាលវិភាគសិក្សានៃកម្មវិធីសិក្សា។

អាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវ​មួយ​​ពីរដ្ឋាភិបាលចិន សម្រាប់​ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2023

ភ្នំពេញ - កម្មវិធីអាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវមួយ របស់រដ្ឋាភិបាល នៃប្រទេសចិន បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់...

ឱកាសសិក្សាថ្នាក់ Online ឥតគិតថ្លៃពី UNICEF Online Courses 2023

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/06/2023

កម្មវិធីសិក្សាឥតគិតថ្លៃពី UNICEF online Course 2023 បើកទទួលនិស្សិតអន្តជាតិគ្រប់ជាតិសាសន៍សិក្សាដោយឥតគិតថ្លៃចំនួន១១៥៤វគ្គសិក្សា។ អាហារូបករណ៍ក៏មានផ្ដល់លិខិតបញ្ជាក់...

ឱកាស​សម្រាប់សិស្ស​ថ្នាក់ទី១២ ដែលចង់ចូលរៀន​នៅ​សាកលវិទ្យាល័យ, អង្គការ​កុមារ​មេគង្គ ប្រកាស​អាហារូបករណ៍​ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/12/2025

សម្រាប់ប្អូនៗសិស្សានុសិស្ស​ដែលកំពុង​រៀន​ថ្នាក់ទី១២ ក្នុង​ឆ្នាំសិក្សា​២០២៥-២០២៦, អង្គការ​កុមារ​មេគង្គបានប្រកាស​ជ្រើសរើស​និស្សិត​អាហារូបករណ៍

ឱកាសផ្លាស់ប្ដូរការសិក្សារដូវក្ដៅនៅប្រទេសជប៉ុនពីកម្មវិធី Sokendai KEK ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/02/2025

កម្មវិធី SOkendai KEK Summer Student Program 2025 នៃប្រទេសជប៉ុន ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិទូទាំងពិភពលោក ចូលរួមកម្មវិធីផ្លាស់ប្ដូរការសិក្សាក្នុងវិស័យស្រាវជ្រាវរយៈពេល៨សប្ដាហ៍។



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *