អ្នកវប្បធម៌ ៖ ល្បែងទាញព្រ័ត្របង្ហាញអំពីការផ្ដាច់ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី និងសាមគ្គីភាព

បុព្វបុរសខ្មែរ បានបង្កើតឱ្យមានល្បែងប្រជាប្រិយជាយូរណាស់មកហើយសម្រាប់ទុកឱ្យកូនចៅខ្មែរបានលេងកម្សាន្តសប្បាយរីករាយ។ ទន្ទឹមគ្នានេះ ល្បែងទាញព្រ័ត្រ ជាល្បែងប្រជាប្រិយខ្មែរមួយក្នុងចំណោមល្បែងប្រជាប្រិយខ្មែរជាច្រើនទៀត ដែលគេ​តែងនិយមលេង​នៅក្នុង​ឱកាស​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ ដូច្នេះ តើល្បែងទាញព្រ័ត្រ មានអត្ថន័យបែបណាសម្រាប់សង្គមខ្មែរ ?

យោង​តាមឯកសារល្បែងប្រជាប្រិយខ្មែរ ល្បែងទាញព្រ័ត្រ ជាល្បែងលេងកំសាន្តសប្បាយរបស់យុវជនខ្មែរទាំងបុរស ទាំងស្រ្តី ទាំងកម្លោះ ទាំងក្រមុំ ដែលគេលេងដោយប្រើកម្លាំងកាយ និងលេងតែនៅរដូវចូលឆ្នាំខ្មែរប៉ុណ្ណោះ ។ ល្បែងទាញព្រ័ត្រនេះ ចាត់ទុកជាការហាត់កម្លាំង ហាត់ប្រាណ ឱ្យរាងកាយមានកម្លាំង មានសុខភាពល្អ។

ឯកឧត្តម ហេង សុផាឌី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ

ឯកឧត្តម ហេង សុផាឌី សាកលវិទ្យាធិការ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ មានប្រសាសន៍ថា ល្បែងទាញព្រ័ត្រ មានន័យថា ជាការផ្ដាច់ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី និងបង្ហាញអំពីភាពសាមគ្គីគ្នាជាកម្លាំងដើម្បីសម្រេចជោគជ័យ។ ឯកឧត្តមបន្តថា ល្បែងប្រជាប្រិយខ្មែរមួយនេះ នៅតែសំខាន់សម្រាប់ប្រជាជនខ្មែរ ជាពិសេស យុវជនត្រូវបន្តចូលរួមថែរក្សាឱ្យបានគង់វង្ស ព្រោះបើមិនចូលរួមលេង មិនចូលរួមថែរក្សានឹងបាត់បង់មិនខាន។

ឯកឧត្តម ក៏បានសូំណូមពរប្រជាជនខ្មែរ ចូលរួមលេងល្បែងប្រជាប្រិយ ក៏ដូចជាចូលរួមថែរក្សាល្បែងប្រជាប្រិយខ្មែរ ព្រោះបើប្រជាជនខ្មែរមិនចូលរួមនោះទេ នោះយុវជននឹងភ្លេចថាខ្លួនមានល្បែងប្រជាប្រិយខ្មែរសម្រាប់លេងកម្សាន្តក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ។

ល្បែងទាញព្រ័ត្រ គេអាចលេងនៅតាមភូមិ ឬតាមទីអារាម ប្រសិនបើមានធីធ្លាធំទូលាយល្អ ។ គ្រឿងប្រដាប់សម្រាប់លេង គេយកខ្សែព្រ័ត្រធ្វើពីស្បែកគោ ស្បែកក្របីធ្វើជាព្រ័ត្រ ឬគេយកពួរធ្វើពីជក់ដូងជាព្រ័ត្រ សម្រាប់ទាញ ប្រវែងយ៉ាងខ្លីពី២០ ហត្ថឡើងទៅ ទំហំប៉ុនកដៃក្មេង ហើយនិងយកសម្ភោរ ឬគងម៉ង់ ឬក៏រគាំង១ សម្រាប់ទះ ឬសម្រាប់វាយនៅពេលដែលទាញដំបូង។

ល្បែងទាញព្រ័ត្រ

គេចែកមនុស្សអ្នកលេងជា ២ក្រុម ម្ខាងៗយ៉ាងតិចត្រឹម ៥នាក់ ឬ១០នាក់ឡើងទៅ តាមដែលគេរកគ្នាបានប៉ុន្មាន តែតាមទម្លាប់អ្នកស្រុកបើមានមនុស្សស្រីចូលលេងផង គេឱ្យស្រីៗនៅម្ខាង ប្រុសៗនៅម្ខាង បើខាងប្រុស ៨នាក់ គេដាក់ខាងស្រី ១០នាក់ ដោយគេយល់ថា ភេទស្រីតែងមានកម្លាំងខ្សោយជាងបុរស។

គួរជម្រាបជូនដែរថា ល្បែងប្រជាប្រិយទាញព្រ័ត្ររបស់កម្ពុជា បានដាក់ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់មនុស្សជាតិនៃអង្គការយូណេស្កូ (UNESCO) កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៥ កន្លងទៅ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ វគ្គសិក្សាថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/05/2025

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ប្រកាសជ្រើសរើសសាធារណជនចូលសិក្សាជំនាញវិជ្ជាជីវៈ ដោយឥតគិតថ្លៃសម្រាប់វគ្គសិក្សាថ្មី។ ការសិក្សា ផ្ដល់ជូនដល់យុវជនមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ កម្មករនិយោជិត នៃសេដ្ឋកិច្ចក្នុង និងក្រៅប្រព័ន្ធ។

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធី CICOPS នៅសាកលវិទ្យាល័យ Pavia នៃប្រទេសអ៉ីតាលី ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/05/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេលខ្លីពីកម្មវិធីអាហារូបករណ៍CICOPS នៅសាកលវិទ្យាល័យ Pavia Italy នៃប្រទេសអ៉ីតាលីឆ្នាំ២០២៥សម្រាប់ថ្នាក់...

អាហារូបករណ៍ Fulbright បញ្ចប់ការចុះឈ្មោះចុងខែមេសានេះ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/04/2026

នៅសល់មិនដល់មួយខែទៀតទេ ពោលគឺនៅចុងខែមេសានេះ កម្មវិធីអាហារូបករណ៍ Fulbright Foreign Student Program សម្រាប់ការសិក្សាកម្រិតក្រោយឧត្តមសិក្សា (ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បណ្ឌិត) នៅសហរដ្ឋអាមេរិក ឆ្នាំសិក្សា ២០២៧-២០២៨

អាហារូបករណ៍ផ្លាស់ប្ដូរការសិក្សានៅប្រទេសកូរ៉េពី Global Korea Scholarship ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/01/2026

ឱកាសទៅផ្លាស់ប្ដូរការសិក្សានៅប្រទេសកូរ៉េ ពីកម្មវិធីអាហារូបករណ៍ Global Korea Scholarship សម្រាប់ឆ្នាំសិក្សា២០២៦។ កម្មវិធីអាហារូបករណ៍នឹងគាំទ្រពេញលេញលើបេក្ខភាពអាហារូបករណ៍ក្នុងរយៈពេលផ្លាស់ប្ដូរការសិក្សា...

ក្រសួងទេសចរណ៍ជ្រើសរើសគ្រូជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០នាក់ ទៅសិក្សានៅប្រទេសបារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2024

ក្រសួងទេសចរណ៍ប្រកាសជ្រើសរើសគ្រូបណ្ដុះបណ្ដាលជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០រូប ដើម្បីចូលរួមវគ្គបណ្ដុះបណ្ដាលគ្រូជំនាញនៅ...

អាហារូបករណ៍ទៅសិក្សា​នៅ​ប្រទេស​រុស្ស៊ីចំនួន ៤០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2025

ជាឱកាស​សម្រាប់សិស្ស និស្សិត និង​មន្រ្តីរាជការ​កម្ពុជា ដែល​ចង់បន្ត​ការ​សិក្សា​ថ្នាក់ជំនាញ​ឯកទេស បរិញ្ញាបត្រ បរិញ្ញាបត្រ​ជាន់ខ្ពស់ និង​បណ្ឌិត នៅ​សហព័ន្ធរុស្ស៊ី។ ពេលនេះរដ្ឋាភិបាលរុស្ស៊ី​បានផ្តល់អាហារូបករណ៍ចំនួន ៤០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦។

អាហារូបករណ៍ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ១ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/02/2025

វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន កំពុងប្រកាសជ្រើសរើស សិស្ស និងសាធារណជនទៅរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ជាច្រើនកន្លែងសម្រាប់ថ្នាំសិក្សាថ្មី ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ។

អាហារូបករណ៍ ១០០% សម្រាប់ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ តេជោសែនសៀមរាប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/11/2025

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ តេជោសែនសៀមរាប បានប្រកាស​ពីការផ្តល់អាហារូបករណ៍ ១០០% ជាច្រើន​កន្លែង សម្រាប់ការ​សិក្សា​កម្រិតសញ្ញាបត្រ​ជាន់ខ្ពស់បច្ចេកទេស ដែលមាន​រយៈពេល ២ឆ្នាំ។

ឥណ្ឌូនេស៊ី ប្រកាសផ្តល់អាហារូបករណ៍ “DARMASISWA” ឆ្នាំសិក្សា ២០២៦-២០២៧ ផ្ដោតលើភាសា និងវប្បធម៌

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2026

ក្រសួងអប់រំ នៃសាធារណរដ្ឋឥណ្ឌូណេស៊ី បានប្រកាសផ្តល់អាហារូបករណ៍ "DARMASISWA" ដល់និស្សិតអន្តរជាតិសម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ ដើម្បីទៅសិក្សាស្រាវជ្រាវលើជំនាញភាសា សិល្បៈ និងវប្បធម៌ នៅតាមបណ្តាសាកលវិទ្យាល័យនានា